អ្នកប្រើប្រាស់:Kim623 camboya
.
ថៃ្ងនេះ ថ្ងៃព្រហស្បតិ៍,ទី១៩ខែធ្នូ ឆ្នាំ ២០២៤
|
សូមជំរាបសួរ និងសូមស្វាគមន៏ ការចូលមកកាន់ទំព័រដើមរបស់ខ្ញុំ។
ខ្ញុំបាទឈ្មោះ សុខ គឹម ជាសិស្សដែលរៀននៅសាលាបច្ចេកទេសដុនបូស្កូខេត្តកែប ផ្នែកទំនាក់ទំនងសង្គមនិងសារព័ត៍មាន ជំនាន់ទី៥
ខ្ញុំស្វាគមន៍ការចូលមកកាន់ទំព័រវីគីភីឌារបស់ខ្ញុំបាទនេះ។ ខ្ញុំសង្ឃឹមថាអ្នកទទួលបាននៅការចែករំលែកនូវចំណេះដឹងថ្មីៗ ដែលមាននៅក្នុងប្រទេសកម្ពុជានេះមិនថានៅកន្លែងណាឡើយ ហើយខ្ញុំនឹងខិតខំស្វែងរក និងស្រាវជ្រាវ ព័ត៏មាន ផ្សេងៗ ដើម្បីចែកជូនអ្នកសិក្សា។ ក្នុងនាមខ្ញុំជាបង្កើតទំព័រវីគីភីឌា(km wikipedia)នេះបានខិតខំធ្វើយ៉ាងយកចិត្តទុកដាក់និងបានប្រើរូបមន្តទាំងប៉ុន្មានដែលខ្ញុំបានរៀនកន្លងមក។ ខ្ញុំនិងខិតខំប្រឹងប្រែងនិងរិះរកនូវអ្វីថ្មីៗដើម្បីីទុកឲ្យលោកនាក់បានដឹងនិងទទួលបានព័ត៍មាននិងចំនេះដឹងជាច្រើនទៀត-ល-។
ខេត្តកំពត[កែប្រែ]
ខេត្តកំពតគឺជាខេត្តមួយដែលស្ថិតនៅប៉ែកនិរតីនៃប្រទេសកម្ពុជា។អតីតកាលជា ស្រុកកំពង់បាយ មានផ្ទៃដីចំនួន៥៤០០ហិចតា។ ក្រុងមានប្រជាជនចំនួន 627,884 នាក់ក្នុងឆ្នាំ(2008)។[១] ហើយក្រុងនេះមានព្រែកមួយដែលនៅចំកណ្តាលក្រុងហើយមានស្ពាន់៣គឺ ស្ពានចាស់ ស្ពានថ្មី និងស្ពានដែក(ស្ពានរទេះភ្លើង)។ បើយើងចង់ធ្វើដំណើរទៅក្រុងកំពតយើងត្រូវធ្វើដំណើរតាមផ្លូវជាតិលេខ៣ពីភ្នំពេញទៅខេត្តកំពតបន្ទាប់មកយើងនិងទៅដល់ក្រុងកំពត។ នៅទីនោះមានកន្លែងកំសាន្តច្រើនណាស់ ដូចជា ការទស្សនាអាគារចាស់ៗ រមណីដ្ខាន ដូចភ្នំបូកគោ រមណីយទឹកឈូរ វារីអគ្គីសនីភ្នំកំចាយ ឆ្នេរព្រែក្រុងកំពត និងកន្លែងដែរមានទឹកធ្លាក់ជាច្រើនក្នុងក្រុងកំពត ។
សាលាខេត្តកំពតបានរៀបចំហេដ្ឋារចនាសម្ព័ន្ធជាច្រើន ដើម្បីទាក់ទាញភ្ញៀវទេសចរដើម្បី ជាប្រយោជន៏ដល់ប្រជាជនដែលរស់នៅ ក្នុងក្រុងកំពតមានការងារធ្វើច្រើន និងមានជីវភាពធូរធារស្របតាមយុត្តិសាស្រ្ត របស់រាជរដ្ឋាភិបាលបច្ចុប្បប្ន។
ម៉្យាងទៀតក្រុងកំពតក៏ជា ក្រុងមួយដែរមានសក្កានុពលផ្នែកសេដ្ឋកិច្ចផងដែរ ពីព្រោះថា ក្រុងកំពតគឺជាក្រុងដែរស្ថិតនៅជិតសមុទ្រ ដូច្នោះទើបក្រុងនេះមានមនុស្ស
នៅច្រើនដោយសារតែប្រជាជនងាយស្រួលក្នុងការរស់ នៅ ហើយនិងប្រកបរបរចិញ្ចឹមជីវិត ហើយពួកគេប្រកបរបរដូចជា នេសាទត្រី ធ្វើស្រែចំការ ចិញ្ចឹមសត្វ ចិញ្ចឹមត្រី ដាំបន្លែ កម្មករសំនង់ ធ្វើឡួរ ធ្វើការងាររដ្ឋ
ហើយនិងមានការងារច្រើនផ្សេងពីនេះថែមទៀត។ ហើយពេលនេះប្រជាពលរដ្ឋដែររស់ខេត្តកំពតមានការសប្បាយដោយសារ តែទំនប់វារីអគ្គីសនីដែលនៅ លើភ្នំកំចាយបានបើកដំនើរការទំនប់វារីអគ្គីសនីនេះ និង អាចជូយសន្សំថវិការរបស់ប្រជាជនបានមួយចំណែកផងដែរ ដោយសារតែវាមានតំលៃថោកជាងមុនបន្តិច។ នៅថ្ញៃអនាគតទំនប់វារីអគ្គីសនីគឺជា កន្លែងមួយដែរមានសម្រស់ស្រស់ស្អាតដោយសារ តែសម្រស់ព្រៃភ្នំដែលមានពណ៏បៃតង ហើយនិងទំនប់ទឹកដ៏ធំដែលស្ថិតនៅ កណ្ដាលជន្លោងភ្នំមានទឹកមានរាប់លានគីប មិនតែប៉ុននិងថែមមានហ្វូងត្រីដែលមានពណ៏ឆើតឆាយបានរស់នៅ ទីនោះយ៉ាងសប្បាយរីករាយ ហើយមានការ
រំពឹកទុកថាទំនប់វារីគ្គីសនីនេះអាចនិងទាញភ្ញៀវទេសចរជាតិ និងអន្តរជាតិបានរហូតដល់រាប់រយនាក់រឺអាចច្រើនជាងនេះ ពីព្រោះទំនប់នេះមានសំរស់ស្រស់ត្រកាល ដោយសារព្រៃព្រឹក្សាអ្នកតាវល្លឹកពណ៌បៃតងខៀវសង្កាត់ បើនិយាយពីទំនប់វារីអគ្គីសនីវិញ គឺវាមានលក្ខណខ្ពស់ធំត្រដាតផុតកន្ទុយភ្នែក គឺកំពស់ ១០០ ម ពីផ្ទៃក្រោមទៅផ្ទៃលើ ហើយទទឹកវិញមានប្រវែងរាប់រយម៉ែតបើសិនមើលពីឡើងគួរអោយ រន្ធត់មែនទែនហើយត្រឹមតែប៉ុណ្តោះនៅមានទិត្ថភាពជាច្រើនទៀតដូចជាៈ ការថតរូបអំពីទំនប់ ការរូងភ្នំ ការថតហ្វូងសត្វ ការទេសភាពភ្នំព្រៃព្រឹក្សាអ្នកតាវល្លឹ ហើយនិងការស្ទូងត្រីលេងកំសាន្តជាដើម។ បើសិនជាអ្នកចុះមកក្រោយប្រហែល ១ គម និងកន្លែងដែលគេអោយឈ្មោះថា រមណីយដ្ឋានទឹកឈូរដែលនៅ ឆ្ញាយប៉ុន្មានពីទំនប់វារីអគ្គីសនីកំចាយមា ហើយមនុស្សដែររស់តំបន់នោះភាគច្រើនជាអ្នកធ្វើចំការ លក់ម្ហូមអាហារនៅរមណីយដ្ឋានទឹកឈូរ ហើយនិងឡើយកាប់ឈើនៅលើភ្នំ ហើយប្រជាជននៅមានជីវភាពធូធារគួរសម។ និយាយពីមានចំងាយ ៥ គីឡូម៉ែត្រពីក្រុងកំពត ។
(ឯកយោងនិងកែរសំរួលខ្លះៗ ពី វីគីភីឌា) (km wikipedia) នៅមានតទៀត.....