អៀរឡង់ខាងជើង

ដោយវិគីភីឌា

អៀរឡង់​ខាងជើង (ភាសាអង់គ្លេស​៖ Northern Ireland) គឺជា​ប្រទេស​មួយ​នៃ "សហរាជាណាចក្រ" លាតសន្ធឹង​នៅ​ភាគ​ឦសាន​នៃ​កោះ​អៀរឡង់ មាន​ក្រឡាផ្ទៃ ៥,៤៥៩ គីឡូម៉ែត្រការ៉េ គឺ​ប្រទេស ១/៦ នៃ​ក្រឡាផ្ទៃ​កោះ​អៀរឡង់​ទាំងមូល​។ វា​មាន​ព្រំប្រទល់​ខាងត្បូង និង ខាងលិច​ជាប់នឹង​សាធារណរដ្ឋ​អៀរឡង់​។ តាមរយៈ​ជំរឿន​នៃ​សហរាជាណាចក្រ​នា​ខែ​មេសា​ឆ្នាំ​២០០១ អៀរឡង់​ខាងជើង​មាន​ប្រជាជន ១,៦៨៥,០០០ នាក់ ដែល​មាន​ស្ថិតនៅ​ចន្លោះ ១/៤ ទៅ ១/៣ នៃ​ប្រជាជន​សរុប​នៃ​កោះ​អៀរឡង់ និង ប្រហែល ៣% នៃ​ប្រជាជន​សរុប​នៃ​សហរាជាណាចក្រ​។