Jump to content

ESET

ពីវិគីភីឌា
ESET, spol. s r.o.
ប្រភេទក្រុមហ៊ុនPrivate Limited Company
ឧស្សាហកម្មsoftware industry Edit this on Wikidata
បង្កើតឡើងSlovakia (1992)
ទីស្នាក់ការ​ក​ណ្តា​លBratislava, Slovakia
ប្រាក់ចំណូល៤៨៥០០០០០០ (២០១៨) Edit this on Wikidata
៦៨១០០០០០ (២០១៨) Edit this on Wikidata
ចំនួន​និយោជិក
១០០០ Edit this on Wikidata
គេហទំព័រESET.com

ESET គឺ​ជា​ទី​ស្នាក់​ការ​ក្រុម​ហ៊ុន​ប្រ​ព័ន្ធ​សុវត្ថិភាព​ពត៌មាន​វិទ្យា​នៅក្នុងBratislava,Slovakia ដែល​បាន​រក​ឃើញ​ដោយ​សហ​ទុន​​ក្រុម​ហ៊ុន​ពីរ។​ ក្រុមហ៊ុននេះបានទទួល​កិត្តិយស​ជា​ក្រុមហ៊ុនស្លូវ៉ាគី​ដែលជោគជ័យបំផុត​ក្នុង​ឆ្នាំ​២០០៨​, ២០០៩ និង​២០១០។ ESET មានការរិយាល័យផ្តាល់នៅ San Diego, Califonia, Buenos, Aires, Argentina, Prague, Czech Republic, and Kraków, Poland ជាអ្នកចែកចាយជំវិញ១៨០ប្រទេស។

ក្នុងខែធ្នូ ឆ្នាំ២០១០, ក្រុមហ៊ុននេះបានប្រកាសឈ្មោះលោក Richard Marko ជា Global CEO, Milan masaryk ជា​ CFO, Pavol luka ជា​ CTO, Juraj Malcho ជា Chief Research Officer, Ignacio Sbampato ជា​អ្នកគ្រប់គ្រងខាងផ្នែកលក់និង​ទីផ្សារ​, ហើយ​ Andrew Lee ជា CEO នៃ​សាខានៅអា​មេរិច​ខាង​ជើង​។

សមិទ្ធផល

[កែប្រែ]

សមិត្ថិផល​ដំបូង​របស់​ESET គឺ NOD, ជា​មក្ម​វិធី​កំ​ចាត់​មេរោគ​សំរាប់​កំ​ព្យូទ័រ​ដំណើរការ​ក្នុង​ MS-DOS។ នៅក្នុងឆ្នាំ​ ១៩៩៨ ESETបានណែនាំ​ NOD32 ១.០ ដល់ Microsoft Windows ហើយចំពោះ​ជំនាន់ទី ២.០នៅឆ្នាំ​២០០៣​។ ការស្ថាបនា​ចុង​ក្រោយ​នៃ​ជំនាន់មូលដ្ឋានកូដ២.x គឺ ២.៧០.៣៩ និងបាន​ចេញអោយប្រើនៅ​ខែ​វិច្ឆិកា ឆ្នាំ​២០០៦ ដើម្បី​អោយត្រូវ​គ្នា​ជា​មួយ​ Microsoft Windows Vista។ នៅក្នុងខែ​មករា​ ឆ្នាំ​២០១០, ESET បានប្រកាស​ថា​ពួកគេ​នឹង​ឈប់ការលក់​ ឬក៏​ផ្ត់នូវ​ការ​ទាញ​យក​ NOD32 ជំនាន់ទី២.x ក្នុង​ខែ​កុម្ភៈ​ ឆ្នាំ២០១០ ហើយនឹងឈប់ផ្តល់ជំនួយទាន់សភាពការ​បន្ទាប់ពីខែកុម្ភៈ ឆ្នាំ​២០១២។

ក្នុងខែ​វិច្ឆិកា​ ឆ្នាំ​២០០៧ ESET បាន​ចេញជំនាន់ ៣.០ នៃ ESET NOD32 Antivirus និង ESET Smart Security ជំនាន់​ទី ៣.០ ជាមួយនឹងការរួម​បញ្ចូល​គ្នា​ នូវ ESET NOD32 antivirus នឹង មុខងារ antispam និង Firewall។ ក្នុង​ខែ​មីនា ឆ្នាំ២០០៩ ESET បានចេញជំនាន់​ទី​៤.០ ហើយនៅខែមីនា​ ឆ្នាំ​២០១០ ESET ចេញជំនាន់ទី ៤.២ទៀត។

ក្នុង​ខែកញ្ញាឆ្នាំ​២០១០ ESET បាន​ចេញ​ ESET NOD32 Antivirus សំរាប់​ Mac OS X Business Edition ហើយក្នុង​ខែវិច្ចិកា​ ឆ្នាំ​២០១០ មានកំណែសំរាប់តាមផ្ទះ ឈ្មោះ​ ESET Cybersecurity សំរាប់ Mac OS X ដូចគ្នា។

ESET NOD32 antivirus និង ESET Smart Security ៤.២ គឺអាចប្រើបានលើ Windoows 2000, XP, Server 2003, Server 2003 R2, Vistar, Server 2008, Server 2008 R2 និង Windows 7 បន្ថែមនឹងទៀត ESET NOD32 Antivirus ៤.២ ត្រូវគ្នាជាមួយនឹង Microsoft Windows NT ៤.០ Service Pack ៦a។ វាក៏ត្រូវគ្នា​ជាមួ​យ ៦៤-bit (x៨៦-៦៤ មិនមែន IA-៦៤ទេ)។ យ៉ាងណា​ក៏​ដោយ​ចំពោះ​ Windows ៩៥, ៩៨, Me និង NT ៤.០ ត្រូវការ​តំឡើង ជំនាន់ចាស់ ២.៧០.៣៩។

ក្នុង​ខែឧសភា ឆ្នាំ២០១១ ESET បានចាប់ផ្តើម​សាក​ល្បង​ជាមួយនឹង​ ESET NOD32 Antivirus និង ESET Smart Security ជំនាន់​ ៥។

ESET ក៏មាន ESET Mobile Security សំរាប់ Windows Mobile និង Symbian OS ដែរ ក្នុងគោលបំណងការពារ នូវ malware ដោយមាន Anitispam សំរាប់ សារSMS, firewall និង anti-theft ដូចជា SIM Locking និង Remote wipe។

ឯកសារយោង

[កែប្រែ]