ចន ឡុក
កើត | 29 August 1632 Wrington, Somerset, England |
---|---|
ស្លាប់ | 28 October 1704 (aged 72) Essex, England |
សញ្ជាតិ | English |
សម័យ | 17th-century philosophy (Modern philosophy) |
តំបន់ | Western Philosophy |
School | British Empiricism, Social Contract, Natural Law |
Main interests | Metaphysics, epistemology, political philosophy, philosophy of mind, education, economics |
Notable ideas | Tabula rasa, "government with the consent of the governed", state of nature; rights of life, liberty and property |
Influenced by
| |
Influenced
| |
ហត្ថលេខា |
ជីវប្រវត្តិរបស់ ចន ឡុក John Locke ( ១៦៣២-១៧០៤ នៃគ.ស. ) លោកចន ឡុកជាទស្សនវិទូ និងជាអ្នកទ្រឹស្តីនយោបាយ ជនជាតិអង់គ្លេស ។ គាត់កើតនៅថ្ងៃទី ២៩ ខែសីហា ១៦៣២ នៃគ.ស. នៅក្នុងភូមិ រីងថុណ ក្រុង សាំសេត ខាងត្បូងឈៀងខាងលិច នៃប្រទេសអង់គ្លេស ។ ហើយបានទទួលមរណកាលនៅថ្ងៃទី ២៨ ខែតុលា ឆ្នាំ ១៧០៤ នៃគ.ស. ក្នុងជន្មាយុ ៧២ ឆ្នាំ ក្នុងក្រុង អេសសេច ភាគខាងកើត នៃប្រទេសអង់គ្លេស ។ គាត់ក៏ជាស្ថាបនិកទ្រឹស្តីសេរីនិយមម្នាក់ដែរ ។
ទស្សនៈវិជ្ជារបស់''ចន ឡុក
[កែប្រែ]ទស្សននយោបាយរបស់លោកចន ឡុកដែលធ្វើឲ្យលោកមានកិត្យានុភាពល្បីល្បាញ ក្លាយជាអ្នកនយោបាយវិទ្យា គឺស្នាដៃ «អភិប្រាយពីរនៃការដឹកនាំរដ្ឋ (Two Treatises of Government)» ដែលបានបោះពុម្ពផ្សាយលើកទីមួយ នៅក្នុងឆ្នាំ ១៦៩០ ។ នៅក្នុងស្នាដៃលោកចន ឡុកបានបង្ហាញយ៉ាងច្បាស់ នូវការកំណត់មូលន័យ នៃសេរីនិយម ដូចជា «បុគ្គលភាព» «សង្គម» «រដ្ឋ» ហើយបានដាក់ «បុគ្គលភាព» ឲ្យខ្ពស់ជាង «សង្គម» និង «រដ្ឋ» ។ ពោលគឺបានបកស្រាយ អំពីបញ្ហារបស់មនុស្ស តាមសភាពធម្មជាតិ ការកកើតសង្គម និងការកកើតរដ្ឋ ។ «អ្វីដែលមាននៅក្នុងគំនិត គឺអ្វីដែលធ្លាប់មានក្នុងពិសោធន៍» នេះជាការអះអាងរបស់ចន ឡុក ។ យោងតាមទស្សនៈបស់លោកចន ឡុកថា «មនុស្សមានសិទ្ធិរស់ សេរីភាព កម្មសិទ្ធិ» នេះជាលក្ខណៈ ពិសេសរបស់មនុស្ស ដែលមានមកតាំងពីកំណើត ។ លោក John Locke មានការចាប់អារម្មណ៍ ទៅលើបញ្ហាកម្មសិទ្ធិជាឯកជន ចាត់ទុកជាច្បាប់ធម្មជាតិរបស់មនុស្ស លោកចន ឡុកយល់ថា «រដ្ឋ ត្រូវមានស្ថានភាពជាអ្នកនាំមុខសង្គម» ។ រដ្ឋ ជាយន្តការ មានលទ្ធភាព និងប្រសិទ្ធិភាព ការពារយុត្តិធម៌ ។ ចំណែកការរស់នៅក្នុងធម្មជាតិ មានលក្ខណៈខុសពីរដ្ឋ ។ លោក John Locke បានសរសេរថា «ដោយឈរលើវិចារណញ្ញាណ មនុស្សបានសន្មតគ្នា ដើម្បីអនុវត្តន៍ច្បាប់ ដោយឆ្ពោះទៅរកគោលការណ៍ នៃកិច្ចព្រមព្រៀងគ្នា ដោយរួមជាសង្គម (Social Contract) ហើយបង្កើតបានជារដ្ឋ» ។
តាមរយៈ បទពិសោធន៍ទ្រឹស្តីធម្មជាតិ ហើយនឹងតាមរយៈ ការបកស្រាយស្តីពីការគ្រប់គ្រងរដ្ឋចន ឡុកបានពន្យល់ថា «ដំបូងមនុស្ស ត្រូវការចំណីអាហារ ផ្លែឈើ បរិភោគចំអែតក្រពះ» ។ គាត់ថា «ដោយសារតែកម្លាំងពលកម្មរបស់គេ មនុស្សត្រូវបេះផ្លែឈើឲ្យបានច្រើន ដាំដើមឈើហូបផ្លែ ឲ្យបានច្រើននេសាទ ឲ្យបានច្រើន ឬផលិតគ្រឿងឧបភោគបរិភោគឲ្យបានច្រើន ដើម្បីទុកសម្រាប់ពេលក្រក្សត់» ។ ដូច្នេះ ចេញពីផលិតផលដែលគេខំផលិតសម្រាប់ទុកបរិភោគនេះឯង ដែលទាំងនេះជាប្រភព ឬជាហតុនាំឲ្យកើតមានកម្មសិទ្ធិ ។ កម្មសិទ្ធិពីធម្មជាតិ របស់មនុស្សដែល John Locke លើកមកបង្ហាញផងដែរ គឺសិទ្ធិ និងសេរីភាព ។ គាត់យល់ថា «មនុស្ស មានវិចារណញ្ញាណដែលបង្ខំឲ្យគេមានការងារ ឬករណីយកិច្ចជាច្រើន ហើយកិច្ចមុនដំបូងគេបង្អស់នោះ គឺការរក្សាអាត្មាខ្លួនឯងជាមុនសិន ។ បើការរក្សាខ្លួនឯងជាករណីយកិច្ចនោះក៏បញ្ជាក់ឲ្យឃើញថា មនុស្សម្នាក់ៗ មានសិទ្ធិលើខ្លួនឯផ្ទាល់គេ គឺជាកម្មសិទ្ធិរបស់ខ្លួនគេផ្ទាល់ ។ ពីធម្មជាតិ គេមានខ្លួនគេជាប់ជាមួយនឹងកម្លាំងការងារ ដូច្នេះអ្វី ដែលកើតចេញពីកម្លាំងរបស់គេ ក៏ជាកម្មសិទ្ធិរបស់ខ្លួនគេដែរ» ។
លក្ខណៈជាកម្មសិទ្ធិមាន ៣ ប្រការ
[កែប្រែ]ការយកមកធ្វើជារបស់ខ្លួន
[កែប្រែ]វាត្រឹមត្រូវតាមធម្មជាតិ ព្រោះគេជាម្ចាស់លើខ្លួនឯង ជាម្ចាស់លើរូបកាយខ្លួន ហើយអ្វីដែលកើតចេញពីរូបកាយ របស់ខ្លួន ក៏ជាមរតករបស់ខ្លួនដែរ ។
ការចេញពីសភាពធម្មជាតិ
[កែប្រែ]មិនមែនជាការចាំបាច់ដាច់ខាតនោះទេ តែការចូលមករស់ នៅក្នុងសភាពជាសង្គម វាមានការធានាមួយខ្ពស់ជាង ។ សង្គមមួយ ដែលមិនមានគោលដៅ សម្រាប់ការថែរក្សាកម្មសិទ្ធិ ក៏មិនអាចមានឈ្មោះថាសង្គមនោះទេ ។ សារៈសំខាន់របស់សង្គម គឺការពារកម្មសិទ្ធិ ។
មានតែកិច្ចព្រមព្រៀង
[កែប្រែ]ដោយស្ម័គ្រចិត្ត រវាងបុគ្គលជាម្ចាស់កម្មសិទ្ធិ ពោលគឺកិច្ចព្រមព្រៀងសំដៅធានាដល់កម្មសិទ្ធិ ដែលបង្កើតបានជាសង្គមនយោបាយនោះ ។ មូលហេតុដែលនាំឲ្យមនុស្សត្រូវការកិច្ចព្រមព្រៀងគ្នាជាសង្គម ទី១-«យុត្តិធម៌ឯកជន» ។ ក្នុងករណីជនរងគ្រោះ មិនមានសមត្ថភាព និងលទ្ធភាពស្វែងរកយុត្តិធម៌នោះ ពួកគេត្រូវឋិននៅក្នុងជនរងគ្រោះ អយុត្តិធម៌ ។ចន ឡុកមើលឃើញថា «ក្នុងសភាពបែបធម្មជាតិ មនុស្សទាំងឡាយមិនត្រូវបានការពារដោយច្បាប់ ពីសំណាក់ការរំលោភបំពានឡើយ ព្រោះមនុស្ស ពុំទាន់បានបង្កើតអង្គការ រៀបចំសណ្តាប់ធ្នាប់សង្គម និងការដាក់ទណ្ឌកម្ម ទៅលើបទល្មើសនៅឡើយ ។ ដោយចង់បញ្ចប់នូវជម្លោះពីម្នាក់ទៅម្នាក់ និងទទួលបាននូវយុត្តិធម៌នោះ ទើបមនុស្សទាំងឡាយ យល់ព្រមគ្នានឹងគ្នា បង្កើយឲ្យមានជាអង្គការសង្គមមួយដែលអាចការពារជីវិតបុគ្គល និងសិទ្ធិសេរីភាព គ្រប់យ៉ាងរបស់ពួកគេ ។ ទី២-ហេតុផល ដែលតំរូវឲ្យមនុស្សរួបរួមគ្នា ជាសង្គមតូចៗ ឬធំៗ គឺជួយកាត់បន្ថយនូវបន្ទុកនៃការលំបាក។ ដូចនេះ ចាំបាច់បង្កើតវត្ថុដែលតំណាងឲ្យសម្ភារៈពោល គឺពាកើព័ន្ធនឹងការប្រើប្រាស់រូបិយប័ណ្ណនេះ ក្នុងគោលបំណងរក្សានូវកម្មសិទ្ធិផ្ទាល់ខ្លួន ។ នេះជាកត្តាចម្បង ដែលបង្ហាញឲ្យឃើញថា មនុស្សកំពុងតែដកខ្លួនបន្តិចម្តងៗឲ្យឃ្លាតឆ្ងាយពីជីវភាពបែបធម្មជាតិ ។ ចរន្តនេះ បានធ្វើឲ្យមនុស្ស ក្នុងសង្គមមានភាពខុសប្លែកពីគ្នាកាន់តែខ្លាំង។ដូច្នេះ រដ្ឋគឺជាទីកន្លែងបង្អែក ជាកន្លែងដែលមានសុវត្ថិភាព មានសណ្តាប់ធ្នាប់ មានច្បាប់ហើយក៏ជាក្តីសង្ឃឹមរបស់គេនាពេលអនាគតដែរ ។ ទី៣-មនុស្ស បានទទួលផលប្រយោជន៍ ពេលគេចាកចេញពីសភាពធម្មជាតិ គឺដោយសារគេមានបញ្ហាសន្តិសុខ បញ្ហាចាញ់ប្រៀប ហើយគេទាំងអស់គ្នា តែងគិតថា គេនឹងបានស្រួលជាងនេះ ប្រសិនបើមានច្បាប់ជា ធរមានមានចៅក្រមសម្រាប់បកស្រាយច្បាប់ និងអនុវត្តន៍ច្បាប់នោះផង ។ ទី៤-ដើម្បីបញ្ចប់សង្រ្គាម មិនចេះឈប់ឈររវាងមនុស្ស និងមនុស្ស ជាបុគ្គលជាក្រុម និងដើម្បីការពារជីវិតបុគ្គលនោះឯង ។ ទី៥-សុវត្ថិភាពរបស់ពួកគេ ក៏កាន់តែត្រូវបានទទួលការគំរាមគំហែង ។ ច្បាប់ដែលបានអនុម័តនៅក្នុងរដ្ឋ ចាំបាច់ត្រូវតែការពារសុវត្ថិភាពសង្គម និងរដ្ឋខ្លួនឯងតែម្តង ។ តាមទស្សនៈបស់លោក John Locke រដ្ឋមានតួនាទីសំខាន់ គឺដាក់ទណ្ឌកម្មដល់អ្នករំលោភច្បាប់ ក្រៅពីនេះរដ្ឋមានតួនាទីផង ដែរក្នុងការធានាឲ្យមាននូវសិទ្ធិសេរីភាព សមភាព និងសុវត្ថិភាពរបស់ពលរដ្ឋ ។ រដ្ឋ គឺជាអង្គការរបស់អ្នកមានសិទ្ធិដែលចង់បានមធ្យោបាយ ដ៏មានប្រសិទ្ធិភាព ដើម្បីថែរក្សាកម្មសិទ្ធិ ដែលគេរកបានសមស្របទៅ នឹងស្ថានភាពធម្មជាតិរបស់ពួកគេ ។ ក្នុងន័យនេះ រដ្ឋគឺគ្រាន់តែជាឧបករណ៍សម្រាប់បម្រើកម្មសិទ្ធិតែប៉ុណ្ណោះ ។ ការបែងចែកអំណាចរបស់ចន ឡុក ១-អំណាចនីតិបញ្ញត្តិ ស្ថិតក្នុងដៃសភា ។ ២-អំណាចនីតិប្រតិបត្តិ ស្ថិតក្នុងដៃរដ្ឋាភិបាល តុលាការ និងយោធា ។ ៣-អំណាចសហព័ន្ធ ស្ថិតក្នុងដៃស្តេច និងរដ្ឋមន្រ្តីនានា ។ ស្តេចជាប្រមុខនៃអំណាចនីតិប្រតិបត្តិ និងអំណាចសហព័ន្ធ ។ អភ័យឯកសិទ្ធិរបស់រដ្ឋាភិបាល ត្រូវបានកំណត់ក្នុងច្បាប់ ។ អំណាចនិតិបញ្ញត្តិ ជាអំណាចកំពូល ក្នុងចំណោមអំណាចទាំងបី ។ អំណាចនិតិបញ្ញត្តិ និងអំណាចនិតិប្រតិបត្តិ មិនត្រូវស្ថិតនៅក្នុងដៃ របស់បុគ្គលណាមួយឡើយ ព្រោះបើបុគ្គលនោះ យកអំណាចនោះ ទៅប្រើសម្រាប់ផលប្រយោជន៍បុគ្គល ពុំបានបម្រើផលប្រយោជន៍រួមទេ នឹងធ្វើឲ្យកើតមានរបបផ្តាច់ការ ។ ដូច្នេះការបែងចែកអំណាចជាវិធីសាស្រ្ត ជៀសវាង មិនឲ្យកើតមានឡើង នូវការប្រើអំណាចតាមទំនើងចិត្តបែបអាជ្ញាព្រឹត្តិ ដែលជាកត្តា មិនធានាដល់សិទ្ធិសេរីភាព និងកម្មសិទ្ធិរបស់ពលរដ្ឋឡើយ ។ បន្ថេមលើការបែងចែកអំណាចនេះ John Locke បានចាត់ទុកនូវវិធានការណ៍ពីរផ្សេងទៀត ដើម្បីឲ្យរដ្ឋស្គាល់តួនាទីរបស់ខ្លួននៅក្នុងសង្គម ។ វិធានការណ៍ទាំងពីរនោះគឺ ១-ត្រូវបែងចែកសាសនា ឲ្យដាច់ពីរដ្ឋ ឬនិយាយម្យ៉ាងទៀតថា បែងចែកអំណាចសាសនា ឲ្យដាច់ពីអំណាចរដ្ឋ ។ ២-ត្រូវរក្សាសិទ្ធិតស៊ូចំពោះការគាបសង្កត់ ។ ចំណែកឯការបះបោរ បាតុកម្ម កូដកម្ម ។ ល ។ វិញ មានផលជាអវិជ្ជមានខ្លាំងណាស់ ប្រសិនបើរដ្ឋ មិនបានបំពេញករណីយកិច្ចរបស់ខ្លួននោះទេ។
ឯកសារយោង
[កែប្រែ]- ↑ Laslett 1988, p. 68, Locke and Hobbes.