Jump to content

ហ្វេសប៊ុក

ពីវិគីភីឌា
Facebook
History
Timeline
Acquisitions
Criticism
Features

ហ្វេសប៊ុក (ភាសាខ្មែរ Facebook ការសេសេរកាត់ ភាសាខ្មែរ) គឺជាគេហៈទំព័រមួយ ដែលកំពុងពេញនិយមនៅក្នុងពិភពលោក ដែលគេហៅថាជាប្រភេទបណ្តាញទំនាក់ទំនងសង្គម មួយយ៉ាងទំនើបនិងពេញនិយម។ មិនថាតែនៅបរទេសប៉ុណ្ណោះទេ នៅប្រទេសកម្ពុជា មានអ្នកប្រើប្រាស់ហ្វេសប៊ុក៤៩១៤៨០នាក់ នៅថ្ថៃទី៣១ខែមិនាឆ្នាំ២០១២[]

ជារៀងរាល់ថ្ងៃមាន ប្រជាជនរាប់លានអ្នកបានលេងហ្វេសប៊ុក។ ការលេងហ្វេសប៊ុកវាមានប្រយោជន៍ដូចជា យើងនិងបានដឹងពី ព័ត៌មាន ផ្សេងៗតាមរយះការបង្ហោះពីមិត្តភក្តិរបស់អ្នក ជាពិសេសគឺធ្វើអោយយើងមានភាពសប្បាយរីករាយនៅក្នុងចិត្ត និងបំបាត់ស្ត្រេសទៀតផង។

មានមនុស្ស ជាច្រើនយល់ថា ការលេងហ្វេសប៊ុកវាមិនល្អទេហើយមានខ្លះទៀតថាហ្វេសប៊ុកល្អ។ ប៉ុន្តែហ្វេសប៊ុកល្អឬអាក្រក់គឺ អាស្រ័យទៅលើអ្នកលេងទៅវិញទេ។ ប្រសិនបើយើងយកហ្វេសប៊ុកមកលេងឬប្រើការសំរាប់អ្វី ដែលមានប្រយោជន៍ នោះគឺវាមានប្រយោជន៍។ ឥលូវនេះយើងទាំងគ្នានឹងស្វែងយល់ថាតើហ្វេសប៊ុកមាន ដើមកំណើតតាំងពីពេលណា ហើយអ្នកណាជាអ្នកបង្កើតវា។ឥលូវ យើងចាប់ផ្តើមទាំងអស់គ្នា៖

ប្រវត្តិនៃហ្វេសប៊ុក

[កែប្រែ]
លោក ម៉ាកហ្សុកឃឺបឺក(Markzuckerberg) ជាអ្នកបង្កើតហ្វេសប៊ុក

ហ្វេសប៊ុក ត្រូបានបង្កើតឡើងនៅថ្ងៃទី៤ខែកុម្ភៈឆ្នាំ២០០៤ដោយលោក ម៉ាកហ្សុកឃឺបឺក(Markzuckerberg)និងមិត្តភក្តិរបស់លោក អាដាមឌីអែងជីឡូ​(Adam D'Angelo) និង ខលធីច(caltech)ដែលជាមិត្តភក្តិដ៏ល្អបំផុតរបស់លោក។ ដើម្បីបំពេញនូវអ្វីទាំងអស់នេះ លោក ហ្សុកឃឺបឺក​(zuckerberg)បានព្យាយាមធ្វើការយ៉ាងខ្លាំងដើម្បីការពារប្រព័ន្ធកុំព្យូទ័ររបស់​ ហាវីត(Harvard)និងធ្វើការCopyរាល់អាសយដ្ឋានផ្ទាល់ខ្លួន ដូចជាដូចជាលេខរៀងរបស់រូបភាពជាដើម។ ហារីត​(Harvard)នៅពេលនោះមិនទាន់មានសិស្សនៅឡើយ។ទំព័រមុខនៃវ៉ែបសាយ ហ្វេសប៊ុកបានទាក់ទាញអ្នកទស្សនាបានចំនួន 450នាក់​ ហើយនឹងមានរូបភាពចំនួន ២២​០០០រូបភាពដែលវាជាលើកទី១ នៃការបើកអោយដំណើរការរយះពេលបួនម៉ោងប៉ុណ្ណោះ។ គេហះទំព័រនេះត្រូវបានមានការរីកចំរើននយ៉ាងឆាប់រហ័ស នៅក្នុងចំនោមគេហះទំព័របី បួនដ៏ទៃទៀត​នៅក្នុងប្រព័ន្ធអ៊ីនធើណែត ប៉ុន្តែវាត្រូវបានបិទនៅក្នុងរយះពេលពីរ បីថ្ងៃបន្ទាប់ដែលស្ថិតនៅក្រោមការគ្រប់គ្រងរបស់ ហារីត(Harvard)។ហ្សុកឃឺបឺកត្រូវបានចោទប្រកាន់ នៅក្នុងវិវាទផ្ទៃក្នុង។ការប្រព្រឹត្តិបទល្មើស ត្រូវបានរក្សាសិទ្ធ ហើយនឹងសិទ្ធឯកជនរបស់ជនល្មើសនៃការប្រព្រឹត្តិបទល្មើស ហើយបានប្រឈមមុខនឹងការបណ្តេញចេញ។ជាចុងក្រោយទោះបីជាយ៉ាងណាក៏ដោយការចោទប្រកាន់ត្រូវបានបញ្ឈប់។ ហ្សុកឃឺបឺកបានពង្រីកបំនងប្រាថ្នារបស់គាត់បានសំរេចដោយវិសមធម៌ ដែលនៅក្នុងឆមាសនោះដោយបានបង្កើតឧបករណ៍ងាយស្រួលសំរាប់សិក្សានៅក្នុងសង្គមនៃប្រវិត្តិចុងក្រោយនៃសិល្បះ ដោយបានបញ្ជូលរូបភាពរបស់ប្រទេសអាកានីស្ថានជាង៥០០រូបភាពចូលទៅក្នុងគេហះទំព័រនេះជាមួយនឹងរូបភាពមួយនៅក្នុងទំព័រមួយហើយ មានការចូលរួមផ្តល់មតិយ៉ាងច្រើន។គាត់បានបើកគេហៈទំព័ររបស់គាត់អោយមិត្តភក្តិរបស់គាត់ ហើយមនុស្សជាច្រើនបានធ្វើការចែករំលែកនូវអ្វីដែលគេចាប់អារម្មណ៍អោយទៅអ្នកដ៏ទៃទៀតបានដឹង។ បន្ទាប់ពីឆមាសនោះ ហ្សុកឃឺបឺកបានសសេរកូដសំរាប់គេហៈទំព័រថ្មីមួយនៅក្នុងខែមករា ឆ្នាំ២០០៤ គាត់បានពេញចិត្តយ៉ាងខ្លាំង ហើយគាត់បាននិយាយថាដោយបទពិចារណកថានៅក្នុងការគ្រប់គ្រងពីមុនរបស់ ហាវីត (Harvard)ដែលនិយាយអំពីការប៉ះពាល់នៃក្របមុខនៃគេហៈទំព័រ។ នៅថ្ងៃទី​៤​ ខែកុម្ភះ ឆ្នាំ២០០៤ លោក ហ្សុកឃឺបឺកបានកែប្រែគេហៈទំព័រហ្វេសប៊ុក អោយមានសភាពប្លែកគួរអោយចាប់អារម្មណ៍ជាខ្លាំង។ ៦ថ្ងៃក្រោយមក គេហៈទំព័នេះមានសភាពរីកចំរើន ហើយរៀមច្បងរបស់ហារីត(Harvard)បីនាក់គឺ ខែមរូន វីនលេវវូស(Cameron Winklevoss), ធីលឺ វីនលេវវូស (Tyler Winklevoss)​ និង ឌីវយ៉ា ណារិនដ្រា(Divya Narendra) បានចោទប្រកាន់ ហ្សុកឃឺបឺកថា ហ្សុកឃឺបឺកមានចេតនាបោកបញ្ឆោតពួកគេអោយជួយធ្ចើគេហៈទំព័រ ទំនាក់ទំនងសង្គមមួយដែលមានឈ្មោះថា HarvardConnection.com ដែលគាត់បានបោកប្រាស់គេអោយធ្វើគេហៈទំព័រនេះសំរាប់ការប្រកួតប្រជែង។មានការរិះគន់បីចំពោះការគ្រប់គ្រងរបស់ ហាវីត(Harvard Crimson) ហើយអ្នកកាសែតបានចាប់ផ្តើមធ្វើការស៊ើបអង្កេត។ ហ្វេសប៊ុកបានបញ្ចូលទៅក្នុងសហគ្រិន​ សៀន ផាកឃឺ (Sean Parker)នៅក្នុងរដូវក្តៅក្នុងឆ្នាំ២០០៤ ដែលស្ថិតនៅក្រោមជាធម្មតារបស់ ហ្សុកឃឺបឺក រហូតក្លាយទៅជាប្រធានគ្រប់គ្រងក្រុមហ៊ុន។នៅក្នុងខែមិថុនា ឆ្នាំ២០០៤ ហ្វេសប៊ុកបានផ្លាស់ប្តូរទីតាំងទៅ ផាលូ​ អាល់តូ (Palo Alto) រដ្ឋកាលីហ្វកញ៉ា (California) ហើយវាបានទទួលដើមទុនគ្រាដំបូងនៅក្នុងខែនោះតាមរយះ ផាយ​ ផាល (Pay pal)ដែលបានដួលរលំ។ ក្រុមហ៊ុននោះបានបោះបង់ឈ្មោះគេហៈទំព័រនោះចោល ហើយបានទិញឈ្មោះផ្សេងមួយទៀតឈ្មោះfacebook.comនៅក្នុងឆ្នាំ២០០៥ ដែលមានតំលៃ ២០០០០០ដុល្លា។ គេហៈទំព័រហ្វេសប៊ុកបានធ្វើការកែប្រែថ្មីបានទៅជាកម្រិតមធ្យម នៅក្នុងខែកញ្ញា ឆ្នាំ២០០៥ ដែលលោកហ្សុកឃឺបឺកបានហៅថា ជំហានបន្ទាប់នៃការកែប្រែសមរម្យ។នៅខណៈពេលនោះកំរិតបណ្តាញទំនាក់ទំនងនោះត្រូវការ ការចូលរួមពីអ្នកប្រើប្រាស់។ហ្វេសប៊ុកបានជ្រើសតាំងសមាជិកបន្ថែម នៃបុគ្គលិកតាមបណ្តាក្រុមហ៊ុនផ្សេងៗ ដោយមាន ក្រុមហ៊ុន Apple Inc និង Microsoft។ហ្វេសប៊ុកត្រូវបានបើកម្ដងទៀត នៅថ្ងៃទី ២៦ ខែកញ្ញា ឆ្នាំ២០០៦ សំរាប់អ្នកប្រើប្រាស់ដែលមានអាយុ ១៣ឆ្នាំ រឺចាស់ជាងនេះជាមួយនឹងអាសយដ្ឋានអ៊ីម៉ែល។ នៅថ្ងៃទី២៤ ខែតុលា ឆ្នាំ២០០៧ ក្រុមហ៊ុន Microsoft បានប្រកាសថា គេបានទិញ១,៦%នៃ គេហៈទំព័រហ្វេសប៊ុកក្នុងតំលៃ២៤០លានដុល្លា ហើយបានកំណត់តំលៃសរុបអោយ ហ្វេសប៊ុកក្នុងតំលៃ១៥លានដុល្លា។នៅក្នុងខែតុលា ឆ្នាំ២០០៨ ហ្វេសប៊ុកបានប្រកាសថា គេនឹងតំឡើង ប្រព័ន្ធបញ្ជាអន្តរជាតិមួយនៅក្នុងទីក្រុង ឌុប្លិន(Dublin)ក្នុងប្រទេស អ៊ារីលែន(Ireland)។នៅក្នុងខែកញ្ញា ឆ្នាំ២០០៩ ហ្វេសប៊ុកបាននិយាយថាគេនឹងបង្វិលលុយដែលហូរនៅគ្រាដំបូង។ បន្ទាប់ពីឆ្នាំ២០០៩ ការធ្វើពាណិជ្ជកម្មលើហ្វេសប៊ុកមានការកើនឡើងជាលំដាប់។ហើយមនុស្សភាគច្រើនបានចូលទស្សនាគេហៈទំព័រហ្វេសប៊ុកជាង ហ្គូកហ្គល(Google)នៅចុងខែមិនា ថ្ងៃទី១៣ ឆ្នាំ២០១០។

សហការី

[កែប្រែ]
ការិយាល័យនៅ រដ្ឋកាលីហ្វូនីអា

ម្ចាស់កម្មសិទ្ធ

[កែប្រែ]

ម្ចាស់កម្មសិទ្ធមានអាទិភាពច្រើនចំពោះក្រុមហ៊ុនទៅតាមអ្វីដែលអាចធ្វើបាន។លោក ហ្សុកឃឺបឺកមាន២៤% លោក អាកសែល ផាតនឺ (Accel Partners)មាន ១០%, Digital Sky Technologies មាន១០% , Dustin Moskovitz ៦%, Eduardo Saverin មាន ៥% , Sean Parker ៤% ,Peter Thiel មាន៣% Greylock Partners និង Meritech Capital Partners មានចន្លោះពី១ ទៅ ២%នៃម្នាក់ៗ , ក្រុមហ៊ុនMicrosoft មាន១.៣% ,​ Li Ka-shing មាន ០.៧៥% ,​ Interpublic Group មាន តិចជាង០.៥% ហើយនឹងក្រុមតូចមួយដែលបង្កើតថ្មី និង បុគ្គលិកចូលនិវត្តន៍និងជនល្បីល្បាញរបស់ខ្លួន មានតិចជាង១% នៃម្នាក់ៗ ហើយនៅសល់៣០%ទៀតសំរាប់បុគ្គលិកផ្ទាល់ខ្លួនទាំងអស់ ហើយនឹងមិនបានបើកអោយអ្នកដែលមានកេរ្តិ៍ល្បីល្បាញនិងអ្នកចូលរួមពីខាងក្រៅទៀត។ លោក អាដាំ ឌីអែងហ្គូវ (Adam D'Angelo)គឺជាប្រធានមន្រ្តីការរិយាល័យផ្នែកបច្ចេកទេស ហើយនិងមិត្តភក្តិរបស់ ហ្សុកឃឺបឹកដែលបានលាឈប់នៅ ខែមិថុនា ឆ្នាំ២០០៨។សេចក្តីរាយការពីបទបណ្តឹងមួយបាននិយាយថារូបគាត់ហើយនឹង ហ្សុកឃឺបឺកបានឈ្លោះប្រកែកគ្នាហើយថាគាត់មានការលំអៀងទៅលើម្ចាស់កម្មសិទ្ធនៃក្រុមហ៊ុន។

ស្រឡាញ់អូន

[កែប្រែ]

វិធីក្នុងការគ្រប់គ្រង់បុគ្គលិកដែលប្រកបដោយជោគជ័យគឺ Sheryl Sandberg (COO), និង Donald E. Graham (Chairman)។ដូចនៅក្នុងខែមេសា ឆ្នាំ២០១១ ហ្វេសប៊ុកមានបុគ្គលិកបំរើការជាង ២០០០នាក់ ហើយមានទីតាំង១៥ប្រទេស។

ផលចំណូល

[កែប្រែ]

ផលចំនូលភាគច្រើនរបស់គេហទំព័រហ្វេសប៊ុកគឺបានមកពីការផ្សាយពាណិជ្ជកម្ម។ក្រុមហ៊ុនMicrosoftគឺជាដៃគូរប្រកួតប្រជែងរបស់ហ្វេសប៊ុកក្នុងការផ្សាយពាណិជ្ជកម្មលើអ៊ីនធើណែត។ហើយម្យ៉ាងវិញទៀតហ្វេសប៊ុកទទួលការផ្សាយពាណិជ្ជកម្មណាដែលមាននៅក្នុងMicrosoftដែរ។ហ្វេសប៊ុកជាទូរទៅបានធ្លាក់កំរិតការគាំទ្រនៃការផ្សាយពាណិជ្ជកម្មជាងគេហទំព័រធំៗជាច្រើនទៀត។បើយោងតាមគេហទំព័រ Week.comបានអោយដឹងថារាល់ការផ្សាយពាណិជ្ជកម្មនៅលើគេហទំព័រគឺមានចំនួន១/៥នៃការចុចចូលបើប្រៀបធៀបទៅនឹងគេហទំព័រទាំងនេះទាំងមូល។បើទោះបីជាយ៉ាងក៏ដោយការប្រៀបធៀបជាក់លាក់ដែលអាចនិយាយថាមានភាពខុសគ្នាយ៉ាងខ្លាំងចំពោះគេហទំព័រនេះ។ឧទាហរណ៍ ៖ ខណៈដែលអ្នកប្រើប្រាស់នៅលើគេហទំព័រហ្គូកហ្គលបានចុចលើការផ្សាយពាណិជ្ជកម្មណាមួយយជាលើកទីមួយដើម្បីធ្វើការស្វែងរកលទ្ធផលអ្វីមួយដែលមានភាគរយ៨%សំរាប់ការចុចម្តងជាលើកដំបូង(ចុច​ ៨០,០០០ដងស្មើរនឹងការស្វែងរក១លានដងរបស់អ្នកប្រើប្រាស់)។ឯហ្វេសប៊ុកមានភាគរយ០.០៤%សំរាប់ការចុចម្តងលើកដំបូង(ចុច៤០០ដងស្មើរនឹង១លានទំព័ររបស់អ្នកប្រើប្រាស់)។ សារ៉ាស៍ ស្ម៊ីតធ្លាប់ជាអ្នកគ្រប់គ្រងលក់តាមOnlineរបស់ហ្វេសប៊ុក។

ឯកសារយោង

[កែប្រែ]
  1. អង្គការសំរាប់តាមស្ថិរិលេខនៃអ៊ិន្ទើណេតនៅពិភលោក «ហ្វេសប៊ុកនៅប្រទេសកម្ភុជា Archived 2019-04-30 at the វេយប៊ែខ ម៉ាស៊ីន.» ថៃទី៣១ខែមិនា ឆ្នាំ២០១២ ទំព័រត្រូវបានមើលនៅថ្ថៃទី៨ ខែសិហា ឆ្នាំ២០១២

ការអានបន្ថែម

[កែប្រែ]

តំណខាងក្រៅ

[កែប្រែ]