អក្សរខ្មែរ
អក្សរក្រមខ្មែរ | |
---|---|
ប្រភេទ | |
រយៈកាល | រ. ៦១១–បច្ចុប្បន្ន[១] |
ប្រព័ន្ធមេ | |
ប្រព័ន្ធកូន | ថៃ ឡៃតៃ |
ប្រព័ន្ធបងប្អូន | មនបុរាណ ចាម កវី ក្រានថា ទមិឡ |
អ.ប.អ.១៥៩២៤ | Khmr, 355 |
ទិសសំណេរ | ពីឆ្វេងទៅស្ដាំ |
ឈ្មោះក្លែងឯកក្រម | Khmer |
U+1780–U+17FF, U+19E0–U+19FF | |
អក្សរខ្មែរ គឺជាអក្សរស្ថិតនៅប្រភេទអក្សរអាប៊ូហ្គីដាដែលប្រើសម្រាប់សរសេរជាភាសាខ្មែរ ដែលជាភាសាផ្លូវការនៅក្នុងប្រទេសកម្ពុជា។ អក្សរខ្មែរមានឥទ្ធិពលនៅតាមបណ្ដាប្រទេសជិតខាងមួយចំនួន(ដូចជា ប្រទេសថៃ , ប្រទេសឡាវ) ដែលពួកគេតែងតែហៅអក្សរខ្មែរថា អក្សរខម។ អក្សរខ្មែរមានប្រព័ន្ធទម្រង់សរសេរពីឆ្វេងទៅស្តាំក្នុងការសរសេរពាក្យក្នុងប្រយោគ ឬឃ្លាចំនួន។ ពីបុរាណមកអក្សរខ្មែរមានតួព្យញ្ជនៈចំនួន ៣៥តួ (ដូចជា ឝ , ឞ ) ដែលគេសរសេរសំំំរាប់ភាសាបាលីសស្ក្រឹត ប៉ុន្តែតួអក្សរខ្មែរសម័យទំនើបប្រើតែ ៣៣តួតែប៉ុណ្ណោះ តួអក្សរនីមួយៗតំណាងឱ្យសំឡេងព្យញ្ជនៈរួមជាមួយនឹងស្រៈដែលមានស្រាប់ទាំងពពួក អ និង អ៊ ក្នុងការនិយាយភ្ជាប់សំំំឡេងនិងការនិយាយឲ្យកាន់តែប្រសើរជាងមុន។ មានតួស្រៈឯករាជ្យមួយចំនួន ប៉ុន្តែសំឡេងស្រៈត្រូវបានតំណាងជាទូទៅថាជាស្រៈនិស្រ័យ សញ្ញាបន្ថែមដែលអមជាមួយតួព្យញ្ជនៈ និងបង្ហាញពីសំឡេងស្រៈដែលត្រូវបញ្ចេញបន្ទាប់ពីព្យញ្ជនៈនោះ (ឬព្យញ្ជនៈចង្កោម)។ ស្រៈដែលពឹងផ្អែកភាគច្រើនមានការបញ្ចេញសំឡេងពីរផ្សេងគ្នា អាស្រ័យក្នុងករណីភាគច្រើនលើស្រៈដែលមានដើមនៃព្យញ្ជនៈដែលពួកគេត្រូវបានបន្ថែម។ អក្សរខ្មែរក៏មានលេខសម្គាល់មួយចំនួនផងដែរ ដែលត្រូវបានប្រើដើម្បីបង្ហាញពីការកែប្រែបន្ថែមទៀតនៅក្នុងការបញ្ចេញសំឡេង។ អក្សរមួយនេះក៏រួមបញ្ចូលលេខ និងសញ្ញាវណ្ណយុត្តិរបស់អក្សរផងដែរ។
ដើមកំណើតនៃអក្សរខ្មែរ
[កែប្រែ]អក្សរខ្មែរ គឺជាអក្សរប្រើសម្រាប់សរសេរភាសាខ្មែរ ដែលជាភាសាផ្លូវការរបស់ប្រទេសកម្ពុជា ។ អក្សរខ្មែរក៏ប្រើសម្រាប់សរសេរភាសាបាលីនៅពិធីបុណ្យព្រះពុទ្ធសាសនារបស់កម្ពុជានិងថៃផងដែរ។អក្សរខ្មែរត្រូវបានប្រែប្រួលពីអក្សរបល្លវៈ ជាអក្ខរក្រមនៃហ្គ្រេនតាដែលបានមកពីអក្សរព្រហ្មីដែលត្រូវបានគេប្រើនៅភាគខាងត្បូងប្រទេសឥណ្ឌានិងអាស៊ីអាគ្នេយ៍ក្នុងអំឡុងពេលសតវត្សទី ៥ និងទី ៦។ សិលាចារឹកចាស់ជាងគេ ដែលអាចកំណត់បានជាភាសាខ្មែរត្រូវបានរកឃើញនៅ ស្រុកអង្គរបុរី ខេត្តតាកែវនៅភាគខាងត្បូងរាជធានីភ្នំពេញ និងមានកាលបរិច្ឆេទចារក្នុងអំឡុងឆ្នាំ៦១១។ បច្ចុប្បន្ន អក្សរខ្មែរសម័យទំនើបមានភាពខុសគ្នាពីទំរង់គំរូ ដែលគេរកឃើញនៅលើសិលាចារឹកនៃប្រាសាទអង្គរ។ អក្សរថៃ និងឡាវត្រូវបានកម្លាយចេញពីទំរង់ចាស់នៃអក្សរខ្មែរ។
ពិភពលោក ប្រទេសកម្ពុជា ប្រជាធិបតេយ្ទាក់ទងទៅនឹងបញ្ហាប្រភពកំណើតរបស់អក្សរខ្មែរនេះសមណនិស្សិតនៅពុទ្ធិកសាកលវិទ្យាល័យព្រះសីហមុនីរាជា ព្រះតេជគុណ អ៊ឹម ទៀង មានដីកាពន្យល់ថា អក្សរខ្មែរមានប្រភពមកពីព្រហ្មញ្ញសាសនានិងពីបាលីសំស្រ្កឹត ព្រមទាំងមកពីខ្មែរមនផងដែរ ៖ «អក្សរសាស្រ្ដខ្មែរមានប្រវត្តិ ទី១ មកពីព្រហ្មី ព្រហ្មីហ្នឹងព្រហ្មមញ្ញសាសនា ដែលមានមកតាំងពីមុនសម័យអង្គរ ហើយអក្សរសាស្រ្ដខ្មែរយើងបានកើតចេញពីបាលីសំស្រ្កឹតខ្លះដែរ។ ហើយមួយទៀត កំណើតប្រភពមកពីខ្មែរមន»។[២]។
ព្យញ្ជនៈ
[កែប្រែ]អក្សរ តាមពាក្យសំស្រ្កឹត មានន័យថា ទន់ភ្លន់ អាចបត់បែនបាន អាចយកទៅច្នៃបាន តាមការផ្សំជាមួយស្រៈ តាមការប្រកបជាមួយនឹងព្យញ្ជនៈមួយទៀត ឬតាមការផ្សំជាមួយជើងអក្សរណាមួយ ។
អក្សរ ឬអក្ខរៈ អាចហៅបានម្យ៉ាងទៀតថា “វណ្ណៈ” មានចែកជាបីក្រុមគឺ ៖
១-ព្យញ្ជនៈ មាន ៣៣ តួ ។
២-ស្រៈពេញតួ ១២ តួ ។
៣-ស្រៈនិស្ស័យពីមុនមាន ២១ តែត្រូវបន្ថែម ៧ ទៀតបានទៅជា ២៨ តួ បើគិតទាំងសំឡេង ។ តែបើគិតតែរូបមាន ២៧ តួ ព្រោះស្រៈ (អ) មាននៅគ្រប់ព្យញ្ជនៈទាំងឃោសៈទាំងអឃោសៈ ។
១-ព្យញ្ជនៈ
ព្យញ្ជនៈទាំង ៣៣ តួ ត្រូវរាប់តាមលំដាប់ពីដើមដល់ចប់៖
កខគឃង
ចឆជឈញ
ដឋឌឍណ
តថទធន
បផពភម
យរលវ សហឡអ
២-ជើងព្យញ្ជនៈ
ព្យញ្ជនៈប្រៀបបាននឹងមនុស្សដែរ គឺមានសក់ (៊) មានតួខ្លួន (ក) មានជើង (្ក) ។ រូបនៃជើងព្យញ្ជនៈមានទ្រង់ទ្រាយដូចគ្នានឹងតួអង្គព្យញ្ជនៈដែរ ប៉ុន្តែគ្រាន់តែតូចជាងតួ និងពុំមាន”សក់”ទេ ។ ខាងក្រោមនេះ គឺជើងព្យញ្ជនៈ (Consonnes souscrites) ។
្ក ្ខ ្គ ្ឃ ្ង , ្ច ្ឆ ្ជ ្ឈ ្ញ , ្ដ ្ឋ ្ឌ ្ឍ ្ណ , ្ត ្ថ ្ទ ្ធ ្ន , ្ប ្ផ ្ព ្ភ ្ម , ្យ ្រ ្ល ្វ ្ស ្ហ ្ឡ ្អ
របៀបសរសេរ ជើងព្យញ្ជនៈ ភ្ជាប់ជាមួយតួព្យញ្ជនៈ ដូចខាងក្រោម ៖
ក្ខខ្ខគ្គឃ្ឃង្ង ច្ចឆ្ឆជ្ជឈ្ឈញ្ញ ដ្តឋ្ឋឌ្ឌឍ្ឍណ្ណ ត្តថ្ថទ្ទធ្ធន្ន ប្បផ្ផព្ពភ្ភម្ម យ្យរ្រល្លវ្វ ស្សហ្ហឡ្ឡអ្អ
៣-ស្រៈពេញតួ
អ្នកប្រាជ្ញជំនាន់មុនចែងថា ស្រៈពេញតួមាន ១៥ តួ ដោយរាប់យក អ អា មកបញ្ចូលផង ។ ប៉ុន្តែអ្នកប្រាជ្ញបច្ចុប្បន្នលោកដកយក “អ” និង “អា” នេះចេញពីប្រព័ន្ធស្រៈពេញតួ ព្រោះលោកយល់ថា “អ” គឺជាព្យញ្ជនៈ ដែលត្រូបរាប់បញ្ចូលទៅក្នុងក្រុមព្យញ្ជនៈ ទាំង៣៣ តួនោះវិញ ។ ឯ “អា” គឺតួព្យញ្ជនៈបំបែក យកតួ “ អ” មកផ្សំជាមួយស្រៈ “ ា ” ដូច្នេះស្រៈពេញតួបច្ចុប្បន្ននេះ មានតែ ១៣តួទេ គឺ ឥ ឦ ឧ ឩ ឪ ឫ ឬ ឭ ឮ ឯ ឰ ឱ ឳ ។ ចំពោះអស់លោកអ្នកប្រាជ្ញខ្លះទៀតយល់ថា ក្នុងចំណោមស្រៈពេញតួទាំង១៣នេះ ស្រៈ ឩ គេមិនសូវប្រើទេ ដូច្នេះ គួររាប់យកត្រឹមតែ ១២ តួវិញ ព្រោះសព្វថ្ងៃគេប្រើស្រៈពេញតួ ឩ នេះតែពាក្យ “ព្រះឩរូ” មួយម៉ាត់គត់ ដែលមាននៅក្នុងពាក្យ “ រាជស័ព្ទ ” មានន័យថា “ ភ្លៅស្ដេច ” ។
៤-ស្រៈនិស្ស័យ
គឺតួអក្សរ ដែលជាទីពឹងពាក់អាស្រ័យនៃព្យញ្ជនៈ ។ បើសរសេរតែរូបវាដាច់តែឯងនោះ នឹងពុំមានន័យប្រាកដប្រជាថាយ៉ាងណាៗនោះឡើយ ។ ដូចជាស្រៈ ា ស្រៈ ៅ មានតែរូប និងសំឡេងផ្សំ តែពុំមានសារៈអ្វីទេ ។ ស្រៈនិស្ស័យមាន ២១ តួ តាមការកំណត់របស់ក្បួនពីមុននោះគឺ ្ ា ិ ី ឹ ឺ ុ ូ ួ ើ ឿ ៀ េ ែ ៃ ោ ៅ ុំ ំ ាំ ះ ។ ប៉ុន្តែអស់លោកអ្នកអក្សរសាស្រ្តក្រោយមកសន្មតថា មានតែ២០តួវិញ ព្រោះថា ស្រៈ(អ) មានតែសំឡេងតែគ្មានរូប មិនគួរនឹងរាប់បញ្ចូលទេ ។ ស្រៈ(អ) នេះមានបង្កប់នៅគ្រប់ព្យញ្ជនៈទាំងអស់ ទោះជាឃោសៈក្តី អឃោសៈក្តី ប៉ុន្តែប្រសិនបើគេយកទៅផ្សំជាមួយនឹងព្យញ្ជនៈសំឡេងឃោសៈ គេអានតាមសំឡេងព្យញ្ជនៈ ឃោសៈ គឺសំឡេង(អ៊) ឧទាហរណ៍ ងា ងិ ងី ញោ ញៅ ទុំ ទាំ ទះ…. ។ បើផ្សំជាមួយនឹងព្យញ្ជនៈអឃោសៈ វាមានសំឡេង (អ) ដូចជា កា កី កោ ចូ ចើ ចេ ចែ ចៃ ចោ… ។ ចំពោះស្រៈ ួ ឿ និង ៀ ទោះគេយកទៅផ្សំនឹងព្យញ្ជនៈ ឃោសៈក្តី អឃោសៈក្តី វានៅតែមានសូរសំឡេង “អួ” (អឿ-អៀ) ដូចគ្នា នេះវាជាករណីលើកលែងសម្រាប់ស្រៈនិស្ស័យរបស់ខ្មែរយើង ។ រីឯស្រៈ៤ទៀតដូចជា ស្រៈ ុះ ិះ ោះ វិញនោះ កាលពីមុនលោកមិនយកមករាប់បញ្ចូលក្នុងស្រៈនិស្ស័យទេ ។ ប៉ុន្តែនៅពេលក្រោយមក ដោយបានពិនិត្យឃើញថា មានពាក្យជាច្រើន ដែលត្រូវការប្រើស្រៈទាំងនេះ នៅក្នុងពាក្យខ្មែរជាចាំបាច់នោះ ទើបលោកអ្នកប្រាជ្ញជាន់ក្រោយ ក៏បានសម្រេចបញ្ចូលបន្ថែមស្រៈទាំង៤នេះ ហើយស្រៈនិស្ស័យក៏បានកើនដល់ (២១-១)+៤ = ២៤ ហើយបើបន្ថែមស្រៈ ឹះ ,ស្រៈ ើះ, ស្រៈែះ ពីលើស្រៈនិស្ស័យដែលធ្លាប់ឃើញមាននៅក្នុងវចនានុក្រមសម្ដេច ជួន ណាត ក្ដី ក្នុងអត្ថបទនានាក្ដីទៀតនោះ ស្រៈនិស្ស័យអាចកើនឡើងដល់ ២៦ ឬ ២៧ ។
ឯកសារយោង
[កែប្រែ]- ↑ Herbert, Patricia; Anthony Crothers Milner (1989). South-East Asia: languages and literatures : a select guide. University of Hawaii Press. pp. 51–52. ល.ស.ប.អ. 0-8248-1267-0.
- ↑ សៀវភៅ វប្បធម៌ អរិយធម៌ ឆ្នាំ១៩៧១-១៩៧២ ទាវ ឆៃ សុក ទំព័រទី១៣