Jump to content

Pleng Music Awards

ពីវិគីភីឌា
Pleng Music Awards
ឈ្មោះ​ផ្លូវការណ៍ ពានរង្វាន់តន្ត្រីភ្លេង
ឈ្មោះហៅកាត់ (PMA)
ប្រទេសកម្ពុជា កម្ពុជា
រៀបចំដោយ Smart Axiata
ពានសម្រាប់ សមិទ្ធិផលឆ្នើមសម្រាប់សិល្បករកម្ពុជា
ឆ្នាំចាប់ផ្ដើម 2022
គេហទំព័រ Pleng Music Awards Archived 2022-03-08 at the វេយប៊ែខ ម៉ាស៊ីន.

Pleng Music Awards (PMAs) គឺជាកម្មវិធីប្រគល់ពានរង្វាន់តន្ត្រីកម្ពុជាប្រចាំឆ្នាំ ដែលជាទូទៅធ្វើឡើងនៅរដូវក្ដៅ ដែលទើបតែបង្កើតឡើងដោយ Smart Music ក្នុងឆ្នាំ 2022 នេះ សម្រាប់ Pleng ទាំងអ្នកឈ្នះ និងការតែងតាំងត្រូវបានជ្រើសរើសដោយសមាជិកនៃឧស្សាហកម្មតន្ត្រី ដោយផ្អែកលើការសម្តែងពាណិជ្ជកម្ម ដូចជាការលក់ និងការចាក់ផ្សាយ ។ ការចាប់ផ្ដើមដំបូងនៃពានរង្វាន់តន្ត្រីឆ្នាំ 2022 នេះ អ្នកឈ្នះត្រូវបានកំណត់ដោយការស្ទង់មតិសាធារណៈជន និងអ្នកគាំទ្រ ដែលអាចបោះឆ្នោតតាមរយៈគេហទំព័រ PMAs Archived 2022-03-08 at the វេយប៊ែខ ម៉ាស៊ីន. ។[]

ការពិពណ៌នា

[កែប្រែ]

Overview

កម្មវិធីពានរង្វាន់តន្ត្រីដ៏ធំប្រចាំប្រទេសកម្ពុជា គឺពានរង្វាន់ Pleng Music Awards 2022 ដែលនាំមកជូនដោយក្រុមហ៊ុន Smart Axiata និងរៀបចំដោយ Pleng បង្កើតឡើងដើម្បីគាំទ្រនិង លើកទឹកចិត្តស្នាដៃនិង សមិទ្ធិផលរបស់អ្នកចម្រៀង អ្នកនិពន្ធ និង អ្នកផលិតតន្រ្តីគ្រប់ប្រភេទប្រចាំប្រទេសកម្ពុជាដែលមាននៅក្នុងកម្មវិធីទូរស័ព្ទ Pleng ។[]

លោក Feiruz Ikhwan នាយកប្រតិបត្ដិស្តីទីរបស់ក្រុមហ៊ុន Smart Axiata បានមានប្រសាសន៍ថា៖ «យើងដាក់ដំណើរការកម្មវិធី Pleng ដើម្បីឱ្យតន្ត្រីករ និងសិល្បករខ្មែរ បង្ហាញទេពកោសល្យដ៏អស្ចារ្យរបស់ពួកគេទៅកាន់អ្នកស្រឡាញ់តន្ត្រីរាប់លាននាក់នៅក្នុងព្រះរាជាណាចក្រកម្ពុជា ។ ពានរង្វាន់ Pleng Music Awards 2022 គឺជាឱកាសដ៏ល្អមួយទៀត ដែលក្រុមហ៊ុន Smart Axiata បានបង្កើត ដើម្បីត្រួសត្រាយផ្លូវសម្រាប់តារាកំពូលៗកម្ពុជាទទួលបានការទទួលស្គាល់ទាំងក្នុងស្រុក និងលើឆាកអន្តរជាតិ។ យើងក៏យល់ឃើញថាពានរង្វាន់ Pleng Music Awards ជាការសម្ដែងនូវអំណរគុណរបស់យើង ចំពោះការរីកចម្រើនយ៉ាងខ្លាំងនៃវិស័យតន្ត្រីដែលបន្តលេចធ្លោនៅកម្ពុជា» ។ ពានរង្វាន់ដែលអាចឱ្យទស្សនីយជនចូលរួមបោះឆ្នោត ដើម្បីស្វែងរកជ័យលាភីទាំងអស់មានចំនួន ៧ ប្រភេទ រួមមាន៖ «បទចម្រៀងប្រចាំឆ្នាំ» «បទចម្រៀងរួមគ្នាប្រចាំឆ្នាំ» «សិល្បការិនីប្រចាំឆ្នាំ» «សិល្បករប្រចាំឆ្នាំ» «សិល្បករ សិល្បការិនីថ្មីប្រចាំឆ្នាំ» «វីដេអូចម្រៀងប្រចាំឆ្នាំ» និង «ក្រុមតន្ត្រីប្រចាំឆ្នាំ»។ ពានរង្វាន់ពិសេសចំនួន ៣ ប្រភេទដ៏ទៃទៀត រួមមាន «បទចម្រៀងមានអ្នកស្ដាប់ច្រើនបំផុត» «សិល្បការិនីស្តាប់ច្រើនជាងគេ » «សិល្បករស្តាប់ច្រើនជាងគេ» និង «ពានរង្វាន់សមិទ្ធិផលដ៏អស្ចារ្យនៃជីវិត»។

ជ័យលាភីពានរង្វាន់ទាំង៧ នឹងត្រូវបានកំណត់ដោយការបោះឆ្នោតរបស់សាធារណជន (ស្មើនឹង 40 ភាគរយនៃពិន្ទុសរុប) ដោយការដាក់ពិន្ទុពីអ្នកជំនាញក្នុងវិស័យតន្រ្តី (ស្មើនឹង 40 ភាគរយនៃពិន្ទុសរុប) និងចំនួនសរុបនៃការស្តាប់របស់សិល្បករ សិល្បការិនី និងបទចម្រៀងនៅលើ Pleng app (ស្មើនឹង 20 ភាគរយនៃពិន្ទុសរុប) ។ អ្នកគាំទ្រអាចចាប់ផ្តើមបោះឆ្នោតគាំទ្រនៅក្នុង Pleng app ដោយគ្រាន់តែចុះឈ្មោះជាមួយលេខទូរសព្ទរបស់ពួកគេ (អាចចូលរួមបោះឆ្នោតបានគ្រប់ប្រព័ន្ធទូរសព្ទទាំងអស់) ហើយក៏អាចបន្តស្ដាប់បទចម្រៀងរបស់សិល្បករ សិល្បការិនី ដែលពួកគេចូលចិត្តបន្ថែម (ដើម្បីបង្កើនចំនួននៃការគាំទ្រ) ។[]

ប្រភេទពានរង្វាន់បច្ចុប្បន្ន

[កែប្រែ]

Current award categories

ពានរង្វាន់ Awards
បទចម្រៀងប្រចាំឆ្នាំ Song of the Year
បទចម្រៀងរួមគ្នាប្រចាំឆ្នាំ Best Collaborative Song Of The Year
សិល្បការិនីប្រចាំឆ្នាំ Female Artist of the Year
សិល្បករប្រចាំឆ្នាំ Male Artist of the Year
សិល្បករ-សិល្បការិនីថ្មីប្រចាំឆ្នាំ New Artist of the Year
វីដេអូចម្រៀងប្រចាំឆ្នាំ Music Video of the Year
ក្រុមចម្រៀងប្រចាំឆ្នាំ Band of the Year
បទចម្រៀងស្តាប់ច្រើនជាងគេ Most Listened Songs
សិល្បការនីស្តាប់ច្រើនជាងគេ Most Listening Female Artist
សិល្បករស្តាប់ច្រើនជាងគេ​​​ Most Listening Male Artist
អ្នកបង្កើតមាតិកាប្រចាំឆ្នាំ Content Creator of The Year

បេក្ខភាពប្រជែងពាន

[កែប្រែ]

Trophy Candidates

អ្នកឈ្នះ និង ត្រូវបានរាយបញ្ជីមុនគេ ហើយរំលេចជាអក្សរដិត ។ ដោយឡែក​ក្នុងចំណោម​ពាន​រង្វាន់ទាំងអស់ សុទ្ធតែ​សម្រិតសម្រាំងជាពិសេស​ចំពោះអ្នកដែល​មាន​ស្នាដៃអស្ចារ្យ និងអ្នកដែល​បាន​ពលីកម្លាំងកាយចិត្តក្នុង​ការលើកតម្កើងវិស័យសិល្បៈខ្មែរកន្លងមកនេះ។ ប្រភព: បេក្ខភាពប្រជែងពាន ៖[]

បទចម្រៀងប្រចាំឆ្នាំ

Song of The Year

បទចម្រៀងរួមគ្នាប្រចាំឆ្នាំ

Best Collaborative Song Of The Year

  • «ប្រហុក» តន់ ច័ន្ទសីម៉ា និង ព្រាប សុវត្ថិ
  • «ពេលដែលអូនភ្ញាក់ពីគេង» អ៊ុក សុវណ្ណារី
  • «ខកខាន» ស៊ូលី ផេង
  • «Bad Boy» Tempo Tris
  • «ឆ្ពោះទៅមុខរួមគ្នា» ស៊ូលី ផេង, វុទ្ធា, ប្រុសឡា, Reezy, សាំង សុខសេរី, ចិត្ត កញ្ចនា, 4T5, DJ Chee, ក្រុមតូច, Ruthko
  • «Are You Okay» តន់ ច័ន្ទសីម៉ា
  • «រកស៊ីជាមួយយក្ស» តន់ ច័ន្ទសីម៉ា និង ព្រាប សុវត្ថិ
  • «Top Of The Lady» ទេព បូព្រឹក្ស
  • «ប្រហុក» តន់ ច័ន្ទសីម៉ា និង ព្រាប សុវត្ថិ
  • «Sorry Dad I’m Bad» 4T5 និង Jennie
  • «ឆ្ពោះទៅមុខរួមគ្នា» ស៊ូលី ផេង, វុទ្ធា, ប្រុសឡា, Reezy, សាំង សុខសេរី, ចិត្ត កញ្ចនា, 4T5, DJ Chee, ក្រុមតូច, Ruthko
  • «ទេព ធីតា» Ran និង Heng
  • «រកស៊ីជាមួយយក្ស» របស់ តន់ ច័ន្ទសីម៉ា និង ព្រាប សុវត្ថិ
  • «អាណាចក្រអ្នកចម្បាំង» ចិត្ត កញ្ចនា, G-Devith និង 4T5
សិល្បៈការិនីប្រចាំឆ្នាំ

Female Artist of the Year

សិល្បៈករប្រចាំឆ្នាំ

Male Artist of the Year

  • តន់ ច័ន្ទសីម៉ា
  • មាស សុខសោភា
  • អ៊ុក សុវណ្ណារី
  • ទេព បូព្រឹក្ស
  • ចិត្ត កញ្ចនា
  • រ៉ាប៊ី
  • ខេម
  • ប្រុសឡា
  • ស៊ូលី ផេង
  • Tempo Tris
  • 4T5
  • ហេង ពិទូ
សិល្បៈករ-សិល្បៈការិនីថ្មីប្រចាំឆ្នាំ

New Artist of the Year

វីដេអូចម្រៀងប្រចាំឆ្នាំ

Music Video of the Year

  • អ៊ុក សុវណ្ណារី
  • លាន បញ្ចនីត
  • KingChi
  • Reezy
  • MC Sey
  • Ruthko
  • «Are You Okay» តន់ ច័ន្ទសីម៉ា
  • «Bad Boy» Tempo Tris
  • «Top Of The Lady» ទេព បូព្រឹក្ស
  • «Sathuk» Reezy
  • «ឆ្ពោះទៅមុខរួមគ្នា» ច្រៀងដោយ ស៊ូលី ផេង, វុទ្ធា, ប្រុសឡា, Reezy, សាំង សុខសេរី, ចិត្ត កញ្ចនា, 4T5, DJ Chee, ក្រុមតូច, Ruthko
  • «The Truth» Sin Sethsochata
  • «Rip» សុវណ្ណារី, RAWYER, SNOOGA
  • «ផ្កាក្នុងរបង» ក្រុមតូច
ក្រុមចម្រៀងប្រចាំឆ្នាំ

Band of the Year

បទចម្រៀងស្តាប់ច្រើនជាងគេ

Most Listened Songs

សិល្បការនីស្តាប់ច្រើនជាងគេ

Most Listening Female Artist

សិល្បករស្តាប់ច្រើនជាងគេ​​​

Most Listening Male Artist

អ្នកបង្កើតមាតិកាប្រចាំឆ្នាំ

Content Creator of The Year

ឯកសារយោង

[កែប្រែ]
  1. Smart (2022) Pleng Music Awards Archived 2022-03-08 at the វេយប៊ែខ ម៉ាស៊ីន., Website: smart.com.kh
  2. ខេមបូណូមីស (2022) Pleng Music Awards 2022, Website: cambonomist.com, Pub;ication: រក្សាសិទ្ធិគ្រប់យ៉ាង © 2022 ខេមបូណូមីស
  3. Thmey Thmey (2022) Pleng ប្រកាសបេក្ខភាពសិល្បករ និងសិល្បការិនី ដែលត្រូវបានជ្រើសរើសសម្រាប់ Pleng Music Awards 2022 ដែលជាពានរង្វាន់តន្ត្រីដ៏ធំប្រចាំកម្ពុជា, Website: thmeythmey.com, Publication: Februry 22, 2022
  4. Sabay News (2022) ក្រៅពីពានធំៗ ១០ ហើយ Pleng Music Awards 2022 នៅមានពានសំខាន់ ១ ទៀតលើសអស្ចារ្យ, Website: news.sabay.com.kh, Publication: March 13, 2022 © All rights reserved by Sabay