Jump to content

អ្នកប្រើប្រាស់:អឿ ស៊ីណា

ពីវិគីភីឌា

អឿ ស៊ីណា

[កែប្រែ]
ប្រវត្ដិសង្ខេប លោក អឿ ស៊ីណា
* អឿ ស៊ីណា * កើតថ្ងៃទី១៧ ខែមេសា ឆ្នាំ១៩៩២ * ស្រុកកំណើត ខេត្ដកំពង់ឆ្នាំង * បញ្ចប់ការសិក្សាថ្នាក់អនុបណ្ឌិតពីសាកលវិទ្យាល័យភូមិន្ទភ្នំពេញ​ * មានកូន២នាក់​​ * ប្រពន្ធឈ្មោះ ឈុំ រំផា * ឪពុកឈ្មោះ អែល សំអុល * ម្ដាយឈ្មោះ ទេស វន្នី

លោក អឿ ស៊ីណា[] ​ធ្លាប់ជាអ្នកសារព័ត៌មាន ជាកវីអ្នកនិពន្ធ []និងជាផលិតករមួយរូបផងដែរ។ លោកមានស្រុកកំណើតនៅភូមិកោះធំ ឃុំព្រៃគ្រី ស្រុកជលគិរី ខេត្តកំពង់ឆ្នាំង

ជីវប្រវត្ដិ

[កែប្រែ]

ជីវិតដំបូង និងការអប់រំ

[កែប្រែ]

លោក អឿ ស៊ីណា[] ចាប់កំណើតថ្ងៃ​ទី១៧ ខែមេសា ឆ្នាំ១៩៩២ ជាកូនច្បងក្នុងចំណោមបងប្អូន៦នាក់​ និងមានឪពុកឈ្មោះ អែល សំអុល ម្ដាយឈ្មោះ ទេស វន្នី មានមុខរបរនេសាទត្រី និងធ្វើស្រែចំការ។

នៅឆ្នាំ២០១១ លោក អឿ ស៊ីណា ​ទទួលបានសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ នៅវិទ្យាល័យព្រៃគ្រី។ នៅឆ្នាំ២០១៥​ លោកបានបញ្ចប់ថ្នាក់បរិញ្ញាបត្រអក្សរសាស្រ្ដខ្មែរពីមហាវិទ្យាល័យសង្គមសាស្រ្ដ-មនុស្សសាស្រ្ដនៃសាកល​វិទ្យា​ល័យ​​ភូមិន្ទភ្នំពេញ។ លុះក្រោយមកទៀត នៅឆ្នាំ២០២១ ​លោកបានបញ្ចប់​ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ជំនាញអក្សរ​សិល្ប៍​​​ដោយជោគជ័យពីសាកលវិទ្យាល័យភូមិន្ទភ្នំពេញ[]

ជីវិតឯកជន

[កែប្រែ]

លោក អឿ ស៊ីណា []បាន​រៀប​ការ​ជាមួយ​កញ្ញា ឈុំ រំផា ក្នុងឆ្នាំ ២០១៦ មាន​កូន​២នាក់ កូនស្រីឈ្មោះ សំអុល សុនីតា និងកូនប្រុស ឈ្មោះ សំអុល សុបញ្ញា ។ សមាជិកក្នុងគ្រួសាររបស់លោកទាំងអស់ គឺជាបានលើកទឹកចិត្ដ​ និងជំរុញឱ្យរូបលោកក្លាយជាអ្នកនិពន្ធមួយរូបនៅក្នុងស្រុកខ្មែរ។

អាជីព

[កែប្រែ]

នៅឆ្នាំ២០១២ ដល់ ឆ្នាំ២០១៣ លោកអឿ ស៊ីណា ជាអ្នក​រត់​​តុក្នុងភោជនីយដ្នានមួយកន្លែង​ ចាប់ខែមករាដល់​ខែកក្កដា​ឆ្នាំ២០១៥ លោកបានធ្វើការងារ ជាអ្នកស្ម័គ្រចិត្ដ​ផ្នែក​ខាង​សារ​ព៌ត៌មាន​​នៅស្ថាន​ទូរទស្សន៍​CTV8HD លុះមកដល់ថ្ងៃទី​១៣ ខែសីហា ឆ្នាំ២០១៥ លោក​បាន​ធ្វើ​ការងារ​​នៅក្នុង​ក្រុមហ៊ុន  ម៉េងលី ជេ. គួច អេឌ្យូខេសិន[]។ ដោយតួនាទីរបស់​លោក​នៅ​ក្នុង​ស្ថាប័នមួយនេះ មាន​ការប្រែប្រួល​​ច្រើន​ទៅតាមដំណាក់កាលនីមួយៗ នៅពេលដែលលោក​បម្រើការងារលើកដំបូងក្នុងឆ្នាំ​២០១៥ លោក​មានតួនាទីជាអ្នកវាយអត្ថបទឱ្យ​អ្នកឧកញ៉ា វេជ្ជបណ្ឌិត គួច ម៉េងលី[] ដោយឃើញពីភាព​ប៉ុន​ប្រសប់​របស់​លោក អ្នកឧកញ៉ា​សម្រេចដំឡើង​តួនាទី​ថ្មី ជា​អ្នកនិពន្ធ​ឆ្នាំ២០១៧ លុះឃើញពីភាពលេចធ្លោក្នុងវិស័យ តែង​និពន្ធ​និង​មានស្នាដៃនិពន្ធ []និងស្នាដៃ​រៀបរៀងល្អៗ លោក អឿ ស៊ីណា ក៏​​ឡើងតួនាទី​មួយទៀត​​គឺ ជាអ្នកនិពន្ធជាន់​ខ្ពស់​កម្រិត១​ ​ចាប់ពី២០១៨ដល់ឆ្នាំ ២០២១  នៅគ្រឹះស្ថានបោះពុម្ពនៃសាកលវិទ្យាល័យ ម៉េងលី ជេ. គួច។[]  មក​ដល់ ឆ្នាំ២០២២ លោកបានប្រែក្លាយអាជីពរបស់ខ្លួនទៅជាអ្នកសារព៌ត៌មាន​នៅក្នុងគេហទំព័រ ឌិ អ៊ីនធ័រខន​រ៉ូស្ទ័រ​។[១០] លុះ​មក​ដល់ចុងឆ្នាំ​២០២២ លោកក៏ត្រូវបានប្ដូរតួនាទីទៅជាអ្នកនិពន្ធ Script ឱ្យ​គេហរទំព័រ MJQTV ដោយ​បាន​ឃើញ​ពីភាពរីកចម្រើនយ៉ាងរហ័សផ្នែកសមត្ថភាពតែងនិពន្ធ និងដឹកនាំផលិតកម្មវិធីផ្សេងៗ លោក អឿ ស៊ីណា ក៏​ត្រូវ​ដំឡើងតួនាទីជា ផលិតករជាន់ខ្ពស់ ​នៅ​ក្នុង​​ផ្នែក MJQTV។[១១] បន្ទាប់ពីបានបំពេញការងារនេះ​ជាង១ឆ្នាំ លោក​អឿ ស៊ីណា ត្រូវបានផ្លាស់ប្ដូរតួនាទីមកជាអ្នកនិពន្ធជាន់​ខ្ពស់​កម្រិត២​ ​ចាប់ពីថ្ងៃ១ ខែវិច្ឆិកា ឆ្នាំ២០២៣ នៅគ្រឹះស្ថានបោះពុម្ពនៃសាកលវិទ្យាល័យ ម៉េងលី ជេ. គួច។ លុះក្រោយមកទៀត នៅថ្ងៃទី១ ខែមករា ឆ្នាំ២០២៤ លោកត្រូវមានអ្នកឧកញ៉ា វេជ្ជបណ្ឌិត គួច ម៉េងលី[១២] ប្រគល់តួនាទីថ្មីមួយទៀតជាប្រធានផ្នែកប្រវត្ដិសាស្រ្ដ នៅក្រុមហ៊ុន ម៉េងលី ជេ.គួច អេឌ្យូខេសិន[១៣]

លោក អឿ ស៊ីណា ក៏ជាមនុស្សម្នាក់ដែលបាន​ប្រមូលចងក្រងស្នាដៃរបស់អ្នកនិពន្ធ គួច ម៉េងលី ចាន់ឌី សម្រាប់ការបោះពុម្ពជាសៀវភៅផងដែរ ក្នុងនោះរួមមាន សៀវភៅ គំនិតរកស៊ី គួច ម៉េងលី[១៤] និង សៀវភៅ កម្រងកំណាព្យពីដួងចិត្ត[១៥] ផងដែរ។​ បន្ថែមពីនេះ ស្នាដៃនិពន្ធ​របស់លោកក៏ត្រូវបានគណៈកម្មការសមូហកម្មមន្តទឹកខ្មៅជ្រើសរើសយកទៅបោះពុម្ពផ្សាយ​រួមគ្នានៅក្នុងសមូហកម្មមន្តទឹកខ្មៅឆ្នាំ២០២១ (ជំនាន់ទី៤)  គឺរឿង ទីប្រឹក្សាព្រះឥន្ទ្រ [១៦]។ មិនតែប៉ុណ្ណោះ លោក អឿ ស៊ីណា ក៏ទទួលបានពានរង្វាន់កិត្ដិយស​ពីការប្រកួតប្រជែង​តែងនិពន្ធ ប្រលោមលោកខ្នាតខ្លីនិងកំណាព្យរឿង ក្នងពានរង្វាន់ព្រះនាងឥទ្រ្ទទេវី ឆ្នាំ២០២៤ ក្រោមចំណងជើងថា មន្ដស្នេហ៍ល្បុក្កតោ។[១៧] បន្ថែមពីនេះ លោក អឿ ស៊ីណា ក៏ទទួលបានចំណាត់ថ្នាក់លេខ៣ រឿង ផ្ការីកលើផ្នូរ ក្នុងពានរង្វាន់អក្សរសិល្ប៍ពុទ្ធសាសនបណ្ឌិត លើកទី៩ ឆ្នាំ២០២៦​ផងដែរ។[១៨] បន្ថែមពីនេះទៀត លោក អឿ ស៊ីណា បានសរសេររឿងប្រលោមលោកខ្នាតខ្លីជាច្រើនទៀតមានដូចជា ​រឿង កេសរកូលបណ្ដូលចិត្ដ​ និងរឿងផ្សេងៗទៀតជាច្រើនដែរ។ [១៩] យ៉ាងណាមិញ លោក អឿ ស៊ីណា ក៏មានរឿងខ្លីមួយចំនួនទៀត​ដែរ រួមមាន​៖ ​

រឿង សូត្រនាងដួងកែវ​ ​

រឿង ជីវិតនាងចិន្ដា ​

រឿង ព្រោះលុយ​​ ​

រឿង អាខ្មៅ​ ​

មិនតែប៉ុណ្ណោះ លោក អឿ ស៊ីណា ​ក៏បាននិពន្ធទំនុកចម្រៀងជាច្រើនរយបទផងដែរ ក្នុងនោះរួមមាន៖ ៖ ​

បទ អូនរំផាកំពូលដួងចិត្ដ​

បទ ទឹកធ្លាក់ថ្មក្រាលអន្ទាក់ស្នេហ៍

បទ លង់ស្នេហ៍កូនអ្នកព្រៃវែង

បទ នារីអង្គរ

បទ ទឹកដីកំពតទាក់បេះដូង

បទ ផ្ញើបេះដូងនៅខេត្តកណ្ដាល

បទ ចិត្ដម៉ែ‌

បទ កូនប្រុសឪពុក​

បទ លោកឪពុកជាទីគោរព

បទ ទំព័រថ្មីនៃសន្តិភាព

បទ ភូមិព្រៃចាន់ដ៏សែនកម្សត់

បទ ចោរសៀមពស់វែក

បទ ស្រណោះបុណ្យភ្ជុំភូមិខ្ញុំ

បទ បារម្ភម្ដាយឆ្ងាយស្រុក

បទ មានបងអូនកក់ក្ដៅ

បទ ឆន្ទៈការពារជាតិ

បទ អនុសាសន៍មធ្យ័តសម្ដេចពុក​

បទ សម្ដេចតេជោចូលព្រៃម៉ាគី

បទ មូលនិធិកសាងហេដ្ឋារចនាសម្ព័ន្ធតាមព្រំដែន

បទ ព្រែកជីកហ្វូណនតេជោ

បទ យុទ្ធនាការ “១ម៉ឺនរៀល ១ម៉ឺននាក់”

បទ ២៩ ធ្នូ ឈ្នះ ឈ្នះ

បទ អំបុកកូនខ្មែរ វីរភាពជាតិ

បទ ផ្ញើខ្សែក​ផង

បទ ស្មារតីខ្មែរតែមួយ

បទ សច្ចាការពារមាតុភូមិខ្មែរ

បទ សងភ្នែកមិត្តខ្ញុំវិញមក!

បទ ២៩ ធ្នូ បញ្ចប់សង្គ្រាម ចារឹកសន្តិភាព

បទ សាលារៀនក្នុងលេណដ្ឋាន

និងមានបទជាច្រើន​ទៀតផងដែរ។ [២០]                                    ​

បច្ចុប្បន្ននេះ លោក អឿ ស៊ីណា ក៏ជាសមាជិកនៅក្នុងសមាគមអ្នកនិពន្ធខ្មែរ (Khmer Writers Association)[២១] និងជាសមាជិកនៅក្នុង សមាគមអ្នកអក្សរសិល្ប៍កម្ពុជា   (Cambodia Literati Association) ផងដែរ។

ស្នាដៃសៀវភៅ

[កែប្រែ]
  • អឿ ស៊ីណា (២០២១) ''បេះដូងឪពុក"[២២] Mengly J. Quach University Press, July 2021 ISBN 9789924508212
  • អឿ ស៊ីណា (២០២០) ''កម្រងកំណាព្យ វេជ្ជបណ្ឌិត គួច ម៉េងលី និងខ្ញុំ''[២៣] Mengly J. Quach University Press, July 2021 ISBN 9789924508182
  • អឿ ស៊ីណា (២០២០) ''កម្រងរឿងខ្លី ឧកញ៉ា វេជ្ជបណ្ឌិត គួច ម៉េងលី និមិត្ដរូបខ្ញុំ់''[២៤] Mengly J. Quach University Press, July 2021 ISBN 9789924508199

ឯកសារយោង

[កែប្រែ]
  1. "Mengly J. Quach Education". mjqeducation.edu.kh. Retrieved 2024-02-22.
  2. "សៀវភៅ «បេះដូងឪពុក» និង «ខោអាវចាស់» របស់កវីនិពន្ធ២រូប នឹងដាក់លក់ក្នុងពេលឆាប់ៗ". www.cambolearn.com (in អង់គ្លេស). Retrieved 2024-02-22.
  3. "លោក អឿ ស៊ីណា ពីជីវិតក្មេងស្រុកទន្លេ ក្លាយជាអ្នកនិពន្ធ និងផលិតករកម្មវិធី". mjqtv.asia (in អង់គ្លេស). Retrieved 2024-02-22.
  4. (ជាen) Royal University of Phnom Penh, ២៨ ខែតុលា ២០២៣, https://en.wikipedia.org/w/index.php?title=Royal_University_of_Phnom_Penh&oldid=1182377200, បានយកមក 2024-02-22
  5. "អ្នកនិពន្ធ​ អឿ ​ស៊ីណា​៖​ ​«​ចង់​ប្រឡូក​ក្នុង​វិ​ស័យ​តែង​និពន្ធ​ ​ត្រូវ​មាន​ចំណុច​ទាំងនេះ​ ​ទើប​ឆ្ងាញ់​ក្នុង​ការ​សរសេរ​»​". rooster.news (in អង់គ្លេស). Retrieved 2024-02-22. {{cite web}}: zero width space character in |title= at position 11 (help)
  6. "ក្រុមហ៊ុន ម៉េងលី ជេ. គួច អេឌ្យូខេសិន". www.mjqeducation.edu.kh (in អង់គ្លេស). Retrieved 2024-02-22.
  7. (ជាkm) គួច ម៉េងលី, ២៨ ខែសីហា ២០២៣, https://km.wikipedia.org/w/index.php?title=%E1%9E%82%E1%9E%BD%E1%9E%85_%E1%9E%98%E1%9F%89%E1%9F%81%E1%9E%84%E1%9E%9B%E1%9E%B8&oldid=299888, បានយកមក 2024-02-22
  8. Radio, VAYO FM. "យុវជន​បង្ហាញ​សមត្ថភាព​និពន្ធ​រឿង​ខ្លី​​«​វេជ្ជបណ្ឌិត​គួច ម៉េង​លី​និមិត្តរូប​ខ្ញុំ​»​ - វិទ្យុវាយោ". VAYO FM Radio (in អង់គ្លេស). Retrieved 2024-02-23. {{cite web}}: zero width space character in |title= at position 6 (help)
  9. "MJQUP". www.mjquniversitypress.com. Retrieved 2024-02-22.
  10. "The Rooster School Bulletin". rooster.news (in អង់គ្លេស). Retrieved 2024-02-22.
  11. "MJQTV". mjqtv.asia. Retrieved 2024-02-22.
  12. (ជាen) Mengly Jandy Quach, ១០ ខែមករា ២០២៤, https://en.wikipedia.org/w/index.php?title=Mengly_Jandy_Quach&oldid=1194680018, បានយកមក 2024-02-22
  13. "Mengly J. Quach Education". www.mjqeducation.edu.kh. Retrieved 2024-02-23.
  14. "MJQUP". www.mjquniversitypress.com. Retrieved 2024-02-23.
  15. "MJQUP". www.mjquniversitypress.com. Retrieved 2024-02-23.
  16. "រឿងខ្លី៖ ទីប្រឹក្សា​ព្រះឥន្ទ​". www.cambolearn.com (in អង់គ្លេស). Retrieved 2024-02-23. {{cite web}}: zero width space character in |title= at position 20 (help)
  17. Horng, Pengly (2026-08-20). "ភាពយន្តខ្មែរចំនួន៩ នឹងចាក់បញ្ចាំងក្នុងមហោស្រពភាពយន្តនិយាយភាសាបារាំងអង់ហ្គូលែម" (in American English). Retrieved 2026-08-28.
  18. sirivadh, hun (2026-08-31). "រក​ឃើញ​ម្ចាស់​ជ័យ​លាភី​ទាំង​៦​នាក់​នៃ​ពានរង្វាន់​អក្សរសិល្ប៍​ពុទ្ធសាសនបណ្ឌិត្យ​ឆ្នាំ​២០២៦". Kampuchea Thmey Daily (in American English). Retrieved 2026-08-31. {{cite web}}: zero width space character in |title= at position 3 (help)
  19. Ratana (2025-07-15). "ចាប់ពីឆ្នាំ២០២៦ រដ្ឋាភិបាលកម្ពុជាដាក់ឱ្យអនុវត្តកាតព្វកិច្ចយោធាដល់យុវជនក្នុងរយៈពេល២៤ខែ" (in American English). Retrieved 2026-08-28.
  20. ចម្រៀងគ្រួរសារខ្មែរ (១៩ ខែមករា ២០២៦), មរតកឈ្នះ ឈ្នះ || លោក យក់ ដួងតារា, https://www.youtube.com/watch?v=VW0pRmcXcjU&list=RDVW0pRmcXcjU, បានយកមក 2026-08-28
  21. "SBM News". sbm.news. Retrieved 2024-02-23.
  22. "MJQUP". www.mjquniversitypress.com. Retrieved 2024-02-22.
  23. "MJQUP". www.mjquniversitypress.com. Retrieved 2024-02-22.
  24. "MJQUP". www.mjquniversitypress.com. Retrieved 2024-02-22.