Jump to content

អ្នកប្រើប្រាស់:Sokha SC

ពីវិគីភីឌា
កំពង់ធំ

[] សូមស្វាគមន៍មកកាន់ទំព័ររបស់យើងខ្ញុំ។​​នាងខ្ញុំឈ្មោះ រដ្ឋ សុខា ភេទស្រី កើតនៅថ្ងៃទី០៨​ ខែសីហា ឆ្នាំ១៩៩៨ ជាសិស្សរៀននៅសាលាបច្ចេកទេសដុន បូស្កូកែប ផ្នែកទំនាក់ទំនងសង្គមនិងសារពត៌មានឆ្នាំទីមួយ ទីកន្លែងកំណើត៖ ភូមិសំរិត ឃុំសំបូរ ស្រុកប្រាសាទសំបូរ ខេត្តកំពង់ធំ។ នាងខ្ញុំចង់ក្លាយជាអ្នកសារពត៌មាន ព្រោះនាងខ្ញុំចង់ផ្សព្វផ្សាយពីបញ្ហាអ្វីៗដែលមាននៅក្នុងប្រទេសកម្ពុជា។ រូបភាពតូច

ថៃ្ងនេះ ថ្ងៃសៅរ៍,​ទី​៣០​ខែវិច្ឆិកា ឆ្នាំ ២០២៤
ម៉ោងអន្តរជាតិ ម៉ោង០១:៣៣ វីគីភីឌាជាភាសាខ្មែរ មាន ១១០៧៥អត្ថបទ។
en-3 This user is able to contribute with a medium level of English. អ្នកSokha SCចេះនិយាយភាសាអង់គ្លេសមធ្យម
ទង់ជាតិកម្ពុជា


ខេត្តកំពង់ធំ

[] [] ​ ខេត្តកំពង់ធំ គឺជាខេត្តមួយដែលស្ថិតនៅចំកណ្ដាលគេ ក្នុងចំណោមខេត្តទាំងអស់ដែលស្ថិតនៅក្នុងប្រទេសកម្ពុជា។ វាមានព្រំប្រទល់ជាប់ខេត្តសៀមរាប នៅភាគពាយព្យ ព្រះវិហារនៅភាគខាងជើង ស្ទឹងត្រែងនៅភាគឦសាន ក្រចេះនៅខាងកើត កំពង់ចាម កំពង់ឆ្នាំង នៅខាងត្បូង និង បឹងទន្លេសាបនៅភាគខាងលិច។ ខេត្តកំពង់ធំមានទីរួមខេត្តឈ្មោះក្រុងស្ទឹងសែន​ ដែលជាទីក្រុងមួយដែលមានប្រជាជន ៣០ ០០០ នាក់ មានទេសភាពដ៏ល្អប្រណីត គួរអោយចាប់ចិត្ត ស្ថិតនៅតាម​បណ្តោយនៃច្រាំងដងស្ទឹងសែន។ ខេត្តនេះមានផ្ទៃដីសរុប ១៣ ៨១៤ សហាតិមាត្រការ៉េហើយបែងចែកជា ៨ ស្រុក-ក្រុង, ៨១ ឃុំ-សង្កាត់ និង ៧៣៤ ភូមិ[២]។ ខេត្តកំពង់ធំជាខេត្តមានផ្ទៃដីធំទី២នៅក្នុងប្រទេសកម្ពុជា។ ខេត្តកំពង់ធំគឺសម្បូរទៅដោយដំនាំស្រូវ ដែលមានទាំងស្រូវប្រាំង និងស្រូវវស្សា ដំនាំហូបផ្លៃ បន្លែជាច្រើនប្រភេទនិង​ជាពិសេសគឺមានប្រាសាទសំបូរព្រៃគុក ដែលសរុបមានប្រមាណជិតពីររយប្រាសាទដែលទាក់ទាញភ្ញៀវទេសចរណ៍ គ្រប់ទីកន្លែងដែលមកទស្សនា កំសាន្ដសំរាកលំហែកាយនៅទីនោះ ហើយអាចឲ្យភ្ញៀវដែលមកទស្សនានៅទីនោះសិក្សាស្រាវជ្រាវផងដែរ។

ស្រុកប្រាសាទសំបូរ

  ស្រុកប្រាសាទសំបូរ ទីតាំងស្ថិតនៅភូមិសំបូរ ឃុំសំបូរ ស្រុកប្រាសាទសំបូរ នៅស្រុកប្រាសាទសំបូរនេះគឺមានប្រាសាទសំបូរព្រៃគុកជាច្រើន ហើយមានវត្តមួយ មានផ្សារតូចធំ ជាពិសេសគឺមានដំណាំដ៏ខៀវស្រងាត់ ផ្លែឈើដែលគួរឲ្យចង់ញ្ញុំាំទៀតជាច្រើន។

[] ភូមិសាស្រ្ដ

ភូមិសាស្ត្រ
  ខេត្តកំពង់ធំបែងចែកជាពីរតំបន់៖

[] ភាគខាងជើងផ្លូវជាតិលេខ៦៖ គឺផ្ទៃដីគ្របដណ្តប់ទៅដោយផ្ទៃដីខ្ពង់រាប និងព្រៃឈើប្រមាណ ៧០ ភាគរយ ហើយអាកាសធាតុផ្តល់ផលល្អសម្រាប់របរកសិកម្មនានា ដូចជាការធ្វើស្រែចម្ការ ហើយរុក្ខសាស្រ្ត​ និង សត្វពាហនៈគឺអោយទិន្នផលល្អ។

  ភាគខាងលិចផ្លូវជាតិលេខ៦៖ គឺផ្ទៃដីគ្របដណ្តប់ទៅដោយតំបន់វាលរាបដែលលាតសន្ធឹងទៅដល់ បឹងទន្លេសាប។ នៅតំបន់នេះអាកាសធាតុផ្តល់ផលល្អសម្រាប់របរកសិកម្ម និងនេសាទត្រី ដើម្បីបំពេញតម្រូវការ នៅតាមខេត្ត និងការនាំចេញទៅក្រៅប្រទេសជិតខាងផងដែរ។
  ពីរក្នុងចំណោមតំបន់ស្នូលទាំងបីនៅក្នុងឋបនីយដ្ឋានជីវមណ្ឌលទន្លេសាប ស្ថិតនៅកំពង់ធំ។
  បឹងឆ្មារ (១៤ ៥៦០ ហិកតា) និង
  ស្ទឹងសែន (៦ ៣៥៥ ហិកតា)។[៤]

ផលិតផលស្រូវ

ដំណាំស្រូវ
  ស្រូវគឺជាទិន្នផលសំខាន់បំផុតសម្រាប់ប្រជាជនទូទៅ មិនត្រឹមតែខេត្តកំពង់ធំនោះទេគឺគ្រប់ខេត្តទាំងអស់នៅក្នុងប្រទេសកម្ពុជា។ ដំណាំស្រូវគឺផ្ដល់ទិន្នផលខ្ពស់សម្រាប់ប្រជាកសិករទូទៅ។


សេដ្ឋកិច្ច

[] ​ ខេត្តកំពង់ធំក៏ជាផ្នែកមួយដ៏ធំបំផុតចំពោះ ផលិផល គ្រាប់ស្វាយចន្ទីនៅក្នុងប្រទេសកម្ពុជា ជាមួយផ្ទៃដីដាំដុះនៅក្នុងឆ្នាំ ២០០៣ ដល់ ២០០៤ ប្រមាណ ៦ ​៣៧១ ហិកតា។កំពង់ធំ ស្ថិតនៅជាប់នឹង បឹងទន្លេសាប ហើយ នៅក្នុងឆ្នាំ ២០០៣ ដល់ ២០០៤ គេបានចាប់ទុកថាជាខេត្តនៃប្រភពត្រីដ៏ច្រើនលើសលុបប្រហែល (១៨ ៨០០ តោន) និង ជាតំបន់ជាប់ចំណាត់ថ្នាក់លេខ ៤ ដែលមានត្រីច្រើន​ជាងគេបំផុត ដែលអាចចិញ្ចឹមប្រទេសកម្ពុជាបាន (១​ ៨០០ តោន)។ ត្រីភាគច្រើនដែល បានកើនឡើងគឺដោយសារមានការចិញ្ចឹមនៅតាម គ្រួសារនានា ជាមួយនិងការខិតខំប្រឹងប្រែងចិញ្ចឹម នៅតាមវាលស្រែ។

សេដ្ឋកិច្ច








ភោជនីយដ្ឋាន និង​ ទីកន្លែងស្នាក់នៅ

ភោជនីយដ្ឋាន
 សណ្ឋាគារ និង ភោជនីដ្ឋានអរុណរះ ៖ គឺជាទីកន្លែងដែលមានប្រជាប្រិយភាពជាងគេក្នុងខេត្ត ដោយមានបម្រើ​អាហារទំនើបៗ អាហារចិន និងអាហារខ្មែរ ដោយមាន​តម្លៃ​សមរម្យ ដោយសារកត្តាទាំងនេះហើយទើបមានប្រជាប្រិយភាពកាន់ខ្លាំងឡើង។ បុគ្គលិក​បម្រើ​ការអាចនិយាយភាសាអង់គ្លេស និងភាសាដទៃទៀតបានយ៉ាងល្អ។
 សណ្ឋាគារ និង ភោជនីយដ្ឋាន នាគមាស ៖ មានបម្រើម្ហូបអាហារ ចិន​និងអាហារខ្មែរ ចាប់ពីពេលព្រឹក រហូតដល់ពេលយប់ម៉ោង ៨:៣០។
 ភោជនីយដ្ឋានមនោរម្យ ៖ ភោជនីយដ្ឋានមនោរម្យនេះ មានទីតាំងស្ថិតនៅក្បែរនឹង សណ្ឋាគារមិត្តភាព។ ទីនេះគឺពិតជាមានប្រជាប្រិយភាពខ្លាំង នៅតាមបណ្តោយផ្លូវជាតិលេខ៦ ទៅភាគខាងជើង និងជាពិសេសទៅទៀតនោះគឺមានបម្រើនូវអាហារពេលព្រឹកទៀតផង។
 ភោជនីយដ្ឋាន៩មករា ៖ គឺស្ថិតនៅភាគខាងជើងនៃស្ពានខេត្តកំពង់ធំ ដែលនៅតាមបណ្តោយផ្លូវជាតិលេខ៦​​និងជាភោជនីយដ្ឋានមួយក្នុងចំណោម ភោជនីយដ្ឋានទាំងបី។
 នៅថ្ងៃមានពិធីបុណ្យជាតិធំៗ ខេត្តកំពង់ធំកាន់តែសប្បាយ ព្រោះមានមនុស្សជាច្រើនវិលត្រលប់មក​ ស្រុកកំណើតរបស់ពួកគេវិញដែលធ្វើឲ្យមានសភាពអ៊ូអរខុសពីធម្មតា។ មានន័យថាចំនួនអ្នកដើរកំសាន្ត ក៏កាន់តែច្រើនដូចគ្នា គឺពាសពេញកន្លែងទេសចរណ៍ទាំងអស់ ទាំងតំបន់ទេសចរណ៍ធំៗ និងកន្លែងផ្សេងទៀត។ នៅពេលបុណ្យជាតិ តែងមានមនុស្សមកកំសាន្ដពីខេត្តដទៃជាច្រើន ដូច្នេះហើយតំបន់ទេសចរណ៍ ភោជនីយដ្ឋាន និង កន្លែងស្នាក់នៅនីមួយៗគឺពោរពេញទៅដោយមនុស្សដែលមកសំរាកលំហែកាយ ទស្សនាតំបន់ទេសចរណ៍ផ្សេងៗ និង លេងល្បែងប្រជាប្រិយនៅតាមវត្តផ្សេតៗទៀតជាច្រើនផងដែរ។

[] []

  ទេសរដ្ឋមន្រ្តីមន្ត្រីក្រសួងផែនការ</ref>

ខេត្តកំពង់ធំ
ស្រុកប្រាសាទសំបូរ
[[File:
កំពង់ធំ
|250px|none|alt=|]]
ផែនទីកំពង់ធំក្នុងប្រទេសកម្ពុជា
ផែនទីកំពង់ធំក្នុងប្រទេសកម្ពុជា
កូអរដោនេ: 12°42′N 104°53′E / 12.700°N 104.883°E / 12.700; 104.883Coordinates: 12°42′N 104°53′E / 12.700°N 104.883°E / 12.700; 104.883
ប្រទេស កម្ពុជា
ទីរួមខេត្តស្ទឹងសែន
រដ្ឋាភិបាល
 • អភិបាលខេត្តអ៊ុត-សំអន (គ.ប្រ.ក.)
ផ្ទៃក្រឡា
 • សរុប១៣៨១៤ គម2 (៥៣៣៤ ម៉ាយ ការ)
ប្រជាជន
 • សរុប៧០៨៣៩៨
ស្រុក-ក្រុង


ឯកសារយោង

[កែប្រែ]
  1. [១]សហគមន៍ឦសានបុរី រចនាដោយ: Camtech ភូមិនៅតំបន់សម្បូរព្រៃគុកមានលក្ខណៈសាមញ្ញណាស់។ ពួកគេគឺជាបង្ហាញពីលក្ខខណ្ឌនៃការរស់នៅតាមជនបទសាមញ្ញកម្ពុជាទូទាំងភាគច្រើននៃប្រទេសនេះ។
  2. [២]ឈ្មោះ: H.E. ចេញស្នាក់នៅ ទីតាំង: អភិបាលរងខេត្តកំពង់ធំ
  3. [៣]ឈ្មោះ: លោក Shaw បាន Phaho មុខតំណែង: អនុប្រធានការិយាល័យផែនការនិងការវិនិយោគទំនាក់ទំនង
  4. [៤]ឈ្មោះ: លោកឡាំ Pichrorthna តួនាទី: ប្រធានការិយាល័យពាណិជ្ជកម្ម
  5. [៥]ប្រភព: ភ្នំពេញប៉ុស្តិ៍ ច័ន្ទ, 25 មេសាឆ្នាំ 201​​6 Niem ឆេងនិងសែនដាវីត បំបែកឯតទគ្គកម្មសីតុណ្ហភាពនិងបង្កើតជាតំបន់អភិរក្សនៅឆ្នាំ 201​​2
  6. [៦]ទំនាក់ទំនងផ្ទាល់ខ្លួនសម្រាប់បញ្ហាវិនិយោគនៅក្នុងខេត្តនេះ
  7. [៧]ក្រសួងផែនការ ភ្នំពេញខែសីហាឆ្នាំ 2008
  8. [៨]ឧត្តមឆាយថន