ស្រេតដ្ឋា ទវីសិន
ស្រេតដ្ឋា ទវីសិន | |
---|---|
เศรษฐา ทวีสิน | |
![]() | |
នាយករដ្ឋមន្ត្រីថៃទី៣០ | |
ក្នុងការិយាល័យ ២២ សីហា ២០២៣[១] | |
ព្រះមហាក្សត្រ | វជិរាលង្ករណ៍ |
រង | បញ្ជី
|
មុន | ប្រយុទ្ធ ច័ន្ទ្រ៍ឱជា |
រដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុ | |
ក្នុងការិយាល័យ ១ កញ្ញា ២០២៣ | |
នាយករដ្ឋមន្ត្រី | ខ្លួនលោក |
រង | ក្រិតសេតា ចិណាវិជ្ជារនា ជល់ផាន អមនវិវត្ត |
មុន | អាគម ទើមពិតយ៉ាផៃសិដ្ឋ |
ព័ត៌មានលម្អិតផ្ទាល់ខ្លួន | |
កើត | បាងកក, ថៃ | 15 February 1962
គណបក្សនយោបាយ | ភឿថៃ |
ពន្ធភាព | បក្សរ៍ពិឡៃ ទវីសិន |
កូន | ៣ |
ការអប់រំ | |
ហត្ថលេខា | ![]() |
ស្រេតដ្ឋា ទវីសិន (ថៃ៖ เศรษฐา ทวีสิน, ប្រកប៖ ស្រេត-ថា ថា-វី-ស៊ីន, កើតថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ១៩៦២) នាមហៅក្រៅថា និដ (ថៃ៖ นิด, អានថា៖ នីត) គឺជាអ្នកនយោបាយ និងអ្នកជំនួញអចលនទ្រព្យថៃមួយរូប ដែលបច្ចុប្បន្នកំពុងបម្រើការជានាយករដ្ឋមន្ត្រីនៃប្រទេសថៃ ចាប់តាំងពីថ្ងៃទី២២ ខែសីហា ឆ្នាំ២០២៣ មក។ លោកធ្លាប់ធ្វើជានាយកប្រតិបត្តិ និងជាប្រធានក្រុមហ៊ុនអចលនទ្រព្យ សែនសិរី។ [២]
លោកបានក្លាយជាសហស្ថាបនិកនៃក្រុមហ៊ុនសែនសិរីនៅក្នុងឆ្នាំ១៩៨៨ ដែលសព្វថ្ងៃត្រូវជាក្រុមហ៊ុនជំនួញអចលនទ្រព្យដ៏ធំបំផុតនៅប្រទេសថៃ ពោលជាហេតុនាំឱ្យលោកស្រេតដ្ឋាក្លាយជាមហាសេដ្ឋីអចលនទ្រព្យថៃដ៏លេចធ្លោម្នាក់។[៣] មិនតែប៉ុណ្ណោះ លោកគឺជាមនុស្សម្នាក់ដែលគេតែងស្គាល់ថាជាអ្នកជំនិតនឹងអតីតនាយករដ្ឋមន្ត្រីថៃ ទក្សិណ ជិនវ័ត្រ។
ឯកសារយោង[កែប្រែ]
- ↑ ประกาศแต่งตั้งนายกรัฐมนตรี Archived 23 August 2023 at the វេយប៊ែខ ម៉ាស៊ីន. ราชกิจจานุเบกษา เล่ม ๑๔๐ ตอนพิเศษ ๒๐๑ ง หน้า ๑ วันที่ ๒๓ สิงหาคม พ.ศ. ๒๕๖๖
- ↑ "Srettha quits CEO job amid PM speculation". Bangkok Post. 4 April 2023. https://www.bangkokpost.com/business/2542885/thai-property-tycoon-srettha-thavisin-quits-ceo-job-amid-premiership-speculation.
- ↑ "Thailand's king swears in new PM Srettha Thavisin and cabinet". CNA. Retrieved 2023-09-23.