Jump to content

ស៊ីសុវត្ថិ មុន្នីរ៉េត

ពីវិគីភីឌា
ស៊ីសុវត្ថិ មុន្នីរ៉េត

ស៊ីសុវត្ថិ មុនីរ៉េត (ប្រសូតថ្ងៃទី២៥ វិច្ឆិកា ១៩០៩ ដល់ កញ្ញា ១៩៧៥) គឺជាអ្នកនយោបាយខ្មែរដែលបានបម្រើការជានាយករដ្ឋមន្ត្រីនៃប្រទេសកម្ពុជា ក្នុងសម័យអាណាព្យាបាលបារាំងចាប់ពីថ្ងៃទី១៧ ខែតុលា ឆ្នាំ១៩៤៥ ដល់ថ្ងៃទី១៥ ខែធ្នូ ឆ្នាំ១៩៤៦។  ព្រះអង្គគឺជាសមាជិក​ដ៏​លេចធ្លោ​នៃរាជវង្សស៊ីសុវត្ថិ​។ បិតា​របស់ព្រះអង្គគឺ​មហាក្សត្រស៊ីស៊ីសុវត្ថិ មុនីវង្ស ចំណែកឯព្រះមាតា​នាម កានវិមាន នរល័ក្ខទេវី ។ ទ្រង់​មុនីរ៉េត បាន​ធ្វើការ​សិក្សា​មធ្យមសិក្សានៅ​ក្រុង​នីស ប្រទេស​បារាំង(១៩២៧-១៩៣០) ក្រោម​ការ​គ្រប់គ្រង​របស់​លោកហ្វ្រង់ស័រ ប៊ូដ័ន អតីត​រ៉េស៊ីដង់ស៊ុប៉េរីយ័រនៅ​កម្ពុជា និង​ជា​មិត្ត​ររបស់ព្រះមហាក្សត្រសុីសុវត្ថិ មុនីវង្ស ។ ទ្រង់​បាន​បន្ត​ការ​សិក្សា​ផ្នែក​យោធា​នៅ​សាលា​ពិសេស​យោធា។ វិល​ត្រឡប់​ចូល​កម្ពុជា​នៅ​ឆ្នាំ​១៩៣៤ ទ្រង់​មុនីរ៉េតត្រូវ​បាន​តែងតាំង​ជា​អគ្គលេខាធិការព្រះបរមរាជវាំង និង​បាន​បង្កើត​កាយរិទ្ធ​ខ្មែរ «អង្គការ​ខេមរ​កាយរិទ្ធ» ដែល​បាន​រីក​ចម្រើន​តាម​ខេត្ត​នានា ។ នៅ​ពេល​សង្គ្រាមលោក​លើក​ទី​២ ទ្រង់​មុនីរ៉េត បាន​ចូល​ធ្វើ​ទាហានមាន​ឋានន្តរសក្តិ​អនុសេនីយ​ទៅ​ក្នុង​កង​អាកាសបរទេស​បារាំង នៅ​ថ្ងៃទី​២ ធ្នូ ១៩៣៩ ។ ទ្រង់​បាន​ធ្វើ​ចម្បាំង​ដើម្បី​ប្រទេស​បារាំង នៅ​ខែ​ឧសភា​-​មិថុនា ១៩៤០ និង​បាន​ទទួល​តែងតាំង​ជាកត្តិយស។ នៅ​ឆ្នាំ​១៩៤១ ក្នុង​ឋានៈ​ជា​បុត្រ​ច្បង​ររបស់ព្រះមហាក្សត្រសុីសុវត្ថិ មុនីវង្ស ក្រោយពីព្រះបិតារបស់ទ្រង់​សោយទិវង្គតទៅ ព្រះអង្គគឺជា​គូប្រជែង​សំខាន់​បំផុតចំពោះរាជបល្ល័ង្ក​ខ្មែរ តែ​អាជ្ញាធរ​បារាំង​បាន​ជ្រើសរើសយកព្រះអង្គម្ចាស់នរោត្តម សីហនុ ជំនួស​វិញ ដោយបារាំងគិតថាព្រះអង្គមុនីរ៉េតទ្រង់ឯករាជ្យ ចំណែកឯព្រះអង្គម្ចាស់សីហនុ នៅវ័យក្មេងងាយស្រួលគ្រប់គ្រង។ ទ្រង់មុនីរ៉េត បាន​ទទួល​តំណែង​អនុប្រធាន​ក្រុមប្រឹក្សា​រាជានុសិទ្ធិ (១៩៤៧-១៩៤៨) នាយក​រដ្ឋមន្ត្រី រដ្ឋមន្ត្រី​មហាផ្ទៃ​-​ការពារ​ជាតិ (១៧ តុលា ១៩៤៥-១៤ ធ្នូ ១៩៤៦), ឧត្តមសេនីយ​មុន​បង្អស់​នៃ​កង​យុទ្ធពល​ខេមរភូមិន្ទ (១៩៥០) ប្រធាន​ឧត្តម​ក្រុមប្រឹក្សា​រាជបល្ល័ង្ក (១៩៦០) ។ ជាមួយ​មហេសី​ឈ្មោះ ប៉ុក វ៉ាន ទ្រង់​មុនីរ៉េត មាន​បុត្រ ៤​នាក់៖ រេតណារា, រក្សមុនី, មុនីសុវត្ថិ, ពង្សមុនី

ជីិតដំបូង

[កែប្រែ]

ឯកសារយោង

[កែប្រែ]