អាណាស្រុកម៉ូបាល (អាល់ឡាបាម៉ា)
Coordinates: 30°47′11″N 88°12′50″W / 30.78639°N 88.21389°W
អាណាស្រុកម៉ូបាល, អាល់ឡាបាម៉ា | ||
ទីលានរដ្ឋបាលម៉ូបាល នៅម៉ូបាល, អាល់បាម៉ា
| ||
| ||
ផែនទីអាល់ឡាបាម៉ា highlighting អាណាស្រុកម៉ូបាល ទីតាំងក្នុងរដ្ឋអាល់ឡាបាម៉ា | ||
Map of the U.S. highlighting អាល់ឡាបាម៉ា ទីតាំងអាល់ឡាបាម៉ាក្នុងស.រ.អា. | ||
កកើត | ១៨ ធ្នូ, ១៨១២ [១] | |
---|---|---|
កៅអី | ម៉ូបាល | |
ទីក្រុង ធំបំផុត | ម៉ូបាល | |
តំបន់ - សរុប - ដី - ទឹក |
១៦៤៤.០២ ម៉ាយ ការ៉េ (៤២៥៨ គ.ម²) ១២៣៣.០៩ ម៉ាយ ការ៉េ (៣១៩៤ គ.ម²) ៤១០.៩៣ ម៉ាយ ការ៉េ (១០៦៤ គ.ម²), ២៥.0% | |
អត្រាប្រជាជនទី១. - (២០១១) - សន្ទភាព |
៤១៥,៧០៤ ៣៣៧.១/ម៉ាយ ការ៉េ (១៣០/គ.ម²) | |
សភាស្រុក | ទី១ | |
ម៉ោងតំបន់ | កណ្ដាល: យូធីស៊ី (UTC)-៦/-៥ | |
គេហទំព័រ | www.MobileCountyAL.gov |
អាណាស្រុកម៉ូបាល (អង់គ្លេស:Mobile County)[p] គឺជាស្រុក នៃរដ្ឋអាល់ឡាបាម៉ា ។ ឈ្មោះរបស់ស្រុកគឺជាការរំលឹកដល់កុលសម្ព័ន្ធមួយនៃពួកឥណ្ឌា កុលសម្ព័ន្ធម៉ាវប៊ីឡា (Maubila) (សូមមើល ម៉ូប៊ីលលាន = Mobilian) ។ តាមរយះឆ្នាំ២០១១ អត្រាប្រជាជាន គឺ ៤១៥,៧០៤ ។ សាលាស្រុកនៅម៉ូបាល, អាល់ឡាបាម៉ា ។ ស្រុកទាំងមូលត្រូវបានបញ្ចូលក្នុងតំបន់ស្ថិតិទីរួមស្រុក ។
ប្រវត្តិ
[កែប្រែ]កាលនៅជាផ្នែកមួយនៃដែនដីមីស៊ីស៊ីពី ស្រុកម៉ូបាលត្រូវបានបង្កើតដោយប្រកាសនៃលោកអភិបាលហូម (Holmes) នៃដែនដីមីស៊ីស៊ីពី នៅថ្ងៃ១៨ធ្នូ ១៨១២ ។ [១] តំបន់នេះបានក្លាយជាផ្នែកនៃដែនដីអាល់ឡាបាម៉ា នៅថ្ងៃ១៥សីហា ១៨១៧ [២][៣] ថ្ងៃដែលដែនដីមីស៊ីស៊ីពីបង្កើតបានជាធម្មនុញ្ញរដ្ឋមួយហើយត្រូវបានបែកជាពាក់កណ្ដាល ។ ពីរឆ្នាំក្រោយមក ស្រុកនេះបានក្លាយជាផ្នែកនៃរដ្ឋអាល់ឡាបាម៉ា នៅពេលដែលទទួលបានភាពជារដ្ឋ នៅថ្ងៃ ១៤ធ្នូ ១៨១៩ ។
ទីក្រុងម៉ូបាលតែងតែមានសាលាស្រុក ។[១]ទាំងស្រុក និងទីក្រុងបានយកឈ្មោះពី បន្ទាយ ល្វីស ដឺ ឡា ម៉ូបាល (Louis de la Mobile) បាការដ្ឋានបារាំងមួយដែលបានបង្កើតឡើង (ក្បែរៗ អាក់ស៊ីស, អាល់ឡាបាម៉ា = Axis សព្វថ្ងៃនេះ) ក្នុងឆ្នាំ១៧០២ ។ ពាក្យ "ម៉ូបាល"គេជឿថាមានដើមទងពីពាក្យឥណ្ឌាឆខថ (Choctaw)មានន័យថាពួកអ្នកចែវទូក ។ [១] តំបន់នេះត្រូវបានកាន់កាប់ដោយពួកអាណានិគមបារាំងពី១៧០២-១៧៦៣ ពួកអង់គ្លេសពី១៧៦៣-១៧៨០ និងពួកអេស្ប៉ាញពី១៧៨០-១៨១៣ ។ អគ្គីភ័យសាលាក្ដីទាំងបីលើកជាបន្តបន្ទាប់ បានកើតឡើងក្នុងឆ្នាំ១៨២៣ ១៨៤០ និង១៨៧២ ។[១]
រដ្ឋាភិបាល
[កែប្រែ]តាមតំបន់
[កែប្រែ]អាណាស្រុកម៉ូបាលត្រូវបានគ្រប់គ្រងដោយគណៈកម្មាការអាណាស្រុកបីរូប ។ សមាជិកគណៈកម្មាការនីមួយៗតំនាងឲស្រុកមួយ និងត្រូវបានជ្រើសរើសដោយអ្នកបោះឆ្នោតនៃស្រុកនោះមួយអាណត្តិបួនឆ្នាំ ។ សមាជិកគណៈកម្មាការម្នាក់ៗមានសំលេងស្មើគ្នាលើគណៈកម្មាការ ។ ម្នាក់ក្នុងចំណោមសមាជិកគណៈកម្មាការត្រូវបានជ្រើសរើស ជាប្រធានគណៈកម្មាការ ។
សមាជិកគណៈកម្មាការអាណាស្រុកម៉ូបាលថ្មី (នៅខែមិថុនា២០០៩)គឺ៖
- ស្រុក១ (ភាគខាងជើងអាណាស្រុក) –មែសសឺរា អ៊ែល លូដហ្គូដ (D) (ប្រធានគណៈកម្មាការថ្មីៗនេះ)
- ស្រុក២ (ភាគខាងលិច និងកណ្ដាលអាណាស្រុក) – ខូននី ហាដ់សុន (R)
- ស្រុក៣ (ភាគខាងត្បូងអាណាស្រុក) District 3 – ម៉ាយខ៍ ឌិន (R)
រដ្ឋ
[កែប្រែ]អាណាស្រុកម៉ូបាលត្រូវបានឈរឈ្មោះដោយអង្គនិតិបញ្ញតិអាល់ឡាបាម៉ាដោយព្រឹទ្ធបុរសបីរូប និងតំណាងរាស្ត្រប្រាំបួនរូប ។ វាត្រូវតំនាងក្នុងព្រឹទ្ធសភាអាល់ឡាបាម៉ាដោយអ្នកប្រជាធិបតេយ្យ វីវាន ដាវីស ភ្វិចហ្កឺ (Vivian Davis Figures) ពីស្រុកទី៣៣ ពីអ្នកសាធារណរដ្ឋ រុសស្ទី ហ្ក្លូវវ៉ឺ (Rusty Glover) ពីស្រុកទី៣៤ និងដោយអ្នកសាធារណរដ្ឋម្នាក់ទៀត បេន ប៊្រូខស៍ (Ben Brooks) ពីស្រុកទី៣៥ ។[៤] វាត្រូវបានតំនាងឲសភាតំណាងរាស្ត្ររដ្ឋអាល់ឡាបាម៉ាដោយអ្នកប្រជាធិបតេយ្យ អ៊ីវ៉ូនណេ ខេនណេឌី (Yvonne Kennedy) ពីស្រុកទី៩៧, អ្នកប្រជាធិបតេយ្យ ចេមស៍ អូ ហ្កដន់ (James O. Gordon) ពីស្រុកទី៩៨, អ្នកប្រជាធិបតេយ្យ ចេមស៍ បាស់ស្គី (ames Buskey) ពីស្រុកទី៩៩, អ្នកសាធារណរដ្ឋ វិចទ័រ ហ្កាសស៉្ទុន (Victor Gaston)ពីស្រុកទី១០០, អ្នកសាធារណរដ្ឋ ចេមមី អ៊ីសុន (Jamie Ison) មកពីស្រុក១០១, អ្នកសាធារណរដ្ឋ ឆាដ ភ្វីនឆឺ (Chad Fincher) មកពីស្រុកទី១០២, អ្នកប្រជាធិបតេយ្យ ចូសិផ្វ ស៊ី មិចឆេល (Joseph C. Mitchell)ពីស្រុកទី១០៣, អ្នកសាធារណរដ្ឋ ជិម បាតតុន (Jim Barton) ពីស្រុកទី១០៤ និងអ្នកសាធារណរដ្ឋ ស្ប៉េនសឺ ខូលលៀ (Spencer Collier) ពីស្រុកទី១០៥ ។[៥]
ភូមិសាស្ត្រ
[កែប្រែ]តាមរយៈជំរឿនឆ្នាំ២០០០ អាណាស្រុកនេះមានផ្ទៃដីសរុប១,៦៤៤.០២ម៉ាយស៍ការ៉េ (៤,២៥៨.០គ.ម២.) ក្នុងនោះ១,២៣៣.០៩ម៉ាយស៍ការ៉េ (៣,១៩៣.៧គ.ម២.) (រឺ ៧៥.០០%)គឺជាដីនិង៤១០.៩៣ម៉ាយស៍ការ៉េ (១,០៦៤.៣គ.ម២.) (រឺ ២៥.00%)គឺជាផ្ទៃទឹក ។[៦] អាណាស្រុករួមមានកោះជាច្រើន មានដូចជា កោះដូផភ្វីន (Dauphin) កោះហ្កេលឡាដ (Gaillard) និងកោះ ម៉ុង ល្វីស (Mon Louis) ។
មហាវិថីធំសំខាន់ៗ
[កែប្រែ]- អន្តរដ្ឋលេខ១០
- អន្តរដ្ឋលេខ៦៧
- អន្តរដ្ឋលេខ១៦៥
- ផ្លូវវាងបម្រុងខាងលិច
- មហាវិថីធំស.រ.អា.លេខ៤៣
- មហាវិថីធំស.រ.អា.លេខ៤៥
- មហាវិថីធំស.រ.អា.លេខ៩០
- មហាវិថីធំស.រ.អា.លេខ៩៨
អាណាស្រុកជិតខាង
[កែប្រែ]- អាណាស្រុកវ៉ាស៊ីងតោន (ជើង)
- អាណាស្រុកបាលដ៍វីន (Baldwin) (កើត)
- អាណាស្រុកចេកសុន, មីស៊ីស៊ីពី (Jackson) (និរតី)J
- អាណាស្រុកចច, មីស៊ីស៊ីពី (George) (លិច)
- អាណាស្រុកហ្គ្រិន, មីស៊ីស៊ីពី (Greene) (ពាយព្យ)
តំបន់អភិរក្សជាតិ
[កែប្រែ]- ជម្រកសត្វព្រៃជាតិ បុន សិខខួ (Bon Secour) (ផ្នែក)
- ជម្រកសត្វព្រៃជាតិ ហ្គ្រែនដ៍ បេយ (Grand Bay) (ផ្នែក)
ប្រជាសាស្ត្រ
[កែប្រែ]អាណាស្រុកម៉ូបាល, អាល់ឡាបាម៉ា | ||
---|---|---|
ឆ្នាំ | ចំនួនប្រជាជន | %± |
១៨២០ | ២៦៧២ | — |
១៨៣០ | ៦២៦៧ | 134.5% |
១៨៤០ | ១៨៧៤១ | 199.0% |
១៨៥០ | ២៧៦០០ | 47.3% |
១៨៦០ | ៤១១៣១ | 49.0% |
១៨៧០ | ៤៩៣១១ | 19.9% |
១៨៨០ | ៤៨៦៥៣ | −1.3% |
១៨៩០ | ៥១៥៨៧ | 6.0% |
១៩០០ | ៦២៧៤០ | 21.6% |
១៩១០ | ៨០៨៥៤ | 28.9% |
១៩២០ | ១០០១១៧ | 23.8% |
១៩៣០ | ១១៨៣៦៣ | 18.2% |
១៩៤០ | ១៤១៩៧៤ | 19.9% |
១៩៥០ | ២៣១១០៥ | 62.8% |
១៩៦០ | ៣១៤៣០១ | 36.0% |
១៩៧០ | ៣១៧៣០៨ | 1.0% |
១៩៨០ | ៣៦៤៩៨០ | 15.0% |
១៩៩០ | ៣៧៨៦៤៣ | 3.7% |
២០០០ | ៣៩៩៨៤៣ | 5.6% |
ប្រភព: "អ្នកស្វែងរកការពិតជនជាតិអាមេរិកាំង". ការិយាល័យជំរឿនសហរដ្ឋអាមេរិក. Archived from the original on 2008-05-21. Retrieved 2011-05-05. តាមរយៈឆ្នាំ១៩៦០ |
ទិន្នន័យជំរឿនឆ្នាំ២០០០
[កែប្រែ]តាមរយៈជំរឿន[៧]ឆ្នាំ២០០០ មានអត្រាប្រជាជន៣៩៩,៨៤៣នាក់ ១៥០,១៧៩ផ្ទះ និង១០៦,៧៧៧គ្រួ ដែលមានស្នាក់នៅក្នុងអាណាស្រុកនេះ ។ សន្ទភាពប្រជាជនគឺ៣២៤នាក់ក្នុង១ម៉ាយការ៉េ (១២៥/គ.ម២.) ។ មានក្រុមលំនៅដ្ឋាន ១៦៥,១០១ផ្ទះ សន្ទភាពជាមធ្យម១៣៤ផ្ទះក្នុង១ម៉ាយការ៉េ (៥២/គ.ម២.) ។ សមាសភាពជាតិសាសន៍នៃអាណាស្រុកនេះគឺស្បែកស៦៣.០៧% ស្បែកខ្មៅ ៣៣.៣៨% រឺ ជនជាតិអាមេរិកអាភ្វ្រិក ជនជាតិដើមអាមេរិក ០.៦៧% ជនជាតិអាស៊ី ១.៤១% អ្នកកោះប៉ាស៊ីភ្វិក ០.០៣% មកពីសាសន៍ដទៃទៀត ០.៤០% និងមកពីពីរ រឺ ច្រើនជាតិសាសន៍ទៀត១.០៤% ។ ១.២២%នៃអត្រាប្រជាជនគឺអេស្ប៉ាញ រឺ អាមេរិកឡាទីននៃជាតិសាសន៍នីមួយៗ ។
ផ្ទះសម្បែង១៥០,១៧៩ ក្រៅពីនោះ៣៤.៤០%មានកូនអាយុក្រោម១៨ឆ្នាំរស់នៅជាមួយ ៤៩.៥០%គឺជាប្ដីប្រពន្ធរៀបការហើយរស់នៅរួមគ្នា ១៧.៧០%មានមេគ្រួសារជាស្ត្រី ដែលបច្ចុប្បភាពគ្មានប្ដី និង២៨.៩០%គឺគ្មានគ្រួសារ ។ ២៤.៨០%នៃផ្ទះសម្បែងទាំងអស់គឺត្រូវបង្កើតឡើងដោយឯកជន និង៨.៨០%មានអ្នករស់នៅតែឯងដែលមានអាយុ៦៥ឆ្នាំ រឺក៏លើសពីនេះ ។ ទំហំផ្ទះសម្បែងជាមធ្យមគឺ២.៦១និងទំហំគ្រួសារមធម្យមគឺ៣.១៣ ។
នៅក្នុងអាណាស្រុករបាយប្រជាជននេះគឺ ២៧.៥០%ក្រោមអាយុ១៨ឆ្នាំ ១០.០០%ពី ១៨ ដល់ ២៤ឆ្នាំ ២៨.៧០%ពី២៥ដល់៤៤ឆ្នាំ ២១.៩០%ពី៤៥ដល់៦៤ឆ្នាំ និង១២.០០%ដែលមានពីអាយុ៦៥ឆ្នាំ រឺក៏ចាស់ជាងនេះ ។ អាយុជាមធ្យមគឺ៣៤ឆ្នាំ ។ ស្រី១០០នាក់មានប្រុស៩១.៥០នាក់ ។ ស្រីអាយុ១៨ឆ្នាំនិងលើសពីនេះ១០០នាក់ មានប្រុស៨៧.១០នាក់ ។ ប្រាក់ចំណូលជាមធ្យមសំរាប់ផ្ទះសម្បែងមួយនៅក្នុងអាណាស្រុកនេះគឺ$៣៣,៧១០និងប្រាក់ចំណូលជាមធ្យមសំរាប់គ្រួសារគឺ$40,៣៧៨ ។ ប្រុសមានប្រាក់ចំណូលមធ្យម$៣២,៣២៩ ផ្ទុយមកវិញ$២១,៩៨៦សំរាប់ស្ត្រី ។ ចំណូលក្នុងមនុស្សម្នាក់សំរាប់អាណាស្រុកនេះគឺ$១៧,១៧៨ ។ ប្រហែលជា១៥.៦០%នៃគ្រួសារ និង១៨.៥០%នៃអត្រាប្រជាជនគឺស្ថិតនៅក្រោមបន្ទាត់ភាពក្រីក្រ រួមមាន២៦.២០%នៃអ្នកទាំងនោះស្ថិតក្រោមអាយុ១៨ និង១៤.៦០%មានអាយុ៦៥ឆ្នាំ រឺ លើសពីនេះ ។
លទ្ធផលបោះឆ្នោត២០០៤និង២០០៨
[កែប្រែ]អាណាស្រុកម៉ូបាលបានបោះឆ្នោតឲភាគច្រើនដល់អ្នកសាធារណរដ្ឋ ចន ម៉ាក់ខេន (John McCain)។ លោកបានឈ្នះឆ្នោត៥៤% និង៩៨,០៤៩សំលេង ។ អ្នកប្រជាធិបតេយ្យ លោកបារ៉ាក់ អូបាម៉ា (Barack Obama) បានទទួលបាន៤៥%នៃសន្លឹកឆ្នោត និង៨២,១៨១សំលេង ។ បេក្ខជនដ៏ទៃទៀតបានឈ្នះ១%នៃសម្លេងឆ្នោត ។ នៅក្នុងការបោះឆ្នោតជ្រើសរើសព្រឹទ្ធសភាក្នុងឆ្នាំ២០០៨ អ្នកសាធារណរដ្ឋ ចេផ្វ សេសស្ហឹនស៍ (Jeff Sessions) ធ្វើបានល្អជាង ចន ម៉ាក់ខេន ។ លោក សេសស្ហឹនស៍បានឈ្នះ៥៧%នៃឆ្នោត និង១០២,០៤២សម្លេង ។ គូប្រជែងរបស់លោក អ្នកប្រជាធិបតេយ្យ លោក វីវាន ឌី ភ្វិកហ្កឺរ បានឈ្នះត្រឹមតែ៤៣%នៃសន្លឹកឆ្នោតនិង៧៧,២៩២សម្លេងប៉ុណ្ណោះ ។ ក្នុងឆ្នាំ២០០៤ អ្នកសាធារណរដ្ឋ លោក ចច ដាប់បលយូ ប៊ុស្ហស្ហ៍បានធ្វើបានល្អប្រសើរជាងលោកម៉ាក់ខេន និងសេសស្ហឹនស៍ក្នុងអាណាស្រុកម៉ូបាល ។ លោកប៊ុស្ហបានឈ្នះ៥៩%នៃសន្លឹកឆ្នោតនិង៩២,០១៤សម្លេង ។ អ្នកប្រជាធិបតេយ្យ លោក ចន អ៊ែផ្វ ខេរី (John F. Kerry) បានឈ្នះ៤០%នៃសន្លឹកឆ្នោតនិង៦៣,៧៣២សម្លេង ។ បេក្ខជនដ៏ទៃទៀតបានឈ្នះ១%នៃសម្លេងឆ្នោត ។[៨]
ការតាំងលំនៅដ្ឋាន
[កែប្រែ]ទីក្រុង
[កែប្រែ]- បាយូឡាបាតថឺ (Bayou La Batre)
- ឈិខខឺ-ស (Chickasaw)
- ស៊ីត្រូណេល (Citronelle)
- ខ្រេអូឡា (Creola)
- ម៉ូបាល
- ភ្រិចឆាដ (Prichard)
- សារ៉ាលែនដ៍ (Saraland)
- ស៊ែតស៊ូម៉ា (Satsuma)
- សេមម៉េស (Semmes)
ទីប្រជុំជន
[កែប្រែ]- កោះដូផភ្វីន
- ភ្នំវ៉ឺនន់ (Mount Vernon)
ទីកន្លែងដែលគួរឲកត់សំគាល់តាមរយៈជំរឿន
[កែប្រែ]- ហ្គ្រែនដ៍ប៊ែយ (Grand Bay)
- សៀ-ដ (Theodore)
- ធីលមែនស៍ខនណឺ (Tillmans Corner)
សហគមន៍ដែលមិនរួមបញ្ចូលគ្នា
[កែប្រែ]- កំពង់ផែអាល់ឡាបាម៉ា
- អាក់ស៊ីស
- បាខ់ស៍
- ឈូនឈូឡា (Chunchula)
- ខូដដិន (Coden)
- ប្រាំបីម៉ាយល៍
- ផ្វឺនលែនដ៍ (Fernland)
- ហេរ៉ូនប៊ែយ (Heron Bay)
- អឺវីងតុន (Irvington)
- ឃុស្ឆស្ឆ្លា (Kushla)
- ឡឺម៉ូយណេ (Le Moyne)
- ម៉ាវវីលឡា (Mauvilla)
- ម៉ុនលូអ៊ីស (ម៉ុនលូអ៊ីស)
- អ៊ែសធីអេលម៉ូ (St. Elmo)
- វីសស្លឺ (Whistler)
អប់រំ
[កែប្រែ]សាលាសាធារណៈទាំងអស់ក្នុងអាណាស្រុកម៉ូបាល ដោយលើកលែងតែក្រុមសាលាទីក្រុងសារ៉ាលែនដ៍ចេញ គឺត្រូវរៀបចំដំណើរការ ដោយប្រព័ន្ធសាលាសាធារណៈអាណាស្រុកម៉ូបាលទាំងអស់ ។
មើលផងដែរ
[កែប្រែ]- កំណត់ត្រានៃការចុះបញ្ជីទីកន្លែងប្រវត្តិសាស្ត្រជាតិនៅម៉ូបាល, អាល់ឡាបាម៉ា
- កំណត់ត្រានៃការចុះបញ្ជីទីកន្លែងប្រវត្តិសាស្ត្រជាតិនៅអាណាស្រុកម៉ូបាល, អាល់ឡាបាម៉ា
- ទ្រព្យក្នុងបញ្ជីអាល់ឡាបាម៉ាអំពីទីសំគាល់និងមរតកក្នុងអាណាស្រុកម៉ូបាល, អាល់ឡាបាម៉ា
ឯកសារយោង
[កែប្រែ][p] - The name "Mobile" is pronounced "mo-beel" with even emphasis on both syllables.
- ↑ ១,០ ១,១ ១,២ ១,៣ ១,៤ "Mobile County, Alabama history". Alabama Department of Archives and History (ADAH). June 5, 2009. Archived from the original on កុម្ភៈ 3, 2013. Retrieved មេសា 16, 2011.
- ↑ "An 1820 Claim to Congress: Alabama Territory : 1817". The Intruders. TNGenNet Inc. 2001.
- ↑ "Statehood Dates". 50states.com. 1998/2009.
{{cite web}}
: Check date values in:|date=
(help) - ↑ "Roster of the Alabama State Senate". Official Website of the Alabama Legislature. Retrieved ២០០៧-១១-៣០.
{{cite web}}
: Check date values in:|accessdate=
(help) - ↑ "Roster of the Alabama House of Representatives". Official Website Of The Alabama Legislature. Retrieved ២០០៧-១១-៣០.
{{cite web}}
: Check date values in:|accessdate=
(help) - ↑ "Census 2000 U.S. Gazetteer Files: Counties". United States Census. Retrieved ២០១១-០២-១៣.
{{cite web}}
: Check date values in:|accessdate=
(help) - ↑ "American FactFinder". ការិយាល័យជំរឿនសហរដ្ឋអាមេរិក. Retrieved ២០០៨-០១-៣១.
{{cite web}}
: Check date values in:|accessdate=
(help) - ↑ David Leip (2008). "Atlas of United States Presidential Election Results".
តំណភ្ជាប់ក្រៅ
[កែប្រែ]- Mobile County, Alabama, official website
- Map of roads/towns in Mobile County from សាកលវិទ្យាល័យអាល់ឡាបាម៉ា
- South Alabama Community Website Archived 2011-01-03 at the វេយប៊ែខ ម៉ាស៊ីន.
អាណស្រុកហ្គ្រិនណេ, មីស៊ីស៊ីពី | អាណស្រុកវ៉ាស៊ីងតោន | |||
អាណស្រុកចច, មីស៊ីស៊ីពី | អាណាស្រុកបាលឌ្វីន | |||
អាណាស្រុកម៉ូបាល, អាល់ឡាបាម៉ា | ||||
អាណាស្រុកជែខសុន, មីស៊ីស៊ីពី | ឈូងសមុទ្រម៉ិចសិចកូ |
|