Jump to content

ឧស្សាហកម្មនិងសិប្បកម្មខ្មែរអង្គរ

ពីវិគីភីឌា

ប្រវត្តិសាស្រ្តកម្ពុជាមានរៀបរាប់ជាហូរហែរមកថាខ្មែរធ្លាប់មានប្រវត្តិសាស្រ្ត ដ៏ល្បីល្បាញនិងមានកិត្តិសព្ទល្បីខ្ទររន្ទឺ នាសម័យកាលដ៏កាយូរលង់ មកហើយ ហើយបានបន្សល់ទុកនូវកេរមរតក សម្បត្តិវប្បធម៌ជាច្រើនសម្រាប់កុលបុត្រខ្មែរជំនាន់ក្រោយ នេះគឺជាទំព័រ ប្រវត្តិសាស្ត្រខ្មែរ ជាហូរហែររៀបរាប់ចាប់តាំងពីសម័យបុរេប្រវត្តិសាស្ត្ររហូតដល់សម័យប្រវត្តិសាស្ត្រ ដែលបានចាប់ផ្ដើមឡើងនោដើមស.វទី១ នៃគ.ស ឧស្សាហកម្ម (ថ្ម ឈើ លោហៈ) និងសិប្បកម្ម (តម្បាញសំពត់ កញ្ជើ កុលាលភាជន៏) បានបង្ហាញពីវប្បធម៌ខ្មែរ ដែលមានទំនៀមទំលាប់ ប្រពៃណីជាសញ្ញាណសម្គាល់ ឬលក្ខណៈសម្បត្តិ​។ នាដើមស.វទិ១នៃគ.ស ជនជាតិចិនបានសរសសេរហើយថា មនុស្សខ្មែរមានជំនាញ ក្នុងការសាងសង់ផ្ទះសម្បែង អំពីឈើ លំអទៅដោយ ក្បូរក្បាច់រចនាយ៉ាងល្អវិចិត្រ ហើយថែមទាំងចេះផលិត នូវគ្រឿងអលង្កាដរបានយ៉ាងល្អិតល្អ ទៀតផង ។ ម្យ៉ាងវិញទៀតក៏មានការពិពណ៌នាអំពីការប្រើប្រាស់ កុលាលភាជន៏ ធ្វើអំពីមាស, ស្ពាន់, ដីយ៉ាងច្រើនឥតគណនាថែមទៀតផង ។ កម្រិតបច្ចេកទេសនេះ ក៏ត្រូវបានកត់ត្រានាស.វ ទី១៣ ពោលគឺ១៣០០ឆ្នាំក្រោយ ដោយលោកជីវតាកួន ។ លោកបានសរសេរថា​ ពីឆ្នេរទឹកសមុទ្រចន្ទបុរី ដល់ទីក្រុងបាហ្កាប្រទេសភូមា ខ្មែរចេះផលិតអំបិល ដោយយកទឹកសមុទ្រទៅហាលអោយស្ងួត ។ ហើយនៅលើភ្នំមានការរដ្ឋាន អំបិលធម្មជាតិ ដែលមានគុណភាពខ្ពស់ជាងអំបិលទឹកប្រៃ ។ ក្រៅពីនេះ កំណត់ហេតុចិន ក៏បានអោយដឹងទៀតថា ខ្មែរចេះធ្វើទូកសមុទ្រធំៗ ទូកចម្បាំង ឬទុកធម្មតា ។ ការត្បាញសូត្រ, ឬការធ្វើកញ្ជើ និងលោហៈធាតុគ្រប់ប្រភេទ ដើម្បីធ្វើគ្រឿងប្រើប្រាស់ តុបតែងលំអកាយ ឬក៏រូបនៃពពួកទេវតា ។ អ្វីៗគ្រប់យ៉ាងដែលទើបតែលើកយកមក ឆ្លុះបញ្ចាំងតាមរយៈចម្លាក់ ប្រាសាទតំណាងអោយពួកស្រីរាំ ទេវតា ឬមនុស្ស លើជញ្ជាំងប្រាសាទថ្មនានាយ៉ាងប្រាកដ ដែលប្រកបដោយកម្រិតបច្ចេកទេសយ៉ាងខ្ពស់បំផុត ។ មិនត្រឹតែប៉ុណ្ណោះសោតទេ ដើម្បីផលិតកុលាលភាជន៏ ខ្មែរចេះប្រើឥដ្ឋសម្រាប់ដុតយ៉ាងស្ទាត់ជំនាញផងដែរ ។ ប៉ុន្តែជាអកុសល មួយភាគធំនៃចំនួនឡឥដ្ឋ ឬគ្រឿងបុរាណទាំងនោះ សព្វថ្ងៃស្ថិតនៅខេត្តខ្មែរបុរាណមួយ គឺខេត្តបុរីរម្យក្នុងទេកដីប្រទេសថៃ សព្វថ្ងៃនេះ ។ នៅប្រទេសខ្មែរសព្វថ្ងៃនេះគេឃើញមាន ស្ថានីយ៏ ប្រវត្តិសាស្ត្រពីរសំខាន់ជាងគេនៅខេត្តសៀមរាប ដូចជាស្ថានីយតានីជាដើម។ ជារួមមកយើងឃើញថាក្នុងរយៈកាលដែលស្ថិតរវាងស.វទី៩ ទៅ១២នៃគ.ស. ជនជាតិខ្មែរបានស្គាល់នូវវឌ្ឃនភាពខ្ពស់កប់កំពូលមួយ ។ សមិត្ធផលនេះឆ្លុះបង្ហាញអោយឃើញ នូវភាពឯកភាពក្នុងពហុនៃវប្បធម៌ខ្មែរ ។ យុគសម័យថ្មីនេះ គឺសម័យមហានគរគឺជាយុគដែលខ្មែរបានកសាងរូបចម្លាក់ធ្វើអំពីថ្ម ឬសំរឹទ្ធិធមៗ ដូចជារចនាបថកោះកេរ បាពួន និង​បាយ័ន ដែលគេពុំធ្លាប់មានពីមុនមកដូចជា ចម្លាក់សំរឹទ្ធិមួយកំណាត់ តំណាងអោយយព្រះនារាយណ៏កំពុងផ្ទុំ លើសមុទ្រមកពី ប្រាសាទ មេបុណ្យ ឬក៏រូបសិង្ហ ដំរី និងទ្វារបាលសំរឹទ្ធិ នៅតីក្រុងមនដាល័យប្រទេសភូមា ដែលបានមកពីខេត្តអាយុធ្យាជាដើម ។ យើងមិនដឹងប្រាកដទេថា តើមានរូសំរឹទ្ធិធមៗនៅសម័យនគរភ្នំដែរឬអត់? តែបើតាមចម្លាក់ដែលគេរកឃើញនៅភូមិត្នោត នៅខេត្តបុរីរម្យវិញ យើងអាចដឹងថា នសសម័យចេនឡាខ្មែរក្នុងភូមិភាគនេះ ចេះសូនរូបចម្លាក់ទេវរូបធំៗ ដើម្បីតំណាងអោយព្រះពោធិសត្វអវលាកេស្វារ៖ ក្នុងអំឡុងស.វទី៧ និងទិ៨ នៃគ.ស ។ ក្រៅពីនេះនៅមានការរដ្ឋានជាច្រើន ដែលផ្ដល់នូវថ្មសម្រាប់ការសាងសង់ប្រាសាទ ការរដ្ឋាននៅស៊ីគាវ​ក្នុងខេត្តនគររាជសីមា និងការរដ្ឋានថ្ម នៅភ្នុះគូលែនជាដើម ។ ហើយយើងក៏ដឹងដែរថា ខ្មែរនាសម័យអង្គរបានជីកយករ៉ែដែកនៅភ្នំដែកក្នុងស្រុក រវៀង ខេត្តព្រះវិហារបច្ចុប្បន្ន ដើម្បីយកទៅប្រើប្រាស់ ។