អស្សជិតត្ថេរ

ពីវិគីភីឌា
Jump to navigation Jump to search

អស្សជិតត្ថេរ[កែប្រែ]

តាមភាសាបាលី (អស្សជិ Assaji) ភាសាសំស្រ្កឹត (អស្សជិត Assajit) គឺជាព្រះអរហន្តមួយអង្គក្នុងចំណោម អរហន្តបញ្ចវគ្គិយភិក្ខុដំបូងបង្អស់ដែលទទួលស្តាប់ធម្មទេសនាដំបូងរបស់ព្រះសម្មាសម្ពុទ្ធ។ អស្សជិតត្ថេរ គឺជាឧបជ្ឈាយ៍របស់ព្រះសារីបុត្រផងដែរ។ ព្រះអស្សជិ បានសម្តែងគាថាដល់ព្រះសារីបុត្រ ថាៈ យេ ធម្មា ហេតុប្បភាវ តេសំ ហេតុំ តថាគតោ អាហ តេសញ្ច យោ និរោធា ឯវំ វាទី មហាសមណោ។ សេចក្តីថាៈ ធម៌ទាំងឡាយកើតអំពីហេុ ព្រះតថាគតទ្រង់សម្តែងនូវហេតុនៃធម៌ទាំងឡាយនោះ និងការរំលត់ធម៌ទាំងនោះ ព្រះមហាសមណៈជាបរមគ្រូតែងមានវាទយ៉ាងនេះឯង។

ប្រវត្តិ[កែប្រែ]

អស្សជិ បានកើតនៅក្នុងគ្រួសារព្រាហ្មណ៍។ ឪពុករបស់អស្សជិ គឺជាអ្នកប្រាជ្ញម្នាក់ (ព្រាហ្មណ៍ប្រាជ្ញា)ក្នុងចំណោមអ្នកប្រាជ្ញប្រាំបីនាក់ដែលត្រូវបានអញ្ជើញដោយព្រះបាទសុទ្ធោទនៈ (Suddhodana) ជាស្ដេចនៃនគរសាក្យៈ (Sakyan) ឲ្យទៅកាន់ក្រុងកបិលវត្ថុ (កបិលភ័ស្ត) ដើម្បីគន់គូរឬក៏ទស្សន៍ទាយលក្ខណសម្បតិ្តព្រះបុត្រារបស់ព្រះអង្គគឺ ព្រះសិទ្ធត្ថកុមារ (Siddhartha)។ ឪពុករបស់អស្សជិ និងព្រាហ្មណ៍ប្រាំមួយនាក់ទៀតបានទស្សន៍ទាយថា ព្រះសិទ្ធត្ថកុមារ នឹងក្លាយទៅជាអ្នកដឹកនាំសាសនាដ៏អស្ចារ្យ (ព្រះពុទ្ធ)ឬជាស្តេចយោធាដ៏អស្ចារ្យ (ស្តេចចក្រព័ត្តិ)។ ព្រាហ្មណ៍កោណ្ឌញ្ញ (Kaundinya) ដែលក្មេងជាងគេគឺជាអ្នកដែលមានកេរ្តិ៍ឈ្មោះល្បីល្បាញបំផុត ដោយអះអាងថា ព្រះសិទ្ធត្ថកុមារ នឹងក្លាយជាព្រះពុទ្ធ។ ជាលទ្ធផលនៅពេលដែល ព្រះសិទ្ធត្ថកុមារ បានលះជីវិតលោកិយចោល (ចេញបួស) កោណ្ឌញ្ញ និង អស្សជិ ក៏ដូចជា ភទ្ទិយៈ (Bhaddiya) វប្បៈ (Vappa) និង មហានាម (Mahanama) កូនប្រុសបីនាក់របស់អ្នកប្រាជ្ញបីនាក់ បានចូលរួមជាមួយ ព្រះសិទ្ធត្ថ ក្នុងជីវិតតាបស។ អ្នកទាំងប្រាំនាក់បានចូលរួមជាមួយ ព្រះសិទ្ធត្ថ ក្នុងការអនុវត្តអត្តកិលមកម្ម (ធ្វើខ្លួនឲ្យលំបាក) នៅក្នុងព្រៃឧរុវេល (Uruvela) តាមទំនាបស្ទឹងនេរញ្ជរា ជាទីឋានដែលស្ងប់ស្ងាត់ត្រជាក់ស្រួល ដែលព្រះសិទ្ធត្ថជ្រើសរើសជាកន្លែងតាំងបំពេញសេចក្តីព្យាយាមរហូតដល់បានត្រាស់ដឹងអនុត្តរសម្មាសម្ពោធិញ្ញាណ ក្លាយជាសាស្តាចារ្យឯកក្នុងលោកនៅទីនោះឯង។ នៅពេលដែល ព្រះសិទ្ធត្ថ បានបោះបង់ចោលនូវការអនុវត្ដដ៏តឹងតែងនេះ ដើម្បីដើរតាមមាគ៌ាមជ្ឈិម ពួកគេបានទុកឱ្យ ព្រះសិទ្ធត្ថ ខកចិត្តនៅម្នាក់ឯង ដោយជឿថា ព្រះសិទ្ធត្ថ បានក្លាយទៅជារាយមាយ និងមិនតឹងតែងដូចមុនទៀតទេ។ ដោយ សាន ពុទ្ធិសែន (រក្សាសិទ្ធិបញ្ចូលនិងកែប្រែបន្ត)