អាល់បានី៖ ភាពខុសគ្នារវាងកំណែនានា
ត r2.5.2) (រ៉ូបូ ដកចេញ: gu:અલ્બાનિયા |
ត រ៉ូបូ បន្ថែម: rw:Alubaniya |
||
បន្ទាត់ទី១៧៨៖ | បន្ទាត់ទី១៧៨៖ | ||
[[roa-rup:Arbinishia]] |
[[roa-rup:Arbinishia]] |
||
[[ru:Албания]] |
[[ru:Албания]] |
||
[[rw:Alubaniya]] |
|||
[[sa:अल्बानिया]] |
[[sa:अल्बानिया]] |
||
[[sah:Албания]] |
[[sah:Албания]] |
កំណែនៅ ម៉ោង០១:១៧ ថ្ងៃពុធ ទី០៥ ខែមករា ឆ្នាំ២០១១
ប្រទេសអាល់បានី ឈ្មោះជាផ្លូវការ៖ សាធារណរដ្ឋអាល់បានី ដែលជាប្រទេសមួយស្ថិតនៅទ្វីបអឺរ៉ុបប៉ែកអាគ្នេយ៍។ ប្រទេសនេះមានព្រំប្រទល់ជាប់នឹង ប្រទេសក្រិច ប៉ែកអាគ្នេយ៍ ជាប់ ម៉ុងតេនេហ្គ្រូ ប៉ែកខាងជើង ជាប់ កូសូវ៉ូ ប៉ែកឦសាន្តដែលជាតំបន់មានជំលោះដែនដី និងជាប់ សាធារណរដ្ឋម៉ាសេដូនី ប៉ែកខាងកើត។ ប្រទេសអាល់បានី ក៏ជាសមាជិក អង្គការសហប្រជាជាតិ ណាតូ(អង្គការការពារសន្តិសុខ និង សហប្រតិបត្តិការសហគមអឺរ៉ុប អង្គការពាណិជ្ជកម្មពិភពលោក អង្គការសន្និសិទ្ធិនៃសាសនាអ៊ីស្លាម ហើយក៏ជាផ្នែកមួយរបស់សមាជិកស្ថាបនានៃសមុទ្រម៉េឌីទែរ៉ាណេផងដែល ។ ប្រទេសនេះក៏ធ្លាប់ជាបេក្ខជន ដ៏មានសក្កានុពលក្នុងការចូលរួម ជាមួយសហគមអឺរ៉ុបចាប់តាំងពី ខែមករា ឆ្នាំ២០០៣ ហើយក៏បានដាក់ពាក្យជាផ្លូវការមួយ ដើម្បីធ្វើជាសមាជិករបស់ អ៊ីយ៉ូ(EU) នៅថ្ងៃទី២៨ ខែមេសា ឆ្នាំ២០០៩ ។ ប្រទេសអាល់បានី គឺជាប្រទេសមួយដែលកាន់លទ្ធិប្រជាធិប្បតេយ្យ អាស្រ័យរដ្ឋធម្មនុញ្ញ។ ប្រទេសនេះមានរាជធានីថាទីរ៉ាណា ដែលមានប្រជាជនរស់នៅប្រមាណជាជាង៧២៧ ០០០នាក់ ក្នុងចំនោមប្រជាជន៣.៦លាននាក់ ហើយវាក៏ជាកន្លែងហិរញ្ញវត្ថុដ៏សំខាន់ក្នុងប្រទេសផងដែល ។
និរុត្តិសាស្រ្ត
ប្រទេសអាល់បានី គឺជាឈ្មោះនៅក្នុងភាសាឡាតាំង ដែលគេហៅថា ស្គ្វីប៉េរ៉ី(Shqipëri) ហៅដោយអ្នកស្រុកដើមនៅទីនោះ ។ នៅក្នុងភាសាក្រិច ប្រទេសនេះមានឈ្មោះថា អាល់បានី(Greek: Αλβανία) ក្រោយមកក៏បានប្តូរទៅជាអាល់បានីតៀ(Albanitia) ។
ប្រទេសអាល់បានីមានឆ្នេរសមុទ្រមួយជាប់ សមុទ្រអាឌ្រីយ៉ាទិក ប៉ែកខាងលិច និង សមុទ្រអ៊ីអូនីអាន់ ប៉ែកខាងពាយ័ព្យ។ វាមានចំងាយខ្លីជាង ៧២ គីឡូម៉ែត្រ ពីប្រទេសអ៊ីតាលី តាមច្រកអូត្រានតូ ដែលភ្ជាប់រវាងសមុទ្រអាឌ្រីយ៉ាទិក និងសមុទ្រអ៊ីអូនីអាន់ ។
អំពីឈ្មោះប្រទេស
ឈ្មោះផ្លូវការជាភាសាអាល់បានីគឺ Republika e Shqipërise ។ ឈ្មោះហៅទូទៅគឺ Shqipërise
ភាសា | ឈ្មោះជាផ្លួវការ | ឈ្មោះហៅទូទៅ |
---|---|---|
ភាសាអាល់បានី | Republika e Shqipërise | Shqipërise |
ភាសាខ្មែរ | សាធារណរដ្ឋអាល់បានី | អាល់បានី |
ភាសាអង់គ្លេស | Republic of Albania | Albania |
ជាភាសាអាល់បានី Shqipërise (ភាសាខ្មែរ:អាល់បានី) មានន័យថា ប្រទេសឥន្រ្ទី។ នៅប្រទេសអាល់បានី មានរឿងព្រេងដែលនិទានថាប្រជាជនអាល់បានីជាកូនចៅជំនាន់ក្រោយនៃពពួកសត្វឥន្រ្ទី។