អាជ្ញាធរជាតិទទួលបន្ទុកកិច្ចការអភិវឌ្ឍន៍បច្ចេកវិទ្យាគមនាគមន៍ព័ត៌មានវិទ្យា
អ.អ.ប.គ.ព ឬ NiDAគឺជា អាជ្ញាធរជាតិទទួលបន្ទុកកិច្ចការអភិវឌ្ឍន៍បច្ចេកវិទ្យាគមនាគមន៍ ព័ត៌មានវិទ្យា។អាជ្ញាធរនេះត្រូវបានបង្កើតឡើងដោយព្រះរាជក្រឹត្យចុះថ្ងៃ ទី ២៣ ខែសីហា ឆ្នាំ២០០០។
ទស្សនវិស័យ
[កែប្រែ]ទស្សនវិស័យនៃអាជ្ញាធរជាតិទទួលបន្ទុកកិច្ចកា រអភិវឌ្ឍន៍ បច្ចេកវិទ្យា គមនាគមន៍ ព័ត៌មានវិទ្យា គឺជាអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់សម្តេច អគ្គមហាសេនាបតីតេជោ ហ៊ុន សែន បានថ្លែងនៅក្នុងសន្និសិទ្ធសារព័ត៌មាន Asian Wall Street កាលពីថ្ងៃទី ៣១ ខែកក្កដា ឆ្នាំ១៩៩៩។ ប្រទេសកម្ពុជាសូមទាមទារ នូវជោគវាសនារបស់ខ្លូនទាំងស្រុង, សូមធ្វើជាដៃគូរពិតប្រាកដក្នុងកិច្ចការងារក្នុងតំបន់ និងសកលលោក ហើយនឹងធ្វើដំណើរយ៉ាងត្រឹមត្រូវឆ្ពោះទៅរកជាតិមួយមានសេរីភាព ពិតប្រាកដ រួចផុតពីកង្ខះខាត និងភាពក្រីក្រផងដែរ
បេសកម្ម
[កែប្រែ]បេសកម្មរបស់យើងគឺបង្ខិតរដ្ឋាភិបាលអោយកាន់តែជិតប្រជាជន និងប្រជាជនអោយកាន់តែជិតរដ្ឋាភិបាល។
ភារៈកិច្ចរបស់ អ.អ.ប.គ.ព
[កែប្រែ]អ.អ.ប.គ.ព មានភារៈកិច្ចៈ
- រៀបចំគោលនយោបាយសំរាប់រយៈពេលខ្លី មធ្យម និងវែង ដើម្បីជំរុញ និងអភិវឌ្ឍវិស័យ បច្ចេកវិទ្យា គមនាគមន៍ ព័ត៌មានវិទ្យា។
- អនុវត្តនូវគោលនយោបាយ អភិវឌ្ឍន៍វិស័យ បច្ចេកវិទ្យា គមនាគមន៍ ពត៌មានវិទ្យា ដើម្បីជំរុញកំណើនអភិវឌ្ឍន៍សេដ្ឋកិច្ចជាអតិបរមា។
- ពិនិត្យតាមដាន និងធ្វើសវនកម្ម រាល់កិច្ចការដែលពាក់ព័ន្ធ ទៅនឹងវិស័យ បច្ចេកវិទ្យា គមនាគមន៍ ពត៌មានវិទ្យា។
តួនាទីរបស់ អ.អ.ប.គ.ព
[កែប្រែ]អ.អ.ប.គ.ព គឺជាអ្នកជំរុញ និងធ្វើបទបញ្ជា។ នេះមិនមែនជាតួនាទីត្រួតគ្នា ប៉ុន្តែជាវិធីសាស្ត្រការងារ ដើម្បីធានាអោយបានថា រាល់បទបញ្ជា ទាំងឡាយ គឺស្របទៅនឹងគោលដៅអភិវឌ្ឍន៍។
យុទ្ធសាស្រ្ត
[កែប្រែ]យើងមានផែនការដើម្បីសម្រេចនូវទស្សនៈវិស័យរបស់ យើងតាមរយៈការធ្វើកុំព្យូទ័រភាវូបណីយកម្ម និងប្រើប្រាស់បច្ចេកវិទ្យាទំនើបក្នុងពេល បច្ចុប្បន្ន។ សង្ឃឹមថានឹងទទួលបានលទ្ធផលការធ្វើកុំព្យូទ័រភាវូបណីយកម្ម នៃសេវាសាធារណៈនឹងលប់បំបាត់រនាំងកសិករ អោយមករកការអភិវឌ្ឍជឿនលឿន។ ធ្វើដូច្នេះបេសកម្មរបស់ យើងនឹងក្លាយជាដៃគូរពិតប្រាកដមួយនៅក្នុងកិច្ចការងារក្នុងតំបន់ និងសកលលោក ជាតិមួយមានសេរីភាពពិតប្រាកដ រួចផុតពីកង្វះខាត និងភាពក្រីក្រ អាចជាសមិទ្ធិផលដ៏មានប្រសិទ្ធិភាព។ ចង់បាននូវកិច្ចសហប្រតិបត្តិការណ៍អ.អ.ប.គ.ព នឹងធ្វើការយ៉ាងជិតស្និទ្ធជាមួយនឹងបណ្តាប្រទេសផ្តល់ជំនួយ ភ្នាក់ងាររដ្ឋាភិបាល ឧស្សាហករ និងសហគមន៍ ដើម្បីសម្រេចបាននូវទស្សនៈវិស័យខាងលើនេះ។ ចង់បានសមិទ្ធិផលដោយមាននូវវិជ្ជាជីវនិយម បទពិសោធន៍ធំធេង និងបុគ្គលិកដែលមានសម្ថភាព អ.អ.ប.គ.ព នឹងក្លាយទៅជាទីភ្នាក់ងារប្រតិបត្តិការណ៍ ជំរុញ និងធ្វើបទបញ្ជាតែមួយគត់ ប្រកបដោយជោគជ័យក្នុងរាល់គម្រោងពត៌មានវិទ្យាទាំងអស់ក្នុងព្រះរាជាណាចក្រកម្ពុជា។
សកម្មភាព
[កែប្រែ]សំណើបង្កើតគោលនយោបាយបច្ចេកវិទ្យា គមនាគមន៍ ព័ត៌មានវិទ្យាជាតិ (ICT)
[កែប្រែ]ត្រៀមជាស្រេចដើម្បីចាប់ផ្តើមធ្វើការបង្កើតគោលនយោបាយ បច្ចេកវិទ្យា គមនាគមន៍ ព័ត៌មានវិទ្យាថ្នាក់ជាតិ ទោះបីជាការងារមានភាពលំបាកសំរាប់ អាជ្ញាធរ អ.អ.ប.គ.ព យ៉ាងណាក៏ដោយ បើពិចារណាទៅលើស្ថានភាពបច្ចុប្បន្ន នៃការអភិវឌ្ឍន៍ បច្ចេកវិទ្យា គមនាគមន៍ ព័ត៌មានវិទ្យា នៅកម្ពុជា អាជ្ញាធរ អ.អ.ប.គ.ព ត្រូវសំរេចការងារនេះជាជំហ៊ានៗ បន្តិចម្តងៗ ដោយមានការយល់ព្រម ពីស្ថាប័នពាក់ព័ន្ធផ្សេងមួយចំនួនរបស់រាជរដ្ឋាភិបាល។
ធ្វើឡើងវិញនូវពង្រាងគោលនយោបាយ បច្ចេកវិទ្យា គមនាគមន៍ ព័ត៌មានវិទ្យា ដែលមានស្រាប់ ដើម្បីទទូលបានខ្លឹមសារទូទៅបន្ថែម និងធ្វើការកែតំរូវដើម្បីកំណត់ គោលដៅទៅលើវិស័យ បច្ចេកវិទ្យា គមនាគមន៍ ព័ត៌មានវិទ្យា នៅកម្ពុជា។ ការងារនោះគួតែត្រូវបញ្ចប់ តាមលទ្ធភាពដែលអាចធ្វើទៅបាន ហើយការយឺតយ៉ាវនៃការងារនេះ នឹងបន្តឲ្យមានការត្រូតគ្នារវាងការងាររបស់អាជ្ញាធរ អ.អ.ប.គ.ព ទៅនឹង ផលប្រយោជន៍ផ្សេងទៀតរបស់ភ្នាក់ងារ/ក្រសួងនិមួយៗដែលគេកំពុងធ្វើ។
ដើម្បីឆ្ពោះទៅមុខ និងយកជ័យជំនះទៅលើស្ថានភាពនេះ អាជ្ញាធរ អ.អ.ប.គ.ព ត្រូវតែប្រាកដថារាល់សកម្មភាពរបស់ខ្លួនត្រូវផ្តោតទៅលើតែបញ្ហាគោលនយោបាយ និងសន្តិសុខព័ត៌មាន។ វិធីដ៏សំខាន់បំផុតដើម្បីធ្វើបែបនេះ គឺត្រូវធ្វើពង្រៀងអនុក្រិត្យមួយដែលចែងអំពីសកម្មភាព របស់អាជ្ញាធរ អ.អ.ប.គ.ព ។ ប៉ុន្តែប្រសិនបើនៅមានការលំបាក សកម្មភាពទំនាក់ទនងសាធារណៈ និងការប្រជុំរវាងម្ចាស់ហ៊ុនតាមរយៈ ភ្នាក់ងារ និងក្រសួងដែលទាក់ទងអាចមានប្រសិទ្ធិភាព។
ពង្រាងគោលនយោបាយ បច្ចេកវិទ្យា គមនាគមន៍ ព័ត៌មានវិទ្យាជាតិថ្មី ពិនិត្យឲ្យឃើញថា៖ គោលនយោបាយ បច្ចេកវិទ្យា គមនាគមន៍ ព័ត៌មានវិទ្យា ដែលមានស្រាប់រួមទាំងទំរង់នៃផែនការ សកម្មភាព និងយុទ្ធសាស្រ្ត បច្ចេកវិទ្យា គមនាគមន៍ ព័ត៌មានវិទ្យា ធ្វើឲ្យមានភាពស្មុកស្មាញដូចគោលនយោបាយ បច្ចេកវិទ្យា គមនាគមន៍ ព័ត៌មានវិទ្យា របស់ជាតិ ។ ទន្ទឹមគ្នានេះដែរ គោលនយោបាយ បច្ចេកវិទ្យា គមនាគមន៍ ព័ត៌មានវិទ្យា ដែលមានស្រាប់មានលក្ខណៈមិនទាន់គ្រប់គ្រាន់ដូចផែនការ សកម្មភាពរឺយុទ្ធសាស្រ្ត បច្ចេកវិទ្យា គមនាគមន៍ ព័ត៌មានវិទ្យា នោះទេ ទោះបីជាមានឯកសារគ្រប់គ្រាន់ទៅលើ គ្រប់ផ្នែកក៏ដោយ។ ការធ្វើបែបនេះនឹងបណ្តាលឲ្យមានភាពមិនច្បាស់លាស់ នៃ Domain របស់ អាជ្ញាធរ អ.អ.ប.គ.ព។
សរុបមកវិញអាជ្ញាធរ អ.អ.ប.គ.ព នឹងពិនិត្យឡើងវិញ ទៅលើគំនិតឬទស្សនៈដែលកំពុងត្រូវបានអភិវឌ្ឍន៍តាមរយៈការពង្រាងគោលនយោបាយ បច្ចេកវិទ្យា គមនាគមន៍ ព័ត៌មានវិទ្យា ដែលមានស្រាប់។ យើងត្រូវតែត្រឡប់ទៅមើល ឯកសារដើម ហើយចាប់ផ្តើមការពិភាក្សារបស់យើងអំពីអ្វីដែលគួរតែ ជាគោលនយោបាយ បច្ចេកវិទ្យា គមនាគមន៍ ព័ត៌មានវិទ្យា របស់ជាតិ៖
- តើអ្វីជាគោលនយោបាយជាតិ បច្ចេកវិទ្យា គមនាគមន៍ ព័ត៌មានវិទ្យាដែលអាជ្ញាធរ អ.អ.ប.គ.ព អាចធ្វើ និងទ្រាំទ្រ?
- តើគោលនយោបាយ បច្ចេកវិទ្យា គមនាគមន៍ ព័ត៌មានវិទ្យា បែបណាដែលមានសារសំខាន់ ដោយពិចារណា ទៅលើលក្ខណៈនៃការអភិវឌ្ឍន៍ បច្ចេកវិទ្យា គមនាគមន៍ ព័ត៌មានវិទ្យា នៅកម្ពុជា?
- តើអ្វីជាតួនាទីរបស់រដ្ឋាភិបាលនៅក្នុងវិស័យ បច្ចេកវិទ្យា គមនាគមន៍ ព័ត៌មានវិទ្យា?
- តើអ្វីជាតួនាទីរបស់អជ្ញាធរ អ.អ.ប.គ.ព?
រាល់ក្រសួងពាក់ព័ន្ធគួរតែព្រៀងគោលនយោបាយ បច្ចេកវិទ្យា គមនាគមន៍ ព័ត៌មានវិទ្យា និងយុទ្ធសាស្ត្រ ផ្ទាល់ខ្លួនមួយ (វិស័យគោលនយោបាយ បច្ចេកវិទ្យា គមនាគមន៍ ព័ត៌មានវិទ្យា និងយុទ្ធសាស្ត្រ) ដោយប្រមូល ផ្តុំជាមួយគោលនយោបាយជាតិ បច្ចេកវិទ្យា គមនាគមន៍ ព័ត៌មានវិទ្យា។ យើងសូមសំណូមពរផងដែរសូមឲ្យ រាល់ក្រសួងពាក់ព័ន្ធគួរតែព្រៀងច្បាប់ដែលពាក់ព័ន្ធ បច្ចេកវិទ្យា គមនាគមន៍ ព័ត៌មានវិទ្យា សំរាប់តំបន់ដែល នៅក្រោមការទទួលខុសត្រូវរបស់ខ្លួន។
ជាគោលការ បញ្ហាទាំងនេះត្រូវតែពិភាក្សាឲ្យបានហ្មត់ចត់ដោយ អាជ្ញាធរ អ.អ.ប.គ.ព
គន្លឹះសំរាប់គោលនយោបាយជាតិ បច្ចេកវិទ្យា គមនាគមន៍ ព័ត៌មានវិទ្យា ដែលនឹងត្រូវបង្កើតដោយអាជ្ញាធរ អ.អ.ប.គ.ព ទិសដៅនៃគោលនយោបាយជាតិ បច្ចេកវិទ្យា គមនាគមន៍ ព័ត៌មានវិទ្យា សំរាប់ប្រទេសកម្ពុជា បង្កើនការប្រកួតប្រជែងដល់ឧស្សាហកម្មក្នុងស្រុក ដោយផ្តល់ឲ្យមានឱកាសរកស៊ីដ៏សមរម្យមួយ ហើយបង្កើនជីវភាពរស់នៅរបស់ប្រជាជន និងបង្កើនឱកាសដល់ពួកគេអោយទទួលបានសេវាកម្មដ៏ប្រសើរតាមរយៈការលើកតំកើន វិស័យបច្ចេកវិទ្យាគមនាគមន៍ ពត៌មានវិទ្យា។ ជំរុញដល់ការអភិវឌ្ឍន៍ឧស្សាហកម្មជាតិ បច្ចេកវិទ្យា គមនាគមន៍ ព័ត៌មានវិទ្យា ដោយលើកស្ទួយ ឲ្យមានការទាញយកកម្មវិធីពី បច្ចេកវិទ្យា គមនាគមន៍ ព័ត៌មានវិទ្យា ជាសកល។
កាត់បន្ថយគំលាតស្តង់ដារស់នៅរវាងប្រជាជនក្នុងក្រុង និងតាមខេត្ត ដែលអាចភ្ជាប់យ៉ាងជិតទៅនឹងបញ្ហាបែងចែកតួលេខដែលមានស្រាប់។ ការបង្កើនលទ្ធភាពទទួលបានព័ត៌មាន(ឱកាសឌីជីថល)គួរតែលើកមក ធ្វើការពិចារណា ហើយបង្កើតហេដ្ឋារចនាសម្ព័ន បច្ចេកវិទ្យា គមនាគមន៍ ព័ត៌មានវិទ្យា ជាមូលដ្ឋានមួយ ទូទាំងផ្ទៃប្រទេស។
កាត់បន្ថយចំណាយទៅលើរដ្ឋបាលសាធារណៈ និងបង្កើនគុណភាព សេវាសាធារណៈតាមរយៈការអភិវឌ្ឍន៍ បច្ចេកវិទ្យា គមនាគមន៍ ព័ត៌មានវិទ្យា ពិនិត្យ និងលើកស្ទួយការអភិវឌ្ឍន៍ធនធានមនុស្សក្នុងស្រុកដែល ចាំបាច់សំរាប់ធ្វើការផ្សព្វផ្សាយ បច្ចេកវិទ្យា គមនាគមន៍ ព័ត៌មានវិទ្យា និងធ្វើឲ្យវិស័យឧស្សាហកម្ម បច្ចេកវិទ្យា គមនាគមន៍ ព័ត៌មានវិទ្យា ក្នុងស្រុកមានលក្ខណៈប្រសើរឡើង។ បង្កើនស្មារតីទៅលើមុខងាររបស់ បច្ចេកវិទ្យា គមនាគមន៍ ព័ត៌មានវិទ្យា ក្នុងបរិបទការកើនឡើង នៃកំដៅព្រះអាទិត្យ ក៏ដូចជាតាមរយៈទស្សនៈនៃការបង្ហាញការយល់ដឹងដ៏ជ្រាលជ្រៅមួយអំពី ការកើនឡើងនៃកំដៅ ព្រះអាទិត្យ និងត្រៀមខ្លួនជាស្រេចដើម្បីធ្វើការស្ទាបស្ទង់ដ៏ចាំបាច់មួយ សំរាប់បញ្ហាបរិដ្ឋាននេះ ដូចដែលប្រទេសអាស៊ានទីមួយ បានបញ្ចាក់ យ៉ាងច្បាស់អំពីការប្តេជ្ញារបស់ខ្លួន ទៅលើគោលនយោបាយជាតិ បច្ចេកវិទ្យា គមនាគមន៍ ព័ត៌មានវិទ្យា។
សកម្មភាពក្រុមការងារបណ្តាញនៃអ.អ.ប.គ.ព ក្នុងគម្រោងប្រព័ន្ធរដ្ឋបាលពត៌មានវិទ្យាខេត្ត-ក្រុង
[កែប្រែ]ការបែងចែក សម្ភារៈបច្ចេកវិទ្យា គមនាគមន៍ ពត៌មានវិទ្យា ការសាងសង់បណ្តាញកាបអ៊ុបទិក (បណ្តាញខាងក្រៅ) បណ្តាញតភ្ជាប់កុំព្យូទ័រ (បណ្តាញខាងក្នុង) និងការសាងសង់មជ្ឈមណ្ឌលទិន្នន័យ មជ្ឈមណ្ឌលគាំទ្របច្ចេកទេស មជ្ឈមណ្ឌលប្រតិបត្តិការបណ្តាញ ព្រមទាំងការតំឡើង ម៉ាស៊ីនកុំព្យូទ័រ ម៉ាស៊ីនកុំព្យូទ័រមេ ម៉ាស៊ីនបោះពុម្ភ ម៉ាស៊ីនត្រជាក់ ឧបករណ៍បណ្តាញ និងឧបករណ៍ដ៏ទៃៗទៀត នៅតាមខេត្ត-ក្រុងទាំង២៤ រហូតមកដល់ពេលនេះ ក្រុមការងារបណ្តាញនៃ អ.អ.ប.គ.ព បានបញ្ចប់ស្ទីរទាំងស្រុងហើយ ជាពិសេសនៅតាមបណ្តាក្រសួង-ស្ថាប័នរដ្ឋាភិបាលចំនួន៥៦ កន្លែង ក្នុងរាជធានីភ្នំពេញត្រូវបានដាក់អោយប្រើប្រាស់ប្រព័ន្ធអ៊ីនធឹណិត សារអេឡិចត្រូនិច ដែលមានល្បឿនខ្ពស់ជាបន្តទៀត ក្នុងនោះក៏មានការចុះបញ្ជីរយាន្តយន្ត ស្ថិតិប្រជាជនតាមរយៈ បណ្តាញអ៊ុបទិច ដោយជោគជ័យ ដែលបច្ចុប្បន្ននេះមានថ្នាក់ដឹកនាំជាន់ខ្ពស់និងមន្ត្រីជាច្រើនអ្នក មកពីគ្រប់ស្ថាប័នបានចុះឈ្មោះប្រើប្រាស់អ៊ីនធឹណិតជាង២០០០នាក់ហើយ។
ឆ្លងតាមការដាក់អោយប្រើប្រាស់ក្នុងរយៈពេលជាងពីរខែ នេះ អ.អ.ប.ព សង្កេតឃើញថា មានការប្រើប្រាស់ដោយរលូនមិនមានភាពរអាក់រអួលផ្នែកបច្ចេកទេសណាមួយទេ នេះបញ្ជាក់អោយឃើញថាហេដ្ឋារចនាសម្ព័ន្ធពត៌មានវិទ្យាថ្មីរបស់ រដ្ឋាភិបាលអាចចាត់ទុកថាមានគុណភាពល្អ រឹងមាំ និងជឿជាក់បានស្របតាមគោលដៅរបស់រដ្ឋាភិបាល ក្នុងការ អភិវឌ្ឍវិស័យបច្ចេកវិទ្យា គមនាគមន៍ ពត៌មានវិទ្យា ក្រោមការដឹកនាំដ៏ឈ្លាវៃ ប្រកបដោយគតិបណ្ឌិតរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា។ នាពេលអនាគតដ៏ខ្លីខាងមុខនេះ អ.អ.ប.គ.ព មានសង្ឈឹមថាហេដ្ឋារចនាសម្ព័ន្ធពត៌មានវិទ្យាថ្មីនេះនឹងអាចទទួលបាន ការគាំទ្រ និងប្រើប្រាស់យ៉ាងទូលំទូលាយពីបណ្តាស្ថាប័នរដ្ឋាភិបាលទាំងមូល ហើយនឹងអាចកាត់បន្ថយការចំណាយ របស់រដ្ឋាភិបាល បានយ៉ាងច្រើនទៅលើការប្រើប្រាស់អ៊ីនធឹណិត និងទូរស័ព្ទតាមរយៈការប្រើប្រាស់រួមគ្នាតាមច្រកតែមួយដែល អ.អ.ប.គ.ព បានរៀបចំរួចជាស្រេច។
ដើម្បីជួយទ្រទ្រង់ ថែទាំហេដ្ឋារចនាសម្ព័ន្ធពត៌មានវិទ្យារបស់រដ្ឋាភិបាលអោយបានគង់វង់ យូរអង្វែង និងមានគុណភាពល្អ អ.អ.ប.គ.ព បានរៀបចំនូវមជ្ឍមណ្ឌលគាំទ្រ និងប្រតិបត្តិការបណ្តាញ ទូទាំងប្រទេស ដែលមជ្ឈមណ្ឌលនេះបានបំពាក់ទៅដោយឧបករណ៍ និងកម្មវិធីត្រួតពិនិត្យ បណ្តាញទំនើប សំរាប់ផ្តល់ពត៌មានអំពីការខូចខាត ការលុកលុយផ្នែកសន្តិសុខពត៌មាន ពីខាងក្រៅងាយស្រួលដល់ការដោះស្រាយបានទាន់ពេលវេលាជៀសវាងរំខានដល់ អ្នកប្រើប្រាស់។ មិនត្រឹមតែប៉ុណ្ណោះ អ.អ.ប.គ.ព ក៏មានក្រុមមន្ត្រីជំនាញខាងបច្ចេកទេសកុំព្យូទ័រ ចាំឆ្លើយតប និងដោះស្រាយរាល់បញ្ហាដែលកើតមាននៅតាមបណ្តាក្រសួង-ស្ថាប័នទាន់ពេល ផងដែរ។
ដើម្បីឆ្លើយតបនឹងតម្រូវការចាំបាច់របស់ក្រសួង-ស្ថាប័ន ក្នុងការបង្ហោះពត៌មានលើគេហទំព័រផ្លាល់របស់ក្រសួង-ស្ថាប័ននីមួយៗ អ.អ.ប.គ.ព បានរៀបចំកុំព្យូទ័រមេមានសមត្ថភាពខ្ពស់ មានកន្លែងផ្ទុកទិន្នន័យធំត្រៀមទទួលយកពត៌មានគេហទំព័របានយ៉ាងច្រើន។ ការប្រមូលពត៌មានគេហទំព័រ រដ្ឋាភិបាលផ្ទុកកន្លែងតែមួយ លើបណ្តាញតែមួយ អាចអោយរដ្ឋាភិបាលទទួលបានផលយោជន៍ យ៉ាងច្រើនដូចជា៖
- ការកាត់បន្ថយការចំណាយលើសេវាបង្ហោះ និងផ្ទុកពត៌មាននៅតាមក្រុមហ៊ុនផ្តល់សេវា អ៊ីនធឹណិតឯកជន និងសេវាអ៊ីនធឹណិត
- ផ្តល់ភាពងាយស្រួលក្នុងការផ្លាស់ប្តូរពត៌មានតាមគេហទំព័រ
- ងាយស្រួលក្នុងការថែរក្សាពត៌មានមិនអោយបាត់បង់
- រក្សាបាននូវសន្តិសុខពត៌មាន និងការផ្សព្វផ្សាយយូរអង្វែង
- កាត់បន្ថយពេលវេលាក្នុងការស្វែងរកពត៌មានក្នុងរង្វង់រដ្ឋាភិបាល
- រក្សាបាននូវគុណភាព ប្រសិទ្ធិភាពពត៌មានស្របតាមគោលនយោបាយរបស់រដ្ឋាភិបាល
នេះគឺជាការផ្តល់សេវាចាំបាច់មួយ បន្ថែមពីលើគម្រោងប្រព័ន្ធរដ្ឋបាលពត៌មានវិទ្យាខេត្ត-ក្រុង ដែលប្រើប្រាស់ហេដ្ឋារចនាសម្ព័ន្ធជាតិ។
សកម្មភាពការងារផ្នែកអភិវឌ្ឍន៏សហគ្រាសនៃអគ្គលេខាធិការដ្ឋាន អ.អ.ប.គ.ព
[កែប្រែ]ផ្នែក អភិវឌ្ឍន៏សហគ្រាសនៃអាជ្ញាធរជាតិ ទទួលបន្ទុកកិច្ចការអភិវឌ្ឍន៏ បច្ចេកវិទ្យា គមនាគមន៏ ព័ត៌មានវិទ្យាមានតួនាទីក្នុងការអនុវត្តន៏គោលនយោបាយអភិវឌ្ឍន៏ សហគ្រាសបច្ចេកវិទ្យាគមនាគមន៏ និងព័ត៌មាននៅព្រះរាជាណាចក្រកម្ពុជា។ភារកិច្ចចំបងគឺជំរុញអោយ មានការអភិវឌ្ឍន៏សហគ្រាស បច្ចេកវិទ្យាព័ត៌មាននៅកម្ពុជាជំរុញការប្រើប្រាស់បច្ចេកវិទ្យា ព័ត៌មាននៅក្នុងបណ្តាសហគ្រាសទាំងអស់ ជាពិសេសនៅក្នុងសហគ្រាសធុនតូចនិងមធ្យម និងជំរុញអោយមាន ការស្រាវជ្រាវនិងអភិវឌ្ឍន៏វិស័យ បច្ចេកវិទ្យា និងព័ត៌មាន។ សកម្មភាពដែលបានអនុវត្តកន្លងមក:
- ថ្ងៃទី២៤-២៥ ខែមេសា ឆ្នាំ២០០៨: ក្រោមកិច្ចសហការរវាងផ្នែកអភិវឌ្ឍន៏សហគ្រាស នៃអគ្គលេខា ធិការដ្ឋាន អ អ ប គ ព ជាមួយសហគមន៏អឺរ៉ុប(EU)សហការបង្កើតសិក្ខាសាលា ដើម្បីផ្សព្វផ្សាយ ”Awareness Workshop” ដោយមានការ ចូលរួមពីតំណាងក្រសួង ស្ថាប័ន ពាក់ព័ន្ធ ក្រុមហ៊ុន សហគ្រាសនានា ព្រមទាំងការអញ្ជើញចូលរួមពីភ្ញៀវជាតិ និងអន្តរជាតិយ៉ាង ច្រើនកុះករ។ សិក្ខាសាលានេះបានផ្តោតសំខាន់ទៅលើការផ្តល់ឳកាសនិងវិធីសាស្រ្ត ដល់ស្ថាប័នរដ្ឋនិងក្រុមហ៊ុនឯកជនអាច ស្នើសុំជំនួយបច្ចេកទេស និងគំរោងស្រាវជ្រាវ នានាទៅ សហគមន៏ អឺរ៉ុប(EU)។
- ថ្ងៃទី ១៤ ខែកញ្ញាឆ្នាំ២០០៧ : សហការរៀបចំសិក្ខាសាលា ស្តីអំពី “ការស្រាវជ្រាវការ ប្រើប្រាស់ បច្ចេកវិទ្យាព័ត៌មាន និងហេដ្ឋារចនាសម្ព័ន្ធសំរាប់សហគ្រាសធុនតូច និងមធ្យមនៅកម្ពុជា” ដែល ជាលទ្ធផលនៃការស្រាវជ្រាវអង្កេតកាលពីឆ្នាំ២០០៦។ការចុះស្រាវជ្រាវ អង្កេតនេះបានអនុវត្តដោយ ផ្នែកអភិវឌ្ឍន៏សហគ្រាសនៃអគ្គលេខាធិការដ្ឋាន អ អ ប គ ព ដោយសហការរៀបចំ និងគាំទ្រដោយ ក្រសួងពាណិជ្ជកម្ម មជ្ឈមណ្ឌលអភិវឌ្ឍន៏ អន្តរជាតិ កាណាដា(IDRC) អាយរីហ្ស (i-Reach) និងស្ថាប័នពាក់ព័ន្ធ។ លទ្ធផលនៃការស្រាវជ្រាវអង្កេតនេះ នឹងត្រូវយកទៅប្រើប្រាស់ សំរាប់ការរៀបចំផែនការសកម្មភាពក្នុងការជំរុញការប្រើប្រាស់ បច្ចេកវិទ្យា គមនាគមន៏ និងព័ត៌មាន ក្នុងសហគ្រាស ធុនតូច និងមធ្យមនៅកម្ពុជា។
- នៅឆ្នាំ ២០០៦ : ផ្នែក អភិវឌ្ឍន៏សហគ្រាសបានចូលរួមគំរោងមួយឈ្មោះថា “One windows Offices” ក្នុងការងារផ្ទេរចំណេះដឹងបច្ចេកទេសដល់ន្រ្តីរាជការការិយាល័យច្រក ចេញចូល តែមួយ នៅខេត្តសៀមរាប និងខេត្តបាត់ដំបងដើម្បីធ្វើការផ្សព្វផ្សាយផលិតផលនិងព័ត៌មាន ក្នុងការបំរើ សេវាសាធារណ:នៅមូលដ្ឋានតាមរយ:ការរៀបចំគេហទំព័រដែលគាំទ្រដោយ អង្គការជីធីហ្សែត (GTZ) នៃប្រទេស អាល្លីម៉ង់។
អាស័យដ្ឋាន
[កែប្រែ]No.១១៣ ផ្លូវ ២១៤ សង្កាត់បឹងប្រលិត ខណ្ឌ៧មករា រាជធានីភ្នំពេញ
ទូរស័ព្ទទំនាក់ទំនង : ០២៣224326