អ្នកប្រើប្រាស់:Sokha SC
[១] សូមស្វាគមន៍មកកាន់ទំព័ររបស់យើងខ្ញុំ។នាងខ្ញុំឈ្មោះ រដ្ឋ សុខា ភេទស្រី កើតនៅថ្ងៃទី០៨ ខែសីហា ឆ្នាំ១៩៩៨ ជាសិស្សរៀននៅសាលាបច្ចេកទេសដុន បូស្កូកែប ផ្នែកទំនាក់ទំនងសង្គមនិងសារពត៌មានឆ្នាំទីមួយ ទីកន្លែងកំណើត៖ ភូមិសំរិត ឃុំសំបូរ ស្រុកប្រាសាទសំបូរ ខេត្តកំពង់ធំ។ នាងខ្ញុំចង់ក្លាយជាអ្នកសារពត៌មាន ព្រោះនាងខ្ញុំចង់ផ្សព្វផ្សាយពីបញ្ហាអ្វីៗដែលមាននៅក្នុងប្រទេសកម្ពុជា។ រូបភាពតូច
ថៃ្ងនេះ ថ្ងៃសុក្រ,ទី២៩ខែវិច្ឆិកា ឆ្នាំ ២០២៤
|
en-3 | This user is able to contribute with a medium level of English. អ្នកSokha SCចេះនិយាយភាសាអង់គ្លេសមធ្យម |
ខេត្តកំពង់ធំ
[២] [៣] ខេត្តកំពង់ធំ គឺជាខេត្តមួយដែលស្ថិតនៅចំកណ្ដាលគេ ក្នុងចំណោមខេត្តទាំងអស់ដែលស្ថិតនៅក្នុងប្រទេសកម្ពុជា។ វាមានព្រំប្រទល់ជាប់ខេត្តសៀមរាប នៅភាគពាយព្យ ព្រះវិហារនៅភាគខាងជើង ស្ទឹងត្រែងនៅភាគឦសាន ក្រចេះនៅខាងកើត កំពង់ចាម កំពង់ឆ្នាំង នៅខាងត្បូង និង បឹងទន្លេសាបនៅភាគខាងលិច។ ខេត្តកំពង់ធំមានទីរួមខេត្តឈ្មោះក្រុងស្ទឹងសែន ដែលជាទីក្រុងមួយដែលមានប្រជាជន ៣០ ០០០ នាក់ មានទេសភាពដ៏ល្អប្រណីត គួរអោយចាប់ចិត្ត ស្ថិតនៅតាមបណ្តោយនៃច្រាំងដងស្ទឹងសែន។ ខេត្តនេះមានផ្ទៃដីសរុប ១៣ ៨១៤ សហាតិមាត្រការ៉េហើយបែងចែកជា ៨ ស្រុក-ក្រុង, ៨១ ឃុំ-សង្កាត់ និង ៧៣៤ ភូមិ[២]។ ខេត្តកំពង់ធំជាខេត្តមានផ្ទៃដីធំទី២នៅក្នុងប្រទេសកម្ពុជា។ ខេត្តកំពង់ធំគឺសម្បូរទៅដោយដំនាំស្រូវ ដែលមានទាំងស្រូវប្រាំង និងស្រូវវស្សា ដំនាំហូបផ្លៃ បន្លែជាច្រើនប្រភេទនិងជាពិសេសគឺមានប្រាសាទសំបូរព្រៃគុក ដែលសរុបមានប្រមាណជិតពីររយប្រាសាទដែលទាក់ទាញភ្ញៀវទេសចរណ៍ គ្រប់ទីកន្លែងដែលមកទស្សនា កំសាន្ដសំរាកលំហែកាយនៅទីនោះ ហើយអាចឲ្យភ្ញៀវដែលមកទស្សនានៅទីនោះសិក្សាស្រាវជ្រាវផងដែរ។
ស្រុកប្រាសាទសំបូរ
ស្រុកប្រាសាទសំបូរ ទីតាំងស្ថិតនៅភូមិសំបូរ ឃុំសំបូរ ស្រុកប្រាសាទសំបូរ នៅស្រុកប្រាសាទសំបូរនេះគឺមានប្រាសាទសំបូរព្រៃគុកជាច្រើន ហើយមានវត្តមួយ មានផ្សារតូចធំ ជាពិសេសគឺមានដំណាំដ៏ខៀវស្រងាត់ ផ្លែឈើដែលគួរឲ្យចង់ញ្ញុំាំទៀតជាច្រើន។
[៤] ភូមិសាស្រ្ដ
ខេត្តកំពង់ធំបែងចែកជាពីរតំបន់៖
[៥] ភាគខាងជើងផ្លូវជាតិលេខ៦៖ គឺផ្ទៃដីគ្របដណ្តប់ទៅដោយផ្ទៃដីខ្ពង់រាប និងព្រៃឈើប្រមាណ ៧០ ភាគរយ ហើយអាកាសធាតុផ្តល់ផលល្អសម្រាប់របរកសិកម្មនានា ដូចជាការធ្វើស្រែចម្ការ ហើយរុក្ខសាស្រ្ត និង សត្វពាហនៈគឺអោយទិន្នផលល្អ។
ភាគខាងលិចផ្លូវជាតិលេខ៦៖ គឺផ្ទៃដីគ្របដណ្តប់ទៅដោយតំបន់វាលរាបដែលលាតសន្ធឹងទៅដល់ បឹងទន្លេសាប។ នៅតំបន់នេះអាកាសធាតុផ្តល់ផលល្អសម្រាប់របរកសិកម្ម និងនេសាទត្រី ដើម្បីបំពេញតម្រូវការ នៅតាមខេត្ត និងការនាំចេញទៅក្រៅប្រទេសជិតខាងផងដែរ។ ពីរក្នុងចំណោមតំបន់ស្នូលទាំងបីនៅក្នុងឋបនីយដ្ឋានជីវមណ្ឌលទន្លេសាប ស្ថិតនៅកំពង់ធំ។ បឹងឆ្មារ (១៤ ៥៦០ ហិកតា) និង ស្ទឹងសែន (៦ ៣៥៥ ហិកតា)។[៤]
ផលិតផលស្រូវ
ស្រូវគឺជាទិន្នផលសំខាន់បំផុតសម្រាប់ប្រជាជនទូទៅ មិនត្រឹមតែខេត្តកំពង់ធំនោះទេគឺគ្រប់ខេត្តទាំងអស់នៅក្នុងប្រទេសកម្ពុជា។ ដំណាំស្រូវគឺផ្ដល់ទិន្នផលខ្ពស់សម្រាប់ប្រជាកសិករទូទៅ។
សេដ្ឋកិច្ច
[៦] ខេត្តកំពង់ធំក៏ជាផ្នែកមួយដ៏ធំបំផុតចំពោះ ផលិផល គ្រាប់ស្វាយចន្ទីនៅក្នុងប្រទេសកម្ពុជា ជាមួយផ្ទៃដីដាំដុះនៅក្នុងឆ្នាំ ២០០៣ ដល់ ២០០៤ ប្រមាណ ៦ ៣៧១ ហិកតា។កំពង់ធំ ស្ថិតនៅជាប់នឹង បឹងទន្លេសាប ហើយ នៅក្នុងឆ្នាំ ២០០៣ ដល់ ២០០៤ គេបានចាប់ទុកថាជាខេត្តនៃប្រភពត្រីដ៏ច្រើនលើសលុបប្រហែល (១៨ ៨០០ តោន) និង ជាតំបន់ជាប់ចំណាត់ថ្នាក់លេខ ៤ ដែលមានត្រីច្រើនជាងគេបំផុត ដែលអាចចិញ្ចឹមប្រទេសកម្ពុជាបាន (១ ៨០០ តោន)។ ត្រីភាគច្រើនដែល បានកើនឡើងគឺដោយសារមានការចិញ្ចឹមនៅតាម គ្រួសារនានា ជាមួយនិងការខិតខំប្រឹងប្រែងចិញ្ចឹម នៅតាមវាលស្រែ។
ភោជនីយដ្ឋាន និង ទីកន្លែងស្នាក់នៅ
សណ្ឋាគារ និង ភោជនីដ្ឋានអរុណរះ ៖ គឺជាទីកន្លែងដែលមានប្រជាប្រិយភាពជាងគេក្នុងខេត្ត ដោយមានបម្រើអាហារទំនើបៗ អាហារចិន និងអាហារខ្មែរ ដោយមានតម្លៃសមរម្យ ដោយសារកត្តាទាំងនេះហើយទើបមានប្រជាប្រិយភាពកាន់ខ្លាំងឡើង។ បុគ្គលិកបម្រើការអាចនិយាយភាសាអង់គ្លេស និងភាសាដទៃទៀតបានយ៉ាងល្អ។ សណ្ឋាគារ និង ភោជនីយដ្ឋាន នាគមាស ៖ មានបម្រើម្ហូបអាហារ ចិននិងអាហារខ្មែរ ចាប់ពីពេលព្រឹក រហូតដល់ពេលយប់ម៉ោង ៨:៣០។ ភោជនីយដ្ឋានមនោរម្យ ៖ ភោជនីយដ្ឋានមនោរម្យនេះ មានទីតាំងស្ថិតនៅក្បែរនឹង សណ្ឋាគារមិត្តភាព។ ទីនេះគឺពិតជាមានប្រជាប្រិយភាពខ្លាំង នៅតាមបណ្តោយផ្លូវជាតិលេខ៦ ទៅភាគខាងជើង និងជាពិសេសទៅទៀតនោះគឺមានបម្រើនូវអាហារពេលព្រឹកទៀតផង។ ភោជនីយដ្ឋាន៩មករា ៖ គឺស្ថិតនៅភាគខាងជើងនៃស្ពានខេត្តកំពង់ធំ ដែលនៅតាមបណ្តោយផ្លូវជាតិលេខ៦និងជាភោជនីយដ្ឋានមួយក្នុងចំណោម ភោជនីយដ្ឋានទាំងបី។ នៅថ្ងៃមានពិធីបុណ្យជាតិធំៗ ខេត្តកំពង់ធំកាន់តែសប្បាយ ព្រោះមានមនុស្សជាច្រើនវិលត្រលប់មក ស្រុកកំណើតរបស់ពួកគេវិញដែលធ្វើឲ្យមានសភាពអ៊ូអរខុសពីធម្មតា។ មានន័យថាចំនួនអ្នកដើរកំសាន្ត ក៏កាន់តែច្រើនដូចគ្នា គឺពាសពេញកន្លែងទេសចរណ៍ទាំងអស់ ទាំងតំបន់ទេសចរណ៍ធំៗ និងកន្លែងផ្សេងទៀត។ នៅពេលបុណ្យជាតិ តែងមានមនុស្សមកកំសាន្ដពីខេត្តដទៃជាច្រើន ដូច្នេះហើយតំបន់ទេសចរណ៍ ភោជនីយដ្ឋាន និង កន្លែងស្នាក់នៅនីមួយៗគឺពោរពេញទៅដោយមនុស្សដែលមកសំរាកលំហែកាយ ទស្សនាតំបន់ទេសចរណ៍ផ្សេងៗ និង លេងល្បែងប្រជាប្រិយនៅតាមវត្តផ្សេតៗទៀតជាច្រើនផងដែរ។
ទេសរដ្ឋមន្រ្តីមន្ត្រីក្រសួងផែនការ</ref>
ខេត្តកំពង់ធំ | |
---|---|
ស្រុកប្រាសាទសំបូរ | |
[[File:|250px|none|alt=|]] | |
ផែនទីកំពង់ធំក្នុងប្រទេសកម្ពុជា | |
កូអរដោនេ: 12°42′N 104°53′E / 12.700°N 104.883°ECoordinates: 12°42′N 104°53′E / 12.700°N 104.883°E | |
ប្រទេស | កម្ពុជា |
ទីរួមខេត្ត | ស្ទឹងសែន |
រដ្ឋាភិបាល | |
• អភិបាលខេត្ត | អ៊ុត-សំអន (គ.ប្រ.ក.) |
ផ្ទៃក្រឡា | |
• សរុប | ១៣៨១៤ គម2 (៥៣៣៤ ម៉ាយ ការ) |
ប្រជាជន | |
• សរុប | ៧០៨៣៩៨ |
ស្រុក-ក្រុង | ៨ |
ឯកសារយោង
[កែប្រែ]- ↑ [១]សហគមន៍ឦសានបុរី រចនាដោយ: Camtech ភូមិនៅតំបន់សម្បូរព្រៃគុកមានលក្ខណៈសាមញ្ញណាស់។ ពួកគេគឺជាបង្ហាញពីលក្ខខណ្ឌនៃការរស់នៅតាមជនបទសាមញ្ញកម្ពុជាទូទាំងភាគច្រើននៃប្រទេសនេះ។
- ↑ [២]ឈ្មោះ: H.E. ចេញស្នាក់នៅ ទីតាំង: អភិបាលរងខេត្តកំពង់ធំ
- ↑ [៣]ឈ្មោះ: លោក Shaw បាន Phaho មុខតំណែង: អនុប្រធានការិយាល័យផែនការនិងការវិនិយោគទំនាក់ទំនង
- ↑ [៤]ឈ្មោះ: លោកឡាំ Pichrorthna តួនាទី: ប្រធានការិយាល័យពាណិជ្ជកម្ម
- ↑ [៥]ប្រភព: ភ្នំពេញប៉ុស្តិ៍ ច័ន្ទ, 25 មេសាឆ្នាំ 2016 Niem ឆេងនិងសែនដាវីត បំបែកឯតទគ្គកម្មសីតុណ្ហភាពនិងបង្កើតជាតំបន់អភិរក្សនៅឆ្នាំ 2012
- ↑ [៦]ទំនាក់ទំនងផ្ទាល់ខ្លួនសម្រាប់បញ្ហាវិនិយោគនៅក្នុងខេត្តនេះ
- ↑ [៧]ក្រសួងផែនការ ភ្នំពេញខែសីហាឆ្នាំ 2008
- ↑ [៨]ឧត្តមឆាយថន