ហឹបបៃតង
Appearance
កំណាព្យប្រស្នា ហឹបបៃតង (បទ ពាក្យ៨) | |
កំណាព្យប្រស្នា ហឹបបៃតង (បទ ពាក្យ៨) ហឹបឈើនៅក្នុងផ្ទះវិចិត្រករ ក្បូរក្បាច់លំអសោភ័ណប្រណិត ជ្រុងមួយប្រឡាក់ទឹកពណ៌រុំជិត បាត់ក្រោមខ្មៅពិតស្និតដោយធូលី។ ជ្រុងខ្លះត្រូវប៉ះនឹងកំដៅថ្ងៃ ប្រែស្លេកក្រាស់ក្រៃប្ដូរក្លាយរូបពីរ ជ្រុងមួយត្រូវទឹករីករួមប្រាស់ទី ទ្រុងទ្រាយញាំញីបាត់សភាពដើម។ ធាតុដើមឬសកែវហឹបពណ៌បៃតង ពណ៌ស្រស់បំព្រងស្នាដៃល្អឆ្នើម ទោះជ្រុងខាងក្រៅបាត់សភាពដើម ក្នុងហឹបថ្លៃថ្លើមរក្សាជក់ទិព្វ។ និពន្ធដោយ សុខគឹមហេង ០៦ មិនា ២០១១ |