អគ្គលេខាធិការបក្សបដិវត្តន៍ប្រជាជនឡាវ
អង្គលេខាធិការនៃគណៈកម្មាធិការមជ្ឈិមបក្សបដិវត្តន៍ប្រជាជនឡាវ ເລຂາທິການໃຫຍ່ຄະນະບໍລິຫານງານສູນກາງພັກປະຊາຊົນປະຕິວັດລາວ | |
---|---|
និមិត្តសញ្ញានៃបក្សបដិវត្តន៍ប្រជាជនឡាវ | |
បក្សបដិវត្តន៍ប្រជាជនឡាវ | |
បែបបទ | សមមិត្ត (ផ្លូវការ) |
ប្រភេទ | ប្រធានគណបក្ស មេដឹកនាំកំពូល |
អ្នកចាត់តាំង | គណៈកម្មាធិការមជ្ឈិមបក្ស |
រយៈពេល | ៥ ឆ្នាំ |
និម្មិតកម្ម | ២២ មីនា ១៩៥៥ |
អ្នកកាន់តំណែងដំបូង | កៃសន ព្រហ្មវិហារ |
អគ្គលេខាធិការនៃគណៈកម្មាធិការមជ្ឈិមបក្សបដិវត្តន៍ប្រជាជនឡាវ គឺជាការិយាល័យរបស់សមាជិកជាន់ខ្ពស់នៃ គណបក្សបដិវត្តន៍ប្រជាជនឡាវ (LPRP) ហើយជាទូទៅក៏ជាមេដឹកនាំកំពូលនៃប្រទេសឡាវផងដែរ។ ចាប់តាំងពីបក្សបដិវត្តន៍បានឡើងកាន់កាប់អំណាចនៅក្នុងឆ្នាំ១៩៧៥ មេដឹកនាំរបស់បក្សនេះជាទូទៅត្រូវបានគេចាត់ទុកថាជាមេដឹកនាំនៃប្រទេសឡាវទាំងមូល។[១] អគ្គលេខាធិការបក្សក៏ជាប្រធានគណៈកម្មការការពារជាតិ និងសន្តិសុខសាធារណៈផងដែរពោលគឺអគ្គមេបញ្ជាការនៃកងកម្លាំងប្រដាប់អាវុធប្រជាជនឡាវ។ ពីឆ្នាំ១៩៩១ ដល់ឆ្នាំ២០០៦ ការិយាល័យមួយនេះត្រូវបានគេសម្តៅថា ប្រធានគណៈកម្មាធិការមជ្ឈិមបក្សបដិវត្តន៍ប្រជាជនឡាវ។ គណៈកម្មាធិការមជ្ឈិមបក្សគឺជាអ្នកបោះឆ្នោតជ្រើសរើសអគ្គលេខាធិការបក្ស។ ជាទូទៅ អគ្គលេខាធិការបក្សតែងតែក្លាយជាប្រធានាធិបតីឡាវជាយថាហេតុ ប៉ុន្តែបើយើងសង្កេតមើលនៅរវាងឆ្នាំ១៩៧៥ ដល់ឆ្នាំ១៩៩១ និងពីឆ្នាំ១៩៩២ ដល់ឆ្នាំ១៩៩៨ ជាធម្មតា អគ្គលេខាធិការបក្សច្រើនតែកាន់តំណែងជានាយករដ្ឋមន្ត្រី។
ឯកសារយោង
[កែប្រែ]- ↑ Mark A. Lamport (2018). Encyclopedia of Christianity in the Global South. Rowman & Littlefield Publishers. p. 446. ល.ស.ប.អ. 978-1-4422-7157-9. https://books.google.com/books?id=B6xVDwAAQBAJ&pg=PA446.
អត្ថបទនេះគឺជាអត្ថបទខ្លីមិនពេញលេញ។ លោកអ្នកអាចជួយវីគីភីឌាដោយសរសេរពង្រីកបន្ថែម។ |