អនន្តរិយកម្ម៥
Appearance
អនន្តរិយកម្ម ប្រែថា កម្មដែលមានឱកាសឲ្យផលមិនមានចន្លោះ គឺនឹងឲ្យផលក្នុងជាតិបន្ទាប់ ពោលគឺជាតិទី ២ ក្រោយចុតិចិត្ត ហើយទៀងតែនឹងបង្កើតក្នុងនរករណ្តៅណាមួយតាមកម្លាំងចេតនា ។ អនន្តរិយកម្ម ៥បានដល់អកុសលកម្ម គឺ ៖ មាតុឃាត សម្លាប់ម្តាយ ១ បិតុឃាត សម្លាប់ឪពុក១ អរហន្តឃាត សម្លាប់ព្រះអរហន្ត ១ សង្ឃភេទ បំបែកសង្ឃ ១ លោហិតុប្បាទ ធ្វើឲ្យព្រះលោហិតព្រះពុទ្ធខ្ពុរចេញ ១ ។