ការពិភាក្សា:សីដក់

Page contents not supported in other languages.
ពីវិគីភីឌា

អំពីឈ្មោះចំណងជើង១[កែប្រែ]

គប្បីយើងលើកតម្កើង​ការប្រើប្រាស់ពាក្យខ្មែរយើងវិញ ដោយដាក់ចំណងជើងថា សីដក់ ជំនួសអោយ សីបាក់តាក្រ ដែលជាភាសាបរទេស។ យើងអាចបញ្ជាក់​នៅក្នុង​តួអត្ថបទថា គេក៏អាចហៅថា សីបាក់តាក្រក៏បាន។ តើអ្នកយល់យ៉ាងណា?--គីមស៊្រុន (ការពិភាក្សា) ម៉ោង០៦:០១ ថៃ្ងព្រហស្បតិ៍ ទី១៨ ខែមេសា ឆ្នាំ២០១៣ (UTC)

អំពីឈ្មោះចំណងជើង២[កែប្រែ]

ឈ្មោះចំណងជើងគួរតែខ្លី និងមានន័យគ្រប់គ្រាន់ សំរាប់ងាយស្រួលក្នុងការស្វែងរក។ យើងគប្បីទុកចំណងជើងថាតែ «សីដក់» ឬ «សីមេលោង»។ គឺជ្រើសយកមួយណាដែលគេនិយមប្រើជាង។ សំរាប់ចំណងជើងដែលមិនសូវប្រើ យើងអាចដាក់តំណភ្ជាប់បញ្ជូនបន្តមកទំព័រមេ។ ឧទាហរណ៍ថា «សីដក់» ជាពាក្យដែលគេនិយមហៅ។ នោះយើងគួរសរសេរអត្ថបទពេញលេញក្នុងទំព័រនោះ ហើយចំពោះទំព័រ «សីមេលោង» ឬ «សីបាក់តាក្រ» យើងគ្រាន់តែដាក់តំណភ្ជាប់បញ្ជូនបន្តមកទំព័រ«សីដក់»បានហើយ។ តើអ្នកយល់យ៉ាងណា។ --គីមស៊្រុន (ការពិភាក្សា) ម៉ោង០២:៥៨ ថ្ងៃច័ន្ទ ទី២៩ ខែមេសា ឆ្នាំ២០១៣ (UTC)[ឆ្លើយតប]

ខ្ញុំឈ្មោះមាសអនន្ន លោកអាចកែប្រែរលើអត្ថបទរបស់ខ្ញុំបានព្រោះខ្ញុំមិនសូវមានបទពិសោធន៍ក្នុងវីគីភីឌែននេះទេ សូមអរគុណចំពោះការកែរលំអរនិងផ្ដល់ជាយោបល់ដល់ខ្ញុំ ខ្ញុំយល់ថាគំនិតរបស់លោកពិតជាល្អ។ សូមអរគុណ
សូមអរគុណលោកមាសអនន្នដែលបានឯកភាពនឹងសំណើរដែលខ្ញុំបានលើកឡើង។ ខ្ញុំបានធ្វើការបញ្ជូលខ្លឹមសារទាំងស្រុងទៅទំព័រថ្មីដែលមានចំណងជើងថា សីដក់ ហើយ។ ព្រមជាមួយនោះ ទំព័រចាស់ ទំព័រសីមេលោង និង ទំព័រសី​ប៉ា​ក់តា​ក្រ ត្រូវបានបង្កើតដោយដាក់តំណភ្ជាប់​បញ្ជូនបន្តស្វ័យប្រវត្តិ​មកទំព័រសីដក់ ដើម្បីអោយគេស្វែងរកពាក្យថាក៏អាចមកអានខ្លឹមសារដែលលោកបានសរសេរដែរ។ --គីមស៊្រុន (ការពិភាក្សា) ម៉ោង១២:៣១ ថ្ងៃច័ន្ទ ទី០៨ ខែកក្កដា ឆ្នាំ២០១៣ (UTC)[ឆ្លើយតប]
ខ្ញុំឈ្មោះមាសអនន្ន បាទ អរគុណណាស់ដែលលោកជួយធ្វើការកែលំអរឲ្យកាន់តែល្អប្រសើឡើងនូវអត្ថបទដែលជាចំនេះដឹងសម្រាប់កូនខ្មែរនិងបរទេសដែលចង់ចេះចង់ដឹងនូវអត្ថបទខ្លឹមផ្សាទាំងឡាយនេះ សូមអរគុណ!