អាមិសបូជា

ពីវិគីភីឌា

អាមិស (បាលី អាមិស សំស្ក្រឹត អាមិឞ) : សាច់ (ដែល​ប្រើ​ជា​អាហារ); នុយ;​ របស់​ជា​គ្រឿង​ទាក់​ចិត្ត​ឬ​ជា​គ្រឿង​ជន្លជន្លេញ​ចិត្ត; លាភ; សក្ការៈ​ ឬ​លាភ​ស្ការៈ; ទាន; ទេយ្យទាន ឬ​ទេយ្យ​វត្ថុ; ចតុប្បច្ច័យ; អាហារ ។ល។ ឧទាហរណ៍ ខំប្រឹង​សម្លឹង​មើល​ឃើញ​អាមិស ។ បើ​រៀង​ភ្ជាប់​ពី​ខាង​ដើម​សព្ទ​ដទៃ សរសេរ​ជា អាមិស (អានថា អាមិសៈ) ដូច​ជា​ :

  1. អាមិសទាន : ការ​ឲ្យ​អាមិស, ការ​ឲ្យ​ចតុប្បច្ច័យ (ជា​គូ​គ្នា​នឹង​ ធម្មទាន) ។
  2. អាមិសទាយក : អ្នក​ឲ្យ​អាមិសៈ (បើ​ស្ត្រី​ ជា​ អាមិសទាយិកា) ។
  3. អាមិសបូជា : ការ​បូជា​ដោយ​អាមិស ។
  4. អាមិសសន្និច័យ : ការ​សន្សំ​អាមិស, ការ​លាក់​សុំ​អាមិស ។
  5. អាមិសហេតុ : ព្រោះ​ហេតុ​តែ​អាមិសៈ, ដោយសារ​តែ​អាមិសៈ ឧទាហរណ៍ គឺ​ដោយសារ​សម្លឹង​ឃើញ​លាភ​ឬ​ផល​ប្រយោជន៍​នៅ​មុខ ។ល។