Jump to content

ប្រទេសរាជ

ពីវិគីភីឌា
ប្រទេសរាជ
ព្រះបាទ
រជ្ជកាលម.គ.ស ២១-គ.ស ១
រាជ្យមុនព្រះបាទសុវណ្ណបទុម
រាជ្យបន្តព្រះបាទទេវង្សអស្ចារ្យ
ស្វាមី/មហេសីព្រះនាងសុវណ្ណមាលា
ព្រះនាមពេញ
ព្រះបាទ​សម្ដេច​ប្រទេស​រាជា​ធិរាជ
សន្តតិវង្សព្រះថោង
បិតាអ្នកនេសាទ
ប្រសូតម.គ.ស ៩២
បឹងណងស្នោ
សុគតគ.ស ១
មហានគរធំ

ព្រះបាទប្រទេសរាជ (សំស្ក្រឹត:ប្រទេឝរាជន៑) (ម.គ.ស ៩២ ម.គ.ស.- គ.ស ១) រជ្ជកាល (ម.គ.ស ២១-គ.ស ១) ក្រោយ ​ដែល​ព្រះសុវណ្ណបទុមចូល​ទិវង្គត​ ​នាម៉ឺន​មុខមន្ដ្រី​ទាំងឡាយ​បាន​នាំ​គ្នា​ទៅ​សុំ​យាង​ស្ដេច​ប្រទេសរាជ​ ​ដែល​ត្រូវជា​ប្អូនថ្លៃ​ ​ឲ្យ​ឡើង​សោយរាជ​សម្បត្ដិ​នគរ​កម្ពុជា​ជា​បន្ដ។​ ​ពិធី​អភិសេក​ត្រូវ​បាន​រៀបចំ​ប្រារព្ធ​ធ្វើ​ឡើង​នៅ​ថ្ងៃ​ ១០​កើត ​ខែ​ផល្គុន​ ​ឆ្នាំកុរ​ ​ព.ស​ ​៥២៣ ត្រូវជា​ឆ្នាំ​ ​២១ ​មុន​គ.ស។​ ​ព្រះ​អង្គ​បាន​ទទួល​ព្រះ​នាម​ ព្រះបាទ​សម្ដេច ​ប្រទេស​រាជា​ធិរាជ។​ ព្រះ​អង្គ​បាន​មក​គង់នៅ​ព្រះរាជ​ធានី​មហា​នគរធំ​ដដែល។​

ស្ដេច ប្រទេសរាជ​ ​និង​ម្ចាស់​ក្សត្រី​សុវណ្ណមាលា​ ​គ្មាន​បុត្រាបុត្រី​សម្រាប់​បន្ដ​ព្រះរាជ​វង្សានុវង្ស​ឡើយ។​ ​ព្រះ​អង្គ​សោយរាជសម្បត្ដិ​បាន​ ​២១​ ឆ្នាំ។ ព្រះ​អង្គ​បាន​ចូល​ទិវង្គត​នៅ​ឆ្នាំវក​ក្នុង​ព្រះ​ជន្ម​ ៩២​ វស្សា។​

ដូច្នេះ​បើ​តាម​ពង្សាវតារ​សម្ដេច​វាំង​ជួន​ ​ព្រះរាជ​វង្ស​ក្សត្រ​ខ្មែរ​ដែល​ជាប់​ឈាមជ័រ​ព្រះថោង​នាងនាគ​ ​ឬ​សម្ដេច​កុម៉ែរាជ​ត្រូវ​ចប់​ដាច់​ពូជ​នៅ​ក្នុង​គ្រា​កាលសម័យ​នេះ។​

ព្រះបាទសម្ដេច​ប្រទេសរាជ​ ​ជា​ព្រះមហាក្សត្រ​ខ្មែរ​ទី​៥​ ​ចុង​ក្រោយ​បំផុត​ក្នុង​ព្រះរាជ​វង្ស​ព្រះថោង​នាងនាគ។​ ​ក្នុង​រាជ​ព្រះថោង​នាងនាគ​ ​ឬ​សម្ដេច​កុម៉ែរាជ​ ​មាន​ក្សត្រ​ទាំងអស់​៥​ព្រះ​អង្គ​ ​ដែល​បាន​សោយរាជសម្បត្ដិ​បន្ដបន្ទាប់​គ្នា​រៀង​មក​ចាប់​តាំង​តែ​ពី​ ព.ស​ ​២៧៧ ត្រូវជា​ឆ្នាំ​ ២៦៧ ​មុន​គ.ស​ ​រហូត​មក​ដល់​ ព.ស​ ៥៤៣​ ​ត្រូវជា​ឆ្នាំ​ទី ​១​ មុន​គ.ស។​ ​រួម​សេចក្ដី​មក​ ​ព្រះរាជ​វង្ស​ព្រះថោង​នាងនាគ​បាន​គ្រប់គ្រង​ទឹកដី​ខ្មែរ​អស់​រយៈពេល​ប្រមាណជា​ ២៦៧​ ឆ្នាំ។

ព្រះរាជ​វង្ស​ព្រះថោង​នាងនាគ​ត្រូវ ​រលត់​ផុត​ពូជ​ ​ដោយសារ​ព្រះ​សម្ដេច​ប្រទេសរាជ​ ​ស្ដេច​ចុង​ក្រោយបង្អស់​ ​និង​អគ្គមហេសី​សុវណ្ណមាលា​ ​គ្មាន​បុត្រាបុត្រី​សម្រាប់​បន្ដ​រាជ្យ។​ ​ឯ​ព្រះញាតិវង្ស​ជិត​ឆ្ងាយ​ដែល​មាន​សមត្ថភាព​ ​បុណ្យ​បារមី​វិញ​ក៏​គ្មាន។​

ការវិភាគ

[កែប្រែ]

ក្នុងរាជ្យស្ដេចអង្គនេះ​ ​យើង​អាច​កត់សំគាល់​បាន​ថា​ ​ស្ដេច​ប្រទេសរាជ​ ​ដែល​ជា​រាស្ដ្រ​សោះ​ ​ហើយ​ដែល​គ្មាន​ជាប់​ឈាមជ័រ​ស្ដេច​អ្វី​ទាំងអស់​ ​បាន​ឡើង​សោយរាជសម្បត្ដិ​នគរ​កម្ពុជា​ដោយសារ​មហេសី​ជា​កូន​ស្ដេច។​ ​ត្រង់នេះ​មាន​ន័យ​ថា​ ​នៅ​ក្នុង​ទំនៀម​ទម្លាប់​ប្រពៃណី​ខ្មែរ​ជំនាន់​ដើម​ ​បុរស​អាច​ឈោង​យក​តាម​ត្រកូល​ខាង​ប្រពន្ធ​មក​ប្រើ​ការ​យក​បុណ្យ​សក្ដិ​ ​យក​អំណាច​ ​ឬ​រាជបល្ល័ង្ក​ ​ឡើង​ធ្វើ​ជា​ស្ដេច​បាន។​ ​ដូច្នេះ​ហើយ​ ​ដោយសារ​ម្ចាស់​ក្សត្រី​សុវណ្ណមាលា​ ​ដែល​ត្រូវជា​កូន​របស់​មហាក្សត្រ​ផង​ ​ជា​ប្អូនបង្កើត​ព្រះមហាក្សត្រ​ផង​ ​ស្ដេច​ប្រទេសរាជ​ដែល​ជា​រាស្ដ្រ​ ​និង​ជា​កូន​អ្នកនេសាទ​ត្រី​សោះ​ ​បាន​មាន​សិទ្ធិ​ឡើង​គ្រង​រាជសម្បត្ដិ​ប្រទេស​កម្ពុជា។​ ​ទំនៀមទម្លាប់​ឡើង​ស្នងរាជ្យ​ ​ឬ​ក្ដាប់​អំណាច​ដោយ​វិធី​របៀប​នេះ​ យើង​ឃើញ​មាន​ជា​ហូរហែ​តទៅ​ទៀត​ក្នុង​ប្រវត្ដិសាស្ដ្រ​ខ្មែរ។

ឯកសារយោង

[កែប្រែ]
មុនដោយ
ព្រះបាទសុវណ្ណបទុម
នគរគោកធ្លក
២៦៧ ម.គ.ស.-?
តដោយ
ព្រះបាទទេវង្សអស្ចារ្យ