អំពីសាលាដុនបូស្កូខេត្តកែប

ពីវិគីភីឌា
Jump to navigation Jump to search
សាលាដុនបូស្កូខេត្តកែប

សាលាបច្ចេកទេសដុនបូស្កូកែប[កែប្រែ]

សាលាបច្ចេកទេសដុនបូស្កូខេត្តកែប គឺជាសាលាអង្គការមួយដែលជាមូលនិធិ ដុនបូស្កូ ដែលជួយយុវជនក្រីក្រក្នុងប្រទេសកម្ពុជា ក្នុងគោលបំណងលើកស្ទួយប្រទេសអោយមានការងារសម្រាប់យុវជន។ សាលាបានចូលមកប្រទេសកម្ពុជាតាំងពីឆ្នាំ១៩៩១ ដែលដំបូងមាននៅទីក្រុងភ្នំពេញ ។ បន្ទាប់មកក៏មានការបែកសាលាជាច្រើនក្នុងប្រទេស រហូតដល់មកបើកសាខាថ្មីនៅខេត្តកែប ព្រោះថាជាតម្រូវការរបស់យុវជនច្រើន និងភាពជំនាញគុណភាពរបស់សាលា ។

ការអប់រំ[កែប្រែ]

សាលាបានសង្កត់ធ្ងន់ទៅលើការអនុវត្ត ក្រមសីលធម៌ ជំនាញ និងការវឹកហាត់របស់សិស្សនិសិត្ស ។ វិនយ័​ ជាកត្តាដែលជំរុញអោយសាលារបស់ដុនបូស្កូ មានកិត្តិយស ក្នុងការអប់រំ និងទទួលស្គាល់ដោយក្រសូង អប់រំ ។ អនាមយ័ គិតពីគុណសម្បត្តិនៃបរិស្ថាននៅក្នុងបរិវានសាលា និងធម្មជាតិស្រស់បំព្រង ។

សាខាសាលាដុនបូស្កូនៅកែប[កែប្រែ]

សាលាបច្ចេកទេសដុនបូស្កូខេត្តកែប​ បានចាប់ផ្តើមកសាងឡើង នាដើមឆ្នាំ​​២០០៥ មកម្ល៉េះ។ រហូតមកដល់ ដើមឆ្នាំ២០១១នេះ ទើបបានបើកឲ្យប្រើប្រាស់ជាផ្លូវការ ។ ដែលសាលានេះបានបែកសាខាពីសាលាដុនបូស្កូ ខេត្តព្រះសីហនុ ដោយមានចំនួនសិស្សចេះតែកើនឡើងពីរមួយឆ្នាំទៅមួយឆ្នាំ ។ កាលពីដំបូងសាលាមានតែបើកផ្នែក ទំនាក់ទំនងសង្គម ឆ្នាំទី១មានសិស្សចំនួន២០នាក់ ស្រី៦នាក់ និងឆ្នាំទី២មានសិស្ស ១៩នាក់ ស្រី៤​នាក់ ដែលមានសរុបទាំងអស់ចំនួន ៣៩នាក់។ បច្ចុប្បន្នសាលាមានអគារាច្រើនខ្នងដូចជា ផ្ទះលោកឪពុករ៉ួ ផ្ទះសាឡេស៊ាន្ត អគាហាត្រាន អគាសម្រាប់សិស្សអគ្គីសនី និង អគាអង្គបុរី។ សព្វថ្ងៃនេះសាលាមានបើកនូវកន្លែង បោកគក់សំលៀក បំពាក់

ថតរូប ហាងកាហ្វេអ៊ីនធើណេតភូមិថ្មី កន្លែងលក់នំនិងភេសជ្ជៈព្រៃធំ មានបង្រៀនកុំព្យូទ័រនិង ភាសាអង្គគ្លេស នៅក្នុងសាលាផ្ទាល់។

បុលិគ្គនិងតួនាទី[កែប្រែ]

   លោកពុក: លី សំណាង គឺជាអធិការសាលា
   លោកគ្រូ: ហេង ឡាយ ជានាយកសាលា
   លោកគ្រូ: ពៅ តុលា ការិយាល័យសិក្សា
  លោកគ្រូប្រាក់ សាខនជាប្រធានផ្នែក ទំ់នាក់ទំនងសង្គមនិង សារពត័មាន
   អ្នកគ្រូ​​​  : ម៉ិច ភីនីន ជាលេខាធិការរបស់អធិការសាលា
   លោកគ្រូ: ប៊ុន ពន្លក ប្រធានកិច្ចការទូទៅសាលា
   អ្នកគ្រូ​  : ស្រ៊ី ចន្នី ប្រធានរោងពុម្ភ និង ប្រធានមូលនិធិកុមារ
   អ្នកគ្រូ  : វ៉ាន់នី ប្រធានផ្នែកកាត់ដេរ
   អ្នកគ្រូ  : ស៊ីណាត អនុប្រធានផ្នែកកាត់ដេរ
   លោកគ្រូ: ប្រាក់ សាខន ជាអនុប្រធានផ្នែក ទំ់នាក់ទំនងសង្គមនិង សារពត័មាន
   លោកគ្រូ: ទ្រី សីហា ជាប្រធានផ្នែក អគ្គីសនី និងជាគ្រូមើលសិស្សស្នាក់ក្នុងកូនប្រុស
   លោកគ្រូ: យិន រតនា ជាគ្រូផ្នែកសណ្ឋាគារ ជំនាញ បំរើសេវាកម្ម
   លោកគ្រូ: សួន ជាគ្រូសណ្ឋាគារ ជំនាញ អ្នកទទួលភ្មៀវនិងផ្តល់សេវាកម្ម
   លោកគ្រូ: ឃឹម កញ្ញា ប្រធានផ្នែកព៌តមានវិទ្យា (កុំព្យូទ័រ និង អង់គ្លេស)
   អ្នកគ្រូ  : ហែម រស្មី អនុប្រធានផ្នែកសីល្បះ

មុខជំនាញ[កែប្រែ]

  • ផ្នែកទំនាក់ទំនងសង្គម និងសារព៌តមាន
  • ផ្នែកសណ្ធាគារ
  • ផ្នែកអគ្គិសនី
  • ផ្នែកព៌តមានវិទ្យា
  • ផ្នែកសីល្បះ
  • ផ្នែកចុងភៅ
  • ផ្នែកកសិកម្ម

ដែលមានទីតាំងនៅភូមិថ្មី សង្កាត់ព្រៃធំ ក្រុងកែប ខេត្តកែប ទល់មុននឹងសាលាមន្ទីអប់រំយុវជនកីឡារខេត្តកែប ។