ESET NOD32 Antivirus
អ្នកអភិវឌ្ឍ | ESET |
---|---|
Stable releaase | ៤.២.៧១.២ / 25 មករា 2011 |
Preview release | ៥.០.៨៤ RC ១ / 14 មិថុនា 2011 |
ប្រព័ន្ធប្រតិបត្តិការ | Microsoft Windows, Mac OS X, Linux, FreeBSD, DOS, Novell NetWare, Solaris, Windows Mobile |
ប្រភេទ | Antivirus software |
អាជ្ញាបណ្ណ | Proprietary commercial software |
គេហទំព័រ | ESET.com |
អំពី NOD32
[កែប្រែ]ESET NOD32 Antivirus គឺជា កម្មវិធីកំចាត់មេរោគដែលបង្កើតដោយក្រុមហ៊ុន ESET Slovak។ កម្មវិធីនេះបានលក់ចេញជាពីរគឺ សំរាប់នៅផ្ទះ និងសំរាប់មុខជំនួញ។ កញ្ចប់សំរាប់មុខជំនួញមានបន្ថែមនូវ Remote Administrator សំរាប់ការគ្រប់គ្រង Server, ការធ្វើអោយទាន់សភាពការ និង លទ្ធភាពក្នុងការតំឡើងក្នុង ប្រព័ន្ធប្រតិបត្តិការ Microsoft Windows Server។
ប្រវត្តិ
[កែប្រែ]NOD32
[កែប្រែ]NOD32 បានបង្កើតនៅឆ្នាំ១៩៩០ ពេលមេរោគកុំព្យូទ័រកំពុងរីកដុះដាល។ ដំបូងកម្មវិធីនេះមានប្រជាប្រិយភាពជាមួយ អ្នកធ្វើការផ្នែក IT ក្នុងអឺរ៉ុបខាងកើត តាបរយៈESET នៅប្រចាំបរទេសស្លូវាគី។ ក្រុមហ៊ុននេះបានសំរេចនូវការបន្ថែមអត្ថន័យរបស់មេរោគលើកទី៦០០០នៅថ្ងៃទី៣០ ខែមីនា ឆ្នាំ២០១១។ ពាក្យកាត់ថា NOD តំណាងអោយ Nemocnica na Okraji Disku ("មន្ទីពេទ្យនៅចុងឌីស") ការលេងពាក្យពេជ្រគឺទាក់ទងនឹង Czechoslovakian medical drama មកពីឃ្លា Nemocnice na okraji mësta (មន្ទីពេទ្យជាយក្រុង).
សារសុវត្ថិភាពសំរាប់ Microsoft Exchange Server
[កែប្រែ]នៅថ្ងៃទី១០ ខែមីនា ឆ្នាំ២០១០ ESET បានចេញ ESET Mail Security សំរាប់ [Microsoft Exchange Server] ដែលមានរួមបញ្ចូល anispamware និង antispam។ វាត្រូវគ្នាជាមួយ Microsoft Exchange ៥.៥, ២០០០, ២០០៣, ២០០៧, និង២០១០។
Mobile Security
[កែប្រែ]ESET Mobile Security គឺជាការជំនួសដោយ ESET Mobile Antivirus។ វានាំមកនូវគុណសម្បត្តិដូចទៅនឹង ESET Mobile Antivirus ក៏ដូចជាគុណសម្បត្តិថ្មីដែរ ដូចជាanti-thef ដែលមាន SIM locking, Security Audit និងFirewall។ ជំនាន់នេះគឺសំរាប់ Windows Mobile និងSymbian OS ដែលមានសំរាប់អ្នកប្រើប្រាស់តាមផ្ទះ និងសហគ្រាស។
Remote Administrator
[កែប្រែ]ESET Remote Administrator គឺជាទីស្នាក់ការកណ្តាលធ្វើឡើងសំរាប់អោយអ្នកអភិបាលបណ្តាញអាចគ្រប់គ្រងលើ កម្មវិធីESET ដែលមានលើបណ្តាញរួម។
Smart Security
[កែប្រែ]នៅថ្ងៃទី៥ ខែវិច្ឆិកា ឆ្នាំ២០០៧ ESET បានចេញ ESET Smart Security ជំនាន់ទី ៣.០ ដើម្បីប្រជែងនឹង ក្រុមហ៊ុនដទៃទៀតដូចជា McAfee, Symantec, AVG, Kaspersky។
នៅថ្ងៃទី២ ខែមីនា ឆ្នាំ២០០៩ ESET Smart Security ៤.០ បានដាក់អោយប្រើប្រាស់ ដោយមានបន្ថែម ESET Sysinspector អាចប្រើជាមួយ Mozilla Thunderbird និង Window Live Mail, Selft-Defense Module ថ្មី, Firewall Module ថ្មី, ESET SysRescue, ការណែនាំពីការបង្កើត Bootable CD និង USB Flash drive និង អាចប្រើជាមួយ Windows ២០០០។ ជំនាន់៤.០ នេះមានបញ្ហាដូចជាមិនសូវត្រូវគ្នាជាមួយ Windows Vista Service Pack ២ ប៉ុន្តែវាត្រូវបានប្រសើរឡើងវិញបន្តាប់ពីបានកែប្រែដោយ Update។
នៅថ្ងៃទី ១៧ ខែសីហា ឆ្នាំ២០១០ ESET Smart Security ៤.២ បានចេញអោយប្រើជាមួយនឹងគុណសម្បត្តិថ្មី និងបំលាស់ប្រែថ្មីជាច្រើនទៀត។
SysInspector
[កែប្រែ]ESET SysInspecotr គឺជាប្រដាប់វិនិច្ឆ័យអាការៈដែលធ្វើការវិនិច្ឆ័យយ៉ាងល្អិតល្អន់តាមបែបផ្សេងៗគ្នានៃប្រព័ន្ធប្រតិបត្តិការ។