ស្រុកកូនមុំ
ស្រុកកូនមុំ (អង់គ្លេស: Koun Mom District) ជាដែនរដ្ឋបាលស្ថិតនៅ ខេត្តរតនគិរី ដែលមានរដ្ឋបាល ៦ឃុំ និង ភូមិ÷
ស្រុកកូនមុំ | |||
---|---|---|---|
លេខកូដឃុំ | ឈ្មោះឃុំជាអក្សរខ្មែរ | ឈ្មោះឃុំជាអក្សរអង់គ្លេស | ចំនួនភូមិ |
១៦០៤០១ | ឃុំសិរីមង្គល | Serei Mongkol Commune | ៣ |
១៦០៤០២ | ឃុំស្រែអង្គ្រង | Srae Angkrorng Commune | ៣ |
១៦០៤០៣ | ឃុំតាអង | Ta Ang Commune | ៥ |
១៦០៤០៤ | ឃុំតឺន | Teun Commune | ៤ |
១៦០៤០៥ | ឃុំត្រពាំងច្រេស | Trapeang Chres Commune | ៥ |
១៦០៤០៦ | ឃុំត្រពាំងក្រហម | Trapeang Kraham Commune | ៣ |
ចំនួនភូមិសរុប | ២៣ |
ប្រវត្តិស្រុកកូនមុំ បានជាគេហៅ ថា ស្រុកនេះជាស្រុក កូនមុំ គឺ ដោយសា គេបានបងើ្កតស្រុកនេះស្ថិតនៅជិត ភ្នំ កូនមុំរហូតមកដល់សព្វថៃ្ងនេះ។ ស្រុក កូនមុំ គឺ ជាស្រុកមួយដែល សំបូរទៅដោយព្រៃ ភ្នំ ជ្រុំថ្ម ( ស្រុកនេះសិ្ថតនៅលើដងផ្លូវជាតិ លេខ ៧A ) គឺផ្លូវពីខេត្តស្ទឹងស្រែងទៅខេត្ត រតនៈគិរី ។ ស្រុក នេះ មានប្រជាជនរស់នៅ ច្រើន មានដូចជា ៖ ជនជាតិ ខែ្មរ ជនជាតិ ឡាវ ជនជាតិ ទំពួន ជនជាតិ គ្រឹង ។ ពួកគាត់ ភាគច្រើន ប្រកបមុខរបរដើម្បីចិញ្ចឺមជីវិត ធើ្វ ស្រែចំការ រី ឯ បងប្អូនដែលរស់នៅតាម ដង ទនេ្ល គឺ ពួកគាត់ប្រមុខរបរ នេសាទ និង ចូល ក្នុង ព្រៃ ចាប់សត្វ។ បងប្អូនដែលរស់នៅតាមជើងភ្នំ គឺភាគច្រើន ធើ្វ ចំការ ដាំដំណាំ ស្រូវ ពោត ស្វាយចាន់ទី ជាដើម ។ "ឃុំតឺន" គឺជាឃុំមួយដែលស្ថិតនៅក្នុងស្រុកកូនមុំ ខេត្ត រតនគិរី ហើយ ស្ថិត នៅ ភូមិ ភាគឥសាន្តនៃប្រទេសកម្ពុជា បានជាគេហៅថាឈោ្មះឃុំនេះជាឃុំតឺន គឺ ដោយសារ ពីមុន អ្នកដែល បងើ្កតឃុំតឺននេះមុនគេបង្អស់គឺ ឈោ្មះថា ( តាតឺន ) ដូចេ្នះហើយបានជាគេហៅថា ឃុំនេះ ឈោ្មះ ថា ឃុំតឺន រហូត មកដល់សព្វថៃ្ងនេះ។ ឃុំ តឺន មានភូមិ ចំនួន ៤ គឺ៖ ១ ភូមិ តាហ៊ឺយ ២ ភូមិ តឺន ៣ ភូមិ កាំបាក់ ៤ ភូមិ ឡាអ៊ិន។ ប្រជាជនដែលកំពុង រស់នៅក្នុងឃុំតឹន សព្វថៃ្ងនេះ មាន ដូចជា៖ ជនជាតិ គ្រឹង ជនជាតិ ទំពួន ជនជាតិ ខែ្មរ នឹង ជនជាតិ ចាម។ តែ ភាគច្រើនមានបងប្អូន ជនជាតិ គ្រឹងដែលរស់ច្រើន ជាងគេ ប្រជាជនទាំង នោះពួកភាគច្រើនប្រកបមុខរបរធើ្វស្រែចំការ ចូលទៅក្នុងព្រៃបេះផ្លែឈើនិង ចាប់សត្វ ដើម្បីចិញ្ចឹមជីវិតរបស់ពួកគាត់។ រីឯជំនឿវិញ ពួកគេមាន ជំនឿ ទៅ អារក្ស អ្នកតាព្រៃភ្នំ ជំនឿនេះ ពួកគេមិនអាចបោះ បង់បានទេពីព្រោះជំនឿនេះមានតាំងបុរាណមកម្លេះ។
ភូមិតាហ៊ឺយ
[កែប្រែ]ភូមិតាហ៊ឺយគឺជាភូមិមួយដែលស្ថិតនៅក្នុង ឃុំ តឺន ស្រុក កូនមុំ ខេត្ត រតនគិរី ជាដំបូងបានជាគេហៅថាឈោ្មះ ភូមិនេះជា ភូមិ តាហ៊ឺយ គីដោយសា ពីមុន អ្នកដែល បងើ្កត ភូមិនេះមុនគេ គឺឈោ្មះ ( តា តាហ៊ឺយ) ដូចេ្នះហើយ បានជាគេហៅ ថា ភូមិនេះ ជាភូមិតាហ៊ឺយរហូត ដល់មកសព្វថៃ្ងនេះ ។ បច្ចុប្បន្ននេះ ប្រជាជនដែលកំពុងរស់នៅក្នុងភូមិនេះសុទ្ធ តែ ជនជាតិ គ្រឹង ទាំងអស់ ដែលមាន ចំនួន សរុបទាំងអស់គឺ ( ៦០០នាក់ ) យោងតាមជំរឿន ឆំា្ន ២០០៨។ ប្រជាជនដែលរស់នៅក្នុងភូមិតាហ៊ឺយ នេះមានជំនឿទៅលើអារក្ស អ្នកតាព្រៃភ្នំ នៅពេលដែល ពួកគេមានជំងឺ ឈឺ ក្បាល វិលមុខ ពួកគេ តែងតែ កាប់មាន់ ឬ ជ្រូក និង ស្រា១ ពាង ឬ ២ ពាង ដើម្បីយកទៅសែន អារក្ស អ្នកតា ដើម្បីសូមអោយឆាប់ជាសះស្បើយ ។ ប្រជាជន ភូមិនេះភាគច្រើន ប្រកបមុខរបរ ធើ្វ ស្រែ ចំការ ចូលព្រែ បេះផ្លែ ឈើ និង ចាប់សត្វជាដើម ។ ប្រជាជនដែលកំពង់រស់នៅ ក្នុងភូមិតាហ៊ឺយភាគច្រើន ប្រកបមុខរបរធើ្វចំការ ដាំដំណាំ ដូចជា៖ ស្រូវ ពោត សណែ្តក ល្ហុង ល្ង ចេក ត្រាវ ត្រប់ ដំឡូង និងស្វាយចន្ទី ។ពួកចូលចិត្តធើ្វចំការវិលជុំ តាមលក្ខណៈប្រពៃណីតាំងពីបុរាណ មកម្ល៉េះ មកដល់សព្វថៃ្ងពួកគាត់នៅតែបន្តតាមប្រពៃណីដូចពីមុនដដែល។ ភូមិតាហ៊ឹយគឺមួយសំបូរដែលទៅដោយព្រៃភំ្ននិងធម្មជាតិ ដ៏ស្រស់បំព្រង ភូមិនេះមានចំងាយ ពីទីរួមខេត្តរតនគិរី ២៥ km យោងតាម( ឯកសាររបស់អង្គការ ( NTFP) ប្រចាំខេត្តរនតនគិរី ។