អប់សិន (ហិរញ្ញវត្ថុ)
Appearance
នៅក្នុងហិរញ្ញវត្ថុ អប់សិន (អង់គ្លេស: option) គឺជាឧបករណ៍ហិរញ្ញវត្ថុមួយដែលបង្កើតកិច្ចសន្យារវាងភាគីពីរ ក្នុងការទិញ និងលក់ទ្រព្យសកម្មក្នុងតម្លៃកំណត់មួយ។ អ្នកទិញ អប់សិន ទទួលបានសិទ្ធិ ប៉ុន្តែមិនមែនកាតព្វកិច្ចទេ ក្នុងការចូលរួមក្នុងប្រតិបត្តិការទ្រព្យសកម្ម ចំណែកអ្នកលក់មានកាតព្វកិច្ចបំពេញប្រតិបត្តិការ ប្រសិនបើអ្នកទិញស្នើសុំ។
ការប៉ាន់ស្មានតម្លៃនៃអប់សិន
[កែប្រែ]ថ្លៃរបស់អប់សិនកើតចេញពីភាពខុសគ្នារវាងថ្លៃកំណត់និងថ្លៃទ្រព្យសកម្ម (ជាទូទៅ ប័ណ្ណភាគហ៊ុន សញ្ញាប័ណ្ណ រូបិយវត្ថុ ឬកិច្ចសន្យាអនាគតមួយ) បូកនឹងប្រាក់កម្រៃជើងសារដើម្បីរក្សាសុពលភាពរបស់អប់សិន។