Jump to content

អ្នកប្រើប្រាស់:Ourn ny70

ពីវិគីភីឌា
សូមស្វាគមន៏ការមកកាន់ ទំព័រអ្នកប្រើប្រាស់ អួន​ នី,



ទំព័រ​​ របស់ខ្ញុំ

ចំនេះដឹងទូទៅ


ចំណេះដឹងទួរទៅ៖

ភាសាអង់គ្លេស ជាភាសាមួយដែលត្រូវបានប្រើនៅស្ទើរតែគ្រប់ប្រទេស ដែលប្រើវាសំរាប់ទំនាក់ទំនងគ្នានៅក្នុងពិភពលោក ពីព្រោះតែភាសានេះជាភាសាអន្តរជាតិ។ ដោយឡែកនៅក្នុងប្រទេសកម្ពុជា សាកលវិទ្យាស្ទើរទាំងអស់នៅក្នុងប្រទេសកម្ពូជា គឺបានប្រើវាសំរាប់ធ្វើការបង្រៀនទៅដល់យុវជនអោយយល់ច្បាស់ពីវា ដើម្បីងាយស្រួលក្នុងការ ងាយស្រួលក្នុងការធ្វើជំនួញឬពាណិជ្ជកម្ម និងស្វែងរកការងារធ្វើ៕


តើអ្នកធ្លាប់បានដឹងពីមុនមកទេថា៖



មជ្ឈមណ្ឌលបណ្ដុះបណ្ដាលវិជ្ជាជីវៈដុន​បូស្កូកែប មានទីតាំងស្ថិតនៅភូមិថ្មី សង្កាត់ព្រៃធំ​ ក្រុងកែប ខេត្តកែប។សាលាដុនបូស្កូ បានបងើ្កតឡើង ដោយក្រុមអ្នកបួស ក្រុមសាលេស៊ានសាលាដុនបូស្កូ។ ក្រុមនេះបានចាប់ផើ្តម នៅឆ្នាំ១៨៥៤ នៅ ប្រទេសអ៊ីតាលី ជាមួយលោកឪពុកបូស្កូ។

ឆ្នាំ១៩៨៩ ដុនបូស្កូចាប់ផ្តើមកសាង ៦ សាលា នៅជុំរុំជនភៀសខ្លូនខ្មែរ តាមបណ្តោយព្រំដែនខ្មែរ-សៀម ក្នុង ប្រទេសថៃ។ ឆ្នាំ១៩៩១ រដ្ឋាភិបាលខ្មែរ ស្វាគមន៍សាលាដុនបូស្កូ អោយចូលតាំងទី នៅទីក្រុងភ្នំពេញ សំរាប់ធ្វើការ ជាមួយយុវជនយុវនារីកំព្រា។ មជ្ឈមណ្ឌលបណ្តុះបណ្តាលវិជា្ជជីវះដុនបូស្កូខេត្តកែប​បាន ផ្ដល់ដល់ជំនាញ់ ការអប់រំ សំរាប់ជួយយុវជនក្រីក្រ ក្មេងៗ​ ដែលមកពីជនបទទីដាច់ស្រយាល​ តំបន់ឆ្ងាយៗនៃប្រទេសកម្ពុជា។​ជាពិសេសអប់រំផ្នែកសីលធម័ការនិយាយស្តី សីលធម័ការងារ មានមនសិកាការងារ មានការគោរពគ្នាទៅវិញទៅមក ចេះអត់អោនអធ្យាស្រ័យ ជួយគ្នាទៅវិញទៅមកនៅពេលដែលមានគ្រាអាសន្ន។

+ទីតាំងនៃសាលាដុនបូស្កូនៅកម្ពុជា[កែប្រែ]ទីតាំងនៃសាលាទាំង ៦ នោះ គឺ ៖

-ដុនបូស្កូ ក្រុងភ្នំពេញ មានពីរគឺ ទីមួយនៅ សាលាបច្ចេកទេស និង មួយទៀតនៅទឹកថ្លា
-ដុនបូស្កូ ខេត្តព្រះសីហនុ ជាសាលាបច្ចេកទេសសំរាប់យុវជន យុវនារី
-ដុនបូស្កូ ខេត្តបាត់ដំបង ជាសាលាបណ្តុះបណ្តាលវិជ្ជាជីវះ
-ដុនបូស្កូ ខេត្តបន្ទាយមានជ័យ ជាសាលាបច្ចេកទេសសំរាប់យុវជន
-ដុបូស្កូ ខេត្តកែប ជាមជ្ឈមណ្ឌលបណ្តុះបណ្តាលវិជ្ជាជីវះសំរាប់យុវជន​​ និង​ យុវនារី ។
ការងាររបស់សាលាបច្ចេកទេសដុនបូស្កូ នៅប្រទេសកម្ពុជា ដូចគ្នានឹងនៅប្រទេសទាំងអស់លើពិភពលោក ដែលមាន សាលាដុនបូស្កូ សរុបទាំងអស់នៅ ១៣៣ប្រទេស មានគោលដៅ ជួយបណ្តុះបណ្តាល វិជ្ជាជីវៈ ដល់យុវជនយុវនារី ក្រីក្រ អោយមានសមត្ថភាពក្នុងការប្រកបការងារ ។

សុខភាពនិងការការពាររាងកាយ


ពិតណាស់មនុស្សនៅក្នុងលោកយើងនេះ តែងតែចងបាន សុខភាពល្អ មាំមួន រូបរាងកាយស្អាត មើលទៅគួរអោយស្រលាញ់ ។ មិនថានៅទីណាឡើយបើសុខភាពមិនល្អ ឬធ្វើអ្វីនៅទីកន្លែងណាក៏ដោយនោះការងារតែងគ្មានភាពរលូនទៅមុខបានល្អទេ ។ ទាំងនេះគឺជាប្រភេទអាហារមួយចំនែកដែលជួយសំរួលដល់ការការពាររាងកាយរបស់យើងបានផងដែរ មានដូចជា៖

happy forever
happy forever
happy forever
happy forever
happy forever
happy forever
happy forever
happy forever


កីឡាដើម្បីសុខភាព


ការលេងកីឡា នាំមកនូវសុខភាពល្អសំរាប់រាងកាយ

happy forever
happy forever


ប្រវត្តិរូបនឹងចំនាប់អារម្មណ៏
i am a student in don bosco kep

នាងខ្ញុំឈ្មោះ អួន​​ នី ភេទ ស្រី អាយុ ១៩​ ឆ្នាំ ជាសិស្សផ្នែក អាយ​ធី មានទីកន្លែងកំនើតនៅភូមិភ្នំដីំរី​ ឃុំដំណាក់កន្ទួខាងេជើង ស្រុកកំពង់ត្រាច​ ខេត្ត កំពត​ ។​នូវក្នុងក្ខណះនេះដែរខ្ញុំមាន​សេចក្ដី សោមនោសរីករាយណាស់ដែលមានឪកាសបង្ហាញពីចំណាប់អារម្មណ៏ផ្ទាល់ខ្លួនបន្ទាប់ពីខ្ញុំបានមករៀននៅសលាបច្ចេកទេសដុនបូស្កូកែប ហើយដែលបានរៀននៅក្នុងផ្នែក ពតិ័មានវិទ្យានិងភាសារ។ មុនខ្ញុំមករៀននៅសាលាបច្ចេកទេសដុនបូស្កូខេត្តកែប ខ្ញុំគឺជាសិស្សមា្នក់រៀននៅសាលាវិទ្យាល័យបិតាជាតិ ដែលមានទីតាំស្ថិតនៅ ស្រុកកំពង់ត្រាច ខេត្តកំពត។ បន្ទាប់ពីបានបញ្ចប់ការសិក្សានៅវិទ្យាល័យ​ ខ្ញុំពិបានចិត្តដោយសារពិបានក្នុងការជ្រើសរើសសាលាដែលត្រូវទៅរៀនបន្ដ ពីព្រោះជីវះភាពរបស់ខ្ញុំក្រីក្រ ណាមួយខ្លួនជាស្រីបើទៅរៀនឆ្ងាយពីផ្ទះក៏ពិបាកក្នុងការរស់នៅ និង​ថែរក្សាខ្លួនដែរ​ ក្រោយមកទៀតខ្ញុំក៏បានសំរេចចិត្តជ្រើសរើសយកសាលាបច្ចេកទេសដុនបូស្កូ ដែលមានទីតាំងស្ថិតនៅភូមិថ្មី សង្កាត់ ព្រៃធំ ខេត្តកែបនេះ ដោយសារសាលាដុនបូស្កូគឺជាសាលាមួយដែលផ្ដល់អាទិភាពខ្ពស់លើយុវជនយុវនារីដែលក្រីក្រ មួយវិញទៀតក៏ជាសាលាដែរមានការអប់រំល្អ សំខាន់បំផុតគឺយកគុណភាពនៃការសិក្សាជាចំបង ។សូមបញ្ជាក់ថាកាលខ្ញុំមករៀននៅសាលាដុនបូស្កូដំបូងខ្ញុំគ្រាន់តែជាសិស្សរៀនវគ្គខ្លីខាងcomputer and English រយះពេល ៦ ខែតែប៉ុនោះ ក្រោយមកទៀតក៏បន្ដរៀនបន្ថែមរៀនរយះពេល ១ ឆ្នាំវគ្គ computer and English ដដែល បន្ទាប់មកទៀតខ្ញុំក៏មិនដឹងថាមានបញ្ហា ឬក៏មូលហេតុមកពីអ្វីនោះឡើយទើបមានការផ្លាស់ប្ដូរការសិក្សា ហើយក៏បានផ្លាស់ប្ដូរឈ្មោះថ្មីផ្នែកថ្មីគឺមានឈ្មោះថាផ្នែក ពតិ៏មានវិទ្យា និង ភាសា រយះពេលនៃការសិក្សាចំនួនពីឆ្នាំអាចហៅបានថាថ្នាក់បរិញ្ញាបត្ររង​ ។

         ទាក់ទងនិងការសិក្សានៅក្នុងផ្នែក ពតិ៏មានវិទ្យា និង ភាសា ពីដើមឡើយខ្ញុំមិនដែល

គិតទាល់តែសោះថាខ្ញុំមានវាសនាបានរៀនផ្នែកនេះទេ ហើយចំនងចំនូលចិត្តរបស់ខ្ញុំពីកំនើត ក៏គ្មានដែលគិតថានិងរៀនផ្នែកនេះដែរ ព្រោះថាចំនងចំនូលចិត្តរបស់ខ្ញុំគឺចង់ធ្វើការងារខាង រដ្ឋបាល​ និង គ្រប់គ្រង តែក្រោយពីខ្ញុំបានរៀនផ្នែក Information Teachnology and Languge ខ្ញុំក៏ផ្លាស់ប្ដូរផ្នត់គំនិតរបស់ខ្ញុំ ហើយងាកមកចាប់ជំនាញដែលខ្ញុំកំពុងតែរៀនដោយសាវាគឺជា ផ្នែកមួយព្រមទាំងវាគឺជាជំនាញដែលខ្ញុំត្រូវទទួលយកសំរាប់ការងារ បទពិសោធន៏ ​អនាគត់ នៅថ្ងៃខាងមុខ​។ ទទឹមនិងនេះការសិក្សារបស់ខ្ញុំក៏មានឧបសគ្គ និងលទ្ធផលកើតមានហូរហែរ ដែរ ។ចំនុចទីមួយគឺចំនុចឧបសគ្គដែលរួមមានដូចជា៖

  • ខុសចំនងចំនូលចិត្តរបស់ខ្លួន
  • ពិបាកត្រៀមខ្លួន
  • មិនមានការគ្រោងទុក
  • មិនយល់ថាខ្លួនរៀនមុខវិជ្ជានេះធ្វើការងារអ្វី ឬដើម្បីអ្វីឡើយ
  • ពេលដែលលោកគ្រូអ្នកគ្រូបង្រៀនខ្ញុំទទួលបានតិចបំផុតសំរាប់បទពិសោធន៏
  • អស់រយះពេលជិតមួយឆ្នាំដែលពួកខ្ញុំរៀនខុសនិងកម្មវិធីសិក្សា (រៀនខុសនិងមុខជំនាញ)
  • ពេលវេលាមានច្រើនតែការសិក្សាបានតិច
  • ពិបាកយល់នូវមុខវិទ្យាមួយចំនួនដូចជា៖ (​ អង់គ្លេស កូដ គណិត...) សូមបញ្ជាក់ថា

ភាគច្រើនសុទ្ធតែមុខវិទ្យាដែលខ្ញុំមិនសូវយល់ស្ទើរតែទាំងអស់

  • កាលវិភាគសិក្សាផ្លាស់ប្ដូរញឹកញាប់ ពិបាកក្នងការត្រៀមសៀវភៅសំរាប់សរសេរ
  • កម្មវិធីសិក្សាត្រូវបានបន្ថែមថ្មីរហូត និងខ្វះគ្រូបង្រៀន...

Ø ចំនុចទី២​គឺលទ្ធផលរួមមាន៖

  • ដោយហេតុថាការសិក្សាយល់បានតិច ទល្ធផលនៃការសិក្សាក៏បានតិចដែរ
  • ទទួលបានចំនងចំនូលចិត្តថ្មី (ផ្លាស់ពីទំលាប់ចាស់ប្ដូរទំលាប់ថ្មី)
  • អាចចេះនូវអ្វីដែលខ្ញុំមិនដែលចេះពីមុនមកមានដូចជា៖ កុំព្យូទ័រ(​របៀបប្រើ បិទ បើក...)
  • អាចចេះច្រើនជាងនៅសាលាវិទ្យាល័យ
  • ទទួលបានការអប់រំល្អ ធ្វើអោយខ្ញុំផ្លាស់ទំលាប់ដែលមិនល្អជាច្រើន មានរួមបញ្ចូជាមួយ

ការដេក ដើរ ឈរ អង្គុយជាដើម ។

  • ក្រោយពីបានសិក្សារួមជាមួយលោកគ្រូអ្នកគ្រូជួយពន្យល់បន្ថែមធ្វើអោយខ្ញុំយល់បាន

នូវរាល់មុខវិទ្យាដែលខ្ញុំមិនយល់បានមធ្យម ។សរុបសេចក្ដីមក អស់រយះពេល១ឆ្នាំ ជាងមកនេះដែលនាងខ្ញុំរៀននៅផ្នែក ពតិ៏មានវិទ្យា និង​ភាសា ខ្ញុំមានការរើកចំរើន និង​យល់ បានគួសមហើយបើទោះបីជាមានមេរៀនមួយចំនួនដែលខ្ញុំពិបាកយល់ហើយក៏ស្ទើរតែគ្រប់ មេរៀនដែលខ្ញុំត្រូវការអោយមិត្តភក្រ្ដ័របស់ខ្ញុំជួយពន្យល់ខ្ញុំ ក្នុងពេលដែរខ្ញុំសួរពួកគេក៏មានមិត្ត មួយចំនួនពេញចិត្តប្រាប់និងមានមិត្តមួយចំនួនទៀតមិនពេញចិត្តប្រាប់ តែខ្ញុំនៅតែបន្ដសួរគេ ត្រង់ចំនុចណាដែរខ្ញុំមិនចេះជានិច្ច ពេលដែលខ្ញុំរៀនផ្នែក ពតិ៏មានវិទ្យា និងភាសា ខ្ញុំតែងគិត ក្នុងចិត្តថា៖ មុខវិទ្យាដែលរៀនរាល់ថ្ងៃ រាល់ពេលសុទ្ធតែមុខវិទ្យាដែលខ្ញុំពេញចិត្តរៀនទាំង អស់ ព្រោះថាវាគឺជាគន្លឹះសំរាប់ខ្ញុំឈានទៅរកភាពជោគជ័យ នាថ្ងៃអនាគត់ ដើម្បីខ្លួន ឯង គ្រួសារ និង សង្គមជាតិ ។ចំណាប់អារម្មណ៏នៅក្នុងការសិក្សានៅផ្នែក អាយធី គឺហាក់ដូចជា ខ្ញុំបានផ្លាស់ផ្ដូរជីវិតថ្មី សប្បាយរីករាយ ធ្វើអោយខ្លួនខ្ញុំយល់បាននូវអ្វីដែលខ្ញុំមិនដែលដឹងពីមុន មក និងមូលហេតុធំដែលខ្ញុំរៀននៅផ្នែកនេះគឺដោយសារតែខ្ញុំចង់យល់ដឹងពី កុំព្យូទ័រ និង ភា សាអង់គ្លេសច្រើន និយាយទៅខ្ញុំចូលចិត្តរៀនផ្នែកនេះ ។សេចក្ដីបញ្ចប់ ខ្ញុំសូមអោយលោកពុក មាន​សុខភាពល្អ កម្លាំងមាំមួន អាយុយឺនយូ ហើយមានសុវតិភាពគ្រប់ពេលវេលាគ្រប់ទីកន្លែង ដើម្បីជួយដល់អ្នកក្រីក្រ ឬ អ្នកដែលជួបទុកលំបាកនៅក្នុងប្រទេសកម្ពុជា ក៏ដូចជានៅប្រទេស នានា នឹងសូមជូនពរមិត្តដែលរៀនជាមួយគ្នា ​មិត្តដែលស្គាល់ខ្ញុំដែលកំពុងតែបន្ដការសិក្សានៅ ទីណាក៏ដោយសូមអោយអ្នកទាំងអស់សំរេចបាននូវគោលបំណងដែលខ្លួនបានប៉ង ហើយ ទទួលបានជោគជ័យក្នុងឆាកជីវិតរៀងទៅអើយ ៕ សូមអរគុណ!

រូបភាពពិសេស (ពិនិត្យមើលរាល់ថ្ងៃ និងរាល់ពេលវេលា)


នៅក្នុងពិភពលោកយើងនេះ មនុស្សគ្រប់រូមតែងតែមានអារម្មណ៏ម៉្យាងគឺភាពសុខសាន្ដ ភាពរើករាយ សេរីភាព សុភមង្គល ភាពសំបូរសប្បាយ ទាំងអស់នេះសុទ្ធតែជាគោលដៅមួយដ៏សំខាន់សំរាប់មនុស្សគ្រប់រូបដែលតែងតែចងបានគ្រប់បុគ្គលទាំងអស់ ។ ដោយឡែកក្នុងការជួយធ្វើអោយអារម្មណ័របស់អ្នកសប្បាយរើករាយ ដោយការមើលរូបភាពផ្លែកៗ ចំឡែកអារម្មណ៏ ឬធ្វើអ្វីផ្សេងៗអាស្រ័យទៅតាមការចូលចិត្តរបស់អ្នករាល់គ្នា ។ខាងក្រោមនេះសុទ្ធជារូបភាពដែលមើលទៅហាក់ដូចជាអាចជួយចំនួយដល់អារម្មណ៏មួយចំនែកដែល និងជាពិសេសវាជារូបមន្ដម៉្យាងសំរាប់ការកែកំសាន្តពេលអ្នកមានអារម្មណ៏ធុញថប់ សំរាកពីការងារផងដែរ ។
happy with fish
happy with fish
happy forever
happy forever


happy forever
happy forever
happy forever
happy forever


Wikipedia languages

ទំព័រគំរូ:Main Page interwikis


នាងខ្ញុំឈ្មោះ អួន នី​ ភេទ ស្រី អាយុ ១៩ ឆ្នាំ ជាសិស្សរៀននៅ សាលាបច្ចេកទេសដុនបូស្កូកែប​ ផ្នែក ពតិមានវិទ្យា និង​ភាសា



នេះគឺជាស្រុកកំណើតរបស់ខ្ញុំ
នេះគឺជាស្រុកកំណើតរបស់ខ្ញុំ