អង្គុយស្មឹងស្មាធិ៍

ពីវិគីភីឌា

អត្ថន័យ[កែប្រែ]

សមាធិ គឺ ការ​តាំងចិត្តមាំ​ក្នុងអារម្មណ៍តែមួយ ឬការដឹងច្បាស់នូវអារម្មណ៍នោះៗដោយសច្ចភាព ។ សមាធិ​មាន​ ២ យ៉ាង គឺ សមថកម្មដ្ឋាន និងវិបស្សនាកម្មដ្ឋានសមថកម្មដ្ឋាន គឺជា​ ការគ្រៀក​ចិត្ត​​ឬ​ចងចិត្ត​ឲ្យ​ជាប់​ក្នុងអារម្មណ៍​តែមួយ​មិន​បណ្តោយ​ឲ្យចិត្តត្រាច់ចរ​ទៅរកអារម្មណ៍ផ្សេងៗ។ សមថសមាធិមាន៣កំរិតតាមកម្លាំងនៃការប្រតិបត្តិ៖

  1. ខណិកសមាធិ គឺសមាធិដែលចិត្តមានអារម្មណ៍តែមួយ ឬចិត្តស្ងប់កើតឡើងមួយជួរខណៈ តែមិនបានយូរប៉ុន្នានក៏រលត់ទៅ។

ការ​ប្រើប្រាស់​នៅ​ក្នុង​បរិបទ​​នៃ​​សាសនា​ព្រាហ្មណ៍[កែប្រែ]

  1. ឧបចារសមាធិ គឺ​សមាធិ​ដែល​ចិត្ត​ស្ងប់​រំងាប់​ប្រាសចាក​និវរណៈ​ទាំង​៥​តែ​មិន​ជា​អារម្មណ៍​របស់​អង្គឈាន​មាន​បឋមជ្ឈាន​ជាដើម​នោះទេ ប៉ុន្តែ​អារម្មណ៍​របស់ឧបចារសមាធិនេះគឺជាអារម្មណ៍សមាធិ​ដែល​ចិត្ត​ស្ថិត​ក្នុង​សភាព​ជិត​បាន​ឈានសមាបត្តិ
  2. អប្បនាសមាធិ គឺ​សមាធិចិត្ត​ដែល​គង់​ស៊ុប​ក្នុង​អារម្មណ៍​នៃ​ឈានសមាបត្តិ​មាន​រូបជ្ឈាន​ជា​ដើម​ដែល​ចិត្ត​ខណៈ​នោះ​កំពុង​សោយ​អារម្មណ៍​ដែល​ជា​អង្គ​នៃ​ឈាន​មាន​វិតក្កវិចារ បីតិ សុខ ចិត្តេកគតា​រួម​ជា​អង្គ ៥ ។

អ្វី​ជា​អារម្មណ៍​របស់​សមថសមាធិ ​?

ពាក្យថាសមាធិ​ប្រែថាចិត្តស្ងប់នេះមិនមែនសុទ្ធតែត្រឹមត្រូវជាសម្មាសមាធិទាំងអស់ទេ ឯមិច្ឆាសមាធិគឺសមាធិខុសចាកគន្លងធម៌​ឬសមាធិចិត្តដែលប្រកាន់ខ្ជាប់នូវវិបស្សនូបក្កិលេសថាជាលោកុត្តរៈមានមគ្គផលនិព្វានហើយលះបង់ការប្រតិបត្តិចម្រើនភាវនាចោល ព្រោះហេតុដូច្នេះសមាធិចិត្តជាសម្មាសមាធិទៅបាន កេចិអាចារ្យអដ្ឋកថាចារ្យទាំងឡាយពោលថាត្រូវផ្តោតចិត្តទៅលើអារម្មណ៍ណាមួយនៃអារម្មណ៍កម្មដ្ឋានទាំង៤០យ៉ាងតាមអធ្យាស្រ័យ​ឬចរិតរៀងៗខ្លួននៃបុគ្គលម្នាក់ៗ។

ការ​ប្រើប្រាស់​នៅ​ក្នុង​បរិបទ​​នៃ​ពុទ្ធសាសនា​​ផ្នែក​ថេរវាទ[កែប្រែ]

ការ​ប្រើប្រាស់​នៅ​ក្នុង​បរិបទ​នៃ​ពុទ្ធ​សាសនា​ផ្នែក​មហាយាន[កែប្រែ]

ការ​ប្រើប្រាស់​នៅ​ក្នុង​បរិបទ​​នៃ​ជន​សាមញ្ញ[កែប្រែ]

ឯកសារ​យោង[កែប្រែ]