Jump to content

ឥន្ទ្ររាជ

ពីវិគីភីឌា

ឥន្ទ្ររាជ ជាប្រភេទប្រលោមលោកច្នៃប្រតិដ្ឋបែបផ្សងព្រេង និងអភីនិហារ និពន្ធដោយលោក ទីម សុឃៀង (ទិនករ)។ ឥន្ទ្ររាជ ជាប្រលោមដែលមានចំនួន៥ភាគ ហើយអ្នកនិពន្ធបានបង្កើតសាច់រឿងដោយផ្សារភ្ជាប់ពិភពរបស់មនុស្ស ទៅនឹងពិភពក្រៅពីមនុស្សដូចជា ឋានសួគ៌ ឋានខ្មោច បិសាច និងសត្វចម្លែកជាដើម។

ឥន្ទ្ររាជ
ឯកសារ:ឥន្ទ្ររាជ .jpg
ភាគទី១ បោះពុម្ពលើកទី១ (២០២១)
អ្នកនិពន្ធទីម សុឃៀង (ទិនករ)
អ្នករចនាក្របឡម ភីរៈ
ប្រទេសកម្ពុជា
ភាសាខ្មែរ
Genre(s)ផ្សងព្រេង ប្រតិដ្ឋ អភិនីហារ អច្ឆរិយ
គ្រឹះស្ថានបោះពុម្ពផ្សាយសៀវភៅជីវិត
ឆ្នាំបោះពុម្ពខែមិថុនា ឆ្នាំ២០២១
ប្រភេទមេឌា (ទម្រង់)ក្របទន់
ទំព័រ២៩២ទំព័រ
ល.ស.ប.អ.978-9924-9459-0-1

សង្ខេប (ភាគទី១)

[កែប្រែ]

ថ្ងៃមួយស្ដេចខ្មោចបានចាប់ម្ដាយរបស់រាជ ដោយឱ្យគេទៅរកព្រះខ័ឌ្គរាជ្យយកមកដោះដូរជាមួយជីវិតម្ដាយរបស់គេ។ រាជក៏សម្រចចិត្តចេញទៅរកព្រះខ័ឌ្គរាជ្យនោះ ដោយមានការចូលរួមពីមិត្តរបស់គេពីរនាក់ទៀត គឺវតីទេវី និងរឹទ្ធិស័ក្តិ។ មនុស្សម្នាក់បានឱ្យផែនទីម្យ៉ាងទៅពួកគេដើម្បីស្វែងរកព្រះខ័ឌ្គរាជ្យ។ ក្នុងដំណើរផ្សងព្រេងទៅរកព្រះខ័ឌ្គនោះពួកគេត្រូវប្ដូរជីវិត ដោយឆ្លងកាត់ដើមឈើមានជីវិត ល្អាងអគ្គី សត្វក្របីភ្លើងដែលមានដងខ្លួនផ្គុំឡើងពីថ្មជាច្រើនដុំ រួមទាំងកុលសម្ព័ន្ធក្នុងព្រៃ រូបចម្លាក់មានវិញ្ញាណ និងសត្វបិសាចចម្លែក ជាពិសេសនោះ គឺមនុស្សពស់ ដែលជាមនុស្សតែមួយបានជួយពួកគេក្នុងការស្វែងរកព្រះខ័ឌ្គរាជ្យ។ ពេលបានព្រះខ័ឌ្គរាជ្យហើយ ពួកគេក៏ទៅកាន់ឋានរបស់ស្ដេចខ្មោចដើម្បីជួយជីវិតម្ដាយត្រលប់មកវិញ តែស្ដេចខ្មោចមិនគោរពពាក្យសន្យាដោយចាប់ពួកគេឃុំទុកព្រោះនៅមានប្រយោជន៍។ មហេសីរបស់ស្ដេចខ្មោចជាមនុស្សគោរពពាក្យសច្ចៈក៏បានលួចយកព្រះខ័ឌ្គដើម្បីនាំអ្នកទាំងបួនត្រលប់ទៅផ្ទះវិញ។ រាជក៏បានយកព្រះខ័ឌ្គទៅប្រគល់ឱ្យព្រះឥន្ទដែលជាស្ដេចឋានសួគ៌ តាមច្រកទ្វាឋានសួគ៌នៅលើភ្នំបូកគោ។ ប៉ុន្តែមានរឿងរ៉ាវអាថ៌កំបាំងជាច្រើនទៀតដែលរាជមិនបាននឹកស្មានដល់....

តួអង្គ

[កែប្រែ]
  • ឥន្ទ្ររាជ
  • វតីទេវី
  • រឹទ្ធិសក្តិ
  • លោកគ្រូទេពបុរី
  • ម្ដាយរបស់រាជ
  • ខ្វាន់
  • ស្ដេចខ្មោច
  • មហេសីស្ដេចខ្មោច
  • ព្រះឥន្ទ