ឧទ្យានជាតិខោយ៉ៃ
Appearance
ឧទ្យានជាតិខោយ៉ៃ (ភាសាថៃ: อุทยานแห่งชาติเขาใหญ่) គឺជាឧទ្យានជាតិមួយក្នុងប្រទេសថៃ ដែលត្រូវបានបង្កើតឡើងក្នុងឆ្នាំ១៩៦២ ជាឧទ្យានជាតិទីមួយរបស់ប្រទេសថៃ ជាឧទ្យានជាតិធំជាងគេទីបីនៅក្នុងប្រទេសថៃ។ ឧទ្យានជាតិខោយ៉ៃ ស្ថិតនៅផ្នែកខាងលិចនៃជួរភ្នំសាមកំំំពែង នៅព្រំប្រទល់ភាគនិរតីនៃខ្ពង់រាបគោរាជ។ ភ្នំខ្ពស់បំផុតនៅក្នុងតំបន់នៃឧទ្យាននេះមានភ្នំខោរ៉មកំពស់ ១ ៣៥១ម៉ែត្រ។ ឧទ្យាននេះភាគច្រើនស្ថិតនៅក្នុងខេត្តនគររាជសីមា ប៉ុន្តែក៏មានផ្នែកខ្លះនៃខេត្តសារ៉ាបុរី, ប្រាចិនបុរី និង នគរនាយក ផងដែរ។
ឧទ្យានជាតិខោយ៉ៃ | |
---|---|
ទីកន្លែង | ខេត្តនគររាជសីមា,ប្រទេសថៃ |
តំបន់ | ២១៦៦ |
បង្កើតឡើង | ១៨ កញ្ញា ១៩៦២ |
ឧទ្យានជាតិខោយ៉ៃ គ្របដណ្តប់លើផ្ទៃដី ២១៦៦គីឡូម៉ែត្រការ៉េ មានរុក្ខជាតិចំនួន ៣០០០ប្រភេទ សត្វស្លាបចំនួន ៣២០ប្រភេទ។ ការសិក្សាអំពីសត្វព្រៃនាពេលថ្មីៗនេះ បង្ហាញថា ជួរសត្វ ជាពិសេសសត្វខ្លារស់នៅតិចតួច ត្រូវបានប៉ះពាល់ដោយសកម្មភាពរបស់មនុស្សនៅជិតកណ្តាលឧទ្យាន។