ឧទ្យានជាតិកែប
ឧទ្យានជាតិកែប | |
---|---|
Kep National Park | |
IUCN category II (ឧទ្យានជាតិ) | |
Southeast Asia, Cambodia (green) | |
ទីតាំង | Kep, Cambodia |
កូអរដោនេ | 10°30′22″N 104°18′29″E / 10.50614988°N 104.30800459°ECoordinates: 10°30′22″N 104°18′29″E / 10.50614988°N 104.30800459°E |
ផ្ទៃដី | 50 km2 (19.3 sq mi)[១] |
បង្កើតឡើង | 1993[១] |
ឧទ្យានជាតិកែបមានទីតាំងស្ថិតនៅក្នុងដែនដីនៃ ខេត្តកែប ដែលមានចម្ងាយប្រមាណ ២៥ គីឡូម៉ែត្រ ពីទីក្រុងកំពត ហើយមានចម្ងាយ ១៧៣ គីឡូម៉ែត្រពីរាជធានីភ្នំពេញ ។ ឧទ្យានជាតិនេះមានផ្ទៃដី ៥.០០០ ហិកតា មានព្រំប្រទល់ ខាងជើងជាប់នឹងផ្លូវជាតិលេខ ១៦, ខាងត្បូងជាប់នឹងឆ្នេរសមុទ្រ, ខាងកើត និង ខាងលិចជាប់នឹងផ្លូវជាតិលេខ ១៦២ ។ បុរីកែបមានព្រំប្រទល់ប្រមាណ ១៥ គីឡូម៉ែត្រក្រៅពីផ្លូវគោក ផ្លូវសមុទ្រក៏អាចជាមធ្យោបាយគមនាគមន៍ដ៏សំខាន់ សម្រាប់សហគមន៍ក្នុងតំបន់ផងដែរ ។ ច្រើនជាងនេះទៅទៀតវាផ្តល់នូវធនធានសមុទ្រដ៏ច្រើនដល់ប្រជាជនក្នុងតំបន់ដូចជា ត្រី ក្តាម បង្គា មឹក លៀស ខ្យង ងាវ... ៘ ទិដ្ឋភាពដ៏ស្រស់ត្រកាលនៃឆ្នេរខ្សាច់គឺតំបន់ឧទ្យានជាតិកែប គឺជួយទាក់ទាញភ្ញៀវ ទេសចរជាតិ និង អន្តរជាតិឱ្យនៅស្នាក់កម្សាន្តតំបន់នោះផងដែរ ។ ផ្នែកមួយចំនួននៃមាត់សមុទ្រនៅភាគខាងកើត និង ខាងលិចនៃតំបន់នេះ ព្រៃកោងកាងលាតសន្ធឹងពីតំនាបទឹកប្រៃរហូតដល់មាត់សមុទ្រ ហើយព្រៃកោងកាងខាងលើនេះផ្តល់ជាថ្នាលបណ្តុះពូជ និង ជាទីសម្បុកពង កូនដល់ពពួកត្រី ក្តាម ខ្យង ល្មូន និង គ្រប់សត្វសមុទ្រ ។ ក្រៅពីនោះក៏ជាតំបន់តូចធំធ្លាប់មានប្រវត្តិថា ជាតំបន់ជម្រកធម្មជាតិដ៏សំខាន់សម្រាប់សត្វព្រៃ ដូចជាចតុប្បាទបក្សាបក្សីសម្បូរបែបប្រកបដោយជីវសាស្ត្រចម្រុះ និង សោភណភាពទេសភាពស្រស់បំព្រង ។ ដើម្បីរារាំងនឹងការដែលចេះតែមិនឈប់ឈរនូវការកាប់បំផ្លាញព្រៃឈើ បំផ្លាញជម្រកធម្មជាតិ និង ជីវសាស្ត្រចម្រុះនៅថ្ងៃទី ០១ ខែវិច្ឆិកា ឆ្នាំ ១៩៩៣ ត្រូវបានសម្រេច និង ប្រកាសដាក់ជាឧទ្យានជាតិដោយព្រះរាជក្រឹត ដែលឡាយព្រះ ហស្តដោយព្រះបាទសម្តេចព្រះនរោត្តម សីហនុវរ្ម័ន ។
ឯកសារយោង
[កែប្រែ]- ↑ ១,០ ១,១ "Kep National Park". WCMC. Retrieved 2009-08-28.