Jump to content

អ៊ីរ៉ាស៊ី (Eurasia)

ពីវិគីភីឌា
អ៊ីរ៉ាស៊ី (Eurasia)
ផ្ទៃក្រឡា54,759,000 km2
ចំនួនប្រជាជន4,620,000,000 (2010)
សន្ទភាពប្រជាជន84/km2
ប្រជានាមEurasian
ប្រទេស92 (list)
Dependencies9
Unrecognized regions8
ល្វែងម៉ោងUTC to UTC+12
Eurasia with surrounding areas of Africa and Australasia visible
Afro-Eurasian aspect of Earth

អ៊ីរ៉ាស៊ី (Eurasia)

[កែប្រែ]

អ៊ីរ៉ាស៊ី (Eurasia) គឺជាការដាក់រួមបញ្ចូលគ្នានៃទ្វីបដ៏ធំល្វឹងល្វើយរវាងទ្វីបអ៊ីរ៉ុប និង ទ្វីបអាស៊ីជាមួយការយល់ព្រមទីបំផុតគេបានដាក់ទ្វីបទាំង​ពីរ​បញ្ចូល​គ្នាតែមួយ។ ដំបន់ទាំងពីរនេះ ស្ថិតនៅភាគខាងជើងនិងខាងកើតនៃអឌគោល។ អ៊ីរ៉ាស៊ីនេះលាតសន្ធឹងពីភាគខាងលិច ទៅភាគខាងកើត ពី​មហា​សមុទ្រ អាត្លង់ទិច ទៅ មហាសមុទ្រ បាស៊ីភិច។ ភាគខាងជើងចាប់ពីប្រទេសរ៉ូស៊ី(Russis) និង ស្កាឌីណាវី (Scandinavia) មកទល់​នឹង មហាសមុទ្រអាក់ទិច ហើយភាគខាងត្បួង មានព្រំប្រទល់ជាមួយនឹងទ្វីបអាហ្វ្រិច ដោយសមុទ្រមេឌីទែរ៉ានេ(Mediterranean) និង សមុទ្រ (Indian)ដែលជាអ្នកបែងចែងរវាងទ្វីបអ៊ីរ៉ុប និង ទ្វីបអាស៊ីដែលជាទ្វីបពីរខុសពីគ្នា ទាំងប្រវត្តិសាស្ដ្រ ទំនៀមទំលាប និង ស្ថាបត្យកម្មផ្សេងៗ ជា​មួយ​នឹងការមិនច្បាស់លាស់រវាងការបំបែកនៃធម្មជាតិ របស់ទ្វីបទាំងពីរ ដូចនេះនៅក្នុងតំបន់នៃពិភពលោក អ៊ីរ៉ាស៊ី ជាទ្វីប​មួយដែលចាត់ចូលជាទ្វីប​ធំ​ទាំង​ ៥ឬ៦។

អ៊ីរ៉ាស៊ីមានផ្ទៃដីប្រហែល ប្រមាណ ៥២,៩៩០,០០០ គីឡូម៉ែតការ៉េ ត្រូវជា(២០,៤៦០,០០០ sq mi) ប្រហែល ៣៦.២% នៃផ្ទៃដីសរុបរបស់​ផែន​ដី។ នៅលើទ្វីបនេះមានប្រជាជនប្រមាណ ៤.៦ រយលាន នឹង ប្រមាណ ៧២.៥% នៃប្រជាជនទាំងអស់នៅលើផែនដី។ មនុស្សដែលមក​តាំង​នៅ​អ៊ីរ៉ាស៊ី​ដំបូងគឺមកពី អាហ្វ្រិច តាំងពី ៦០,០០០ ទៅ ១២៥.០០០ ឆ្នាំកន្លងមកហើយ។

សេចក្ដីសង្ខេប

[កែប្រែ]

តាមភូមិសាស្ដ្រ អ៊ីរ៉ាស៊ី គីជាកោះតែឯងមួយ បើតាមការគិតទៅ អ៊ីរ៉ុប និង អាស៊ីជាទ្វីបផ្សេងៗគ្នា បើ ត្រលប់ទៅមើលកាលពីមុន ភូមិសាស្ដ្រ​កំណត់​ព្រំដែននៃទ្វីបទាំងពីដោយជួរភ្នំ អ៊ូរ៉ាល់ (Ural) និង ជួរភ្នំ កាអូកាស៊ូ (Caucasus)។ អ៊ីរ៉ាស៊ីមានទំនាក់ទំនងជាមួយ អាហ្វ្រិច ដោយ​ព្រែកស៊ូស(Suez) ហើយពេលខ្លះអ៊ីរ៉ាស៊ី បានបញ្ចូលជាមួយនឹងអាហ្វ្រិក បង្កើតបានជាទ្វីបដ៏អស្ចារ្យមួយ ដែលគេហៅថា អាហ្វ្រូ អ៊ីរ៉ាស៊ី (Afro-Eurasis)។ អ៊ីរ៉ាស៊ីមានប្រជាជនរស់នៅប្រមាណ ៥រយលាននាក់ លើសពី៧៥.៥%នៃប្រជាជនលើពិភពលោក ដោយ ៦០%នៅអាស៊ី និង ១២.៥% នៅ អ៊ីរ៉ុប។

ប្រវត្តិសាស្ដ្រ

[កែប្រែ]

អ៊ីរ៉ាស៊ី បានក្លាយជាកន្លែងទទួលភ្ញៀវជាច្រើនដែលមានអរីយធម៌រីកចម្រើន ដែលរួមបញ្ចូលអ្នកដែលរស់នៅមេសូប៉ូតាម៉ង់ (Mesopotamia) និង អ៊ីនដាស់ វ៉ាលេយ (Indus Valley)។ ចារីត ឌីម៉ូន (Jared Diamond) នៅក្នុងសៀវភៅរបស់គាត់ Guns, Germs and Steel បានធ្វើឲ្យ​អ៊ីរ៉ាស៊ីមានភាពលេចធ្លោជាងគេនៅក្នុងប្រវត្តិសាស្ដ្រពិភពលោក នូវអាណាចក្រដែលមានតែមួយ នៅភាគខាងកើតឈាងខាងលិច និង កាជួប​ប្រទះ​​នូវ​សត្វក្នុងអ៊ីរ៉ាស៊ី ព្រមទាំងរុក្ខជាតិដែលផ្សាំងនឹងស្ថានភាពសមរម្យមួយ។ គាត់បានបញ្ចូល អាហ្វ្រិចខាងត្បូង ទៅក្នុង​អត្ថន័យនៃអ៊ីរ៉ាស៊ីរបស់​គាត់​ព្រោះតែវាមានភាពស្រដៀងគ្នានៃ អាកាសធាតុ និង ប្រជាជន។ ផ្លូវសូត្រ ជាសញ្ញានៃអាជីវកម្មមួយ និងជាទំនៀមទំលាប់ នៃការផ្លាស់ប្ដូរទំនៀមទំលាប់របស់អ៊ីរ៉ាស៊ីតាមប្រវត្តិសាស្ដ្រ និង បានបង្កើតប្រជាប្រិយ​ភាព​រឹត​តែ​ខ្លាំងទៅលើអ៊ីរ៉ាស៊ី។ នៅលើទសវត្សរ៍ថ្មី គំនិតនៃប្រវត្តិសាស្ដ្រនៃអ៊ីរ៉ាស៊ីបានអភិវឌ្ឍន៍ជាមួយ បំណង់នៃការស្វែងរកឬសគល់នៃ ទំនៀម​ទំលាប់​ និង ភាសាវិទ្យានៅអ៊ីរ៉ុប ហើយមានទំនាក់ទំនងគ្នានឹង ទំនៀមទំលាប់នៅអាស៊ីតាំងពិបុរាណកាល។វាមានការ​ពិចារណាជាយូណាស់​មក​ហើយ។

ភូមិសាស្ដ្រ

[កែប្រែ]

អ៊ីរ៉ាស៊ីទំនងជាង ៣៧៥ ទៅ ៣២៥ លានឆ្នាំកន្លងមកហើយជាមួយការរួបរួមនៃ ស៊ីបើរី (ដែជាទ្វីបទីទៃពីគ្នា) កាស្សាស្ថានៀ (Kazakhstania) និង បាlទិខា (Baltica) ដែលចូលជាមួយ ឡរេនធៀ (Laurentia) អាមេរិកខាងជើងបច្ចុប្បន្ន ទៅជា អ៊ីរ៉ាមើរីខា (Eruamerica)។ បាន​បុកទង្គិចជាមួយឆ្នេររបាស់ស៊ីបើរីខាងត្បូង

នយោបាយ

[កែប្រែ]

តាំងពីឆ្នាំ១៩៩៦មករៀងរាល់ពេលពីរឆ្នាំ មានការជួបគ្នានៃប្រទេសនៅទ្វីបអាស៊ីនឹងប្រទេសនៅទ្វីបអ៊ីរ៉ុប ដូចជាកាប្រជុំ អាស៊ី-អ៊ីរ៉ុប (ASEM)។ប្រវត្តិ​នៃការបែងចែកទ្វីបអាស៊ីនិងទ្វីបអ៊ីរ៉ុប តាំងពីបុរាណ ប្រទេសក្រិចបានចែកថ្នាក់នៅអ៊ីរ៉ុប (បានបែកចេញពីទេវកថាវិទ្យា មិនជឿជំនឿ នៃ ម្ចាស់ក្សត្រីអ៊ីរ៉ុប) នឹងអាស៊ី (បានបែកចេញ ពីអាស៊ី ស្ដ្រីម្នាក់ក្នុងទេវកថាវិទ្យារបស់ក្រិច) ដែលអាចបែកចែកដែនដីគ្នា។ ជាកន្លែងដែលគូសបន្ទាត់បែងចែករវាងសាសនាពី ដែលនៅតែបន្តរ​ជជែក​គ្នា​ពីបញ្ហានេះរហូត។ ជាពិសេសទោះបីជាមានគូម៉ា មានីច ឌីផ្រេសិន(Kuma-Manych Depression)ឬជួរភ្នំកាអូកាស៊ូ​(Caucasus)​ជាព្រំដែនក៏ដោយ ក៏នៅព្រំប្រទល់ខាងត្បូងនៅតែមានការប្រកែកគ្នា។ បើពិនិត្យមើលឲ្យសព្វគ្រប់មក តាំងពីភ្នំ អ៊ីប៉្រាស់(Elbrus) មកជារបស់​អ៊ីរ៉ុប​ដែល​ធ្វើឲ្យវាក្លាយជាភ្នំដ៏ខ្ពស់ជាងគេ​នៅអ៊ីរ៉ុប។ ការយល់ស្រប់ជាច្រើនបានបញ្ជាក់ថាគឺប្រហែលជាព្រំដែនបានកំណត់ច្បាស់លាស់ដោយ ហ្វីលីប ជោហាន់ វ៉ូន ស្ត្រាលេនប៊ើក (Philip Johan von Strahlenberg) នៅសតវត្សរ៍ទី១៨។ គាត់បានបញ្ជាក់ថាខ្សែបន្ទាត់ព្រំដែន ស្រប​ទៅនឹង សមុទ្រ អាចេន (Aegean) ដាដានេលឡា (Dardanelles)ទន្លេនៃម៉ាម៉ារ៉ា(Marmara) ប៊ូប៉ូរ៉ូស(Bosporus) ទន្លេខ្មៅ(Black Sea) វាលទំនាប គូម៉ា-ម៉ានីច(Kuma–Manych Depression) ទន្លេកាសភីន(Caspian) ទន្លេអ៊ូរ៉ាល (Ural River) និង ជួរភ្នំអ៊ូរ៉ាល(Ural Mountains)។ តាមការវែកញែករវាងអ៊ីរ៉ុប និង អាស៊ី បានលាតត្រដាងពីសេចក្ដីស្ងប់នៃភពលោក។ ទោះបីជាទ្វីបអាស៊ី មានសាសនាជាច្រើន មានទំនៀមទំលាប់ជឿនលឿន នឹង មានប្រជាប្រិយភាពដូចជាអ៊ីរ៉ុបក៏ដោយក៏នៅតែមានភាពខុសគ្នាដូជា ភូមិសាស្ដ្រ ដែលអាចញែកចេញពីគ្នាដាច់រវាងអាស៊ីនឹងអ៊ីរ៉ុប។

កាសិក្សាពីមនុស្សនិងដើមកំណើត

[កែប្រែ]

ក្នុងការប្រើប្រាសទំនើប ទីបំផុតអ៊ីរ៉ាស៊ីគេតែងតែឲ្យនិយមន័យថា នៃរឺទាក់ទងនឹងអ៊ីរ៉ាស៊ី ឬក៏ ដើមកំណើតរឺអ្នកស្រុកដើមអ៊ីរ៉ាស៊ី។ភាគ​ខាង​លិច​ឬក៏ភាគខាងលិចអ៊ីរ៉ាស៊ីគឺជាសណ្ថានដីទូលាយដែលបានកំណត់ ឲ្យប្រើប្រាស់ក្នុងវិន័យមួយចំនួនដូចជា ពន្ធុវិទ្យា ឬ នរវិទ្យា (កាសិក្សាពីមនុស្ស)​។ វាសំដៅទៅលើតំបន់ដែលមានមនុស្សនៅដោយទាក់ទងទៅនឹងប្រជាប្រិយភាពនៃ ភាគខាងលិចទ្វីបអាស៊ីនឹងអ៊ីរ៉ុប នឹងតំបន់ដែលបានជាប់​ពាក់ព័ន្ធ​ជាពិសេសអាហ្វ្រិចខាងជើង។ ប្រជាជននៅតំបន់នោះតែងតែមានការរួបរួមគ្នាដូចជានៅភាគខាងលិចឬនៅភាគខាងលិចទ្វីបអ៊ីរ៉ាស៊ី។

ភូមិសាស្ដ្រ

[កែប្រែ]

ការរកឃើញដូចកាងដើមក្នុងភាគខាងកើត និង ខាងជើងនៃអឌគោល អ៊ីរ៉ាស៊ីគឺជាទ្វីបដែលអាចចាត់ចូលជាទ្វីបដ៏អស្ចារ្យ នឹងជាផ្នែកមួយដីធំរបស់ អាហ្វ្រូ-អ៊ីរ៉ាស៊ី ឬ វាគ្រាន់តែជាទ្វីបដែលមានឯកសិទ្ធិផ្ទាល់ខ្លួន។