Jump to content

ទាសភាព

ពីវិគីភីឌា
នេះ​ជា​ច្រវាក់​ដែលគេ​បាន​ប្រើ ដើម្បី​ឃាត់​មិន​ឲ្យ​ទាសករ​លួច​រត់

ទាសភាព (ហៅ​ម្យ៉ាង​ទៀត​ថា ភាព​ជា​ខ្ញុំគេ) គឺ​ជា​ប្រព័ន្ធ​សេដ្ឋកិច្ច​មួយ។ នៅ​ក្នុង​នោះ មនុស្ស​មួយ​ចំនួន​ត្រូវ​តែ​ធ្វើ​ការ​ដោយ​គ្មាន​ប្រាក់​កម្រៃ។ មនុស្ស​ទាំង​នេះ​ត្រូវ​បាន​គេ​ហៅ​ថា​ទាសករ។

មាន​ភស្តុតាង​បាន​បញ្ជាក់​ថា​ទាសភាព​បាន​កើត​ឡើង​មុន​គេ​កត់ត្រា​ក្នុង​សៀវភៅ​ទៅ​ទៀត។ ទាសភាព​មាន​ច្រើន​ប្រភេទ​ផ្សេងៗ​ពី​គ្នា ហើយ​បាន​កើត​មាន​នៅ​ស្ទើរ​តែ​គ្រប់​វប្បធម៌និង​ទ្វីប​នានា។[] នៅ​តាម​បណ្ដា​សង្គម​មួយ​ចំនួន គេ​បាន​បង្កើត​ឲ្យ​មាន​ច្បាប់​ស្ដី​ពី​ទាសភាព ហើយ​ពេល​ខ្លះ​គេ​បាន​បង្កើត​សេដ្ឋកិច្ច​នៅ​លើ​ទាសភាព​នោះ។ នៅ​ក្នុង​កំឡុង​សតវត្ស​ទី២០​នេះ ប្រទេស​ស្ទើរ​តែ​ទាំង​អស់​បាន​បង្កើត​ឲ្យ​មាន​ច្បាប់​ហាម​ប្រាម​ទាសភាព។ សេចក្ដី​ប្រកាស​ជា​សាកល​ស្ដី​ពី​សិទ្ធិ​មនុស្ស បាន​និយាយ​ថា ទាសភាព​គឺ​មិន​ត្រឹម​ត្រូវ​ទេ។ ទោះ​ជា​យ៉ាង​ណា​ក៏​ដោយ ទាសភាព​នៅ​តែ​បន្ត​កើត​មាន​ឡើង​ក្នុង​ទម្រង់​ផ្សេងៗ​ក្នុង​ប្រទេស​មួយ​ចំនួន។[] គេ​មិន​បាន​ផ្ដល់​សិទ្ធិ​ណា​មួយ​ដល់​ទាសករ​នោះ​ទេ។

ទាសភាព​បច្ចុប្បន្ន

[កែប្រែ]

មនុស្ស​នៅ​តែ​បន្ត​បង្កើត​ឲ្យ​មាន​ទាសករ​នៅ​ភាគ​ខ្លះ​នៃ​ពិភពលោក ជា​ពិសេស​នៅ អាស៊ីខាងត្បូង និង អាព្រិច។ ទាសភាព​នៅ​មាន​តិច​តួច​ក្នុង ប្រទេសអភិវឌ្ឍ នេះ​ក៏​ព្រោះ​តែ​ការ​អនុវត្ត​ច្បាប់​របស់​គេ​មាន​ភាព​ល្អ​ប្រសើរ។[] គេ​បាន​ផ្លាស់​ប្ដូរ​វិធី​ដែល​ធ្លាប់​បាន​ប្រើ​ពី​មុន​មក។ សព្វ​ថ្ងៃ​នេះ​ទាសករ​អាច​នឹង​ត្រូវ​ធ្វើ​ការ ដើម្បី​របស់​មួយ​ចំនួន​ដូច​ជា​បំណុល​ជាដើម (ជា​ឧទាហរណ៍៖ ទាសករ​ត្រូវ​ធ្វើការ​ដើម្បី​សង​បំណុល​)។ ជន​រង​គ្រោះ​ជា​ច្រើន​ត្រូវ​បាន​គេ​គម្រាម​ថា គ្រួសារ​គេ​នឹង​មាន​គ្រោះ​ថ្នាក់ ប្រសិន​បើ​គេ​រាយការណ៍​ទៅ​ម្ចាស់​ទាសករ។ ទាសករ​ជា​ច្រើន​ត្រូវ​បាន​គេ​បង្ខំ​ឲ្យ​ធ្វើ​ការ​នៅ​ក្នុង​ស្រុក។ ហើយ​នៅ​ក្នុង​ករណី​ខ្លះ​ទៀត គ្រួសារ​ពួក​គេ​បាន​លក់​គេ​ទៅ​ម្ចាស់​ទាសករ។ ទាសករ​ខ្លះ​ត្រូវ​បាន​គេ​ជួញ​ដូរ​ពី​កន្លែង​មួយ​ទៅ​កន្លែង​មួយ​ទៀត​នៅ​លើ​ពិភព​លោក។ ការ​ប្រព្រឹត្ត​អំពើ​ពេស្យាចារ​លើ​ក្មេង​ស្រី និង​ស្ត្រី ក៏​ត្រូវ​បាន​ចាត់​ចូល​ជា​ប្រភេទ​ទាសភាព​ដែរ។ ទម្រង់​ទាសភាព​មួយ​ដែល​នៅ​តែ​បន្ត​កើត​មាន​នា​ពេល​បច្ចុប្បន្ន​នេះ​គឺ ការ​រំលោភ​លើ​ពលកម្ម​កុមារ។ កុមារ​មួយ​ចំនួន​ត្រូវ​ធ្វើការ​នៅ​ក្នុង​ស្ថានីយ​រ៉ែ ​ឬ​ក្នុង​ចម្ការ ឬ​ពួក​គេ​ត្រូវ​ចូល​ក្នុង​សមរភូមិ ដោយ​គ្មាន​ប្រាក់​ចំណូល។

ការសិក្សា​មួយ​បាន​និយាយ​ថា​មាន​មនុស្ស​ប្រមាណ ២៧​លាន​នាក់ (ប៉ុន្តែ​តាម​ការ​សិក្សា​ដទៃ​បាន​លើក​ឡើង​ថា​អាច​នឹង​មាន​ដល់ ២០០​លាន​នាក់​) ដែល​កំពុង​ស្ថិត​នៅ​ក្នុង​ទាសភាព​នា​ពេល​បច្ចុប្បន្ន។[]

បណ្ដា​ប្រទេស

[កែប្រែ]
Slave contract Lima/Peru 13/10/1794

ប្រទេស​មួយ​ចំនួន​នៅ​មាន​ទាសភាព​នៅ​ឡើយ ដូច​ជា​អាព្រិច មជ្ឈិមបូព៌ា និង​អាស៊ី​ខាង​ត្បូង។[] នៅ​រដូវ​ក្ដៅ​ឆ្នាំ​២០០៧ គេ​បាន​រក​ឃើញ​ថា​មនុស្ស ៥៧០ នាក់ ជា​ទាសករ​នៅ​ឡ​ឥដ្ឋ​ប្រទេស​ចិន។[] ក្នុង​នោះ​មាន ៦៩ នាក់​គឺ​ជា​កុមារ។[] រដ្ឋាភិបាល​ចិន​បាន​ឲ្យ​កម្លាំង​ប៉ូលិស ៣៥០០០នាក់​ត្រួត​ពិនិត្យ​មើលឡឥដ្ឋ នៅ​ភាគ​ខាង​ជើង​ប្រទេស​ចិន ដើម្បី​រក​មើល​ទាសករ ហើយ​បាន​បញ្ជូន​អ្នក​គ្រប់គ្រង​ឡឥដ្ឋ​ទាំង​នោះ​ទៅ​ពន្ធនាគារ និង​កាត់​ទោស​មេការ​ឡឥដ្ឋ​ម្នាក់​រហូត​ដល់​ស្លាប់ ដោយ​សារ​គេ​បាន​សម្លាប់​កម្មករ​ម្នាក់។[]

នៅ Mauritania គេ​បាន​ប្រមាណ​ថា​បុរស ៦សែន​នាក់, ស្ត្រី​និង​កុមារ ដែល​ស្មើ​នឹង ២០ភាគ​រយ​នៃ​ប្រជាជន​សរុប គឺ​ជា​ទាសករ ហើយ​ពួក​គេ​ភាគច្រើន​ប្រើ​កម្លាំង​ពលកម្ម​ទាំង​អស់។[][] ទាសភាព​នៅ Mauritania ត្រូវ​បាន​ចាត់​ទុក​ថា​ខុស​ច្បាប់​នៅ​ខែ​សីហា ឆ្នាំ​២០០៧។[] នៅ នីហ្សេរីយ៉ា ក៏​មាន​ទាសភាព​ច្រើន​ដែរ។ ការ​សិក្សា​មួយ​បាន​រកឃើញ​ថា ប្រជាជន​នីហ្សេរីយ៉ា​ប្រមាណ ៨សែន​នាក់​គឺ​ជា​ទាសករ ដែល​ស្មើ​ទៅ​នឹង ៨ភាគរយ​នៃ​ប្រជាជន​សរុប​។[១០][១១][១២] Child slavery has commonly been used when making cash crops and mining. ជា​ទូទៅ ទាសភាព​កុមារ​ត្រូវបាន​ប្រើ​នៅ​ពេល​ធ្វើ​ដំណាំ​សាច់​ប្រាក់ (cash crop) និង​ក្នុង​ស្ថានីយ​រ៉ែ។ យោង​ទៅ​តាម​នាយកដ្ឋាន​រដ្ឋ​នៃ​សហរដ្ឋ​អាមេរិក​បាន​ឲ្យ​ដឹងថា កុមារ​ច្រើន​ជាង ១០៩០០០នាក់ បាន​ធ្វើ​ការ​នៅ​ក្នុង​ចម្ការ​កាកាវ​តែ​ម្នាក់​ឯង​នៅ កូឌីវ័រ ​) នៅ​ក្នុង 'ទម្រង់​ធ្ងន់ធ្ងរ​បំផុត​នៃ​ពលកម្ម​កុមារ "នៅ​ឆ្នាំ 2002 ។</ref>

គោល​នយោបាយទាសភាព

[កែប្រែ]
ការ​ដេញថ្លៃ​ទាសករ​នៅ​រ៉ូម, គូរ​ដោយ Jean-Léon Gérôme

ពួក​គេ​ទទួល​បានប្រាក់​កម្រៃ​ចាប់​ពី ៤០ដុល្លារ​អាមេរិកនៅ​ប្រទេស​ម៉ាលី សម្រាប់​កម្មករ​វ័យ​ជំទង់។ គេ​អាច​ជួញដូរ​ស្ត្រី​ក្មេង ឬ​កុមារី​ម្នាក់ បាន​តម្លៃ ១០០០ ដុល្លារ​សហរដ្ឋ​អាមេរិក​នៅ​ក្នុង​ប្រទេស​ថៃ​។[១៣] នៅ​ឆ្នាំ​១៩៨០ គេ​អាច​ជួញដូរ​ទាសករ​នៅ​សហរដ្ឋអាមេរិក​បាន​តម្លៃ ១០០០ដុល្លារ​អាមេរិក - ហើយ​បច្ចុប្បន្ននេះ​ប្រហែល ២៥៨០០​ដុល្លារ​អាមេរិក។

នៅ​ខែ​វិច្ឆិកា ឆ្នាំ​២០០៦ អង្គការ​ពលកម្ម​អន្តរជាតិ​បាន​ថ្លែង​ថា ខ្លួន​នឹង​កាត់​ទោស​សមាជិក​ក្រុម​ប្រឹក្សា​យោធា​ដែល​គ្រប់គ្រង​ប្រទេស​មីយ៉ាន់ម៉ា នៅ​ឯ​តុលាការ​យុត្តិធម៌​អន្តរជាតិ ក្រោម​បទ "ឧក្រិដ្ឋកម្ម​ប្រឆាំង​មនុស្ស​ជាតិ" ។ នេះ​ក៏​ព្រោះ​តែ​ពួក​យោធា​ឲ្យ​ប្រជាពលរដ្ឋ​ធ្វើ​ពលកម្ម​ទាំង​បង្ខំ។[១៤][១៥]អង្គការ​ពលកម្ម​អន្តរជាតិ​បាន​និយាយ​ថា មនុស្ស​ប្រមាណ​៨​សែន​នាក់ ត្រូវ​បាន​គេ​បង្ខំ​ឲ្យ​ធ្វើ​យ៉ាង​ដូច្នេះ។[១៦][១៧]

ការ​បញ្ឈប់​ទាសភាព

[កែប្រែ]

សកម្មភាព​មួយ​ដែល​គេ​ហៅ​ថា "ការ​បំបិទ​និយម" ឬ​ជា​ភាសាអង់គ្លេស Abolitionism បាន​កើត​ឡើង​នៅ​ក្នុង​ចំណោម​ប្រទេស​កាន់​សាសនា​គ្រិស្ត​នៅ​សតវត្ស​ទី១៨ ដើម្បី​ប្រយុទ្ធ​ប្រឆាំង​នឹង​ទាសភាព។ នៅ​ឆ្នាំ​១៨៣៣ ចក្រភព​អង់គ្លេស បាន​បញ្ឈប់​ទាសភាព ហើយ​មាន​ប្រទេស​ប៉ុន្មាន​ទៀត​បាន​ធ្វើ​តាម។ នៅ​សហរដ្ឋ​អាមេរិក ការ​ខ្វែង​គំនិត​គ្នា​លើ​ទាសភាព បាន​នាំ​ឲ្យ​កើត​មាន​សង្គ្រាម​ស៊ីវិល​អាមេរិក និង​សេចក្ដី​ប្រកាស​រួចផុត​ពី​អាណាព្យបាល (Emacipation Proclamation)។ នៅ​ឆ្នាំ​១៨៦៥ ទាសករ​ទាំង​អស់​ត្រូវ​បាន​ដោះលែង ពេល​ដែល​ប្រទេស​លោក​ខាង​ជើង​បាន​ឈ្នះ ហើយ​ប្រទេស​ជា​ច្រើន​បាន​បន្ត​បំបាត់​ទាសភាព​ចេញ​ពី​ប្រទេស​របស់​ខ្លួន។ ពលកម្ម​ដោយ​បង្ខំ​នៅ​តែ​បន្ត​កើត​មាន​ឡើង ទោះ​បី​ខុស​ទៅ​នឹង​ច្បាប់​ក៏ដោយ ហើយ​វា​ក៏​កើត​ឡើង​ក្រោម​រូបភាព​ផ្សេងៗ​ដែល​ច្បាប់​នៅ​ប្រទេស​មួយ​ចំនួន​មិន​បាន​ចាត់ទុក​ថា​ជា​ទាសភាព។

ទាសករ​ម្នាក់​នេះ​ត្រូវ​បាន​គេ​ធ្វើ​ទារុណកម្មយ៉ាង​វេទនា។

មនុស្ស​ល្បី​ល្បាញ​ដែល​ធ្លាប់​ជា​ទាសករ

[កែប្រែ]

ឯកសារ​យោង

[កែប្រែ]
  1. Historical survey > Slave-owning societies. Encyclopædia Britannica.
  2. ២,០ ២,១ BBC Millions 'forced into slavery'
  3. Kevin Bales, Disposable People
  4. "Does Slavery Still Exist?". Anti-Slavery Society. Archived from the original on 2018-08-08. Retrieved 2008-01-04. {{cite web}}: Cite has empty unknown parameter: |coauthors= (help); More than one of |archivedate= and |archive-date= specified (help); More than one of |archiveurl= and |archive-url= specified (help)
  5. ៥,០ ៥,១ "Convictions in China slave trial". BBC. July 17, 2007. http://news.bbc.co.uk/1/hi/world/asia-pacific/6902459.stm។ បានយកមក 2008-01-04. 
  6. Zhe, Zhu (June 15, 2007). "More than 460 rescued from brick kiln slavery". China Daily. http://www.chinadaily.com.cn/china/2007-06/15/content_894802.htm។ បានយកមក 2008-01-04. 
  7. Mauritania made slavery illegal last month
  8. The Abolition season on BBC World Service
  9. Mauritanian MPs pass slavery law
  10. The Shackles of Slavery in Niger
  11. Born to be a slave in Niger
  12. BBC World Service | Slavery Today
  13. Slavery Today. ed. Auriana Ojeda. Greenhaven Press 2004.
  14. "ILO seeks to charge Myanmar junta with atrocities". Reuters. 2006-11-16. http://in.today.reuters.com/news/newsArticle.aspx?type=worldNews&storyID=2006-11-16T163442Z_01_NOOTR_RTRJONC_0_India-276537-1.xml&archived=False។ បានយកមក 2006-11-17. [តំណភ្ជាប់ខូច]
  15. ILO asks Myanmar to declare forced labour banned
  16. "ILO cracks the whip at Yangon". Archived from the original on 2017-11-19. Retrieved 2014-02-28. {{cite web}}: More than one of |archivedate= and |archive-date= specified (help); More than one of |archiveurl= and |archive-url= specified (help)
  17. "Critics: Myanmar biofuel drive uses forced labor". Archived from the original on 2010-12-04. Retrieved 2014-02-28. {{cite web}}: More than one of |archivedate= and |archive-date= specified (help); More than one of |archiveurl= and |archive-url= specified (help)
វិគីមេឌា Commons មានមេឌា​ដែលបានទាក់ទងនឹង: