អ្នកប្រើប្រាស់:ជិនចំរើន
សូមស្វាគមន៍ ខ្ញុំបាទ ឈ្មោះ ជិន ចំរើន កើត នៅថ្ងៃ ១១ រោច ខែ ផ្គុន ឆ្មាំ រាកា។ មានបងប្អូន ៣ នាក់ទាំងខ្ញុំ។ ខ្ញុំរស់នៅភូមិ អណ្តូងខ្មែរ ស្រុក កំពង់បាយ ខេត្ត កំពត ( អ.ស.អ.: [kɑmpɔːt], អក្សរឡាតាំង: Kampot) ជា ខេត្ត មួយស្ថិតនៅប៉ែកខាងត្បូងនៃប្រទេសកម្ពុជា មានចម្ងាយ ១៤៨ គ.ម. ពីទីក្រុងភ្នំពេញ មានព្រំប្រទល់ខាងជើងទល់នឹងស្រុកបរសេដ្ឋ ខេត្តកំពង់ស្ពឺ ខាងកើតជាប់នឹងស្រុកត្រាំកក់ និង ស្រុកគីរីវង់ ខេត្តតាកែវ ខាងត្បូងជាប់នឹងឈូងសមុទ្រ ខាងលិចជាប់នឹងស្រុកកំពង់សិលា ខេត្តកោះកុង និងស្រុកព្រៃនប់ ខេត្តព្រះសីហនុ ដូចគ្នាដែរ ខ្សែឆ្នេរដ៏វែងស្ថិតនៅលើឈូងសមុទ្រថៃទៅខាងត្បូង ខេត្តកំពតមានទីក្រុងឈ្មោះក្រុងកំពត។ កំពតមានប្រជាជន ៦២៧ ៨៨៤ នាក់[២] និងប្រកបដោយស្រុកនិងក្រុងចំនួនប្រាំបីដែលបានចែកទៅជាឃុំ-សង្កាត់ ៩២ ជាមួយនិងភូមិសរុប ៤៧៧ នាក់។[៣] ខេត្តកំពតមានសំណង់ប្រវត្តិសាស្រ្តជាច្រើនដូចជាផ្ទះ ផ្សារលក់ទំនិញ រោងភាពយន្ត មន្ទីរពេទ្យជាដើម សុទ្ធសឹងជាភស្ដុតាងបង្ហាញឱ្យឃើញពីការចាប់អារម្មណ៍របស់ពួកបារាំងទៅលើទឹកដីខេត្តមួយនេះ។ហើយក៏មានភ្នំបូកគោដែលជាទីចាប់អារម្មណ៍របស់ភ្ញៀវទេសចរណ៍ជាតិ និងអន្តរជាតិគ្រប់ៗរូបផងដែរ។ នៅលើនោះក៏មានកាស៊ីណូ និង មាន កន្លែងកម្សាន្តជាច្រើនដូចជា៖ វាលស្រែមួយរយ ទឹកធ្លាក់ និងអាចមើលទេសភាព មកខាងក្រោមយ៉ាងស្រស់ស្អាត អាចចាប់ពពកបាន។-ល-។ ទីក្រុងទូកមាសបានតាំងទីនៅខេត្តកំពត។
==អំពីឈ្មោះ:Kim DaRoZet តើហេតុអ្វីបានជាគេដាក់ឈ្មោះថា ខេត្តកំពត? " ប្រភពបានឲ្យដឹងថា ខ្មែរយើងបានសរសេរនិងអានពាក្យប្រជុំជន កំពត ថា គុម្ពត ឬ កំពោត ដែលពាក្យនេះ បានក្លាយទៅជាឈ្មោះខេត្ត ហើយឈ្មោះនេះត្រូវបានគេហៅដោយសំដៅទៅលើភូមិមួយ ដែលអ្នកស្រុកស្គាល់ពីយូរលង់មកហើយ ស្ថិតនៅព្រែកកំពត ដែលមានប្រភពមកពីភ្នំដំរី។
ហើយនៅខាងលើដៃព្រែកកំពតបន្តិច ដែលជាទីប្រជុំជនចិនរស់នៅ ហៅភូមិព្រៃស្តុក(ម្តុំអណ្ដូងខ្មែរ) យ៉ាងក៏ដោយ ពាក្យថា គុម្ពត និងកំពោត គេពុំដែលយល់ស្របទៅលើដើមកំណើត និងឫសគល់នៃពាក្យនេះឡើយ។
ក្នុងនោះ តាមសម្ដីអ្នកខ្លះតំណាលថា មានស្ត្រីអ្នកមានធនធានចតុស្តម្ភម្នាក់ឈ្មោះ នាង ពត ដែលបានរស់នៅទីនោះជាអ្នកមានឥទ្ធិពល និងទទួលការលើកតម្កើងយ៉ាងខ្លាំងពីអ្នកស្រុកភូមិផងរបងជាមួយ ដោយសារភោគទ្រព្យមហាសាលរបស់នាង ហើយអ្នកស្រុកបានប្រមូលផ្តុំគ្នាមករស់នៅជុំវិញស្ត្រីនោះ តាមបែបសាជីវកម្ម គឺរបៀបជាក្រុមមួយ។
តំណក្រោយមក ពាក្យថា "ក្រុម" នេះក្លាយមកជាពាក្យ "កុម" ដូចនេះនៅជាប់ភូមិឋាននៃក្រុមរបស់នាង ពត មានឈ្មោះជាបន្តបន្ទាប់ថា ក្រុមនាងពត រួចក្រុមពត (ដូចគ្នាពាក្យភ្នំពេញ កាត់មកពីពាក្យ "ភ្នំដូនពេញ")។
ងាកមក រឿងនិទានមួយប្រហាក់ប្រហែលគ្នានេះដែរ បានតំណាលពីស្ដេចព្រះរាម នាសម័យបែកបាក់លង្វែក ដែលបានរត់គេចចេញពីការបះបោរក្នុងរាជវាំង ហើយភៀសព្រះកាយមកគង់នៅជាមួយមហេសីម្នាក់ រួមទាំងពួកអាមាត្យស្មោះត្រង់មួយចំនួន។
បន្ទាប់មកទៀត មហេសីដែលមាននាមថា អ្នកម្នាង ពត មានជំងឺរួចក៏ស្លាប់នៅទីនោះ ក្រោយមក ដើម្បីជាអនុស្សាវរីយ៍យូរលង់តទៅ ចំពោះស្ត្រីដែលព្រះអង្គសព្វព្រះទ័យជាងគេ ជាពិសេសព្រះអង្គក៏ប្រទានឈ្មោះកន្លែងនោះថា កំពត។
លើសពីនេះ ពាក្យ កំពត ក៏នៅមានការពន្យល់ពីរបៀបផ្សេងគ្នាទៀតផងដែរ ៖
ទី១ តាមសម្ដីអ្នកចេះដឹងមួយចំនួនបានអះអាងថា ឈ្មោះ កំពត បានមកពីផែនសិលាចារឹកមួយផ្ទាំងដែលគេប្រទះឃើញក្នុងខ្ទមស្លឹកមួយ ដែលគេបោះបង់ចោលស្ថិតនៅក្រោយភូមិកំពត ហើយផែនថ្មនោះ មានកម្ពស់៣០សង់ទីម៉ែត្រ ដោយមានអមពីចំហៀងនូវផ្ទាំងសិលា តូចៗ២ទៀត។ អ្នកស្រុកឲ្យឈ្មោះផ្ទាំងសិលាចារឹកនោះថា កំពត ហើយក្លាយជាវត្ថុសក្ការបូជា។
ទី២ នៅខាងត្បូងបឹងកំពត គេបានប្រទះឃើញសិលាចារឹកមួយផ្ទាំងទៀត ដែលមានទំហំធំ ហើយមានសណ្ឋានរូបរាងដូចត្រីក្រពត ស្ថិតក្នុងព្រៃគុម្ពោតមួយ។ ប៉ុន្តែទីកន្លែងនោះ នៅជ្រៅពោរពេញទៅដោយវាលភក់ ព្រមទាំងទឹកជំនន់លិចពិបាកចូលទៅដល់ ។ ដូចនេះតំណតក្រោយមកពាក្យក្រពត ក៏ក្លាយទៅជាកំពត។
ដោយយើងមានទំនោរទៅលើមតិមួយ នៃការបកស្រាយទាំងពីរចុងក្រោយ ដែលសមស្របអាចទទួលយកពីបណ្ដាជនអ្នកចេះដឹង ដែលរស់នៅលើទឹកដីនោះពីយូរលង់ណាស់មកហើយ។
ជាចុងក្រោយគេបានពន្យល់មួយបែបផ្សេងទៀត តែមិនសូវជាពិតប្រាកដប៉ុន្មានទេ គឺពាក្យកំពត បានចេញពីពាក្យថា កម្ពុជា ដែលមានសំឡេង "កំៗ" ដូចគ្នា ដែលជាឈ្មោះពីដើមមកនៃប្រទេសកម្ពុជា។ ការបង្ហាញពន្យល់បែបសាមញ្ញនូវពាក្យ "កំៗ" ខាងលើនេះ ក៏គេមិនអាចទទួលយកបានដែរដោយហេតុផលថា៖
ទី១ តាមឯកសាររបស់លោក ឌឿ វ៉ាន់ បានសរសេរជូនមកក្រុមទំនៀមទម្លាប់ខ្មែរនៅថ្ងៃទី២២ ខែសីហា ឆ្នាំ១៩៥៣ថា ក្រុងកំពត ពីដើមដុះសុទ្ធតែកូនស្មាច់ កូនផ្អាវនៅតាមមាត់សមុទ្រ ដែលសម្រាប់ឲ្យអ្នកជំនួញចតទូក និងសំពៅ ។ តក្រោយមកទៀត មានចិន យួន ចាម ខ្មែរទៅសង់ខ្ទមនៅជា កំប៉ូតៗទទឹងថ្ងៃនៅតាមបណ្ដោយមាត់ព្រែកកំពង់បាយ ភ្ជាប់ទៅកោះធំ ដើម្បីរកស៊ីលក់ដូរ។
កន្លែងដែលចាម ចិន ខ្មែរ យួន សង់ខ្ទមរស់នៅ គេសង្កេតឃើញមានផ្ទះជាកំប៉េតកំប៉ូត ទើបគេសន្មតហៅថា "ភូមិកំប៉ូត"។ លុះក្រោយមកទៀត ពេលមានផ្ទះទៅហើយ អ្នកលក់ដូរធ្វើតៀមលក់បាយសម្រាប់ឈ្មួញអម្រែក ចិន យួន ចាម ជ្វា និងពួកឈ្មួញដែលចតទូក ឬអ្នកធ្វើដំណើរឈប់ ដើម្បីបរិភោគបាយនៅកន្លែងនោះ។
ក្រោយមក អ្នកដំណើរឲ្យឈ្មោះទីនោះថា "ផ្សារកំប៉ូត" ឬភូមិកំប៉ូត ថា "ផ្សារកំពង់បាយ" ។ នាមបញ្ញត្តិទាំងពីរនោះប្រើច្របូកច្របល់គ្នា ខ្លះហៅថា ផ្សារកំប៉ូត ខ្លះទៀតហៅថា ផ្សារកំពង់បាយ តែសព្វថ្ងៃគេហៅថា ខេត្តកំពត។
រីឯចំណុចទី២ តាមលោកម៉ាដ្រូល (Madrolle) បាននិយាយថា ទីប្រជុំជននៅតាមឆ្នេរសមុទ្រ មានដុះសុទ្ធតែដើមផ្អាវ តែកន្លែងដែលឈ្មោះថា កំពត សព្វថ្ងៃហៅថាកំពង់បាយ។
លោកទាំងពីរថា កំពង់បាយដូចគ្នា ខុសត្រង់លោក ឌឿ វ៉ាន់ ថាផ្សារកំប៉ូត រីឯលោក ម៉ាដ្រូល បានអះអាងថា កំពត ប្រហែលមកពីពាក្យកម្ពុជា គេអាចសរសេរទៅជាកម្ពុជារដ្ឋ ដល់គេកាត់រដ្ឋចេញទៅនៅសល់តែកម្ពុជា។
នៅពេលដែលក្រុងកំពត កំពុងកកើតមានឈ្មួញជនជាតិសៀមធ្វើដំណើរតាមសមុទ្រ មកឈប់អាស្រ័យបាយនៅត្រង់កន្លែងនោះ ហើយដោយភាសាសៀម ពាក្យថា កម្ពុជា អានថា "កម្ពុត" ដល់ យូរៗទៅដោយធ្វេសប្រហែសបាត់ស្រៈអ៊ុ ( ុ) នៅសល់តែ "កំពត"។[៤]
មាតិកា [លាក់] ១ រដ្ឋបាលខេត្ត ២ អតីតភាពរបស់ខេត្ត ៣ កសិកម្ម ៣.១ ដំណាំស្រូវ ៣.២ ដំណាំម្រេច ៣.៣ ផលិតផលកសិកម្មផ្សេងៗ ៤ ផ្លូវគមនាគមន៍ ៥ ទេសចរណ៍ ៦ ភ្នំនៅខេត្តកំពត ៧ វិស័យអប់រំ ៧.១ សាលាបឋមសិក្សា ៧.២ អនុវិទ្យាល័យ ៧.៣ វិទ្យាល័យ ៨ សុខាភិបាល ៨.១ ការអនុវត្តការថែទាំសុខភាពមាតា-ទារក នៅខេត្តកំពត ៨.២ អនាម័យ និងទឹកស្អាតនៅខេត្តកំពត ៨.៣ ភាគរយនៃប្រជាជនដែលមិនបានប្រើប្រាស់ទឹកស្អាតតាមឃុំនីមួយៗក្នុងខេត្តកំពតឆ្នាំ ២០០៤ ៨.៤ មន្ទីរពេទ្យ ៨.៥ មណ្ឌលសុខភាព ៨.៦ មន្ទីរព្យាបាល ៨.៧ ឱសថស្ថាន ៩ វត្តអារាម ១០ សេដ្ឋកិច្ច ១១ ឯកសារពិគ្រោះ ១២ តំណខាងក្រៅ រដ្ឋបាលខេត្ត[កែប្រែកូដ] ខេត្តកំពត ត្រូវបានចែកចេញជាក្រុងចំនួន ១ និងស្រុកចំនួន ៧ នៅឆ្នាំ២០០៨ ៖
ក្រមស្រុក-ក្រុង ស្រុក-ក្រុង ជាឡាតាំង ផ្ទៃក្រលា (ហិកតា) ០៧០១ ស្រុកអង្គរជ័យ Angkor Chey ២២២៣៧ ០៧០២ ស្រុកបន្ទាយមាស Banteay Meas ៤០១០៦ ០៧០៣ ស្រុកឈូក Chhuk ១២៦២៤៨ ០៧០៤ ស្រុកជុំគីរី Chum Kiri ៣១៥៥៧ ០៧០៥ ស្រុកដងទង់ Dang Tong ៣៤៥០០ ០៧០៦ ស្រុកកំពង់ត្រាច Kampong Trach ៣៥៣០០ ០៧០៧ ស្រុកទឹកឈូ ប្ដូរមកពីស្រុកកំពតឆ្នាំ ២០០៨ Teouk Chhou ១៥១៤០០ ០៧០៨ ក្រុងកំពត ប្ដូរពីស្រុកកំពង់បាយ ឆ្នាំ ២០០៨ Kampot ៥៤០០
ទិដ្ឋភាពនៃឆ្នេរជិតកំពតពីភ្នំបូកគោ អតីតភាពរបស់ខេត្ត[កែប្រែកូដ]
ទេសភាពនៃព្រែកកំពត មើលពីក្រុងកំពត ក្បែរសាលាខេត្ត ចំពីមុខភ្នំបូកគោ យើងបានដឹងពីប្រវត្តិខេត្តកំពតនៅតិចតួចណាស់ ដោយសារខ្វះឯកសារស្រាវជ្រាវ។ អ្វីដែលយើងនឹង លើកយកមកបរិយាយពីអតីតកាលខេត្តកំពត មានច្រើននិយាយពីម្រេច អំបិល និងរមណីយដ្ឋាន នានាដែលបង្កើតឡើងកាលពីសម័យអាណាព្យាបាលតែប៉ុណ្ណោះ។ ជីវតាក្វាន់ ធ្លាប់បានពណ៌នាអំពី ការផលិតម្រេចនៅដើមសតវត្សទី១៣ ប៉ុន្តែការផលិតម្រេចពិត ប្រាកដគឺចាប់ផ្តើមពីសង្រ្គាមអាឆេ (Aceh War) នៅឥណ្ឌូណេស៊ីចន្លោះឆ្នាំ ១៨៧៣-១៩០៨។ ស្តេចស៊ុលតង់នៅអាឆេ បានដុតកម្ទេចចោលចម្ការម្រេចនៅឆ្នាំ ១៨៧៣-១៨៧៤ ដោយសារខ្លួនមិនចង់ឲ្យពួកហូឡង់កាន់កាប់លើចម្ការម្រេច ដ៏ស្តុកស្តម្ភឡើយ។ ហេតុដូចនេះហើយទើប ការផលិតម្រេចមួយផ្នែក បានត្រូវបង្វែរមកធ្វើនៅខេត្តកំពតជំនួសវិញ។ ក្នុងឆ្នាំ ១៩៣០ ក្នុងសៀវភៅឈ្មោះ “Un Empire francaise, L’Indochine”, ក្រោមការដឹកនាំដោយលោកម៉ាស្បេរ៉ូ (G.Maspero) បានសរសេរថា ម្រេចគឺជាផលិតផលនាំចេញ សំខាន់បំផុតរបស់ពួកអាណានិគម។ ម្រេចស្ទើរតែទាំងអស់ ត្រូវបានគេនាំយកទៅប្រើប្រាស់ នៅប្រទេសបារាំងគឺ ២ ១០០ តោន ក្នុងឆ្នាំ ១៩២៧ , ២ ៦០០ តោន ក្នុងឆ្នាំ ១៩២៨ ចេញពីដែនដីឥណ្ឌូចិន រហូតដល់ខែ មេសា ឆ្នាំ ១៩២៨ មានច្បាប់ចែងពីការនាំចេញម្រេចដោយគ្មានដែនកំណត់ ចេញពីប្រទេស អាណានិគម។ ដែនដីអាណានិគម របស់បារាំងអាចនាំចេញ លើសពី ៣ ពាន់តោនជាមធ្យមក្នុងរយៈពេលបីឆ្នាំ ហើយនាំចេញបាន ៤ ២៣៥ តោនក្នុងឆ្នាំ ១៩២៧។ ផលិតកម្មម្រេច ស្ទើរតែបាត់ស្រមោលនៅក្នុង ដែនដីកូសាំងស៊ីន នៅពេលដែលចម្ការម្រេចធ្លាក់ទៅក្នុងដៃអ្នកដាំម្រេចខេត្តហៃណាន ប្រទេសចិន ដែលនៅក្នុងខេត្តហៃទៀន ប៉ុន្តែការផលិតនៅមាន ភាពនឹងនរនៅកម្ពុជា។ ម្រេច គឺតែងតែដើរតួសំខាន់ ក្នុងឧស្សាហកម្មខេត្តកំពត។ រសជាតិប្រហើរ និងម្សៅ ម្រេច (ម្រេចម៉ត់) បានធ្វើឲ្យម្រេចកំពត ក្លាយជាម្រេច ពិសេសបំផុតនៅលើពិភពលោក ជាស្តេចនៃគ្រឿងទេស ដែលគ្មានគូប្រជែងប្រចាំផ្ទះបាយ របស់ចុងភៅបារាំង។ ជាអកុសលដោយសារតែ ព្រឹត្តិការណ៍អាក្រក់មួយ ចំនួនបានកើតឡើងនៅកម្ពុជា បានបំផ្លិចបំផ្លាញនូវ វិសាលភាពនៃផលិតកម្មរបស់កម្ពុជា។ ហេដ្ឋារចនាសម្ព័ន្ធត្រូវបានកម្ទេច ឧបករណ៍ និងគ្រឿងយន្ត ត្រូវបានគេបោះបង់ចោល កម្រិតអក្ខរភាពបានធ្លាក់ចុះយ៉ាងគំហុក។ សព្វថ្ងៃ ប្រជាជន ប្រមាណ ៣៥% រស់នៅក្រោមបន្ទាត់ភាពក្រីក្រ។
កសិកម្ម[កែប្រែកូដ] ស្រូវគឺជាទិន្នផលកសិកម្មចម្បងសម្រាប់ខេត្ត។ ដីប្រហែល ១២៥ ០០០ ហិកតា ត្រូវបានរក្សាទុកសម្រាប់ដាំស្រូវដោយមានទិន្នផលជាមធ្យមខ្ពស់ចំនួន ២,៦ តោនក្នុងមួយហិកតានៅរដូវវស្សា និង ៣,៣ តោន ក្នុងមួយហិកតានៅរដូវប្រាំង។ ផ្លែឈើក៏ជាដំណាំសំខាន់នៅក្នុងខេត្តកំពតផងដែរ។ ជាពិសេសទុរេន (ប្រហែល ៧០ ៥០០ ដើម) ស្វាយ (៥៩ ៣០០ ដើម ) និងដូង (៨៧៧ ០០០ ដើម)។ ខេត្តកំពតមានឈ្មោះ ល្បីល្បាញខាងដំណាំម្រេច។ ម្រេចកំពត ទទួលបានពានរង្វាន់ជាអន្តរជាតិ ហើយទទួលបានឋានៈ សុចនាករផ្នែកភូមិសាស្រ្តដែលជួយដាក់យីហោផលិតផលនិងខេត្តរបស់យើង។ បច្ចុប្បន្ននេះ ម្រេចខ្មៅ កំពត ត្រូវបានគេប្រទះឃើញប្រើប្រាស់នៅតាមភោជនីយដ្ឋានធំៗនៅអឺរ៉ុប។ ចម្ការម្រេចនៅខេត្តកំពត ផ្តល់ទិន្នផលរហូតដល់ ៦,៥ តោនក្នុងមួយហិកតា។ បន្លែត្រូវបានដាំនៅលើផ្ទៃដីប្រហែល ៦៦ ហិកតា ហើយផ្គត់ផ្គង់ដល់រាជធានីភ្នំពេញ។ ការនេសាទ និងការដាំសារាយសមុទ្រក៏មានសារៈសំខាន់ចំពោះ សេដ្ឋកិច្ចខេត្តផងដែរ។ ខេត្តកំពតតំណាង អោយជាង ១០ % នៃការចិញ្ចឹមបក្សីសរុបរបស់ប្រទេសកម្ពុជា។
ដំណាំស្រូវ[កែប្រែកូដ] ដោយសារលក្ខ័ណ្ឌអាកាសធាតុអំណោយផល (២៦,២៧ oC) ភ្លៀងធ្លាក់ជាមធ្យម ២ ១៤៨ ម.ម. ក្នុងមួយឆ្នាំ និងការយកចិត្តទុកដាក់ពីសំណាក់រាជរដ្ឋាភិបាលកម្ពុជា អង្គការ ដៃគូអភិវឌ្ឍធំៗ និងក្រសួងស្ថាប័នពាក់ព័ន្ធនានាទៅលើវិស័យកសិកម្ម ខេត្តកំពតមានសមត្ថភាពអាចផលិតស្រូវបានគ្រប់គ្រាន់ដើម្បីបំពេញតម្រូវការ ក្នុងស្រុក។ ការអភិវឌ្ឍប្រព័ន្ធធារាស្រ្ត គឺជាគន្លឹះដ៏ចម្បងមួយក្នុងការបង្កើននូវផលិតកម្មស្រូវ និងទប់ស្កាត់ រាល់ហានិភ័យទាំងឡាយ ដែលបណ្តាលមកពីគ្រោះធម្មជាតិ។ ផ្ទៃដីដាំដុះទាំងឡាយ ត្រូវបានពង្រីក ព្រម ជាមួយនិងការបណ្តុះបណ្តាលចំណេះដឹងដល់ប្រជាកសិករខេត្ត អំពីការប្រើប្រាស់ពូជ ប្រភេទដី និងវិធានការ នានាដើម្បីទប់ស្កាត់ការបំផ្លាញដំណាំស្រូវពីសត្វល្អិតចង្រៃ ជាពិសេសសត្វមមាចត្នោត គឺជាអ្វីដែលខេត្ត កំពតសម្រេចបានក្នុងប៉ុន្មានឆ្នាំចុងក្រោយនេះ។
២០០៦ ២០០៧ ២០០៨ ផ្ទៃដីស្រូវប្រាំងសរុប ៦៤០៩ ហិចតា ៤៤៥៣ ហិចតា ៤២៩៩ ហិចតា ផ្ទៃដីប្រមូលផលជាក់លាក់ ៤៨២៥ ហិចតា ២៤០៤ ហិចតា ៣៥៤៧ ហិចតា
%ទិន្នផលស្រូវ ៧៥% ៥៤% ៨២%
ទិន្នផលស្រូវសរុប ៩២៣០ តោន ៤០៧៣ តោន ៧២៤២ តោន ទិន្នផលជាមធ្យម ១,៩ តោន/ហិចតា ១,៧ តោន/ហិចតា ២ តោន/ហិចតា
- * * *
ផ្ទៃដីស្រូវវស្សាសរុប ១៧២៥៩៣៨ ហិចតា ១១០៦០៦ ហិចតា ១១៣១៩៤ ហិចតា ផ្ទៃដីប្រមូលផលជាក់លាក់ ១១០៩៧៦ ហិចតា ១១០៨៩៥ ហិចតា ១១២៨០០ ហិចតា
%ទិន្នផលស្រូវ ៦% ១០០% ១០០%
ទិន្នផលស្រូវសរុប ២០០៣៦០,៣០ តោន ២០១៩៣៤,៣៨ តោន ២២១៥០៥,៧៥ តោន ទិន្នផលជាមធ្យម ១,៨ តោន/ហិចតា ១,៨ តោន/ហិចតា ២ តោន/ហិចតា
- * * *
ផ្ទៃដីប្រមូលផលស្រូវតំបន់ខ្ពស់ ៨៨៦ ហិចតា ១០២៤ ហិចតា ១៥៦៤ ហិចតា ទិន្នផលស្រូវសរុប ១៧៩៨ តោន ១៦២២ តោន ២០០១ តោន ទិន្នផលជាមធ្យម ២ តោន/ហិចតា ១,៦ តោន/ហិចតា ១,៣ តោន/ហិចតា
ក្រុងកំពត តារាងខាងលើនេះ គឺជាទិន្នន័យស្តីពីការប្រមូលផលស្រូវប្រចាំខេត្តកំពតចាប់ពីឆ្នាំ ២០០៦ ដល់ ២០០៨។ តាមតារាងខាងលើបង្ហាញឲ្យឃើញថា ការប្រមូលផលស្រូវវស្សា មានបរិមាណច្រើនលើសលប់ជាងស្រូវប្រាំង និងស្រូវនៅតាមតំបន់ខ្ពង់រាប។ គេអាចប្រមូលផលស្រូវវស្សាបានជាង ២ សែនតោន ក្នុងឆ្នាំ ២០០៦ ខ្ពស់ជាង ១៩០ ដងលើស្រូវប្រាំង។ រហូតមកដល់ឆ្នាំ ២០០៨ ទិន្នផលស្រូវវស្សាទទួលបានជាង ២ សែន ២ ម៉ឺនតោន។ បើពិនិត្យឲ្យជាក់លាក់ទៅលើទិន្នន័យនៃការប្រមូលផលស្រូវវស្សា យើងឃើញថា ផ្ទៃដីបង្កបង្កើនផល បានធ្លាក់ចុះពីមួយឆ្នាំទៅមួយឆ្នាំ គឺពី ១៧ សែនហិចតា មកនៅត្រឹមតែ ១១ សែនហិចតា។ ផ្ទុយទៅវិញ ទាំងផ្ទៃដីប្រមួលផលស្រូវជាក់លាក់ ទិន្នផលស្រូវសរុបបានកើនឡើងឥតឈប់ឈរ។ ពីរឆ្នាំចុងក្រោយ ការប្រមូលផលប្រព្រឹត្តិទៅបានស្ទើរតែគ្រប់ផ្ទៃដី ដោយទទួលបានទិន្នផល ១០០% ហើយជាមធ្យម ស្រែមួយហិចតា ប្រមូលផលបាន ២ តោន។ ឯតំបន់ខ្ពង់រាបវិញ ក៏មិនអន់ដែរ ផ្ទៃដីបង្កបង្កើនផលបានកើន ឡើងទ្វេដងក្នុងឆ្នាំ ២០០៨ បើធៀបទៅនឹងឆ្នាំ ២០០៦ ដោយក្នុងឆ្នាំ ២០០៦ គេអាចប្រមូលផលស្រូវបាន ២ តោន ក្នុងមួយហិចតា។ សរុបទៅ ការប្រមូលផលស្រូវ ហាក់ដូចជាធ្លាក់ចុះបន្តិចក្នុងឆ្នាំ ២០០៧ ដែលអាច បណ្តាលមកពីការយឺតយ៉ាវនៃរបបទឹកភ្លៀង សត្វមមាចត្នោត និងកត្តាអាកាសធាតុមួយចំនួនទៀត។
ក្នុងឆ្នាំ ២០០៨ ស្រូវ ៩៧% ដែលគ្របដណ្តប់លើផ្ទៃដី ១០៨ ៩៣២ ហិចតា ទទួលបានរបបទឹកភ្លៀងគ្រប់គ្រាន់ ដោយ ៣% ទៀត (៣ ៨៩៦ ហិចតា) ទទួលបានការផ្គត់ផ្គង់ទឹកពីប្រព័ន្ធធារាសាស្រ្ត ក្នុងនោះទឹកប្រឡាយ និងទំនប់អាចស្រោចស្រប់លើវាលស្រែចំនួន ៣ ០១៥ ហិចតា ស្ទឹងបឹងបួរធម្មជាតិ អាចស្រោចស្រប់បាន ៧៦៤ ហិចតា ហើយ ៩០ ហិចតា បានមកពីស្រះជីក។ ស្រុកចំនួនបួន ដែលទទួលបានទឹកសម្រាប់បង្កបង្កើនផលមាន ស្រុកកំពត ស្រុកដងទង់ ស្រុកបន្ទាយមាស និងស្រុកអង្គរជ័យ ក្នុងនោះប្រជាពលរដ្ឋប្រមាណជាជាង ៧ ពាន់គ្រួសារអាចប្រើប្រាស់ទឹកទាំងនោះបាន។ ដោយមូលហេតុនៃចំនួនប្រជាជនកើនឡើង និងការអភិវឌ្ឍ ឧស្សាហកម្ម ប្រជាពលរដ្ឋជាង ៦៦ ០០០ គ្រួសារមានកាន់កាប់ផ្ទៃដីបង្កបង្កើនផលតិចជាង ១ ហិចតា ហើយ ៤ ២០៨ គ្រួសារទៀត គ្មានផ្ទៃដីសម្រាប់បង្កបង្កើនផលផ្ទាល់ខ្លួន។
រងម្រេចដែលត្រូវគេបោះបង់ចោល ដំណាំម្រេច[កែប្រែកូដ] ម្រេចកំពត បានទទួលឋានៈជាសុចនាករភូមិសាស្រ្ត ពីរាជរដ្ឋាភិបាល កម្ពុជា និងពីសហភាពអឺរ៉ុប មានន័យថារាល់ម្រេចទាំងអស់ដែលដាក់យីហោថា “ម្រេចកំពត” ត្រូវតែដាំ និងប្រមូលផល នៅខេត្តកំពតតែមួយគត់ ដោយគ្មានប្រទេសណាមួយអាចយកឈ្មោះម្រេចកំពតមក ប្រើប្រាស់ សម្រាប់អាជីវកម្មដោយគ្មានអនុញ្ញាតបានឡើយ។ ម្រេចកំពត មានដូចជា ម្រេចខ្មៅ ម្រេចខ្ចី និងម្រេចស។ ក្រុងកំពត សណ្តូកតាមដងស្ទឹង នៅក្បែរឆ្នេរសមុទ្រប៉ែកនិរតីនៃប្រទេសកម្ពុជា។ តំបន់នេះ ត្រូវ បានគេទទួលស្គាល់ជា កន្លែងដាំម្រេចដ៏ល្អបំផុត គឺចាប់តាំងពីរបបខ្មែរក្រហមមកម្ល៉េះ។ ក្រុមចុងភៅប៉ារីស បានប្រកាសថា ម្រេចកំពត ជាម្រេចដែលល្អបំផុតនៅលើពិភពលោក។ កន្លងមកនេះ ម្រេចកំពត បានចរាចរម្តងទៀតនៅលើទីផ្សារអឺរ៉ុប ដោយទទួលបានការគាំទ្រ និងប្រើប្រាស់ជាច្រើនតាម បណ្តាភោជនីយដ្ឋានធំៗ ហើយក៏ទទួលបានឋានៈជាសុចនាករភូមិសាស្រ្តពីសហភាពអឺរ៉ុប។ ម្រេច គឺជា គ្រឿងទេសលេខមួយនៅលើពិភពលោក ជាមួយនឹងការផ្គត់ផ្គង់ជាង ៤ សែនតោនក្នុងមួយឆ្នាំ។ សព្វថ្ងៃនេះ វៀតណាម ជាអ្នកផលិតម្រេចធំបំផុត(១០០ ០០០ តោន) តាមពីក្រោយដោយប្រទេសឥណ្ឌា ឥណ្ឌូណេស៊ី និងម៉ាឡេស៊ី។ គេប៉ាន់ស្មានថា ខេត្តកំពតអាចមានសក្តានុពលផលិតបាន ២០០ តោន នៅលើដីទំហំ ២០ ហិចតា។ ដោយសារតែកង្វះខាតនៃហេដ្ឋារចនាសម្ព័ន្ធ និងការគ្រប់គ្រងនៅទន់ខ្សោយរបស់កសិករ ធ្វើឲ្យការផលិតមានតម្លៃថ្លៃ បើប្រៀបធៀបទៅនឹងប្រទេសជិតខាង។ ដោយមានការគាំទ្រពីអង្គការផ្វាមលិង កសិករនៅកំពង់ត្រាច បានចាប់ផ្តើមផលិតម្រេចសាជាថ្មី ដើម្បីនាំម្រេចកំពតចូលទៅកាន់ទីផ្សារម្តងទៀត។ ម្រេចមានតម្លៃទាបជាង ០,៧៦ € ក្នុងមួយគីឡូ។
ហេតុផលគឺងាយស្រួលណាស់ៈ ១. ការគ្រប់គ្រងការដាំដុះម្រេចក្នុងមួយរង (បង្គោល) ចំណាយ ២,៣ € ២. ទិន្នផល ឬផលិតភាពនៅមានទាប 0,៧៥ គីឡូក្នុងមួយរង ៣. ជាមធ្យម កសិករមានម្រេចតែ ២០០ រងប៉ុណ្ណោះ ៤. កសិករមិនទាន់ទទូលការបណ្តុះបណ្តាល មិនបានដឹងពីវិធីនាំចេញម្រេចទៅកាន់ទីផ្សារ ៥. គុណភាពនៅខ្ពស់ជាងគេជានិច្ច បើប្រៀបធៀបទៅនឹងគូប្រជែងសំខាន់ៗ(វៀតណាម)។ ផ្វាមលិង បានចាប់ផ្តើមធ្វើការជាមួយកសិករនៅ ខេត្តកំពតជាងមួយឆ្នាំ។ គោលដៅរបស់ផ្វាមលិង: ស្វែងរកទីផ្សារថ្មី ដែលអាចមានស្ថេរភាព ជាងមុន ហើយទទួលបានផលចំណេញ សម្រាប់កសិករ។ បង្កើនផលិតភាព និងកាត់បន្ថយការចំណាយ។ ដើម្បីសម្រេចគោលដៅនេះ ផ្វាមលិងបានកំណត់នូវផែនការសកម្មភាពមួយចំនួនដូចខាងក្រោម:
ជំរុញកសិករឲ្យធ្វើការរួមគ្នាក្នុងសហប្រតិបត្តិការមួយ ស្វែងរកដំណោះស្រាយសម្រាប់ការផលិត និងបញ្ហាមុនការផលិត បង្កើតការស្រាវជ្រាវ និងអភិវឌ្ឍន៍ សហការជាមួយអាជ្ញាធរកម្ពុជា វិនិយោគលើទីផ្សា និងការផ្សព្វផ្សាយនានា ដំណោះស្រាយនូវបញ្ហាមុនការផលិតរួមមាន: ធារាសាស្រ្ត ជី រងឈើ និងម្លប់ដែលមានលក្ខណៈស្តង់ដា ការប្រើប្រាស់គ្រឿងចក្រ មន្ទីរពិសោធន៍វិភាគ ការគាំទ្រសមាគម ការស្រាវជ្រាវ និងការអភិវឌ្ឍ ការធានានូវឈ្មោះកម្មសិទ្ធិដី។ ផលិតផលកសិកម្មផ្សេងៗ[កែប្រែកូដ] ក្រៅពីម្រេច និងស្រូវ ខេត្តកំពត សំបូរទៅដោយដំណាំល្អៗ និងប្លែកៗ ដូចជា ទុរេន សាវម៉ាវ ដូង សណ្តែកសៀង សណ្តែកដី ពោត និងប៉េងប៉ោះជាដើម។ យើងទាំងអស់គ្នា ច្បាស់ជាបានស្គាល់ហើយនូវរសជាតិទុរេនកំពត។ ទុរេនកំពត ត្រូវបានគេដាំដុះនៅតំបន់ខ្ពង់រាប ជាពិសេសនៅតំបន់ទឹកឈូ។ ប្រជាជនខេត្តកំពត ក៏ប្រសប់ណាស់ដែរ ក្នុងការចិញ្ចឹមសត្វសម្រាប់បម្រើវិស័យកសិកម្ម និងសម្រាប់ផលិតផលនៅលើទីផ្សា។ ក្នុងឆ្នាំ ២០០៨ មានគ្រួសារសរុប ១ ៤១៣ ចិញ្ចឹមត្រីដោយក្នុងនោះអ្នកស្រុកដងទង់ជាអ្នកចិញ្ចឹមច្រើនជាងគេ។ ប្រជាជនជាងពាក់កណ្តាល ៨ ម៉ឺនគ្រួសារចិញ្ចឹមជ្រូក ជាង ១ សែនគ្រួសារចិញ្ចឹមមាន់ ៤៥ ០០០ គ្រួសារចិញ្ចឹមទា ១០៣ គ្រួសារចិញ្ចឹមពពែ និង ៩៣៤ គ្រួសារចិញ្ចឹមសេះ។ ជាមធ្យមគ្រួសារនីមួយៗមានគោឬក្របី សម្រាប់ជំនួយ កសិកម្មចំនួន ២,៥ ក្បាល។ ក្នុងឆ្នាំ២០០៨ គេប្រមូលផលពោតបាន ៣ ៤០០ តោន សណ្តែកដីបាន ៤៥៨ តោន ដំឡូងមី ៩៤៥ តោន និងប៉េងប៉ោះ ៩៥២ តោន។ ជារៀងរាល់ថ្ងៃ ខេត្តកំពតបាននាំចេញដូងយ៉ាងច្រើន ជាពិសេសមកកាន់ទីក្រុងភ្នំពេញ ដោយសារទីនោះសំបូរដើមដូង ជាពិសេសដូងតុកកែ ដែលយើងស្គាល់គ្រប់ៗគ្នា។
ផ្លូវគមនាគមន៍[កែប្រែកូដ] ខេត្តកំពតភ្ជាប់ដោយផ្លូវជាតិសរុបចំនួន ៤ ដែលមានប្រវែងប្រហែល ២២៦ គីឡូម៉ែត្រ (ប្រហែល ៥% នៃផ្លូវជាតិសរុបនៃប្រទេសកម្ពុជា)។ ផ្លូវទៅកាន់ខេត្តព្រះសីហនុគឺជាផ្នែកនៃប្រព័ន្ធផ្លូវអាស៊ាន។ ការដឹក ជញ្ជូនធំៗជាច្រើនប្រើប្រាស់ផ្លូវនេះ (ឧទាហរណ៍ ការដឹកជញ្ជូនទៅកាន់រោងចក្រស៊ីម៉ង់ត៍ក្នុងស្រុក)។ ផ្លូវទៅកាន់ភ្នំបូកគោ កំពុងត្រូវបានជួសជុលកែលំអ ដែលនិងជួយជំរុញយ៉ាងខ្លំាងបំផុតសម្រាប់វិស័យ ទេសចរណ៍។ សភាពផ្លូវថ្នល់ ត្រូវបានកែលំអគួរអោយកត់សំគាល់ នៅក្នុងរយៈពេល ប៉ុន្មានឆ្នំានីមួយៗ នេះហើយអាជីវកម្មក្នុងស្រុកបានរាយការណ៍ថាបានកាត់បន្ថយពេលវេលា និងតម្លៃក្នុងការដឹកជញ្ជូន រហូតដល់ ៥០ %។ ការធ្វើពាណិជ្ជកម្មជាមួយប្រទេសវៀតណាម ត្រូវបានគាំទ្រដោយច្រកព្រំដែនពីរ (ច្រកអន្តរជាតិមួយ និងច្រកតំបន់មួយ)។ ផ្លូវជាតិលេខ៣១ តភា្ជប់ពីខេត្តកំពតទៅកាន់ព្រំដែន វៀតណាមនៅ តុងហុង និង ព្រែកចាក ដែលមានរយៈ ប្រហែល ១ ម៉ោងពីទីរួមខេត្តកំពត។ នៅរយៈពេល ឆាប់ៗខាងមុខនេះ រាជរដ្ឋាភិបាលនឹងវិនិយោគប្រាក់ប្រហែល ៣០ លានដុល្លារអាមេរិចទៅលើការជួសជុល កែលំអផ្លូវថ្នល់ជាពិសេសពង្រីកផ្លូវជាតិលេខ៣ និងផ្លូវសំខាន់ៗផ្សេងទៀត ដូចជាផ្លូវទៅកាន់ ប្រទេសវៀតណាម និងចំណុចភ្ជាប់ផ្នែកសេដ្ឋកិច្ចសំខាន់ៗក្នុងមូលដ្ឋាន។ រាជរដ្ឋាភិបាលនៃព្រះរាជណាចក្រកម្ពុជា បានចាប់ផ្ដើមការងារជួសជុលកែលំអ ខ្សែផ្លូវរថភ្លើងពីរាជធានីភ្នំពេញ ទៅកាន់ខេត្តព្រះសីហនុ ដែលឆ្លងកាត់ខេត្តកំពត។ ផ្លូវមួយខ្សែនេះនិងកែលំអដឹកជញ្ជូន និងពាណិជ្ជកម្មអោយកាន់តែប្រសើរឡើង។ ខេត្តកំពតផ្គត់ផ្គង់ទឹកដោយស្ទឹងកំពត ដែលហូរពីភ្នំប៉ែកខាងលិច ទៅកាន់តំបន់ឆ្នេរជិតៗ នោះដែលមានសភាពល្អប្រសើរបំផុតសម្រាប់ការធ្វើដំណើរ និងការដឹកជញ្ជូន។ ស្ទឹងនេះ គឺជាកត្តាគន្លឹះ នៃអត្តសញ្ញាណខេត្ត ហើយក៏ត្រូវបានប្រើប្រាស់សម្រាប់ការដឹកជញ្ជូនផងដែរ។ ក្រមហ៊ុនឯកជនមួយ ត្រូវបានរាជរដ្ឋាភិបាលផ្ដល់អាជ្ញាបណ្ណអោយបូមដីធ្វើអោយទន្លេមានជម្រៅជ្រៅដើម្បីអោយកប៉ាល់ធំៗអាចដឹកកុងទីន័រ និងទំនិញធំៗ ឆ្ពោះទៅកាន់កំពង់ផែខេត្តព្រះសីហនុ។ លើសពីនេះទៅទៀតកំពង់ផែដ៏ធំមួយ ដែលត្រូវនឹងគ្រប់គ្រងដោយក្រុមហ៊ុនកំពង់ផែខេត្តកំពតកំពុងត្រូវបានកសាងរួមជាមួយនិង តំបន់សេដ្ឋកិច្ចពិសេសដើម្បីលើកទឹកចិត្តដល់ការវិនិយោគទុនខាងពាណិជ្ជកម្ម។
ទេសចរណ៍[កែប្រែកូដ] កំពតបានក្លាយជាទីតាំងដ៏ល្បីល្បាញយ៉ាងឆាប់រហ័ស សម្រាប់អ្នកទេសចរណ៍ជាតិ និងអន្តរជាតិ។ មានចំណុចទាក់ទាញ និងគួរឲ្យចាប់អារម្មណ៍ជាច្រើនសម្រាប់បំពេញចិត្តរបស់ភ្ញៀវទេសចរណ៍ទាំងឡាយ។ ទីនោះ គឺជាកូនទីក្រុងតាមមាត់ទន្លេមួយដោយច្នៃម៉ូដឡើងតាមបែបស្ថាបត្យកម្មបារាំង ជាមួយនិងរបាំង ភ្នំខែមជ័យនៅពីក្រោយ គឺជាទេសភាពមួយនិងកម្ររកបាន។ “ខេត្តមួយនៃប្រទេសកម្ពុជាដែលល្បី ល្បាញបំផុត សូមអរគុណដល់ការរួមបញ្ចូលគ្នាដ៏គួរឲ្យកោតសរសើរនៃអតីតទីក្រុងអាណានិគម ដែល ត្រូវបានគេបោះបង់ចោល បោះបង់ចោលនូវទេសភាពដ៏គួរឲ្យទាក់ទាញ ហើយនិងភាពងាយស្រួលក្នុង ការធ្វើដំណើរជុំវិញទីក្រុង... ទីក្រុងដែលមានទន្លេលំហែកាយជាមួយនិងការរៀបចំដ៏គួរឲ្យស្ញប់ស្ញែង និងទីតាំងសម្រាប់ការស្រាវជ្រាវទៅលើគុហា និងអារាមទាំងឡាយ” Lonely Planet, Cambodia, 2007 ឧទ្យានជាតិមុនីវង្យបូកគោ៖ មានចម្ងាយប្រមាណ ៤២ គីឡូម៉ែត្រ ពីទីរួមខេត្តកំពតឆ្ពោះទៅភាគខាងលិច។ នៅលើកំពូលភ្នំមានកាស៊ីណូមួយកសាងឡើងក្នុងជំនាន់អាណានិគមបារាំង សម្រាប់ពួកគេមកកំសាន្តលេងនៅគ្រប់រដូវ។ ក្រៅពីនោះនៅមានទីវត្តអារាមដែលមានឈ្មោះថា វត្តសំពៅប្រាំ យកតាមលំនាំរូបផ្ទាំងថ្មនៅទីនោះមានរាងដូចសំពៅចំនួនប្រាំ។ នៅទីនោះគេក៏អាចគយគន់នូវទស្សនីយភាពធម្មជាតិ ដែលស្ទើរតែមិនអាចដកចិត្តបាននោះគឺ ជ្រលងជ្រោះសែនជ្រៅប្រកបដោយព្រៃឈើខៀវស្រងាត់មានពពកបាំងតិចៗផង។ គេក៏អាចគយគន់ទិដ្ឋភាពទីរួមខេត្តកំពតពីលើកំពូលភ្នំកំពស់ ១ ០៧៥ ម៉ែត្រនេះផងដែរ។ ក្រៅពីការទស្សនាសំណង់អគារប្រវត្តិសាស្ត្ររួចហើយ ទេសចរអាចទៅកំសាន្តជាមួយនិងធម្មជាតិវិញម្ដងគឺ ទឹកជ្រោះដ៏សែនត្រជាក់ ៣ ថ្នាក់ និងតំបន់ពពកវិលដែលមានអាកាសធាតុត្រជាក់ខួបប្រាំងខួបវស្សាមានពពកផាត់ទៅផាត់មក។ រមណីយដ្ឋានទឹកឈូ៖ គឹជារមណីយដ្ឋានធម្មជាតិមួយដែលមានចម្ងាយ ៨ គីឡូម៉ែត្រ ពីទីរួមខេត្ត។ តំបន់នេះមានទឹកធ្លាក់តាមជ្រលងភ្នំកំចាយរហូតដល់ទីរួមខេត្តកំពត ដែលជាប្រភពទឹកសាបយ៉ាងសំខាន់ សម្រាប់ផ្គត់ផ្គង់ដល់ការប្រើប្រាស់របស់ប្រជាពលរដ្ឋនៅជុំវិញទីរួមខេត្ត។ ទឹកធ្លាក់ថ្លាឈ្វេងមើលឃើញបាតហូររេញៗ ពេលខ្លះហូរខ្លាំងកាត់ផ្ទាំងថ្មដាធំៗបែកផ្កាត្រែងគេអាចធ្វើដំណើរឆ្លងកាត់ផ្ទៃទឹកបានតាមរយៈស្ពានយោលមួយខ្សែ ដែលសន្ធឹងខ្លួនរង់ចាំទទួលទេសចរ។ ក្រៅពីការងូតទឹកកំសាន្ត គេក៏អាចគយគន់នូវទេសភាពចម្ការដំណាំហូបផ្លែរបស់ប្រជាពលរដ្ឋនៅអមសងខាងទឹកធ្លាក់នោះផងដែរ ជាពិសេស ចម្ការទុរេនដ៏ល្បីល្បាញរបស់ខេត្តនេះ។ មិនឆ្ងាយពីទីនេះប៉ុន្មាន សួនសត្វ និង សួនដំណាំទឹកឈូបានកំពុងអន្ទងអារម្មណ៍អ្នកទស្សនាឱ្យឈានជើងចេញមិនរួចក្រោយពីត្រលប់ពីកំសាន្តនៅទឹកធ្លាក់ហើយនោះ។ គេតែងឆៀងចូលទៅមើលសត្វប្លែកៗ ច្រើនប្រភេទរួមទាំងទទួលអារម្មណ៍ស្រស់ថ្លាជាមួយចម្ការដំណាំផ្លែឈើ មានដូចជា ទុរេន សាវម៉ាវ មង្ឃុត ជាដើម។ ភ្នំកំពង់ត្រាច៖ ភ្នំកំពង់ត្រាចមានទីតាំងស្ថិតនៅតាមបណ្តោយផ្លូវជាតិលេខ៣៦ ក្នុងឃុំដំណាក់កន្ទួតខាងត្បូង ស្រុកកំពង់ត្រាច ចម្ងាយ ៣៨ គ.ម ប៉ែកខាងកើតក្រុងកំពត។ រមណីយដ្ឋាននេះជាថ្មភ្នំ មានរូងភ្នំប្រកបដោយល្អាងតូចធំជាច្រើន។ នៅទីនោះមានល្អាងមួយមានវិជ្ឈមាត្រ ប្រមាណ ៣០ ម ហើយមានពណ៌ ៧ ផ្សេងៗគ្នា។ រមណីយដ្ឋានព្រែកអំបិល៖ ព្រែកអំបិលជារមណីយដ្ឋានមួយស្ថិតនៅតាមបណ្តោយផ្លូវជាតិលេខ៣ ក្នុងឃុំកោះតូច ស្រុកកំពត មានចម្ងាយ ១៨ គ.ម ពីប៉ែកខាងលិចក្រុងកំពត។ ភ្នំនៅខេត្តកំពត[កែប្រែកូដ] ខេត្តកំពតសំបូរដោយភ្នំជាច្រើនដែលមានទេសភាពស្រស់ស្អាតខៀវស្រងាត់។ ភ្នំទាំងនោះរួមមាន៖ ភ្នំម្រោម ភ្នំសែនហាន ភ្នំត្រែល ភ្នំត្នោត ភ្នំបូកគោ ភ្នំទូកមាស ភ្នំកំចាយ ភ្នំទទុង វិស័យអប់រំ[កែប្រែកូដ] សព្វថ្ងៃ ខេត្តកំពតមានសិស្សជាង ១៥០ ០០០នាក់ កំពុងតែសិក្សានៅសាលាបឋមសិក្សាចំនួន ២៩៨ និង ៧៩ វិទ្យាល័យផ្សេងទៀត។ ស្ថិតនៅ ២៦,៥% នៃប្រជាជនសរុប ខេត្តកំពតទទួលបានការចុះឈ្មោះចូល រៀនច្រើនជាងគេនៅទូទាំងប្រទេស។
ស្ថាប័នអប់រំ ចំនួន សាលាបឋមសិក្សា ២៩៨ វិទ្យាល័យ និង អនុវិទ្យាល័យ ៧៩ សាលាឯកជន ១ សាកលវិទ្យាល័យ ៣ មហាវិទ្យាល័យគរុកោសល្យ ២ មហាវិទ្យាល័យហ្វឹកហ្វឺនភាសា ៤ សាកលវិទ្យាល័យបី ត្រូវបានបើកឲ្យដំណើរការនៅខេត្តកំពត រួមជាមួយនឹងមហាវិទ្យាល័យគរុកោសល្យពីរ និងមជ្ឈមណ្ឌលហ្វឹកហ្វឺនភាសាបួន។ ជំនាញក្នុងតំបន់បានអភិវឌ្ឍ ជាពិសេសនៅតំបន់ដែលទទួលបាន ទេសចរណ៍ច្រើនបំផុត ដោយភាសាអង់គ្លេសត្រូវបានគេផ្តោតអារម្មណ៍យ៉ាងខ្លាំង។ការចំណាយលើការអប់រំនៅបឋមសិក្សា ដែលជាចំណែកមួយនៃផ.ស.ស. បានកើនឡើងគួរឲ្យកត់សម្គាល់នៅកម្ពុជាកាលពីប៉ុន្មានឆ្នាំនេះ ហើយឥឡូវនេះកំពុងតែចាប់ដៃគូជាមួយប្រទេសថៃ។ ការអភិវឌ្ឍខេត្ត នឹងមិនត្រូវបានគេបញ្ចប់ត្រឹមប៉ុណ្ណេះទេ។ រដ្ឋាភិបាល មានគម្រោងបន្តការចំណាយលើការអប់រំជាបន្តទៀត។ ការផ្តល់នូវប្រព័ន្ធអប់រំដ៏មានប្រសិទ្ធិភាពមួយ វាមិនចម្លែកពេកទេដែលពលកម្មខេត្តកំពត បានរីកចម្រើន ២៩% នៅក្នុងវិស័យសេវាកម្ម ដែលមានទំនាក់ទំនងយ៉ាងសំខាន់ទៅនឹងការអប់រំ។ កម្មករគ្មានជំនាញនៅខេត្តកំពតទទួលបានប្រាក់ខែតែ ៤០ ដុល្លារ ទៅ ៧០ ដុល្លារតែប៉ុណ្ណោះ (បូករួមទាំងអាហារ និងកន្លែងស្នាក់នៅក្នុងករណីខ្លះ)។ រីឯកម្មករជំនាញ និងមានបទពិសោធន៍ អាចទទួលបានប្រាក់ខែយ៉ាងតិចក៏ ១០០ ដុល្លារក្នុងមួយខែដែរ។ “យើងមានមោទនភាពយ៉ាងខ្លាំង ដោយបានដឹកនាំបង្កើតឲ្យមានធនធានមនុស្សដើម្បីជួយគាំទ្រ នូវជំនួញរបស់យើង ហើយយើងជឿជាក់ថានេះគឺជា គុណសម្បត្តិនៃការប្រកួតប្រជែងដ៏ខ្លាំងក្លាមួយ ដែលប្រជាពលរដ្ឋរបស់យើងអាចជួយបង្កើនការលូតលាស់នៃសហគ្រាសរបស់យើង។” ប៉ុន្តែទន្ទឹមនឹងមោទនភាពនេះ ការលំបាកមួយចំនួនក៏នៅតែចោទជាបញ្ហាដល់កុមារ និងយុវជនដើម្បីចូលមកសិក្សាផងដែរ ដែលកត្តាទាំងនោះរួមមានប្រព័ន្ធហេដ្ឋារចនាសម្ព័ន្ធ ប្រពៃណី ភាពក្រីក្រជាដើម។ តារាង ខាងក្រោមនេះ នឹងបង្ហាញឲ្យអ្នកឃើញពីអត្រាអ្នកដែលមិនបានចូលរៀន កុមារគ្រប់អាយុចូលរៀន និងសមាមាត្រនៃចំនួនសិស្សនិងគ្រូ ហើយនិងសាលារៀន។
សាលាបឋមសិក្សា[កែប្រែកូដ] សាលាបឋមសិក្សាប៊ុនរ៉ានីហ៊ុនសែនកោះស្លា សាលាបឋមសិក្សាប៊ុនរ៉ានីហ៊ុនសែនក្បាលដំរី សាលាបឋមសិក្សាអនុវត្ត សាលាបឋមសិក្សាវត្តម្រោម សាលាបឋមសិក្សាវត្តឈើទាល សាលាបឋមសិក្សាវត្តភ្នំឆ្មារ សាលាបឋមសិក្សាវត្តច្រាប សាលាបឋមសិក្សាអេងមាស តានី អនុវិទ្យាល័យ[កែប្រែកូដ] សាលាបឋមសិក្សានិងអនុវិទ្យាល័យស្ទឹងកែវ អនុវិទ្យាល័យកំពតក្រុង អនុវិទ្យាល័យអ៊ីម៉ាំសើសូរីអ៊ីកំពង់កែស អនុវិទ្យាល័យឧត្តមមានជ័យ អនុវិទ្យាល័យតេជោសែន ម្រោម វិទ្យាល័យ[កែប្រែកូដ] វិទ្យាល័យកន្សោមអក វិទ្យាល័យតានី វិទ្យាល័យទូកមាស វិទ្យាល័យនរោត្តមសីហមុនីម្រោម វិទ្យាល័យព្រះរាជសម្ភារ សុខាភិបាល[កែប្រែកូដ] ការផ្តល់សេវាកម្មសុខភាពបង្កកំណើត គឺជារឿងដ៏សំខាន់មួយ ដើម្បីជួយគាំពារសុខភាពមាតា និងទារក ក្នុងពេលកំពុងមានផ្ទៃពោះ និងពេលកំពុងឆ្លងទន្លេ។ តាមតារាងខាងក្រោមបង្ហាញពីអត្រាគិតជាភាគរយនៃស្រ្តីមានផ្ទៃពោះដែលមិនបានទទួលបានការផ្តល់សេវាសុខភាពបង្កកំណើតនៅក្នុងឆ្នាំ ២០០៥។ កង្វះខាតនៃការផ្តល់សេវាថែរក្សាសុខភាពបង្កកំណើត គឺជាកត្តាដ៏គ្រោះថ្នាក់មួយក្នុងការតាមដានចំនួនទារកកើត ការប្រឈមមុខនឹងការស្លាប់នៅពេលឆ្លងទន្លេ និងកង្វះជីវជាតិនៅក្នុងខេត្តកំពត។ ភាគរយនៃស្រ្តីមានផ្ទៃពោះ ដែលមិនបានមកទទួលសេវាកម្មសុខភាពបង្កកំណើត គឺស្មើគ្នាបើប្រៀបធៀបទៅនឹងកម្រិតជាតិ។ មានភាពខុសគ្នាបន្តិចបន្តួចប៉ុណ្ណោះចំពោះស្ត្រីដែលឆ្លងទន្លេជាមួយឆ្មបបុរាណ ហើយឆ្លងទន្លេដោយមិនមានសម្ភារៈត្រឹមត្រូវ បើប្រៀបធៀបទៅនឹងទិន្នន័យកម្រិតជាតិ។
សន្ទស្សន៍នៃការផ្តល់សេវាសុខភាពបង្កកំណើត សម្រាប់ស្ត្រីកំពុងមានផ្ទៃពោះ ដែលបានឆ្លងទន្លេដោយជោគជ័យ នៅរយៈកាល៦ឆ្នាំមុន %នៃស្រ្តីនៅក្នុងខេត្តកំពតឆ្នាំ២០០៥ %នៃស្រ្តីនៅក្នុងកម្រិតជាតិឆ្នាំ២០០៥ ស្ត្រីមានផ្ទៃពោះដោយមិនបានទទួលការមើលថែពីឆ្មបសម័យ ៣១% ៣១% ស្ត្រីមានផ្ទៃពោះដោយមិនបានទទួលការចាក់ថ្នាំតេតាណុស(ច្រើនជាងឬស្មើ១ដង) ៣១% ២៣% ស្រ្តីមានផ្ទៃពោះដែលមិនបានទទួលបានថ្នាំគ្រាប់ជាតិដែក ៤១% ៣៧% ស្ត្រីមិនបានឆ្លងទន្លេជាមួយឆ្មបសម័យ ៥៩% ៥៦% ស្ត្រីដែលមិនបានឆ្លងទន្លេដោយសម្ភារៈត្រឹមត្រូវ ៨២% ៧៨% ការអនុវត្តការថែទាំសុខភាពមាតា-ទារក នៅខេត្តកំពត[កែប្រែកូដ] បន្ទាប់ពីឆ្លងទន្លេ ការផ្តល់សេវាកម្មសុខភាព និងជីវជាតិដល់មាតា-ទារក គឺជាការសំខាន់បំផុតសម្រាប់ការអភិវឌ្ឍវិស័យសុខាភិបាល និងការផ្តល់ជីវជាតិគ្រប់គ្រាន់សម្រាប់កុមារ។ ការអនុវត្តនេះ ត្រូវទទួលបានការជម្រុញពីការអប់រំ និងចំណេះដឹងរបស់មាតា និងដោយលក្ខណៈរូប សង្គម និងសេដ្ឋកិច្ចក្នុងការស្វែង រកការផ្តល់សេវាកម្មសុខភាពមាតា-ទារក។ តារាងខាងក្រោមនេះ បង្ហាញពីភាគរយនៃម្តាយដែលមិនបានទទួលបានការថែទាំសុខភាព និងជីវជាតិដោយត្រឹមត្រូវ ដែលបណ្តាលមកពីកង្វះចំណេះដឹង ឬកង្វះខាតការស្វែងរកសេវាកម្មសុខភាពដោយខ្លួនឯង សង្គម និងសេដ្ឋកិច្ច។ សន្ទស្សន៍ជាចុងក្រោយ (ចំនួនស្រ្តីចេះអក្សរ) គឺជាសន្ទស្សន៍ដែលបង្ហាញអំពី ផលប៉ះពាល់ចម្បងចំពោះសុខភាពមាតា-ទារក និងការផ្តល់ជីវជាតិគ្រប់គ្រាន់។ នៅក្នុងខេត្តកំពត មានកុមារកាន់តែច្រើន ដែលមិនបានទទួលការចាក់វ៉ាក់សាំងឲ្យបានគ្រប់គ្រាន់ បើប្រៀបធៀបទៅនឹងកម្រិតជាតិ។ បើប្រៀបធៀបទៅនឹងការព្យាបាលជំងឺអាសន្នរោគនៅកម្រិតជាតិ មានកុមារជាច្រើន ដែលមិនទទួលបានការព្យាបាលពីគ្រូពេទ្យ និងភាគរយកាន់តែតិចនៃកុមារ ដែលមិនបានទទួលបានការព្យាបាលនៅពេលខ្សោះជាតិទឹក។ បើប្រៀបធៀបទៅនឹងទិន្នន័យនៃការព្យាបាលជំងឺគ្រុនក្តៅ នៅកម្រិតជាតិ ភាគរយទាបនៃកុមារដែលមានរោគសញ្ញាគ្រុនក្តៅនៅក្នុងខេត្តនេះ មិនបានទទួលការព្យាបាលពីអ្នកផ្តល់សេវាកម្មថែរក្សាសុខភាព។ ការថែទាំសុខភាពមាតា និងទារកនៅខេត្តកំពត
ការផ្តល់ការថែទាំសុខភាពមាតា និងទារក %នៃស្រ្តីនៅក្នុងខេត្តកំពតឆ្នាំ២០០៥ %នៃស្រ្តីនៅក្នុងកម្រិតជាតិឆ្នាំ២០០៥ កុមារអាយុ ១២-១៣ ខែ ដែលមិនបានទទួលការចាក់វ៉ាក់សាំង ៥៩% ៣៣% កុមារក្រោមអាយុ ៥ ឆ្នាំកើតជំងឺអាសន្នរោគ ដែលមិនបានទទួលការព្យាបាលពីអ្នកផ្តល់សេវាសុខភាព ៥៧% ៥០% កុមារក្រោមអាយុ ៥ ឆ្នាំកើតជំងឺអាសន្នរោគ ដែលបានទទួលការព្យាបាលនៅពេលខ្សោះជាតិទឹក ២៦% ៤១% កុមារក្រោមអាយុ ៥ ឆ្នាំកើតជំងឺគ្រុនក្តៅ ដែលមិនបានទទួលការព្យាបាលពីអ្នកផ្តល់សេវាសុខភាព ៤១% ៥៧% អនាម័យ និងទឹកស្អាតនៅខេត្តកំពត[កែប្រែកូដ] ទឹក និងប្រដាប់ប្រដាប្រើប្រាស់អនាម័យ គឺជាការកំណត់សំខាន់បំផុតនៃស្ថានភាពសុខភាពរបស់ សមាជិកគ្រួសារ និងកុមារទាំងឡាយ។ ការរស់នៅប្រកបដោយអនាម័យ បានកាត់បន្ថយការប្រឈមមុខទៅនឹងជំងឺធ្ងន់ធ្ងរចម្បងមួយចំនួនរបស់កុមារ ជាឧទាហរណ៍ជំងឺអាសន្នរោគជាដើម។ (CDHS 2000) តារាងខាងក្រោមនេះ បង្ហាញអំពីផ្ទះមួយចំនួនដែលមិនបានសាងសង់បង្គន់អនាម័យត្រឹមត្រូវ និង មិនមានទឹកស្អាតដើម្បីប្រើប្រាស់ក្នុងឆ្នាំ ២០០៤។ ក្នុងចំណោមផ្ទះទាំងនេះ សមាជិក និងកុមារ បានប្រឈមមុខទៅនឹង លក្ខ័ណ្ឌអនាម័យខ្សោយនៅឡើយ ដែលអាចនឹងធ្វើឲ្យកើនឡើងនូវភាពប្រថុយប្រថានក្នុងការឆ្លងជំងឺមួយចំនួនដូចជាអាសន្នរោគ ហើយដែលនឹងធ្វើឲ្យកើនឡើងនូវភាពប្រថុយប្រថាននៃអត្រាមរណៈរបស់កុមារ និងអាចកាត់បន្ថយកម្រិតនៃអាហារូបត្ថម្ភរបស់កុមារទៀតផង។ ការប្រើប្រាស់ទឹកស្អាត និងអនាម័យក្នុងខេត្តកំពតឆ្នាំ ២០០៥
សន្ទស្សន៍នៃការប្រើប្រាស់ទឹកស្អាត និងអនាម័យ %នៃផ្ទះក្នុងខេត្តកំពត %នៃផ្ទះកម្រិតជាតិ ផ្ទះដែលគ្មានបង្គន់អនាម័យ ៩១% ៨១% ផ្ទះដែលមិនមានប្រភពទឹកសុវត្ថិភាពនៅចម្ងាយ១៥០ម៉ែត្រពីផ្ទះ ៥៥% ៣៤% ភាគរយនៃប្រជាជនដែលមិនបានប្រើប្រាស់ទឹកស្អាតតាមឃុំនីមួយៗក្នុងខេត្តកំពតឆ្នាំ ២០០៤[កែប្រែកូដ] ផែនទីខាងក្រោមនេះ បង្ហាញពីភាគរយនៃប្រជាជនដែលមិនបានប្រើប្រាស់ទឹកពីប្រភពដែលមានសុវត្ថិភាពតាមឃុំ យោងទៅតាមទិន្នន័យឃុំឆ្នាំ ២០០៤។ កុមារដែលមិនបានប្រើប្រាស់ទឹកស្អាត អាចប្រឈមមុខយ៉ាង ងាយទៅនឹងការស្រកទម្ងន់ ជំងឺ និងការស្លាប់។
មន្ទីរពេទ្យ[កែប្រែកូដ] មន្ទីរពេទ្យបង្អែកខេត្តកំពត មន្ទីរពេទ្យអនុស្សារីយ៍ស៊ុនយ៉ាឃៀល មណ្ឌលសុខភាព[កែប្រែកូដ] មណ្ឌលសុខភាពត្រើយកោះ មណ្ឌលសុខភាពដើមដូង មន្ទីរព្យាបាល[កែប្រែកូដ] មន្ទីរព្យាបាលនិងសម្ភពបូកគោ ឱសថស្ថាន[កែប្រែកូដ] ឱសថស្ថានសំណាងអមតៈ វត្តអារាម[កែប្រែកូដ] វត្តកន្សោមអក វត្តកែវមុនីវន វត្តកោលិវង្ស វត្តកោះព្រះចៅ វត្តកោះវាំង វត្តកំពង់ត្រាច វត្តកំពត វត្តក្រាំងដូង វត្តក្រាំងទឹក វត្តខ្វែងទាវ វត្តគាថាវង្ស វត្តគិរីបុប្ផាចំការល្ង វត្តគិរីបុប្ផារំពើន វត្តគិរីសីលា វត្តគីរីសែនជ័យ វត្តចក្រីទីង វត្តចរិយាវង្ស វត្តជុំគ្រៀល វត្តដួងកែវ ហៅ រកា វត្តដំណាក់ត្រយឹង វត្តត្នោត វត្តត្រពាំងសាលា វត្តទុងលាង វត្តបន្ទាយមាស វត្តបរិវាស វត្តបាក់នឹម វត្តប្រជាសង្គមភ្នំក្រពើ វត្តប្រាង្គសុវណ្ណ វត្តប្រាង្ស៉ីរតនារាម ហៅ វត្តស្ទឹង វត្តប្រាសាទ វត្តពញាអង្គរ វត្តពោធិ វត្តពោធិ៍ធំភ្នំល្ងៀង វត្តពោធិ៍សេរីជួច វត្តព្រៃក្រឡា វត្តព្រៃត្រសក់ វត្តព្រៃទន្លេ វត្តព្រៃបន្ទាំ វត្តព្រៃរោង វត្តភ្នំកូនឆ្កែ វត្តភ្នំដូនបុណ្យ វត្តភ្នំទទុង វត្តយសសុវណ្ណអូរជុំព្រៃទន្លេ វត្តរតនសាគរ វត្តលំទំពូង វត្តវាលពួច វត្តសច្ចៈ វត្តសិរីសោភ័ណ្ឌ វត្តសុវណ្ណបុទុម វត្តសុវណ្ណសាគរ វត្តសូរិយាវង្ស វត្តសែនពន្លួង វត្តសំព័រ វត្តសំពៅប្រាំ វត្តសំរោង វត្តស្នំប្រាំពីរ វត្តស្រែកាន់ វត្តអូរស្លែង វត្តអង្គកែវ វត្តអង្គក្តីចាស់ វត្តអង្គចំប៉ី វត្តអង្គជ្រៃ វត្តអង្គធាយ វត្តអង្គព្រៃស្វាយ វត្តអង្គរំចេក វត្តអង្គសុរភី វត្តអង្គស្វាយ វត្តអង្គអណ្តែត វត្តស្រែជា រត្តម្រោម រត្តភ្នំឆ្មារ រត្តឈើទាល រត្តច្រាប សេដ្ឋកិច្ច[កែប្រែកូដ] ផ្សារ៖ កូនជ្រូក កំពង់ត្រាច កំពត ចាស់ ឈូក ផ្សារដងទង់ ដើមគរ តានី ត្រីកំពត ត្រីថ្ងៃរះ ត្រាំសសរ ទូកមាស បន្ទាយមាស ប័ង្កសី ព្រៃក្ដួច សាមគ្គី សេះស ឯកសារពិគ្រោះ[កែប្រែកូដ] គណកម្មការជាតិរៀបចំការបោះឆ្នោត ខេត្ត/ក្រុងនៅប្រទេសកម្ពុជា ក្រសួងទេសចរកម្ពុជា http://kampot.sihanoukville-cambodia.com/ Jump up ↑ "ជំរឿនប្រជាជនកម្ពុជាជាសកល២០០៨ - សរុបប្រជាជនបណ្ដោះអាសន្ន" (ទ.ឯ.ខ.)។ វិទ្យាស្ថានជាតិស្ថិតិ ក្រសួងផែនការ។ ៣ កញ្ញា ២០០៨។ Jump up ↑ សៀវភៅទិន្នន័យកំពត២០០៩។ គណៈកម្មាធិការជាតិដើម្បីកិច្ចអភិវឌ្ឍប្រជាធិបតេយ្យថ្នាក់ក្រោមជាតិ (គ.ជ.អ.ប.)។ តុលា ២០០៩។ ទំ. ១៥។ Jump up ↑ ជំរឿនប្រជាជនកម្ពុជាទូទៅ១៩៩៨: ភូមានុក្រមភូមិ។ វិទ្យាស្ថានជាតិស្ថិតិ។ កុម្ភៈ ២០០០។ ទំ. xviii។ Jump up ↑ ឯកសារខាងលើនេះបានផ្ដល់ឲ្យដោយមន្ទីរវប្បធម៌ និងវិចិត្រសិល្បៈខេត្តកំពត ដោយស្រង់ពីសៀវភៅ E.Mènètrier ទំព័រទី២ បកប្រែពីភាសាបារាំង ដោយ ញ៉ូវ សាឯម សាស្ត្រាចារ្យអក្សរសាស្ត្រខ្មែរ និងសាវតារលោកឌ.គាម ទំព័រទី១២ និងទី១៣ តំណខាងក្រៅ[កែប្រែកូដ] សំណុំ