ម៉ាក់ណូលា
Appearance
(ត្រូវបានបញ្ជូនបន្តពី Magnolia)
Magnolia | |
---|---|
ផ្ការបស់ពូជម៉ាក់ណូលាមួយ ក្នុងភាសាឡាតាំងហៅថា Magnolia virginiana ប្រែថា ម៉ាក់ណូលាកញ្ញា | |
Scientific classification | |
រជ្ជៈ: | |
Division: | |
(អឋានន្តរ): | |
លំដាប់: | |
អំបូរ: | |
Genus: | Magnolia |
ម៉ាក់ណូលា (Magnolia) ជាវង្សគ្រួសាររុក្ខជាតិមួយ ដាក់ឈ្មោះតាមអ្នកភូតគ្រាមសាស្ត្រ លោក ព្យែរ ម៉ាក់ណូល (Pierre Magnol) ។
លក្ខណៈ
[កែប្រែ]ពួជចុះមួយជាន់មានថា Kmeria (ក្មេរៀ) តាមឈ្មោះជនជាតិខ្មេរ តែបានរលាយទៅឈ្មោះម៉ាក់ណូលាវិញ។
ពូជនៃប្រទេសកម្ពុជា
[កែប្រែ]- ចម្ប៉ា (ចំប៉ា) ឬ Magnolia × alba ជាតិពីពូជផ្សមមកពីស្រុកជ្វា មានផ្កាសក្រអូបបំផុត ហៅថា ចម្ប៉ាស និងសរសេរជា ចំប៉ា ក៏មាន
- ចម្ប៉ាក្រហម (ចំប៉ាថោង) ឬ Magnolia champaca មានផ្កាពណ៌លឿងធំ ហៅថា ចម្ប៉ាថោង ក៏មាន
- ចម្ប៉ាព្រៃ ឬ Magnolia baillonii ប្រភេទ Isotype របស់ពួជនិះបានចាកពីកម្ពុជាដោយ លោក Jean Baptiste Louis Pierre ក្នុងឆ្នាំ 1870 [១]
- មន្ទារ (មណ្ឌា) ឬ Magnolia liliifera មានផ្កាពណ៌លឿងខ្ចីស្រដៀងនិងពងទា
- យីហ៊ុប ឬ Magnolia coco មានផ្កាពណ៌សសុត្រ
- Magnolia mediocris
- Magnolia duperreana ឬឈ្មោះឡាទាំងពីដើម Kmeria duperreana ។ ប្រភេទ Isotype របស់ពួជនិះបានចាកពីកម្ពុជាដោយ លោក Jean Baptiste Louis Pierre ក្នុងឆ្នាំ 1870 កំពង់ស្ពឺ[២]
ពូជយូឡានា
[កែប្រែ]ពូជយូឡានា (Yulania) ជាពូជធ្លាក់ស្លឹកក្នុងសិសិររដូវ ។
- យូឡាន់ Magnolia denudata ភាសាចិនហៅថា yulan (玉兰)
- មូឡាន់ Magnolia liliflora ភាសាចិនហៅថា mulan (木兰)
- ម៉ាក់ណូលាកូប៊ូស៊ី Magnolia kobus ភាសាជប៉ុនហៅថា kobushi (ខុប៊ុស្សី)
- ម៉ាក់ណូលាផ្កាយ Magnolia stellata ភាសាឡាតាំងដាក់តាមស្រដៀងផ្កាយ
- ម៉ាក់ណូលាស៊ូឡាំង Magnolia × soulangeana ជាពូជផ្សម ដាក់ឈ្មោះតាមលោក Étienne Soulange-Bodin
ពូជមិចេលា
[កែប្រែ]ពួជ មិចេលា (Michelia) មានផ្កាស្រដៀងនិងផ្កាចម្ប៉ា
- ចម្ប៉ាខែក ឬ Magnolia figo មានផ្កាតូចនិងក្លិនដូចផ្លែចេក យកមកពីប្រទេសចិន
- ចម្ប៉ាភ្នុំ ឬ Magnolia montana នៅប្រទេស ម៉ាឡេស៊ី
- ចម្ប៉ាយូនណាន Magnolia foveolata ចម្ប៉ាតូចមួយពី ខេត្តយូនណាន ប្រទេសចិន
- ចម្ប៉ាស្រីតារា Magnolia macclurei ចម្ប៉ាមួយចិនដាំប្រើឈើ
- ចម្ប៉ាចិន Magnolia maudiae ចម្ប៉ាមួយពីស្រុកចិន
- ចម្ប៉ាហ្លួង Magnolia rajaniana ចម្ប៉ាមួយដាក់ឈ្មោះតាមនៃរាជា
- ចម្ប៉ាសិរិន្ធរ Magnolia sirindhorniae ចម្ប៉ាសិរិន្ធរ (จำปีสิรินธร) ឈ្មោះដាក់តាមធីតានៃថៃ ពួជចម្ប៉ានេះបានរកឃើញនៅ ចង្វាត់ លពបុរី
ពូជសំខាន់ផ្សេងៗ
[កែប្រែ]- ម៉ាក់ណូលាកញ្ញា Magnolia virginia ម៉ាក់ណូលាដែលមានសំខាន់ដំបូងក្នុងរុក្ខសាស្ត្រម៉ាក់ណូលា (Type Species)
- ម៉ាក់ណូលាផ្កាធំ Magnolia grandiflora ម៉ាក់ណូលាដែលមានចិត្តអាមេរិក ផ្កាជាធំនិងក្រអួប
- មន្ទារសួគ៌ Magnolia delavayi
- មន្ទារព្រៃ Magnolia garretii
កម្រងរូបភាព
[កែប្រែ]-
យូឡាន់ (Magnolia denudata)
-
កេសររបស់ ផ្កាយូឡាន់
-
កេសររបស់ ម៉ាក់ណូលាផ្កាយ (Magnolia stellata)
-
ម៉ាក់ណូលាផ្កាយ (Magnolia stellata)
-
ចម្ប៉ាយូនណាន (Magnolia laevifolia)
-
ម៉ាកណូលាខុប៊ុស្សី (Magnolia kobus)
-
ចម្ប៉ាក្រហម (Magnolia champaca) តែផ្កាជាពណ៌លឿងទេ
-
ម៉ាក់ណូលាស៊ូឡាំង (Magnolia × soulangeana) ជាពួជផ្សមមួយច្រើនដាំនៅអាមេរិកនិងអឺរ៉ុប។
-
Magnolia grandiflora ឬ ម៉ាក់ណូលាផ្កាធំ
-
ចម្ប៉ាភ្នុំ ឬ Magnolia montana
-
Magnolia × wieseneri ជាម៉ាក់ណូលាពួជផ្សម
-
ពួជផ្សម ឈ្មោះថា Magnolia × 'Vulcan'
ឯកសារយោង
[កែប្រែ]- ↑ http://kiki.huh.harvard.edu/databases/specimen_search.php?mode=details&id=29962
- ↑ http://kiki.huh.harvard.edu/databases/specimen_search.php?mode=details&id=144414
ទំព័រភ្ជាប់ផ្សេងៗ
[កែប្រែ]វិគីមេឌាទូទៅមានមេឌាដែលទាក់ទងទៅនឹង: Magnolia |