Skype

ដោយវិគីភីឌា
Skype
Skype logo.svg
អ្នកបង្កើតដើម Janus Friis, Niklas Zennström
អ្នកអភិវឌ្ឍ Microsoft Skype Division (formerly Skype Technologies)
ចេញផ្សាយដំបូង សីហា 2003; 5236 ថ្ងៃ កន្លងទៅ (2003-08)
សរសេរក្នុង Delphi, Objective-C, C++ with Qt
ប្រព័ន្ធប្រតិបត្តិការ Windows, Windows Phone, OS X, iOS, Linux, Android, BlackBerry OS, Symbian, PSP, PSVita, Xbox One
មានជា 38 languages
ប្រភេទ VoIP, Instant messaging, Videoconferencing
អាជ្ញាបណ្ណ Freemium
គេហទំព័រ skype.com

Skype គឺ​ជា​កម្មវិធី​ដែល​ប្រើ​អ៊ីនធឺណិត​ដើម្បី​ហៅ​ទូរសព្ទ។ កម្មវិធី​នេះ​ត្រូវ​បាន​បង្កើត​ដោយ​ជនជាតិ​ស្វីស និង​ស៊ុយអែត ពីរ​នាក់​គឺ Niklas Zennström និង Janus Friis។ Skype អាច​ដើរ​បាន​នៅ​លើ Windows, OS X, Linux, Android, BlackBerry 10, iOS, Symbian និង Windows Phone។ ដោយ​ការ​ប្រើ VoIP ដើម្បី​ហៅ​ទូរស័ព្ទ ធ្វើ​ឲ្យ​ការ​ហៅ​ទៅ​ទូរស័ព្ទ​ដទៃ​ទៀត មាន​តម្លៃ​ថោក។ ក៏​ប៉ុន្តែ ប្រសិន​បើ​ហៅ​ទៅ​អ្នក​ប្រើ​ប្រាស់ Skype ដទៃ​ទៀត គឺ​មិន​អស់​លុយ​នោះ​ទេ។

ប្រវត្តិ[កែប្រែ]

  • ខែកញ្ញា ២០០២៖ ទទួល​បាន​ការ​វិនិយោគ​ពី Draper Investment Company។
  • ខែមេសា ២០០៣៖ Skype.com និង Skype.net ត្រូវ​បាន​ចុះ​បញ្ជី។
  • ខែសីហា ២០០៣៖ កំណែ​បេតា​ដំបូង​ត្រូវ​បាន​ចេញ​ផ្សាយ។
  • ខែកញ្ញា ២០០៥៖ ការ​និយាយ​តាម Skype ត្រូវ​បាន​ហាម​នៅ​ភាគ​ខាង​ត្បូង​ប្រទេស​ចិន។
  • ខែតុលា ២០០៥៖ eBay បាន​ទិញ Skype ។
  • ខែធ្នូ ២០០៥៖ ការ​ហៅ​ជា​វីដេអូ​ត្រូវ​បាន​បង្ហាញ។
  • ខែមេសា ២០០៦៖ មាន​អ្នក​ប្រើ ១០០លាន​នាក់។
  • ខែតុលា ២០០៦៖ Skype 2.0 សម្រាប់ Mac ត្រូវ​បាន​ដាក់​ឲ្យ​ប្រើ។
  • ខែធ្នូ ២០០៦៖ Skype បាន​ចេញ​ផ្សាយ​តម្លៃ​ហៅ​ថ្មី​សម្រាប់​ថ្ងៃ​ទី១៨ ខែមករា ឆ្នាំ​២០០៧
  • ខែមីនា ២០០៧៖ Skype 3.1 ត្រូវ​បាន​ចេញ​ផ្សាយ ដោយ​បន្ថែម​លក្ខណៈ​មួយ​ចំនួន​ដូច​ជា Skype Find និង Skype Prime។ Skype ក៏​បាន​ចេញ​ផ្សាយ​កំណែ 3.2 បេតា ជាមួយ​លក្ខណៈ​ថ្មី​មួយ​ហៅ​ថា Skype Money ដែល​អនុញ្ញាត​ឲ្យ​អ្នក​ប្រើ​អាច​ផ្ញើ​ប្រាក់​តាម PayPal ពី​អ្នក​ប្រើ Skype ម្នាក់​ទៅ​ម្នាក់​ទៀត។
  • ខែសីហា ២០០៧៖ Skype 3.5 សម្រាប់ Windows ត្រូវ​បាន​ចេញ​ផ្សាយ។
  • ថ្ងៃ​ទី​១៥ ខែសីហា ២០០៧៖ Skype 2.7.0.49 (បេតា) សម្រាប់ OS X ត្រូវ​បាន​ចេញ​ផ្សាយ ដោយ​អាច​ភ្ជាប់​ទំនាក់​ទំនង​ពី Mac Address Book ទៅ​ក្នុង​បញ្ជី​ទំនាក់​ទំនង​របស់ Skype ។
  • ថ្ងៃ​ទី​១៦ – ១៧ ខែសីហា ២០០៧៖ អ្នក​ប្រើប្រាស់ Skype មិន​អាច​ភ្ជាប់​បណ្ដាញ Skype នៅ​តាម​បណ្ដាល​ប្រទេស​ជា​ច្រើន។
  • ថ្ងៃ​ទី​១០ ខែឧសភា ២០១១៖ ក្រុមហ៊ុន Microsoft បាន​ទិញ Skype ក្នុង​តម្លៃ ៨.៥ពាន់​លាន​ដុល្លារ។

សុវត្ថិភាព[កែប្រែ]

Skype មាន​ប្រព័ន្ធ​កូដនីយកម្ម (encryption system) សម្រាប់​សុវត្ថិភាព។ ប្រព័ន្ធ​នេះ មិន​អាច​បិទ​បាន​ឡើយ។ មនុស្ស​ទាំង​ឡាយ​អាច​ប្រើ​ប្រព័ន្ធ Skype បាន​ដោយ​មិន​បាច់​បង្ហាញ​អត្តសញ្ញាណ​ពិត​ប្រាកដ​ឡើយ។

ការ​បកប្រែ[កែប្រែ]

Skype បាន​ភ្ជាប់​មក​ជាមួយ​ភាសា៖ អារ៉ាប់, ប៊ុលការី, កាតាឡង់, ចិន, ក្រូអាត, ឆែក, ដាណឺម៉ាក, ហូឡង់, អេស្តូនី, ហ្វាំងឡង់, បារាំង, អាល្លឺម៉ង់, ក្រិក, ហេប្រ៊ូ, ហុងគ្រី, ឥណ្ឌូនេស៊ី, អ៊ីតាលី, ជប៉ុន, កូរ៉េ, Latvian, Lithuanian, ន័រវែស, ប៉ូឡូញ, ព័រទុយហ្គាល់ (ប្រេស៊ីល និង​អឺរ៉ុប) រ៉ូម, រុស្ស៊ី, ស៊ែប៊ី, ស្លូវ៉ាគី, ស្លូវេនី, អេស្ប៉ាញ, ស៊ុយអែត, ថៃ, ទួរគី, អ៊ុយក្រែន និង​វៀតណាម។