អធិរាជសី
Appearance
កំណាព្យប្រស្នា អធិរាជសី (បទ ពាក្យ៨) | |
កំណាព្យប្រស្នា អធិរាជសី (បទ ពាក្យ៨) ដែនដីព្រៃស្ដុកជង្រុកម្រឹគី ម្រឹគាមូលមីជីវិតសុខុម បក្សាបក្សីហើរប្រមូលផ្ដុំ ទីដ្ឋានឧត្តមទ្រនំសុខសាន្ដ។ ម្រឹគរាជដាក់កាយថ្វាយដល់រាជសី ម្រឹគរាជនីស្រីមានចិត្តក្លាហាន ពលីសង្ខារមរណារួមប្រាណ ព្រៃស្ដុកថ្កើងថ្កានតំរិះរាជសី។ ព្រានព្រៃចូលលុកប្រមាញ់សព្វសត្វ រាជសីទប់ស្កាត់គ្រហឹមឃ្មាតខ្មី សំលេងរំពងលាន់ពេញព្រឹក្សព្រៃ កងពលដំរីចេញមកការពារ។ និពន្ធដោយ សុខគឹមហេង ០៦ មិនា ២០១១ |