Jump to content

ឧបរាជ

ពីវិគីភីឌា

ឧបរាជ ឬ ឧបរាជ្យ ( ភូមា: ဥပရာဇာ ; ខ្មែរ: ឧបរាជ ; ថៃ: อุปราช  ; លាវ: ອຸປຮາດ) ពាក្យឧបរាជ គឺជាព្រះរាជាបន្ទាប់ គឺក្សត្រិយ៍ដែលមានរាជស័ក្តិរងបន្ទាប់ក្សត្រិយ៍ទ្រង់រាជ្យក្នុង​រាជវង្សពុទ្ធសាសនា ​ដែលមាននៅក្នុងប្រទេស​ភូមា កម្ពុជា ឡាវ និង ​ថៃ ព្រមទាំង​នគរ​ដៃ​​តូច​មួយ​ចំនួន​របស់​ខ្លួន។ ឧទាហរណ៍ :សម្តេចព្រះឧបរាជ ឬ សម្តេចព្រះមហាឧបរាជ( តាមបវេណីក្នុងកម្ពុជរដ្ឋ, នាទីរបស់សម្តេចព្រះមហាឧបរាជជាឋានៈសម្រាប់ត្រី ទាំងមន្ត្រីធំតូចសម្រាប់ព្រះអង្គ ក៏តាំងក្នុងឋានៈសម្រាប់ត្រីដែរ ។ មើលក្នុងពាក្យ សមណសក្តិ ទៀតផង ) ។ ពាក្យឧបរាជ្យ គឺជាសម្បត្តិឬមុខក្រសួងរបស់ក្សត្រិយ៍ឧបរាជ ។ ក៏បាន " ដែលជារបស់ក្សត្រិយ៍ឧបរាជ " ឧទាហរណ៍ :

មុខក្រសួងឧបរាជ្យ, ខេត្តឡើងឧបរាជ្យ ។

ពាក្យឧបរាជ ( ខ្មែរ: ឧបរាជ ) មានប្រភពមកពី ភាសាសំស្រ្កឹត និង ភាសាបាលី មានន័យត្រង់ថា អនុព្រះមហាក្សត្រ ដែលទទួលបានតំណែងបន្តពីព្រះមហាក្សត្រ។ គោរម្យងារ​ពេញ​លេញ​របស់ឧបរាជ ដើម្បី​ផ្តល់ជា​កិត្តិយស ​សម្តេចព្រះឧបរាជសម្តេចព្រះមហាឧបរាជ្យ តាមទំនៀមទំលាប់នៃព្រះរាជាណាចក្រកម្ពុជា សម្តេចព្រះមហាឧបរាជមានតួនាទីជាមន្ត្រីកំពូល គ្រប់គ្រងមន្ត្រីជាន់ខ្ពស់និងថ្នាក់ទាបផ្សេងទៀត។ [១]

សូម​មើល​ផង​ដែរ[កែប្រែ]

  1. Khmer dictionary, adapted from Samdach Chuon Nat Khmer dictionary, page 1643, published in 2007.