ច្បាប់អំពែរ
អេឡិចត្រូម៉ាញ៉េទិច | ||||||||||
អគ្គីសនី · ម៉ាញ៉េទិច
| ||||||||||
នៅក្នុងម៉ាញ៉េតូស្តាទិច ច្បាប់អំពែរ(ឬទ្រឹស្ដីបទអំពែរ) អាចអោយយើងគណនាតំលៃនៃដែនម៉ាញ៉េទិចបង្កើតឡើងដោយចរន្តអគ្គីសនី។ ទ្រឹស្ដីនេះទំរង់អាំងតេក្រាលរបស់សមីការម៉ាកស្វែល-អំពែរ។ ទ្រឹស្ដីនេះត្រូវបានរកឃើញដោយអង់ដ្រេ ម៉ារី អំពែរ និងជាសមមូលរបស់ច្បាប់ហ្គោសក្នុងអេឡិចត្រូស្តាទិច។
ពំនោលច្បាប់
[កែប្រែ]ក្នុងរបបស្ទើរអចិន្ត្រៃយ៍ឬអចិន្ត្រៃយ៍ ច្បាប់អំពែរពោលថា៖ «សៀកគុលឡាស្យុងតាមខ្សែកោងបិទជិតដែលហ៊ុំព័ទ្ធរបាយចរន្តអគ្គីសនី នៃដែនម៉ាញ៉េទិច ស្មើនឹងផលបូកពិជគណិតរបស់ចរន្ដដែលកាត់តាមផ្ទៃមុខកាត់នោះ។ គេសរសេរ៖
រឺ
ដែល
- តំនាងអោយអាំងតេក្រាលខ្សែកោងតាមខ្សែកោងបិទជិត,
- ជាដែនម៉ាញ៉េទិច,
- ជាដែនអាំងឌុចស្យុងម៉ាញ៉េទិច,
- ជាចំរៀកដ៏តូចនៅលើខ្សែកោងបិទជិត,
- ជាពែរមេអាប៊ីលីតេនៃមជ្ឈដ្ឋានជុំវិញ,
- ជាផលបូកពិជគណិតនៃអាំងតង់ស៊ីតេចរន្តអគ្គីសនីដែលកាត់តាមផ្ទៃហ៊ុំដោយខ្សែកោង
អំពីចរន្តអគ្គីសនីដែលហ៊ុំព័ទ្ធដោយខ្សែកោង
[កែប្រែ]យើងអាចចែកប្រភេទចរន្តអគ្គីសនីដែលហ៊ុំព័ទ្ធដោយខ្សែកោងជាច្រើនករណី៖
- បើសិនជាចរន្តនោះជាចរន្តមានរបាយមាឌ ដែលមានដង់ស៊ីតេ នោះអាំងតង់ស៊ីតេនេះគឺ៖
- បើសិនជាចរន្តនោះជាបណ្ដុំចរន្តខ្សែច្រើន នោះអាំងតងស៊ីតេនេះគឺ៖
ប្រយ័ត្ន៖ ដោយសារតែវាជាផលបូកពិជគណិត គេត្រូវតែដៅទិសរបស់ខ្សែកោង ដើម្បីកំនត់ទិសដៅចរន្តវិជ្ជមាននិងអវិជ្ជមាន។
- បើសិនជាចរន្តនោះជារបាយផ្ទៃ ដែលមានដង់ស៊ីតេ នោះអាំងតង់ស៊ីតេចរន្តនេះគឺ៖