ឥសីភ័ក្ដិធម្មឫទ្ធិ

ពីវិគីភីឌា

ឥសីភ័ក្ដិធម្មឫទ្ធិ លោកជាបុរោហិត និងគ្រូបាធ្យាយរបស់ព្រះកេតុមាលា មានក្មួយម្នាក់នាម បទុមវរវង្ស។ ចំពោះ​ពង្សាវតារ​វត្ដ​កោកកាក​វិញ​ ​គឺ​ព្រះ​បទុមវរវង្ស​ ​ដែល​បាន​សោយរាជ្យ​បន្ដ​ពី​ព្រះ​កេតុមាលា។​ ​ព្រះ​បទុមវរវង្ស​ ​ត្រូវជា​ក្មួយ​របស់​ឥសី​ភ័ក្ដិធម្មឫទ្ធិ​ ​គ្រូបាធ្យាយ​របស់​ព្រះ​កេតុមាលា ​(នៅ​ក្នុង​ក្រឹត្យ​ក្រម​វិន័យ​ ​ទំនៀមទំលាប់​ខ្មែរ​ ​កាលបើ​អស់​លែង​មាន​ពូជពង្ស​វង្សត្រកូល​ស្ដេច​ហើយ​ ​នោះ​បុរោហិត​ ​មាន​សិទ្ធិ​ឡើង​សោយរាជសម្បត្ដិ​បន្ដ​បាន)។ មុន​នឹង​បាន​ឡើង​សោយរាជ្យ​ ​ព្រះ​អង្គ​បាន​រៀប​ការ​ជាមួយ​នឹង​ក្មួយ​ស្រី​ព្រះមហាក្សត្រ​។