ស្រេតដ្ឋា ទវីសិន
ស្រេតដ្ឋា ទវីសិន | |
---|---|
เศรษฐา ทวีสิน | |
នាយករដ្ឋមន្ត្រីថៃទី៣០ | |
ក្នុងការិយាល័យ ២២ សីហា ២០២៣ – ១៤ សីហា ២០២៤ | |
ព្រះមហាក្សត្រ | វជិរាលង្ករណ៍ |
រង | បញ្ជី
|
មុន | ប្រយុទ្ធ ច័ន្ទ្រ៍ឱជា |
បន្ទាប់ | ភូមិថាម វិជាយជ័យ (ស្ដីទី) |
រដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុ | |
ក្នុងការិយាល័យ ១ កញ្ញា ២០២៣ – ២៧ មេសា ២០២៤ | |
នាយករដ្ឋមន្ត្រី | ខ្លួនលោក |
រង | ក្រិតសេតា ចិណាវិជ្ជារនា ជល់ផាន អមនវិវត្ត |
មុន | អាគម ទើមពិត្យផៃសិដ្ឋ |
បន្ទាប់ | ពិជ័យ ឆុនហវជិរ |
ព័ត៌មានលម្អិតផ្ទាល់ខ្លួន | |
កើត | បាងកក, ថៃ | 15 កុម្ភៈ 1962
គណបក្សនយោបាយ | ភឿថៃ |
ពន្ធភាព | បក្សរ៍ពិឡៃ ទវីសិន |
កូន | ៣ |
ការអប់រំ | |
ហត្ថលេខា |
ស្រេតដ្ឋា ទវីសិន (ថៃ៖ เศรษฐา ทวีสิน, ប្រកប៖ ស្រេត-ថា ថា-វី-ស៊ីន, កើតថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ១៩៦២) នាមហៅក្រៅថា និដ (ថៃ៖ นิด, អានថា៖ នីត) គឺជាអ្នកជំនួញអចលនទ្រព្យ និងអ្នកនយោបាយថៃមួយរូប ដែលធ្លាប់បានបម្រើការជានាយករដ្ឋមន្ត្រីនៃប្រទេសថៃចាប់ពីឆ្នាំ២០២៣[១] រហូតដល់ពេលត្រូវតុលាការធម្មនុញ្ញថៃដកហូតតំណែងនៅថ្ងៃទី១៤ ខែសីហា ឆ្នាំ២០២៤ ដោយសារតែលោកបានតែងតាំងរដ្ឋមន្ត្រីម្នាក់ដែលធ្លាប់មានទោសជាប់ពន្ធនាគារជាសមាជិកនៃគណៈរដ្ឋមន្ត្រី។[២] លោកធ្លាប់ធ្វើជានាយកប្រតិបត្តិ និងជាប្រធានក្រុមហ៊ុនអចលនទ្រព្យ សែនសិរី។[៣]
លោកបានក្លាយជាសហស្ថាបនិកនៃក្រុមហ៊ុនសែនសិរីនៅក្នុងឆ្នាំ១៩៨៨ ដែលសព្វថ្ងៃត្រូវជាក្រុមហ៊ុនជំនួញអចលនទ្រព្យដ៏ធំបំផុតនៅប្រទេសថៃ ពោលជាហេតុនាំឱ្យលោកស្រេតដ្ឋាក្លាយជាមហាសេដ្ឋីអចលនទ្រព្យថៃដ៏លេចធ្លោម្នាក់។[៤] មិនតែប៉ុណ្ណោះ លោកគឺជាមនុស្សម្នាក់ដែលគេតែងស្គាល់ថាជាអ្នកជំនិតនឹងអតីតនាយករដ្ឋមន្ត្រីថៃ ទក្សិណ ជិនវ័ត្រ។
ឯកសារយោង
[កែប្រែ]- ↑ ประกาศแต่งตั้งนายกรัฐมนตรี Archived 23 August 2023 at the វេយប៊ែខ ម៉ាស៊ីន. ราชกิจจานุเบกษา เล่ม ๑๔๐ ตอนพิเศษ ๒๐๑ ง หน้า ๑ วันที่ ๒๓ สิงหาคม พ.ศ. ๒๕๖๖
- ↑ Wongcha-um, Panu; Setboonsarng, Chayut. "Thai court dismisses PM Srettha over cabinet appointment". https://www.reuters.com/world/asia-pacific/judgment-day-thai-pm-srettha-court-rules-dismissal-case-2024-08-13/.
- ↑ "Srettha quits CEO job amid PM speculation". Bangkok Post. 4 April 2023. https://www.bangkokpost.com/business/2542885/thai-property-tycoon-srettha-thavisin-quits-ceo-job-amid-premiership-speculation.
- ↑ "Thailand's king swears in new PM Srettha Thavisin and cabinet". CNA. Archived from the original on 2023-09-06. Retrieved 2023-09-23.