អគ្គលេខាធិការបក្សបដិវត្តន៍ប្រជាជនឡាវ

ពីវិគីភីឌា
អង្គលេខាធិការនៃគណៈកម្មាធិការមជ្ឈិមបក្សបដិវត្តន៍ប្រជាជនឡាវ
ເລຂາທິການໃຫຍ່ຄະນະບໍລິຫານງານສູນກາງພັກປະຊາຊົນປະຕິວັດລາວ
អ្នក​កាន់​តំណែងបច្ចុប្បន្ន
ថងលូន ស៊ីស៊ូលីត

ចាប់​តាំងពី ១៥ មករា ២០២១
បក្សបដិវត្តន៍ប្រជាជនឡាវ
បែបបទសមមិត្ត (ផ្លូវការ)
ប្រភេទប្រធានគណបក្ស
មេដឹកនាំកំពូល
អ្នកចាត់តាំងគណៈកម្មាធិការមជ្ឈិមបក្ស
រយៈពេល៥ ឆ្នាំ
និម្មិតកម្ម២២ មីនា ១៩៥៥
អ្នកកាន់តំណែងដំបូងកៃសន ព្រហ្មវិហារ

អគ្គលេខាធិការនៃគណៈកម្មាធិការមជ្ឈិមបក្សបដិវត្តន៍ប្រជាជនឡាវ គឺជាការិយាល័យរបស់សមាជិកជាន់ខ្ពស់នៃ គណបក្សបដិវត្តន៍ប្រជាជនឡាវ (LPRP) ហើយជាទូទៅក៏ជាមេដឹកនាំកំពូលនៃប្រទេសឡាវផងដែរ។ ចាប់តាំងពីបក្សបដិវត្តន៍បានឡើងកាន់កាប់អំណាចនៅក្នុងឆ្នាំ១៩៧៥ មេដឹកនាំរបស់បក្សនេះជាទូទៅត្រូវបានគេចាត់ទុកថាជាមេដឹកនាំនៃប្រទេសឡាវទាំងមូល។[១] អគ្គ​លេខា​ធិការ​បក្សក៏​ជា​ប្រធាន​គណៈកម្មការ​ការពារ​ជាតិ និង​សន្តិសុខ​សាធារណៈផងដែរពោលគឺ​អគ្គ​មេបញ្ជាការ​នៃកងកម្លាំង​ប្រដាប់​អាវុធ​ប្រជាជន​ឡាវ។ ពីឆ្នាំ១៩៩១ ដល់ឆ្នាំ២០០៦ ការិយាល័យមួយនេះត្រូវបានគេសម្តៅថា ប្រធានគណៈកម្មាធិការមជ្ឈិមបក្សបដិវត្តន៍ប្រជាជនឡាវ។ គណៈកម្មាធិការមជ្ឈិមបក្សគឺជាអ្នកបោះឆ្នោតជ្រើសរើសអគ្គលេខាធិការបក្ស។ ជាទូទៅ​ អគ្គលេខាធិការ​បក្សតែងតែក្លាយជាប្រធានាធិបតី​ឡាវ​ជាយថាហេតុ ប៉ុន្តែបើយើងសង្កេតមើលនៅរវាង​ឆ្នាំ១៩៧៥ ដល់ឆ្នាំ១៩៩១ និង​ពី​ឆ្នាំ១៩៩២ ដល់ឆ្នាំ១៩៩៨ ជាធម្មតា ​អគ្គលេខាធិការបក្ស​ច្រើនតែកាន់តំណែងជានាយករដ្ឋមន្ត្រី​។

ឯកសារយោង[កែប្រែ]