ស្មារតីកូនខ្មែរ

ពីវិគីភីឌា

ចង្វាក់រាំក្បាច់ ច្រៀងដោយ នភ ហង្សផលា

និពន្ធបទភ្លេង និងទំនុកច្រៀង ដោយ នភ ហង្សផលា ឆ្នាំ២០០៩


1/ យើងជាកូនខ្មែរ រក្សាធួនថែតម្លែជាតិ

អរិយធម៌ថ្លៃថ្លាវរនាឋ ធនធានធម្មជាតិ ដែនដីសីមា

ដំណែលដូនតា ពង្សអ្នកក្សេមក្សាន្ត។


2/ យើងមិនប្រហែស កសាងចំណេះ ប្រសើរកល្យាណ

ទូន្មានខ្លួនល្អ បន្តសន្តាន អំបូរថ្កើងថ្កាន សុខសាន្តសិរី

ជាជាតិប្រពៃ ស្កឹមស្កៃបវរ។


3/ យើងជាកូនខ្មែរ សច្ចាធួនថែ តរាប់តំណ

សិល្បៈរចនា ប្រាសាទអង្គរ សម្បត្តិវប្បធម៌ អក្សរសាស្រ្តា

ស្នាដៃអស្ចារ្យ ខេមរារុងរឿង (ស្ទួន ចប់)