Kidflomatic
Safidine Phar (Kidflomatic) | |
---|---|
កើត | ២១ ធ្នូ ១៩៨២ |
អំពី
[កែប្រែ]Safidine Phar (កើតថ្ងៃទី 21 ខែធ្នូ ឆ្នាំ 1982) ដែលត្រូវបានគេស្គាល់ថាជាឈ្មោះ Kidflomatic (អតីត Kid) គឺជាតារាចម្រៀងរ៉េបជនជាតិ ខ្មែរឥស្លាម-អាមេរិក គាត់ជាតារាចម្រៀង ផលិតករ និងជាសហគ្រិន។ មានដើមកំណើតនៅរដ្ឋ Colorado ធំធាត់នៅ Orange County California ។ Kidflomatic បានចាប់ផ្តើមអាជីពរបស់គាត់ជាមួយ Worldwide Records ក្នុងឆ្នាំ 2000-2004 ហើយបានបង្កើតក្រុមហ៊ុនផលិតកម្មចំរៀងរបស់ពួកគាត់ឱ្យបានក្ាយជាក្រុមចំរៀងពេញនិយមនាសម័យនោះ។ នៅក្មេង គាត់មានទេពកោសល្យពីកំណើតក្នុងការអាន និងតន្ត្រី។ បច្ចុប្បន្នគាត់ជាសិល្បករមួយរូបដែលចុះហត្ថលេខាក្នុងបទ “Big Boy Music” ហើយថ្មីៗនេះបានចេញបទចម្រៀងល្បីចំនួន ៣ ហើយក៏កំពុងធ្វើការលើអាល់ប៊ុមពេញលេញផងដែរ។ ទេពកោសល្យក៏រួមបញ្ចូលទាំងការចេះ Deejay និងលេងឧបករណ៍ដូចជា ព្យាណូ និងហ្គីតា។
បរិយាយ
[កែប្រែ]លោក Kidflomatic បានចេញនូវបទថ្មី ច្រៀងជាភាសាខ្មែរលើកទី១របស់ លោកនូវផលិតកម្ម Rock Music ។ បទចម្រៀងថ្មីមួយបទនេះមានចំណងជើងថា «នឹក» ជាបទថ្មីទាំងភ្លេង នឹងទំនុកច្រៀង គឺថ្មីទាំងអស់ដោយអត្ថន័យ នៃបទចម្រៀងនេះ បានបង្ហាញឲ្យប្រិយមិត្តអ្នកស្តាប់ មានអារម្មណ៍ថា ដូចជានឹកមនុស្ស ម្នាក់ដែលយើងធ្លាប់ស្គាល់គ្នា និងធ្លាប់សាងអនុស្សាវរីយ៍ជាមួយគ្នា ជាយូរមកហើយ ប៉ុន្តែបែរជាមិនបាននៅជួបជុំក្បែរគ្នាទៅវិញ។
ឯកសារយោង
[កែប្រែ]- ↑ តារាចម្រៀងដ៏ល្បី មកពីអាមេរិក លោក Kidflomatic ចេញបទ ជាភាសាខ្មែរលើកដំបូង នៅក្នុងផលិតកម្ម «រ៉ក់» ផុសដោយ freshnewsasia (2017-05-08)
- ↑ https://www.phnompenhpost.com/post-weekend/meet-black-voice-khmer-hip-hop ផុសដោយ phnompenhpost (17 June 2016 )