សូរព្យញ្ជនៈ

ពីវិគីភីឌា

សូរព្យញ្ជនៈ (ភាសាអង់គ្លេស: Consonant Sound) ជាសូរសំលេងដែលបន្លឺតាមទីតាំងផ្សេងៗ ដូចជា ក, ប្រទល់ធ្មេញ ជាដើម។ ក្នុងភាសាខ្មែរ ព្យញ្ជនៈ ទាញសូរស្រៈតាមខ្លួន ជាពួក អ ឬ អ៊។ ក្នុងភាសាអង់គ្លេស គ្មានលក្ខណៈបែបនេះទេ។

ទីតាំងសូរព្យញ្ជនៈខ្មែរ[កែប្រែ]

  1. កណ្ឌជៈ (សំលេងក្នុងឋានបំពង់ក) មាន​ ក, ខ, គ, ឃ, ង, ហ, អ
  2. តាលុជៈ (សំលេងត្រង់ពិដាន គឺ ត្រង់ក្រអូមមាត់) មាន ច, ឆ, ជ, ឈ, យ
  3. សកដ្ឋាននាសិកដ្ឋានជៈ (សំលេងត្រង់ពីឋាន) មាន ញ, ណ, ន, ម
  4. មុទ្ធជៈ (សំលេងកើតក្នុងក្បាល) មាន ដ, ឋ, ឌ, ឍ, រ
  5. ទន្តជៈ​​ (សំលេងកើតត្រង់ ប្រទល់ធ្មេញ) មាន ដ, ថ,​ ទ, ធ, ល, ស, ឡ
  6. ឱដ្ឋជៈ (សំលេងកើតត្រង់រឹមបបូរមាត់) មាន ប, ផ, ព, ភ
  7. ទន្តោដ្ឋជៈ មាន វ

សូរព្យញ្ជនៈអង់គ្លេស[កែប្រែ]

ខាងក្រោមជា IPA ព្យញ្ជនៈរបស់ភាសាអង់គ្លេស៖

/k/[កែប្រែ]

  • /k/ = ខ ឬ ឃ​ ឧទាហរណ៍ Cat /kæt/
  • /k/ = ក ឬ គ ពេលនៅបន្ទាប់ពី ព្យញ្ជនៈ e.g. Scan /skæn/
  • /k/ អាចជាៈ
  1. c (e.g. cat, country, cute...)
  2. ch (e.g. Chromosome, chaos...)
  3. k (e.g. kid...)

/g/[កែប្រែ]

  • /g/ = ហ្ក ឬ ហ្គ e.g. Game /geɪm/
  • /g/ អាចជាៈ
  1. g (e.g. gun, get, gate...)
  2. gh (e.g. ghost...)
  3. gu (e.g. guide...)

/ŋ/[កែប្រែ]

  • /ŋ/ = ង ឬ ង៉ e.g. Sing /sɪŋ/
  • /ŋ/ អាចជាៈ
  1. ng (e.g. bring...)

/tʃ/[កែប្រែ]

  • /tʃ/ = ឆ ឬ ឈ e.g. Chat /tʃæt/
  • /tʃ/ អាចជាៈ
  1. ch (e.g. Children...)
  2. tch (e.g. Watch...)

/dʒ/[កែប្រែ]

  • /dʒ/ = ច ឬ ជ e.g. Jame /dʒeɪm/
  • /dʒ/ អាចជាៈ
  1. g (e.g. Giant...)
  2. j (e.g. Jack...)

/t/[កែប្រែ]

  • /t/ = ថ, ធ​ ឬ ត, ទ e.g. Tea /tiː/, Still /stɪl/
  • /t/ = អាចជាៈ
  1. t (e.g. Teacher....)
  2. tt (e.g. Better...)

/d/[កែប្រែ]

  • /d/ = ដ ឬ ឌ e.g. Do /duː/
  • /d/ = អាចជាៈ
  1. d (e.g. Die...)

/n/[កែប្រែ]

  • /n/ = ន ឬ ណ e.g. Nice /nais/
  • /n/ = អិន e.g Station /ˈsteɪʃn/
  • /n/ អាចជាៈ
  1. n (e.g. No...)
  2. ion (e.g. Question...)

/p/[កែប្រែ]

  • /p/ = ផ ឬ ភ e.g. Pad /pæt/
  • /p/ = ផ ឬ ភ e.g. Speak /spiːk/