Jump to content

ឡានម៉ីអ៊ែរឡាញ

ពីវិគីភីឌា
(ត្រូវបានបញ្ជូនបន្តពី ឡានមុីអ៊ែរឡាញ)
Lanmei Airlines
ឡានម៉ីអ៊ែរឡាញ
ឯកសារ:Cambodia Lanmei Airlines logo.png
IATA
LQ
ICAO
MKR
Callsign
AIR LANME
បង្កើត2016 (2016)
ចាប់ផ្ដើមប្រតិបត្តិការ15 កញ្ញា 2017 (2017-09-15)
ផ្អាកប្រតិបត្តិការ13 កុម្ភៈ 2024 (2024-02-13)
HubsPhnom Penh International Airport
Secondary hubsSiem Reap International Airport
Fleet size4
ទីគោលដៅ27
ស្នាក់ការកណ្ដាលNo. 575 D&E, Russian Federal Blvd., Phnom Penh, Cambodia
បុគ្គលសំខាន់ៗDr. Lee Kun 李昆, Darren Chan, Li Yue Zhou
គេហទំព័រlanmeiairlines.com

ឡានម៉ីអ៊ែរឡាញ (ខេមបូឌា) ខូអិលធីឌី ( ខ្មែរ: ឡានម៉ីអ៊ែរឡាញ ) ជាក្រុមហ៊ុនអាកាសចរណ៍កូនកាត់ដែលបានចុះបញ្ជីក្នុង ប្រទេសកម្ពុជា

ក្រុមហ៊ុនអាកាសចរណ៍ឡានម៉ីអ៊ែរឡាញ និង ខេបូឌា អឹមជេ អ៊ែរឡាញ បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងសហប្រតិបត្តិការជាយុទ្ធសាស្ត្រមួយកាលពីខែវិច្ឆិកា ឆ្នាំ២០១៨។

ប្រវត្តិសាស្ត្រ

[កែប្រែ]

មានមូលដ្ឋាននៅទីក្រុងភ្នំពេញ និងខេត្តសៀមរាប ក្រុមហ៊ុនឡានម៉ីអ៊ែរឡាញ គឺជាក្រុមហ៊ុនដឹកជញ្ជូនតាមផ្លូវអាកាសក្នុងស្រុករបស់កម្ពុជា។ «ឡានម៉ី» ជាអក្សរកាត់សម្រាប់ទន្លេឡានឆាង-មេគង្គ។ ទន្លេឡានឆាង មានដើមកំណើតនៅភាគនិរតីនៃប្រទេសចិន ហើយត្រូវបានគេស្គាល់ថាជា មេគង្គ ដោយសារវាហូរកាត់ប្រទេសភូមា ឡាវ ថៃ កម្ពុជា និងវៀតណាម ហើយចូលទៅក្នុងសមុទ្រចិនខាងត្បូង។

ក្រុមហ៊ុន​គ្រោង​នឹង​ដំណើរការ​សេវា​ដឹក​អ្នកដំណើរ​តាម​កាលវិភាគ​ពី​ទីក្រុង​ភ្នំពេញ​ដោយ​ប្រើប្រាស់​យន្តហោះ A320s Family។ ការចាប់ផ្តើមអាជីវកម្មនេះ បានទទួលការយល់ព្រមជាគោលការណ៍ពីរដ្ឋាភិបាលកម្ពុជា។ ក្រុមហ៊ុនឡានម៉ីអ៊ែរឡាញ បានចាប់ផ្តើមសេវាភ្នំពេញ-ហាណូយ និងភ្នំពេញ-សៀមរាប-ហូជីមិញ ចំនួនបួនដងក្នុងមួយសប្តាហ៍ នៅថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០១៧ និងបីដងក្នុងមួយសប្តាហ៍ ពីភ្នំពេញ-សៀមរាប-ម៉ាកាវ-ភ្នំពេញ នៅថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០១៧។ [] នៅក្នុងអំឡុងពេលនៃមេរោគវីរុសកូរ៉ូណា ក្រុមហ៊ុនឡានម៉ីអ៊ែរឡាញ បានហោះហើរទៅកាន់ទីក្រុង កាតាម៉ាន់ឌូ, អ៊ីស្លាម៉ាបាដ, ឡាហ័រ, ញូវដេលី និង យ៉ាំងហ្គោន។

យន្តហោះ Airbus A319 របរបស់ក្រុមហ៊ុនអាកាសចរណ៍ឡានមុីអ៊ែរឡាញ ហោះ​ចេញ​ពី ​អាកាសយានដ្ឋាន​សុវណ្ណភូមិ ទីក្រុង​បាងកក

ឯកសារយោង

[កែប្រែ]
  1. "Lanmei Airlines commences scheduled service from Oct 2017". Routesonline.com. Retrieved 11 October 2017.