E-commerce
ជំពូកនៃ |
ប្រព័ន្ធពាណិជ្ជកម្មអេឡិចត្រូនិច |
ឥវ៉ាន់ និង សេវាកម្មនៅលើបណ្ដាញ |
---|
សេវាកម្មលក់រាយ |
ធនាគារ |
Marketplace services |
Trading communities |
Mobile commerce |
E-procurement |
Purchase-to-pay |
E-commerce គឺជាការលក់ទំនិញដោយប្រើប្រាស់បច្ចេកវិទ្យាធ្វើជាយានដែលអ្នកខ្លះស្គាល់ថាជា electronic commerce (ប្រព័ន្ធពាណិជ្ជកម្មអេឡិចត្រូនិច)។ ប្រព័ន្ឋពាណិជ្ជកម្មអេឡិចត្រូនិចពឹងទៅលើប្រព័ន្ឋបណ្តាញ ហើយនិងប្រព័ន្ឋអ៊ីនធើណេត។ ប្រព័ន្ឋនេះបានធ្វើការទូទាត់ប្រាក់តាមរយៈប្រព័ន្ឋធនាគារ ដោយអ្នកលក់និងអ្នកទិញអាចប្រើប្រាស់ វីសាកាត ម៉ាស្ទើកាត រឺក៏អាចប្រើប្រាស់នូវសេវាទូទាត់ប្រាក់ដ៏ពេញនិយមមួយចំនួនដូចជា paypal និង Google Checkout។ ជាទូទៅក្រោយពីការទូទាត់ប្រាក់តាមប្រព័ន្ឋស្វ័យប្រវត្តិរួចរាល់ហើយអ្នកលក់នឹងអ្នកទិញនឹងធ្វើការទំនាក់ទំនងគ្នា តាមរយៈសារអេឡិចត្រូនិច ដើម្បីរកវិធីសាស្រ្តដែលងាយស្រួលក្នុងការបញ្ជូនទំនិញអោយដល់ដៃអតិថិជនដោយសុវត្ថិភាព។ ប្រព័ន្ឋពាណិជ្ជកម្មអេឡិចត្រូនិចអនុញ្ញាតអោយអតិថិជនធ្វើការស្វែងរកទិញទំនិញ ជាច្រើនហាងក្នុងពេលដ៏ខ្លី ដោយមិនចាំបាច់ចំណាយពេលវេលាក្នុងការដើររកទំនិញ។ អ្វីដែលអ្នកត្រូវការនោះគឺ ប័ណ្ណឥណទាន កុំព្យូទ័រ និងប្រព័ន្ឋអ៊ីនធើណែត តែប៉ុណ្ណោះ។ តាមរយៈប្រព័ន្ធពាណិជ្ជកម្មអេឡិចត្រូនិច អ្នកមិនត្រឹមតែលក់ទំនិញនៅក្នុងតំបន់របស់អ្នកតែប៉ុណ្ណោះទេ អ្នកអាចធ្វើការផ្សព្វផ្សាយទំនិញ និងធ្វើការពាណិជ្ជកម្មបានយ៉ាងទូលំទូលាយ និងចំណាយថវិកាតិច។ សព្វថ្ងៃនេះ ប្រព័ន្ឋពាណិជ្ជកម្មអេឡិចត្រូនិចមិនត្រឹមតែអាចអោយអ្នកធ្វើការលក់ទំនិញប្រើប្រាស់ តែប៉ុណ្ណោះទេ អ្នកក៏អាចលក់នូវទំនិញដែលជាប្រភេទបច្ចេកវិទ្យាបានផងដែរ ក្នុងនោះមានដូចជា Hosting, ឈ្មោះ Doman, កម្មវិធីកុំព្យូទ័រ, ល្បែងកម្សាន្ត, ចម្រៀង, វីដេអូ និង សេវា កម្ម ទាញយកឯកសារ។ សព្វថ្ងៃនេះប្រព័ន្ឋប្រព័ន្ឋពាណិជ្ជកម្មអេឡិចត្រូនិចបានធ្វើការអភិវឌ្ឍដោយក្រុមហ៊ុនធំៗជាច្រើន ក្នុងគោលបំណង បង្កើននូវចំនួនអតិថិជនរបស់ពួកគេនៅពាសពេញពិភពលោក។ ទោះបីជាយ៉ាងណាក៏ដោយ តំលៃដែលផលិតផលដែលត្រូវលក់មានការខុសគ្នាទៅតាមតំបន់។