ក្រុងកំពត

ពីវិគីភីឌា
​​ កំពត
ក្រុង
រង្វង់មូលធុរេននៅក្រុងកំពត
រង្វង់មូលធុរេននៅក្រុងកំពត
ក្រុងកំពតស្ថិតនៅភាគខាងត្បូងខេត្ត
ក្រុងកំពតស្ថិតនៅភាគខាងត្បូងខេត្ត
កូអរដោនេ: 10°59′N 104°16′E / 10.983°N 104.267°E / 10.983; 104.267Coordinates: 10°59′N 104°16′E / 10.983°N 104.267°E / 10.983; 104.267
ប្រទេស កម្ពុជា
ខេត្តខេត្តកំពត
បង្កើត៣០ តុលា ២០០៨
រដ្ឋាភិបាល
 • ប្រភេទរដ្ឋាភិបាល
 • អភិបាលម៉ៅ ធនិន
ផ្ទៃក្រឡា
 • សរុប៥.៤ គម2 (២.១ ម៉ាយ ការ)
រយៈកំពស់១ m (៣ ft)
ប្រជាជន (២០១៧)
 • សរុប៤០០០០
 • សន្ទភាព៧៤០០/km2 (១៩០០០/sq mi)
ល្វែងម៉ោងកម្ពុជា (ម.ស.ស.+7)
គេហទំព័រhttps://kampot.city

អត្ថបទនេះនិយាយអំពី ក្រុងកំពត ចំណែកខេត្តកំពត សូមចុច នៅទីនេះ

ក្រុង​កំពត គឺជាទីរួមរដ្ឋបាលនៃខេត្តកំពត ត្រូវបានប្តូរឈ្មោះពី ស្រុកកំពង់បាយ តាមអនុក្រឹត្យលេខ​ ២២១ អនក្រ.បក នៅខែតុលា ២០០៨ មានផ្ទៃដីចំនួន៥៤០០ហិចតា។ ក្រុងនេះស្ថិតនៅតាមដងព្រែកទឹកឈូ និងមានចម្ងាយ ៥ គ.មពីឈូងសមុទ្រថៃ។ នៅទីនោះមានកន្លែងកំសាន្តច្រើនណាស់ ដូចជា ការទស្សនាអាគារចាស់ៗ រមណីដ្ខាន ដូចជាភ្នំបូកគោ រមណីយទឹកឈូ វារីអគ្គីសនីភ្នំកំចាយ ឆ្នេរព្រៃក្រុងកំពត និងកន្លែងដែលមានទឹកធ្លាក់ជាច្រើនក្នុងក្រុងកំពត។
សាលាខេត្តកំពតបានរៀបចំហេដ្ឋារចនាសម្ព័ន្ធជាច្រើន ដើម្បីទាក់ទាញភ្ញៀវទេសចរដើម្បី​​​​​​​​ ជាប្រយោជន៏ដល់ប្រជាជនដែលរស់នៅ ក្នុងក្រុងកំពតមានការងារធ្វើច្រើន និងមានជីវភាពធូរធារស្របតាមយុត្តិសាស្រ្ត របស់រាជរដ្ឋាភិបាលបច្ចុប្បន្ន។
ម៉្យាងទៀតកំពតក៏ជា ក្រុងមួយដែលមានសក្កានុពលផ្នែកសេដ្ឋកិច្ចផងដែរ ព្រោះវាជាក្រុងដែលស្ថិតនៅជិតសមុទ្រ ដូច្នេះទើបក្រុងនេះមានប្រជាជនកុះករដោយសារភាពងាយស្រួលក្នុងការរស់ នៅ​​​ និងការប្រកបរបរចិញ្ចឹមជីវិតមានដូចជា នេសាទត្រី ធ្វើស្រែចំការ ចិញ្ចឹមសត្វ ចិញ្ចឹមត្រី ដាំបន្លែ កម្មករសំណង់ ធ្វើឡួរ​ ធ្វើការរដ្ឋ និងមានការងារច្រើនផ្សេងពីនេះថែមទៀត។
បច្ចុប្បន្ននេះ ប្រជាពលរដ្ឋរស់នៅក្នុងខេត្តកំពត មានក្តីរីករាយ ព្រោះទំនប់វារីអគ្គីសនី ដែលនៅលើភ្នំកំចាយ បានបើកដំនើរការទំនប់វារីអគ្គីសនីនេះ និង អាចជូយសន្សំថវិការរបស់ប្រជាជនបានមួយចំណែកផងដែរ ដោយវាមានតំលៃថោកជាងមុនបន្តិច។ នៅថ្ងៃអនាគតទំនប់នេះ នឹងក្លាយជាកន្លែងទេសចរណ៍ ដែលមានសម្រស់ស្រស់ស្អាត ហើយជាទំនប់ទឹកដ៏ធំដែលស្ថិតនៅ កណ្ដាលជន្លោងភ្នំ ដែលអាចនឹងទាញភ្ញៀវទេសចរជាតិ និងអន្តរជាតិបានរហូតដល់រាប់រយនាក់ឬ ច្រើនជាងនេះ ពីព្រោះទំនប់នេះមានសម្រស់ស្រស់ត្រកាល ដោយសារព្រៃព្រឹក្សាអ្នកតាវល្លឹកពណ៌ខៀវស្រងាត់ បើនិយាយពីកម្ពស់វិញ គឺវាមានលក្ខណខ្ពស់ធំត្រដាតផុតកន្ទុយភ្នែក គឺ ១០០ ម ពីផ្ទៃក្រោមទៅផ្ទៃលើ ហើយទទឹងវិញមានប្រវែងរាប់រយម៉ែត បើសិន​មើលឡើងទៅគួរអោយរន្ធត់ ហើយមិនត្រឹមតែប៉ុណ្តោះនៅមានទិដ្ឋភាពជាច្រើនទៀតដូចជាៈ ការថតរូបអំពីទំនប់ ការរូងភ្នំ ការថតហ្វូងសត្វ ការទេសភាពភ្នំព្រៃព្រឹក្សាអ្នកតាវល្លឹ ហើយនិងការស្ទូងត្រីលេងកំសាន្តជាដើម។
បើសិនជាអ្នកចុះមកក្រោមប្រហែល ១​ គមមានកន្លែងមួយ ដែលគេអោយឈ្មោះថា រមណីយដ្ឋានទឹកឈូ នៅមិនឆ្ងាយប៉ុន្មានពីទំនប់វារីអគ្គីសនី ហើយមនុស្សដែលរស់តំបន់នោះភាគច្រើនជាអ្នកធ្វើចំការ លក់ម្ហូបអាហារក្នុងរមណីយដ្ឋាន និងអាចកាប់ឈើនៅលើភ្នំ នាំអោយប្រជាជននៅមានជីវភាពធូធារគួរសម។ ​

ប្រវត្តិសាស្រ្ត[កែប្រែ]

មន្ទីរសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ

ក្រោមអំណាចនៃសហភាពឥណ្ឌូចិន កំពតបានក្លាយជាមជ្ឈមណ្ឌលរដ្ឋបាលតំបន់ និងកំពង់ផែពាណិជ្ជកម្មធំមួយនៅសតវត្សទី ១៩ នៅពេលដែលកម្ពុជា បាត់បង់ការគ្រប់គ្រងអំណាចនៅតាមតំបន់ដីសណ្ដទន្លេមេគង្គ ឬខ្មែរក្រោម ហើយកូសាំងសីុនបានបិទកំពង់ផែព្រៃនគរ មិនអោយនាវាគ្រប់ប្រភេទចូលចត។​​​ មណ្ឌលរ៉េសីុដង់នៅកំពត ចែកជា ៣ អារ៉ងឌីម៉ង់គឺ កំពត កំពង់សោម និងគងពិសី​​​​​​​​។​​​

សាយណ្ហវេលានៅលើដងព្រែកទឹកឈូ

តាមជំរឿនរបស់បារាំងនៅឆ្នាំ ១៨៨៩ បានបង្ហាញថាក្រុងកំពត មានជនជាតិខ្មែររស់នៅប្រមូលនៅតាមដងព្រែកកំពត ហើយជនជាតិចិនភាគច្រើនរស់នៅខាងឆ្វេងដងព្រែកធំ ហើយគេសង្កេតឃើញនៅក្បែរនោះ មានជនជាតិវៀតណាមរស់នៅក្នុងភូមិមួយហៅថា ទៀនថាញ់ និងនៅលើកោះត្រើយកោះ​​​​​​​​។​​​ ជនជាតិម៉ាលេមួយចំនួនក៏រស់នៅលើកោះនោះដែរ​​​​​​​​។​​​

រដ្ឋបាលក្រុង[កែប្រែ]

ក្រុងកំពត (អង់គ្លេស: Kampot Municipality) ស្ថិតនៅ ខេត្តកំពត មាន ០៥សង្កាត់ និង ១៥ភូមិ

ក្រុងកំពត
លេខកូដសង្កាត់ ឈ្មោះសង្កាត់ជាអក្សរខ្មែរ ឈ្មោះសង្កាត់ជាអក្សរឡាតាំង ចំនួនសង្កាត់
០៧០៨០១ សង្កាត់កំពង់កណ្ដាល Sangkat Kampong Kandal​​
០៧០៨០២ សង្កាត់ក្រាំងអំពិល Sangkat Krang Ampil
០៧០៨០៣ សង្កាត់កំពង់បាយ Sangkat Kampong Bay
០៧០៨០៤ សង្កាត់អណ្ដូងខ្មែរ Sangkat Andoung Khmer
០៧០៨០៥ សង្កាត់ត្រើយកោះ Sangkat Traeuy Kaoh
ចំនួនសង្កាត់សរុប ១៥

ព្រំប្រទល់នៃក្រុងកំពត

ក្រុងកំពត ទិស
ខាងកើត (E) ខាងលិច (W) ខាងត្បូង (S) ខាងជើង (N)
  • យោងតាម​ អនុក្រឹត្យលេខ​ ២២១ អនក្រ.បក

ឯកសាររដ្ឋបាលក្រុងចាស់[កែប្រែ]

ក្រុងកំពត ត្រូវបានចែកជា ៥ សង្កាត់ និង ១៥ ភូមិ៖

ធនាគារជាតិ សាខាក្រុងកំពត
សង្កាត់ ភូមិ
កំពង់កណ្តាល ២: សុវណ្ណសាគរ និង១ឧសភា
ក្រាំងអំពិល ២: ក្រាំង និងស្វាយធំ
កំពង់បាយ ២: កំពង់បាយខាងជើង និងកំពង់បាយខាងត្បូង
អណ្ដូងខ្មែរ ៥: ទ្វីខាងជើង ទ្វីខាងត្បូង អូតូច អណ្ដូងខ្មែរ និងតាជិប
ត្រើយកោះ ៤: ដូនតោក តាអង្គ បឹងតាព្រាម និងស្រែ

ទេសចរណ៍[កែប្រែ]

ទេសភាពមើលពីកំពូលភ្នំបូកគោទៅខាង ក្រោម
  • ឧទ្យានជាតិព្រះមុនីវង្សបូកគោ (ភ្នំបូកគោ)៖ មាន​ចម្ងាយ​ប្រមាណ​៤២​គីឡូ​ម៉ែត្រ​ ពីទី​រួម​ខេត្ត​កំពត​ឆ្ពោះ​ទៅ​ភាគ​ខាង​លិច​។ នៅ​លើ​កំពូល​ភ្នំ​មាន​កាស៊ីណូ​មួយ​កសាង​ឡើង​ក្នុង​ជំនាន់​អាណានិគម​បារាំង ​សម្រាប់​ពួក​គេ​មក​កំសាន្ត​លេង​នៅ​គ្រប់​រដូវ​។ ​ក្រៅ​ពីនោះ​នៅ​មាន​ទី​វត្ត​អារាម​ដែល​មាន​ឈ្មោះ​ថា​ វត្ត​សំពៅប្រាំ​ យក​តាម​លំនាំ​រូប​ផ្ទាំង​ថ្ម​នៅ​ទីនោះ​មាន​រាង​ដូច​សំពៅ​ចំនួន​ប្រាំ​។ ​នៅ​ទីនោះ​គេ​ក៏​អាច​គយគន់​នូវ​ទស្សនីយភាព​ធម្មជាតិ ​ដែល​ស្ទើរ​តែ​មិន​អាច​ដក​ចិត្ត​បាន​នោះ​គឺ ​ជ្រលង​ជ្រោះ​សែន​ជ្រៅ ​ប្រកប​ដោយ​ព្រៃឈើ​ខៀវ​ស្រងាត់​មាន​ពពក​បាំង​តិច​ៗ​ផង​។ ​ក្រៅពី​ការ​ទស្សនា​សំនង់​អគារ​ប្រវត្តិសាស្ត្រ​រួច​ហើយ​ ទេសចរ​អាច​ទៅ​កំសាន្ត​ជាមួយ​នឹង​ធម្មជាតិ​វិញម្ដង​គឺ ​ទឹកជ្រោះ​ដ៏​សែន​ត្រជាក់​៣​ថ្នាក់ ​និង​តំបន់​ពពក​វិល​ ដែល​មាន​អាកាសធាតុ​ត្រជាក់​ខួប​ប្រាំង​ខួប​វស្សា​មាន​ពពក​ផាត់​ទៅ​ផាត់​មក​។ កាលពីមុន បូកគោ​ជា​ទី​កន្លែង​សំរាប់​សំរាក​លំហែ​កាយ​របស់​ពួក​អាណានិគម​បារាំង​ក្នុង​ការ​ផ្លាស់​ប្តូរ​ធាតុអាកាស​នៃ​តំបន់​វាលរាប​ទី​តំបន់​កំពូល​ភ្នំ​នា​ឆ្នេរសមុទ្រ។ ភ្នំបូកគោមានកំពស់ ១០៧៥​ម៉ែត្រ ធាតុអាកាសនៅទីនោះមានភាពត្រជាក់បង្គួរ រុក្ខជាតិទាំងទ្បាយមានភាពរីកស្រស់គ្រប់ពេលវេលាព្រមទាំងមានទេសភាពធម្មជាតិដ៏ល្អៗ ដូច​ជា​មាន​ផ្ទាំង​ថ្មដា​ធំៗ​ជា​ច្រើន​ឥតគណនា​នៅ​រាយប៉ាយ​ក្រោម​ដើម​រុក្ខជាតិ ខ្លះ​នៅ​កណ្តាល​វាល ខ្លះ​ទៀត​មើល​ទៅ​មាន​រាង​ដូចជា​រូបសត្វ​ផ្សេងៗ ឬ ជារាងសំពៅ...។ បើយើងឡើងមើលពី​កំពូល​ភ្នំបូកគោ គេ​អាច​មើល​ឃើញ​នូវទិដ្ឋភាពអស្ចារ្យជាច្រើនដូចជា ផ្ទៃសមុទ្រពណ៌ខៀវស្រងាត់ធំល្ហល្ហេវជាប់ជើងមេឃនិង រុក្ខជាតិពណ៌ខៀវស្រងាត់។ បើនិយាយពីភ្ញៀវទេសចរដែលមកទស្សនាកំសាន្តនៅទីនេះ គឺមកពីជុំវិញពិភពលោកទាំងអស់។ នៅតាមផ្លូវឡើងទៅកាន់កំពូលភ្នំបូកគោគឺ ផ្លូវមានលក្ខណៈស្រស់ស្អាត មានរុក្ខជាតិពណ៌បៃតងស្រស់បំព្រង់រហូតដល់កំពូលភ្នំតែម្ដង មិនតែប៉ុណ្តោះ នៅពេលធ្វើដំណើរឡើងទៅកាន់កំពូលភ្នំនោះយើងអាចឃើញ ហ្វូងបក្សាបក្សី សត្វស្វា ហើយនឺងសត្វព្រៃផ្សេងៗទៀត។ ពេលទៅដល់កំពូលភ្នំយើងនិង ឃើញកាស៊ីនូមួយដែលមានអាយុច្រើនឆ្នាំប៉ុន្តែវានៅមានសភាពរឹងមាំដដែល ហើយយើងអាចស្រូយយកខ្យល់ដ៏បរិសុទ្ធនៅភ្នំកំពូលភ្នំនោះ។ យើងអាចថតរូបភាពជាច្រើនដូចជាៈ ផ្ទៃសមុទ្រ កាស៊ីណូដែលមានអាយុកាលរយឆ្នាំ សណ្ឋាគារដែលមានស្រស់ស្អាត និង​ទេសភាពរុក្ខស្រស់ស្អាតជាច្រើ់នទៀតដែលមាននៅលើនោះ។
សារមន្ទីរ ក្រុងកំពត
សណ្ឋាគារ អូប៊ែស ឌូ សូលែល
  • រមណីយដ្ឋាន​ទឹកឈូ៖ ជា​រមណីយដ្ឋាន​ធម្មជាតិ​មួយ​​ដែល​មាន​ចម្ងាយ​៨​គីឡូ​ម៉ែត្រ​ ពីទីរួម​ខេត្ត​។​តំបន់​នេះ​មាន​ទឹកធ្លាក់​តាម​ជ្រលង​ភ្នំ​កំចាយ​រហូត​ដល់​ទីរួម​ខេត្ត​កំពត ​ដែល​ជា​ប្រភព​ទឹកសាប​យ៉ាង​សំខាន់ ​សម្រាប់​ផ្គត់ផ្គង់​ដល់​ការ​ប្រើប្រាស់​របស់​ប្រជាពលរដ្ឋ​នៅ​ជុំវិញ​ទីរួម​ខេត្ត​។ ​ទឹកធ្លាក់​ថ្លា​ឈ្វេង​មើល​ឃើញ​បាត​ហូរ​រេញ​ៗ ​ពេល​ខ្លះ​ហូរ​ខ្លាំង​កាត់​ផ្ទាំង​ថ្មដា​ធំ​ៗ​បែក​ផ្កាត្រែង​គេ​អាច​ធ្វើ​ដំណើរ​ឆ្លង​កាត់​ផ្ទៃទឹក​បាន​តាម​រយៈ​ស្ពាន​យោល​មួយ​ខ្សែ​ ដែល​សន្ធឹង​ខ្លួន​រង់ចាំ​ទទួល​ទេសចរ​។ ​ក្រៅពី​ការ​ងូត​ទឹក​កំសាន្ត​ គេក៏​អាច​គយគន់​នូវ​ទេសភាព​ចម្ការ​ដំណាំ​ហូប​ផ្លែ​របស់​ប្រជាពលរដ្ឋ​ នៅ​អម​សង​ខាង​ទឹកធ្លាក់​នោះ​ផងដែរ ​ជាពិសេស ​ចម្ការ​ធូរេន​ដ៏​ល្បីល្បាញ​របស់​ខេត្ត​នេះ​។ ​មិន​ឆ្ងាយ​ពី​ទីនេះ​ប៉ុន្មាន ​សួន​សត្វ ​និង​ សួន​ដំណាំ​ទឹកឈូ​បាន​កំពុង​អន្ទង​អារម្មណ៍​អ្នក​ទស្សនា​ឱ្យ​ឈាន​ជើង​ចេញ​មិនរួច ក្រោយ​ពី​ត្រលប់​ពី​កំសាន្ត​នៅ​ទឹកធ្លាក់​ហើយ​នោះ​។ ​គេ​តែង​ឈៀងចូល​ទៅ​មើល​សត្វ​ប្លែក​ៗ ​ច្រើន​ប្រភេទ​រួមទាំង​ទទួល​អារម្មណ៍​ស្រស់ថ្លា​ជាមួយ​ចម្ការ​ដំណាំ​ផ្លែឈើ​ មាន​ដូចជា​ ធូរេន​ សាវម៉ាវ ​មង្ឃុត ​ជាដើម​។

កសិកម្ម[កែប្រែ]

ស្រូវ​គឺ​ជា​ទិន្នផល​កសិកម្ម​ចម្បង​សម្រាប់​ក្រុងកំពត។ ដី​រាប់រយហិនតាត្រូវ​បាន​រក្សា​ទុក​សម្រាប់​ដាំស្រូវ​ដោយ​មាន​ទិន្នផល​ជា​មធ្យម​ខ្ពស់​ចំនួន​ច្រើន​តោន​ក្នុង​មួយ​ហិចតា​នៅ​រដូវ​វស្សា​ ។ ផ្លែឈើក៏ជាដំណាំសំខាន់នៅក្នុងក្រុងកំពតផងដែរ ។ ជាពិសេសទុរេន ដំណាំម្រេច ស្វាយ ដូង​ ហើយនឹងដំណាំហូបផ្លែជាច្រើនទៀតផងដែរ។ ម្រេចក្រុងកំពត ទទួលបានការគាំទ្រច្រើនផងដែរ ពីសំណាក់មនុស្សជាច្រើនជុំវិញប្រទេស និងពិភពលោក។ បច្ចុប្បន្ននេះ ម្រេចខ្មៅ ក្រុងកំពត ត្រូវបានគេប្រទះឃើញប្រើប្រាស់នៅតាមភោជនីយដ្ឋានធំៗនៅអឺរ៉ុប។ ចំការម្រេចនៅក្រុងកំពត ផ្តល់ទិន្នផលរហូតដល់បានច្រើន តោនក្នុងមួយហិតា។ បន្លែត្រូវបានដាំនៅលើផ្ទៃដីប្រហែល ច្រើនហិចតាផងដែល ហើយផ្គត់ផ្គង់ដល់រាជាធានីភ្នំពេញ។ ការនេសាទ និងការដាំសារាយសមុទ្រក៏មានសារៈសំខាន់ចំពោះ សេដ្ឋកិច្ចក្រុងផងដែរ។ ក្រុងកំពតនាពេលបច្ចុប្បន្ននេះក៍មានការចិញ្ចឹមសត្វ មាន់ ទា គោ ក្របី សេះ ហើយនិងការចិញឹមត្រីជាលក្ខណៈគ្រួសារទៀតផង ។​ ទុរេនក្រុងកំពតត្រូវបានគេដាំដុះនៅតំបន់ខ្ពង់រាប ជាពិសេសនៅតំបន់ទឹកឈូ។ ប្រជាជនក្រុងកំពត ក៏ប្រសព្វណាស់ដែរក្នុងការចិញ្ចឹមសត្វសំរាប់បម្រើវិស័យកសិកម្ម និងសំរាប់លក់ផលិតផលនៅលើទីផ្សារផងដែរ។ ទុរេនគឺជាផ្លែឈើហូបផ្លែដែលមានរស់ជាតិឆ្ងាញ់ពិសា តំលៃថ្លៃជាងផ្លែផ្សេងៗទៀតនៅក្នុងក្រុងកំពត​ ហើយវាមានច្រើនជាងគេគឺនៅតំបន់ទឹកឈូ។

មើលផងដែរ[កែប្រែ]