Jump to content

អ្នកប្រើប្រាស់:Chab chetra333

ពីវិគីភីឌា
ស្វាគមន៍ការមកកាន់វីគីភីឌា,
​ ​​​ ​សាលាបច្ចេកទេស ដុនបូស្កូ កែប
សាលាដុនបូស្កូកែប

សាលាបច្ចេកទេសដុនបូស្កូខេត្តកែប​ បានចាប់ផ្តើមកសាងឡើង នាដើមឆ្នាំ​​២០០៥ មកម្ល៉េះ។រហូតមកដល់ ដើមឆ្នាំ២០១១នេះ ទើបបានបើកឲ្យប្រើប្រាស់ជាផ្លូវការ។ ក្នុងឆ្នាំ២០១២នេះ សាលាមានសិស្ស ផ្នែក ទំនាក់ទំនងសង្គម ឆ្នាំទី១មានសិស្សចំនួន២០នាក់ ស្រី៦នាក់ និងឆ្នាំទី២មានសិស្ស ១៩នាក់ ស្រី៤​នាក់ ដែលមានសរុបទាំងអស់ចំនួន ៣៩នាក់។ បច្ចុប្បន្នសាលាមានអគារាច្រើនខ្នងដូចជា ផ្ទះលោកឪពុករ៉ួ ផ្ទះសាឡេស៊ាន្ត អគាហាត្រាន អគាសម្រាប់សិស្សអគ្គីសនី និង អគាអង្គបុរី។ សព្វថ្ងៃនេះសាលាមានបើកនូវកន្លែង បោកគក់សំលៀក បំពាក់ ថតរូប ហាងកាហ្វេអ៊ីនធើណេតភូមិថ្មី កន្លែងលក់នំនិងភេសជ្ជៈព្រៃធំ មានបង្រៀនកុំព្យូទ័រនិង ភាសាអង្គគ្លេស នៅក្នុងសាលាផ្ទាល់។ នាឆ្នាំ ២០១៣ នេះសាលាមាន គ្រូបង្រៀនដូចជា៖

  • លោកពុក: លី សំណាង គឺជាអធិការសាលា
  • លោកគ្រូ: ហេង ឡាយ ជានាយកសាលា
  • លោកគ្រូ: ពៅ តុលា ជាប្រធានផ្នែក ទំ់នាក់ទំនងសង្គមនិង សារពត័មាន
  • អ្នកគ្រូ​​​  : ម៉ិច ភីនីន ជាលេខាធិការរបស់អធិការសាលា
  • លោកគ្រូ: ប៊ុន ពន្លក ប្រធានកិច្ចការទូទៅសាលា
  • អ្នកគ្រូ​  : ស្រ៊ី ចន្នី ប្រធានរោងពុម្ភ និង ប្រធានមូលនិធិកុមារ
  • អ្នកគ្រូ  : វ៉ាន់នី ប្រធានផ្នែកកាត់ដេរ
  • អ្នកគ្រូ  : ស៊ីណាត អនុប្រធានផ្នែកកាត់ដេរ
  • លោកគ្រូ: ប្រាក់ សាខន ជាអនុប្រធានផ្នែក ទំ់នាក់ទំនងសង្គមនិង សារពត័មាន
  • លោកគ្រូ: ទ្រី សីហា ជាប្រធានផ្នែក អគ្គីសនី និងជាគ្រូមើលសិស្សស្នាក់ក្នុងកូនប្រុស
  • លោកគ្រូ: ភិន ផល្លា ជាអនុប្រធានផ្នែក អគ្គិសនី
  • លោកគ្រូ: អឿ សូលីន ជាប្រធាផ្នែក សណ្ឋាគារ
  • លោកគ្រូ: យិន រតនា ជាគ្រូផ្នែកសណ្ឋាគារ ជំនាញ បំរើសេវាកម្ម
  • លោកគ្រូ: សួន ជាគ្រូសណ្ឋាគារ ជំនាញ អ្នកទទួលភ្មៀវនិងផ្តល់សេវាកម្ម
  • លោកគ្រូ: ឃឹម កញ្ញា ប្រធានផ្នែកវគ្គខ្លី (កុំព្យូទ័រ និង អង់គ្លេស)
  • អ្នកគ្រូ  : ហែម រស្មី អនុប្រធានផ្នែកវគ្គខ្លី



ពីធីបួងសួងដល់ទេវរាជ
អត្ថបទថ្មីៗគួរចាប់អារម្មណ៍
  • ហាំងង៉ោ គឺ​ជា​វេជ្ជបណ្ឌិត​ខ្មែរ​អាមេរិកាំង តួ​សម្ដែង និង​ជា​អ្នក​និពន្ធ​ដែល​ត្រូវ​បាន​គេ​ស្គាល់​យ៉ាង​ច្បាស់​ថា​បាន​ទទួល​ពាន​រង្វាន់​អូស្ការ​ក្នុង​ឆ្នាំ​១៩៨៥ ក្នុង​ផ្នែក តួ​សម្ដែង​រង​ល្អ​បំផុត សម្រាប់​ការ​សម្ដែង​ជា​លើក​ដំបូង​របស់​លោក នៅ​ក្នុង​រឿង​វាលពិឃាត...
  • កម្ពុជា បានចូលរួមក្នុងព្រឹត្តិការណ៍កីឡាស៊ីហ្គេមលើកទី២៨ នៅប្រទេសសិង្ហបុរី ពីថ្ងៃទី៥ ដល់ ១៦ ខែមិថុនា ឆ្នាំ២០១៥...
  • ព្រះបទុមរាជា ទ្រង់ត្រូវជាបុត្រ ព្រះបាទជេដ្ឋាជ័យ និង ព្រះនាងតារាវត្តី រឺ ព្រះបាទចក្រព័ត្រ និងព្រះមាតាអ្នកម្នាងទង។ ព្រះរាជវង្សតពីទ្រង់គឺ ពញាជ័យ និងពញាសួស...
  • រិយធម៌ខ្មែរនៅសម័យក្រោយអង្គរ (ចតុមុខ-លង្វែក)
ព្រះបាទ នរោត្តម សីហមុនី
  • ព្រះរាជប្រវត្តិ

ព្រះបាទ​សម្ដេច​ព្រះបរមនាថ នរោត្ដម សីហមុនី ទ្រង់​ព្រះរាជសម្ភព​​នា​ថ្ងៃ​ទី​១៤ ខែ​ឧសភា ឆ្នាំ​១៩៥៣ នា​​ រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា។ ទ្រង់​ជា​ព្រះ​រាជ​បុត្រ​ច្បង​របស់​សម្ដេច​ព្រះ​ នរោត្ដម សីហនុ និង​ព្រះ​មាតា​ព្រះ​នាម នរោត្ដម មុនីនាថ សីហនុ។ ព្រះ​អនុជ​ព្រះ​អង្គ​ព្រះ​នាម នរោត្ដម នរិន្ទ្រពង្ស (សោយ​ទិវង្គត)។ ព្រះ​អង្គ​ជា​ព្រះ​មហាក្សត្រ​នៃព្រះរាជាណាចក្រកម្ពុជា​នា​ពេល​បច្ចុប្បន្ន បន្ត​រាជសម្បត្តិ​ពី​ព្រះរាជ​បិតា។

  • ពិធីច្រត់ព្រះនង្គ័ល

ព្រះបាទនរោត្តម-សីហមុនីនៅក្នុងព្រះរាជពិធីច្រត់ព្រះនង្គ័លនៅភ្នំពេញ។ នៅ​ពេល​នៃ​ព្រះរាជសូត្រ​ទ្រង់​និង​ព្រះអនុជ​របស់​ព្រះអង្គ មាតា​របស់​ទ្រង់ គឺ​ជា​ពលរដ្ឋ​ខ្មែរ​ដែល​មាន​ដើម​កំណើតបារាំង-គស និង​ខ្មែរ ដែល​ជា​ព្រះមហេសី​មួយ​អង្គ​ក្នុង​ចំណោម​មហេសី​របស់​ព្រះបាទ​នរោត្តម-សីហនុ​បន្ទាប់​ពី​បាន​ក្លាយ​ជា​គូ​នឹង​គ្នា​នឹង​នរ​ចាប់​តាំង​ពី​ថ្ងៃ​ដែល​ទ្រង់​បាន​ជួប​គ្នា​នៅ​ឆ្នាំ១៩៥១ នៅ​ពេល​នោះ​កញ្ញា​ម៉ូនិច-អ៊ីហ៊្សី​ដែល​មាន​វ័យ​ក្មេង​បាន​ឈ្នះ​ជ័យ​លាភី​លេខ​មួយ​ក្នុង​ការ​ប្រកួត​បវរកញ្ញា​ថ្នាក់​ជាតិ។[១] ទ្រង់​ត្រូវ​បាន​ផ្ដល់​គោរម្យងារ​ជា​អ្នកម្នាង និង​ព្រះនាម​ "មុនីនាថ"​នៅ​ក្នុង​ពេល​រៀប​អភិសេក​របស់​ទ្រង់​ជាមួយ​ព្រះបាទ​នរោត្តម-សីហនុ​នៅ​ឆ្នាំ១៩៥២។ បន្ថែម​ទៀត ម្ចាស់​ក្សត្រី​មុនីនាថ​គឺ​ជា​ព្រះនត្តាក្សត្រីចុង​នៃ​ព្រះអង្គម្ចាស់​នរោត្តម-ដួងចក្រ​ចុង​ក្រោយ និង ជា​កូនស្រី​នៃ​លោកស្រីប៉ុម-ពាង និង ជា​កូន​ប្ដី​ទី​ពីរ​របស់​គាត់​គឺ​លោក​ហ្សង់-ផ្វ្រង់ស្វ័រ-អ៊ីហ៊្សី ធនាគារិក​សញ្ជាតិ​បារាំង-អ៊ីតាលី។[២]

សម្តេច​ព្រះ​នរោត្តម សីហមុនី​មាន​ព្រះរៀម​និង​ព្រះអនុជ​ម្តាយទីទៃ​សរុប​ចំនួន​១៣​អង្គ។ ព្រះអង្គ​មាន​ព្រះអនុជ​បង្កើត​តែ​មួយ​អង្គគត់​គឺ​សម្តេច​នរោត្តម និន្ទ្រពង្ស(១៩៥៤-២០០៣)។

អំឡុង​រដ្ឋប្រហារ​ឆ្នាំ​១៩៧០​ដោយ​លោកសេនាប្រមុខ​លន់ នល់(Lon Nol) ព្រះអង្គ​ស្តេច​គង់​នៅ​ប្រទេស​ឆេកូស្លូវ៉ាគី។ ក្នុង​ឆ្នាំ​១៩៧៥ ព្រះអង្គទ្រង់​យាង​ចាក​ចេញ​ពី​ទីក្រុង​ប្រាគ និង​បាន​ចាប់ផ្តើម​ការ​សិក្សា​ទាក់ទង​នឹង​វិស័យ​ភាពយន្ត​នៅ​ប្រទេស​កូរ៉េខាងជើង។


ព្រះសម្មាសម្ពុធ
  • រាជវង្ស កំណើត

ព្រះបាទ​សុទ្ធោទន រាជវង្ស គោតម ព្រះ​រាជា​បក្ស​សម្ព័ន សាក្យៈ​សោយ​រាជ​សម្បត្តិ នៅ​នគរ​កបិលពស្តុ ព្រះ​អគ្គ​មហេសី​ព្រះ​នាម សិរិមហាមយា ជា​បុត្រី​ព្រះ​រាជា​បក្ស​សម្ព័ន​កោឌយៈ នៅ​នគរ​ទេវទហៈ ជាប់​ព្រំ​ដែន​នគរ​កបិលពស្តុ​ ព្រះ​នាង សិរិមហាមយា ទ្រង់​បាន​សុបិន​និមិត្ត​ឃើញ​ដំរី​ស​មួយ​មាន​ភ្លុក​៦ ចុះ​ពី​ស្ថាន​តុសិត ហើយ​ចូល​មក​ក្នុង​ព្រះ​ឧទរ​ព្រះ​នាង​ផ្នែក​ខាង​ស្តាំ ទំ​នាយ​ថា ព្រះ​នាង​នឹង​មាន​រាជ​បុត្រ​មួយ​ព្រះ​អង្គ ប្រកប​ដោយ​បុណ្យ​បារមី​យ៉ាង​លើស​លុប​ខ្ពស់​អស់​សព្វ​សត្វ​ទាំង​ពួង។ តាម​រយៈ​គម្ពីរ​មហា​វេស្សន្តរ​ជាតក មាន​ទេវ​បុត្រ​មួយ​ព្រះ​អង្គ​ ព្រះនាម​ សន្តុសិត​ទេវបុត្រ បាន​យាង​ចុះ​ពី​ឋាន​តុសិត​មក​ចាប់​កំណើត​ក្នុង​ផ្ទៃ​ព្រះ​នាង។ ​ក្នុង​កំឡុង​ដែល​ព្រះ​ពោធិសត្វ​នៅ​ក្នុង​ឧទរ​នៃ​ព្រះ​មាតា​ មាន​ទេវបុត្រ​៤​អង្គ​តែង​ចូល​ទៅ​រក្សា​ក្នុង​ទិស​ទាំង​៤​ ដោយ​គិត​ថា កុំ​អោយ​មាន​មនុស្ស​ និង​អមនុស្ស​ណា​មួយ​មក​បៀត​បៀន​ព្រះ​ពោធិសត្វ និង​ព្រះ​មាតា​ព្រះ​ពោធិសត្វ​បាន​ឡើយ។ ព្រះនាង​មាយា បាន​​ទ្រង់​គភ៌​អស់​ចំនួន​១០​ខែ​គត់។ ដល់គម្រប់​១០ខែ គឺ​នៅថ្ងៃសុក្រ ១៥​កើត​ពេញ​បូណមី ខែ​ពិសាខ ឆ្នាំច​ ​ព្រះ​នាង​​មាន​ព្រះ​រាជ​បំណង​នឹង​ស្តេច​យាង​ទៅ​កាន់​នគរ​ទេវទហៈ​ដែល​ជា​ជាតិ​ភូមិ​របស់​ព្រះ​នាង ទើប​ក្រាប​បង្គំ​ទូល​ព្រះ​បាទ​សុទ្ធោទន​មហារាជ​ថា បពិត្រ​ព្រះ​សម្មតិ​ទេព ខ្ញុំ​ម្ចាស់​ប្រា​ថ្នា​នឹង​ទៅ​កាន់​នគរ​ទេវទហៈ។ គ្រា​នោះ​ព្រះ​បាទ​សុទ្ធោទនៈ ទ្រង់​អនុញ្ញាតិ ហើយ​ទ្រង់​ត្រាស់​បង្គាប់​អោយ​ពួក​សេវកាមាត្យ​​រៀប​ចំ​ក្បួន​ដើម្បី​ដង្ហែរ​ព្រះ​នាង​ទេវី។ ទៅ​ដល់​ចន្លោះ​ព្រំ​ប្រទល់​នគរ​ទាំង​ពីរ គឺ​កបិលវត្ថុ​និង​ទេវទហៈមាន​សាល​វ័ន​ជា​មង្គល​មួយ​ឈ្មោះ លុម្ពិនីវ័ន ដែល​មាន​ផ្ការីក​យ៉ាង​ល្អ និង​ហ្វូង​បក្សី​៥​ពណ៌។ ព្រះ​នាង​ទេវី​ក៏​ប្រាថ្នា​នឹង​ឈប់​សម្រាក​ទី​នោះ។ ខណៈ​ដែល​ព្រះ​នាង​យាង​ទៅ​ដល់​ក្រោម​ដើម​សាលព្រឹក្ស​មួយ​ដើម ខ្យល់​កម្មជ្ជវាត​ក៏​បណ្តាល​កម្រើក​ឡើង​នៅ​ក្នុង​ព្រះ​ឧទរ​នៃ​ព្រះ​នាង។ មហាជន​បាន​ជ្រាប​ហេតុ​ជិត​នឹង​ប្រសូត្រ​ ក៏​បាន​រៀប​ចំ​បិទ​បាំងនៅ​ក្រោម​ដើម​នោះ ហើយ​ថយ​ចេញ​មក។ ព្រះនាង​ទ្រង់​ឈោង​ចាប់​មែក​សាល​ព្រឹក្ស​ប្រថាប់​ឈរ ព្រះ​ពោធិសត្វ​ក៏​ប្រសូត្រចាក​ព្រះ​ឧទរ​នៃ​ព្រះ​វរ​មាតាក្នុង​វេលា​នោះ។ ក្នុង​ថ្ងៃ​ដែល​ព្រះ​ពោធិសត្វ​ប្រសូត្រ​នោះ ព្រះ​រាជ​ទេវី​ពិម្ពារ១ ឆន្ន​អាមាត្យ១ កាឡុទាយី​អាមាត្យ​១ ព្រះ​អានន្ទ១ សេះ​កណ្ឋកៈ១ មហាពោធិព្រឹក្ស​១ កំណប់​ទ្រព្យ​ទាំង​៤​រណ្តៅ១ បាន​កើត​ឡើង​ព្រម​គ្នា។ ពួក​អ្នក​នគរ​បាន​នាំ​ព្រះ​ពោធិសត្វ​ត្រឡប់​ទៅ​នគរ​កបិលពស្តុវិញ។រាជវង្ស កំណើត[កែប្រែ]

ព្រះបាទ​សុទ្ធោទន រាជវង្ស គោតម ព្រះ​រាជា​បក្ស​សម្ព័ន សាក្យៈ​សោយ​រាជ​សម្បត្តិ នៅ​នគរ​កបិលពស្តុ ព្រះ​អគ្គ​មហេសី​ព្រះ​នាម សិរិមហាមយា ជា​បុត្រី​ព្រះ​រាជា​បក្ស​សម្ព័ន​កោឌយៈ នៅ​នគរ​ទេវទហៈ ជាប់​ព្រំ​ដែន​នគរ​កបិលពស្តុ​ ព្រះ​នាង សិរិមហាមយា ទ្រង់​បាន​សុបិន​និមិត្ត​ឃើញ​ដំរី​ស​មួយ​មាន​ភ្លុក​៦ ចុះ​ពី​ស្ថាន​តុសិត ហើយ​ចូល​មក​ក្នុង​ព្រះ​ឧទរ​ព្រះ​នាង​ផ្នែក​ខាង​ស្តាំ ទំ​នាយ​ថា ព្រះ​នាង​នឹង​មាន​រាជ​បុត្រ​មួយ​ព្រះ​អង្គ ប្រកប​ដោយ​បុណ្យ​បារមី​យ៉ាង​លើស​លុប​ខ្ពស់​អស់​សព្វ​សត្វ​ទាំង​ពួង។ តាម​រយៈ​គម្ពីរ​មហា​វេស្សន្តរ​ជាតក មាន​ទេវ​បុត្រ​មួយ​ព្រះ​អង្គ​ ព្រះនាម​ សន្តុសិត​ទេវបុត្រ បាន​យាង​ចុះ​ពី​ឋាន​តុសិត​មក​ចាប់​កំណើត​ក្នុង​ផ្ទៃ​ព្រះ​នាង។ ​ក្នុង​កំឡុង​ដែល​ព្រះ​ពោធិសត្វ​នៅ​ក្នុង​ឧទរ​នៃ​ព្រះ​មាតា​ មាន​ទេវបុត្រ​៤​អង្គ​តែង​ចូល​ទៅ​រក្សា​ក្នុង​ទិស​ទាំង​៤​ ដោយ​គិត​ថា កុំ​អោយ​មាន​មនុស្ស​ និង​អមនុស្ស​ណា​មួយ​មក​បៀត​បៀន​ព្រះ​ពោធិសត្វ និង​ព្រះ​មាតា​ព្រះ​ពោធិសត្វ​បាន​ឡើយ។ ព្រះនាង​មាយា បាន​​ទ្រង់​គភ៌​អស់​ចំនួន​១០​ខែ​គត់។ ដល់គម្រប់​១០ខែ គឺ​នៅថ្ងៃសុក្រ ១៥​កើត​ពេញ​បូណមី ខែ​ពិសាខ ឆ្នាំច​ ​ព្រះ​នាង​​មាន​ព្រះ​រាជ​បំណង​នឹង​ស្តេច​យាង​ទៅ​កាន់​នគរ​ទេវទហៈ​ដែល​ជា​ជាតិ​ភូមិ​របស់​ព្រះ​នាង ទើប​ក្រាប​បង្គំ​ទូល​ព្រះ​បាទ​សុទ្ធោទន​មហារាជ​ថា បពិត្រ​ព្រះ​សម្មតិ​ទេព ខ្ញុំ​ម្ចាស់​ប្រា​ថ្នា​នឹង​ទៅ​កាន់​នគរ​ទេវទហៈ។ គ្រា​នោះ​ព្រះ​បាទ​សុទ្ធោទនៈ ទ្រង់​អនុញ្ញាតិ ហើយ​ទ្រង់​ត្រាស់​បង្គាប់​អោយ​ពួក​សេវកាមាត្យ​​រៀប​ចំ​ក្បួន​ដើម្បី​ដង្ហែរ​ព្រះ​នាង​ទេវី។ ទៅ​ដល់​ចន្លោះ​ព្រំ​ប្រទល់​នគរ​ទាំង​ពីរ គឺ​កបិលវត្ថុ​និង​ទេវទហៈមាន​សាល​វ័ន​ជា​មង្គល​មួយ​ឈ្មោះ លុម្ពិនីវ័ន ដែល​មាន​ផ្ការីក​យ៉ាង​ល្អ និង​ហ្វូង​បក្សី​៥​ពណ៌។ ព្រះ​នាង​ទេវី​ក៏​ប្រាថ្នា​នឹង​ឈប់​សម្រាក​ទី​នោះ។ ខណៈ​ដែល​ព្រះ​នាង​យាង​ទៅ​ដល់​ក្រោម​ដើម​សាលព្រឹក្ស​មួយ​ដើម ខ្យល់​កម្មជ្ជវាត​ក៏​បណ្តាល​កម្រើក​ឡើង​នៅ​ក្នុង​ព្រះ​ឧទរ​នៃ​ព្រះ​នាង។ មហាជន​បាន​ជ្រាប​ហេតុ​ជិត​នឹង​ប្រសូត្រ​ ក៏​បាន​រៀប​ចំ​បិទ​បាំងនៅ​ក្រោម​ដើម​នោះ ហើយ​ថយ​ចេញ​មក។ ព្រះនាង​ទ្រង់​ឈោង​ចាប់​មែក​សាល​ព្រឹក្ស​ប្រថាប់​ឈរ ព្រះ​ពោធិសត្វ​ក៏​ប្រសូត្រចាក​ព្រះ​ឧទរ​នៃ​ព្រះ​វរ​មាតាក្នុង​វេលា​នោះ។ ក្នុង​ថ្ងៃ​ដែល​ព្រះ​ពោធិសត្វ​ប្រសូត្រ​នោះ ព្រះ​រាជ​ទេវី​ពិម្ពារ១ ឆន្ន​អាមាត្យ១ កាឡុទាយី​អាមាត្យ​១ ព្រះ​អានន្ទ១ សេះ​កណ្ឋកៈ១ មហាពោធិព្រឹក្ស​១ កំណប់​ទ្រព្យ​ទាំង​៤​រណ្តៅ១ បាន​កើត​ឡើង​ព្រម​គ្នា។ ពួក​អ្នក​នគរ​បាន​នាំ​ព្រះ​ពោធិសត្វ​ត្រឡប់​ទៅ​នគរ​កបិលពស្តុវិញ។



  • ពិធីថ្វាយព្រះនាម

ក្រោយ​ពី​ព្រះ​រាជ​ឱរស​ប្រសូត​បាន​ប្រាំ​ថ្ងៃ ព្រះបាទ​សុទ្ធោទនៈ​បានជ្រើស​រើស​ព្រាហ្មណ៍ដ៏ពូកែ​ៗ​៨​នាក់ ដើម្បីអោយ​ថ្វាយព្រះនាម ​មើល​និង​ទាយ​នូវ​លក្ខណៈ​របស់​ព្រះ​ពោធិសត្វ។ ព្រះ​នាម​របស់​ព្រះ​បរម​ពោធិសត្វ​ត្រូវបាន​ជ្រើស​រើស​​ថា សិទ្ធត្ថ ដែល​ប្រែ​ថា អ្នក​សំ​រេច​ប្រយោជន៏​គ្រប់​យ៉ាង។ ក្រោយពីមើលលក្ខណៈព្រះពោធិសត្វរួច ឃើញថា ព្រះអង្គ​ប្រកប​ដោយ​មហា​បុរិស​លក្ខណៈ​៣២​ប្រការ ព្រាហ្មណ៍​៧​នាក់​ក៏​លើក​ម្រាម​ដៃ​ពីរ​ទាយ​ថា បើ​ព្រះ​រាជ​កុមារ​ស្ថិត​នៅ​ជា​ក្សត្រ ព្រះ​អង្គ​នឹង​បាន​ជា​ស្តេច​ចក្រ​ពត្តិ បើ​ព្រះ​អង្គ​ចេញ​សាង​ផ្នួស​​នឹង​បាន​ត្រាស់​ជា​ព្រះ​ពុទ្ធ កាលនោះ​ព្រាហ្មណ៍​ម្នាក់​នៅ​ក្មេង​ជាង​គេ​ឈ្មោះ កោណ្ឌញ្ញ​ព្រាហ្មណ៍​បាន​ពិចារណា​លើ​ទី​កន្លែង​ដែល​ទ្រង់​ប្រសូត​ គឺ​នៅ​ក្នុង​ឧទ្យាន​ក៏​លើក​ម្រាម​ដៃ​តែ​មួយ​ទាយ​ថា ព្រះ​រាជ​កុមារ​ប្រាកដ​ជា​នឹង​បាន​ត្រាស់​ជា​ព្រះ​ពុទ្ធ។ ក្រោយ​ពេល​ព្រះ​អង្គ​ប្រសូត​បាន​៧​ថ្ងៃ​ ព្រះ​មាតាព្រះអង្គក៏​សោយ​ទី​វង្គត់។ ព្រះ​រាជ​កុមារ​សិទ្ធត្ថ ត្រូវ​បាន​ព្រះ​មាតុច្ឆាព្រះអង្គ​​ព្រះ​នាម​មហា​បជា​បតី​គោតមី​បី​បាច់​រក្សា​ត​មក។


  • រូបភាព

​ ​​​ ​​ស្រុកកូនមុំ ​ ​​ស្រុកកូនមុំ

ស្រុកកូនមុំស្រុក​ កូនមុំ​គឺជាស្រុកមួយ​​ ដែលស្ថិតនៅក្នុង​ ខេត្ត​រតនៈគិរី ក្រុង​ បានលុង ស្រុក​ កូនមុំ នេះ​ មាន ឃុំ ចំនួន​​ ៦ គឺ ៖​​

ឃុំ តឺន ឃុំ សិរីមង្គល ឃុំ​ ស្រែអង្រ្គង ឃុំ​ តាអង​​ ឃុំត្រពាំងក្រហម ស្រុកកូនមុំ ប្រវត្តិស្រុកកូនមុំៈបានជាគេហៅ​ ថា ស្រុក​នេះជាស្រុក កូនមុំ​ គឺ ដោយសា គេបានបងើ្កតស្រុកនេះស្ថិតនៅជិត ភ្នំ កូនមុំ​រហូតមកដល់សព្វថៃ្ងនេះ​។ ស្រុក​ កូនមុំ គឺ ជាស្រុកមួយ​ដែល សំបូរទៅដោយព្រែ ភ្នំ ជ្រុំថ្ម ( ស្រុក​នេះសិ្ថតនៅលើ​ដងផ្លូវ​ ជាតិ​ លេខ ៧ A ) គឺផ្លូវពីខេត្តស្ទឹងស្រែងទៅខេត្ត រតនៈគិរី ។ ស្រុក​ នេះ មានប្រជាជន​រស់នៅ ច្រើន មានដូចជា ៖ ជនជាតិ ខែ្មរ ជនជាតិ ឡាវ ជនជាតិ ទំពួន​ ជនជាតិ គ្រឹង ។​ ពួកគាត់ ភាគច្រើន​ ប្រកបមុខរបរដើម្បីចិញ្ចឺមជីវិត ធើ្វ ស្រែចំការ រី ឯ បងប្អូនដែលរស់នៅតាម ដង ទនេ្ល គឺ ពួកគាត់ប្រមុខរបរ នេសាទ និង ចូល ក្នុង ព្រៃ ចាប់សត្វ។​ បងប្អូនដែលរស់នៅតាមជើងភ្នំ គឺភាគច្រើន ធើ្វ ចំការ ដាំដំណាំ ស្រូវ ពោត ស្វាយចាន់ទី​ ជាដើម ។ "ឃុំតឺន​" គឺជាឃុំមួយ​ដែលស្ថិត​នៅក្នុងស្រុកកូនមុំ ខេត្ត ​រតនគិរី​ ហើយ ស្ថិត នៅ ភូមិ ភាគឥសាន្តនៃប្រទេសកម្ពុជា បានជាគេហៅថាឈោ្មះឃុំនេះជាឃុំតឺន​ គឺ​ ដោយសារ​ ពីមុន​ អ្នកដែល បងើ្កតឃុំតឺននេះមុនគេបង្អស់គឺ ឈោ្មះថា ( តាតឺន ) ដូ​ចេ្នះហើយបានជាគេហៅថា ឃុំនេះ ឈោ្មះ ថា ឃុំតឺន រហូត មកដល់សព្វ​ថៃ្ងនេះ​។​ ឃុំ តឺន មានភូមិ​ ចំនួន​ ៤ គឺ៖ ១ ភូមិ តាហ៊ឺយ​ ២ ភូមិ​ តឺន ៣ ភូមិ កាំបាក់ ៤ ភូមិ ឡាអ៊ិន​​។ ប្រជាជនដែលកំពុង រស់នៅក្នុងឃុំតឹន សព្វថៃ្ងនេះ​ មាន ដូចជា៖ ជនជាតិ គ្រឹង ជនជាតិ ទំពួន ជនជាតិ​ ខែ្មរ នឹង​ ជនជាតិ ចាម​។​ តែ ភាគច្រើន​មានបងប្អូន ជនជាតិ គ្រឹង​ដែលរស់ច្រើន ជាងគេ ប្រជាជនទាំង នោះពួកភាគច្រើនប្រកបមុខរបរ​ធើ្វស្រែចំការ ចូលទៅ​ក្នុងព្រៃបេះផ្លែឈើនិង ចាប់សត្វ​ ដើម្បីចិញ្ចឹមជីវិតរបស់ពួកគាត់​​។ រីឯជំនឿវិញ ពួកគេមាន ជំនឿ ទៅ អារក្ស​ អ្នកតាព្រៃភ្នំ​ ជំនឿនេះ ពួកគេមិនអាចបោះ បង់​បានទេពីព្រោះជំនឿនេះមានតាំងបុរាណមកម្លេះ។​


--Chab chetra333 (ការពិភាក្សា) ម៉ោង០៨:០៩ ថ្ងៃពុធ ទី១៩ ខែកុម្ភៈ ឆ្នាំ២០១៤ (UTC)chetrachab@gmail.com;

itangkorkhmer.blogspot.com